Funny Story

កំប្លែង

បោយនេះចំមែន

បោយជាទីសំណព្វចិត្តរបស់លោកស័ក្តិ 5ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។
រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្តិ5 បានក្រឡេកឃើញសម ស្លាបព្រា
វាមិនសូវជាស្អាតក៏អោយបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់
ហើយយកមកអោយវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយ
ដោយខំលាងអោយស្អាតថែមទៀតផង ។ ស្រាប់តែនៅមិនពេញចិត្តលោកនាយទៀត”
លាងរួចហើយ? “បាទ!” អីក៏លានងលឿនម្ល៉េះ? …..ទៅ ! យកទៅលាងម្តងទៀត” ។
ស្រាប់តែលើកនេះ វាដើរចេញទៅសំងំឯផ្ទះបាយបាត់ឡើងយូរ ។ ដល់ចាំបាត់យូរពេក
លោកនាយក៏ស្រែក”អ្ហែងលាងអីក៏យូរម៉្លេះ អាអើយអា !”។”បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !”។

សុខភាពមិនល្អ

ម៉ៃ មានសុខភាពមិនល្អទេ ។ គាត់មានអាការល្វើយអស់កម្លាំងគ្រប់ពេល ហើយបេះដូងរបស់គាត់ឧស្សាហ៏ ធ្វើទុក្ខឡើងជារឿយៗ ។
ប្រពន្ធគាត់តឿនគាត់ថា”បងត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតហើយ”។
ម៉ៃ មិនចូលចិត្តទៅជួបវេជ្ជបណ្ឌិតទេ ប៉ុន្តែនៅមួយសប្តាហ៏បន្ទាប់មកគាត់ក៏ទៅ ។ វេជ្ជបណ្ឌិតបានសួរគាត់ជាច្រើនសំនួរ និងសរសេរចំលើយរបស់ម៉ៃ ។
គាត់សួរទៅម៉ៃថា”តើលោកពិសាអ្វីខ្លះនៅពេលព្រឹក ?”
ម៉ៃឆ្លើយថា”ស៊ុតនំបុ័ង ប័រ តំណាប់ និងកាហ្វេ”។
វេជ្ជបណ្ឌិតសួរបន្តថា”ហើយនៅពេលអាហារថ្ងៃត្រង់លោកពិសារអ្វី?”
ម៉ៃៈ”សាច់ ឬត្រី និងនំបុ័ង”។
វេជ្ជបណ្ឌិតសួរបន្ថែមទៀតថា”រួចចុះលោកពិសារអ្វីនៅពេលល្ងាច ?”
ម៉ៃៈ”ស៊ុត និង នំបុ័ង”។
បន្ទាប់មក វេជ្ជបណ្ឌិតនិយាយថា”លោកត្រូវពិសារផ្លែឈើខ្លះអោយបានរាល់ថ្ងៃ និងពិសាទាំងសម្បកផ្លែឈើតែម្តង ។
សម្បកនេះមានគុណប្រយោជន៏ល្អណាស់ ។ តើលោកចូលចិត្តពិសារផ្លែឈើណាជាងគេ ?”
ម៉ៃ ឆ្លើយទាំងមិនសប្បាយចិត្តថា”ផ្លែដូង”។

សេះដាច់យកលាតាម

មានបុរសពីនាក់ជាពួកម៉ាកជិតដិត កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសុធន់ មួយឈ្មោះ សុធី ។
សុធន់កាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់…..ក្រោយមកសុធន់និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ ។
សុធីៈ សុធន់ គ្នាឮដំណឹងថា មិត្តស្រីរបស់ឯងរត់ចោលឯងមែនទេ?
សុធន់ៈ មែន ! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន, មានប្រាក់ មានរថយន្តឬ ?
សុធីៈ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯងមួយចំនួន ដើម្បីទាក់យកនាងនោះមកវិញ អោយដូចសុភាសិតបានពោលថា”សេះដាច់យកសេះតាម”។
សុធន់ៈ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះលឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច ?
សុធន់ៈ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះគឺសុំលារហូតហើយ ពីព្រោះអីគ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររោគអេដស៏ ។
សុធីៈ អូ !!

ផែនដីរាងមូលដូចបាល់

កូនប្រុសតូច សួរឳពុកវាថា៖
កូន៖ ផែនដីមានរាងដូចម្តេចទៅប៉ា?
ឳពុក៖ ផែនដីមានរាងមូលដូចបាល់ តែវាខុសគ្នាត្រង់ថាពេលផែនដីវិលទៅវាមិនធ្វើអោយ
មនុស្សក្រឡាប់ចាក់ តែបើបាល់វិលវិញវាធ្វើអោយមនុស្សក្រឡាប់ចាក់បាន។
កូន៖ ម៉េចអញ្ចឹងប៉ា?
ឳពុក៖ បាល់មូលជួនកាលអាក្រុមខ្លាំងចាញ់អាក្រុមខ្សោយ ធ្វើអោយអ្នកចាក់បាល់ក្រឡាប់ភឹង!
កូន៖ !?!

និយាយជាមួយត្រី

ស្រ្តីម្នាក់ចង់ទិញត្រីស្រស់ គាត់រើសបណ្តើរ ហិតបណ្តើរ អ្នកលក់មិនសប្បាយចិត្តក៏ថា រើសបានហើយចាំបាច់ហិតធ្វើអី ?

ស្រ្តី ខ្ញុំនិយាយជាមួយត្រីតើ!

អ្នកលក់ និយាយអំពីរឿងអី ?

ស្រ្តី “ ខ្ញុំសាកសួរត្រីអំពីសភាពការណ៏ថ្មី ដែលកើតឡើងនៅសមុទ្រ

អ្នកលក់ ចុះត្រីឆ្លើយយ៉ាងដូចម្តេច ?

ស្រ្តី “ ត្រីបានឆ្លើយថា មិនដឹងទេ ព្រោះគេបានចាកចេញពី សមុទ្រជាយូរថ្ងៃមកហើយ

ដោះសារយ៉ាងណា

ស្រ្តីម្នាក់រកជាងគំនូរដើម្បីគូររូបគាត់ ៖

ស្រ្តី ក្នុងរូបខ្ញុំត្រូវមានខ្សែ ក ពេជ្រមួយខ្សែ និងដៃស្តាំត្រូវមានកងដៃដាំត្បូង ហើយម្រាមដៃត្រូវ ពាក់ចិញ្ចៀនពេជ្រគ្រាប់ធំ កុំភ្លេចត្រូវមានក្រវិលនៅត្រចៀកខ្ញុំផង

ជាងគំនូរ ប៉ុន្តែ អ្នកស្រីអត់មានពាក់គ្រឿងអលង្ការ ដ៏មានតម្លៃទាំងនោះផង

ស្រ្តី គ្រាន់តែគូរថែមពីលើតើ

ស្រី្តពន្យល់មូលហេតុ ខ្ញុំធ្វើយ៉ាងនេះដើម្បីបង្ការទុក បើខ្ញុំស្លាប់ ប្តីខ្ញុំប្រាកដជាញញើតនឹងយកប្រពន្ធថ្មីព្រោះ គាត់មិនដឹងជាដោះសារយ៉ាងណា ចំពោះគ្រឿងអលង្ការទាំងនោះ

មានអ្នកជួយបាញ់

តាចាស់អាយុ៨០ឆ្នាំម្នាក់ ពិនិត្យសុខភាពបណ្តើរ អួតពីប្រពន្ធក្មេងរបស់គាត់បណ្តើរថា នាងទើបតែអាយុ២៥ឆ្នាំ ស្មោះត្រង់នឹងខ្ញុំណាស់ ។ ឃើញគ្រូពេទ្យមិនអើពើតាចាស់បន្តអួតទៀតថា លោកជឿទេ នាងមានផ្ទៃពោះជាមួយខ្ញុំ ៣ខែហើយ

គ្រូពេទ្យដឹងថា តាចាស់ពុំអាចមានសមត្ថភាពបន្តពូជបានទៀតឡើយ ប៉ុន្តែគាត់លាក់រឿងនេះ ពុំបានប្រាប់ការពិតដល់តាចាស់ឡើយ គ្រូពេទ្យបែរជានិយាយប្រដូចថា ខ្ញុំមានពួកម៉ាក់ម្នាក់ នៅពេលដើរលេងក្នុងព្រៃប្រទះតោមួយ ដែលបានហកមកខាំគាត់ គាត់ស្រន់ស្លោពេកក៏យកឆ័ត្រដែល កាន់នឹងដៃមកទប់ទល់ បន្ទាប់ពីលឺសូរ ផូង!ផូង!ផូង! តោក៏ដួលស្លាប់នៅនឹងកន្លែង

តាចាស់ មិនអាចទៅរួចទេ ប្រាកដជាមានអ្នកដ៏ទៃជួយបាញ់

គ្រូពេទ្យ ខ្ញុំក៏យល់ឃើញអីចឹងដែរ

ម៉េចអត់ឮសម្លេង

មានគូស្វាមីភរិយាមួយគូរស់នៅជាមួយគ្នាយូរមកហើយ ថ្ងៃមួយស្វាមីបានទៅលេងល្បែងកំសាន្តដែលបាន ចាក់ឡើងនៅឯហាងលក់ទំនិញមួយកន្លែង។ សំណាងល្អគាត់ក៏បានឈ្នះបានរង្វាន់ជាម៉ាញ៉េមួយយ៉ាងធំ។ពេលមក ដល់ផ្ទះក៏អង្គុយសេរ៉េមួលបន្តិច មួលនោះបន្តិចតំាងពីថ្ងៃរហូតដល់យប់ ទើបភរិយាប្រាប់ថា “បានហើយបង​ យប់ហើយ គេងសិនទៅចំាស្អែកចំាសេរ៉េទៀត”។ ក្នុងយប់នោះបុរសជាស្វាមីបានដេកមមើលទៅមួលសុដុនរបស់ ភរិយាខ្លួនហើយមមើនិយាយថា “យី! មួលហើយម៉េចអត់ឮសម្លេងអញ្ជឹង?” ឮដូចនោះនាងជាប្រពន្ធក៏តបទៅវិញ ថា”ម៉េចឮសំលេងទៅកើត បើឯងអត់ទាន់បានដោតឌុយខាងក្រោមផងនោះ!!”។

រឿងឆ្កែ

បុល និងណូដើរតាមដងផ្លូវ បានប្រទះឃើញបុរសចំណាស់ម្នាក់កំពុងតែបណ្តើរឆ្កែរបស់គាត់ដែលមានស្រា មបិទមាត់វាជិត។ ឃើញដូចនោះគេទំាងពីរនាក់ក៏ពិភាក្សាគ្នា:

ណូ: យីបុល! ឆ្កែនេះសង្ស័យកាចណាស់មើលទៅ ទើបម្ចាស់វាបិទមាត់វាជិតព្រោះខ្លាចវាទៅខំាគេ

បុល: មែន…..! គ្នាធ្លាប់ឃើញឆ្កែបរទេសកាចៗ គេតែងតែបិទមាត់វា អញ្ជឹងឯង។ចៃដន្យកិច្ចសន្ទនារបស់បុរសទំាង ពីរត្រូវបានម្ចាស់ឆ្កែឮទ្ទេច ទើបតបវិញថា :

មា្ចស់ឆ្កែ: មិនមែនទេក្មួយប្រុស…….ឆ្កែអ៊ុំស្លូតណាស់វាមិនចេះខំាគេទេ

បុល: អញ្ចឹងអ៊ុំបិទមាត់វាធ្វើអ្វី?

ម្ចាស់ឆ្កែ: អ៎………ឆ្កែនេះត្រូវតែបិទមាត់វារហូត បើកមិនបានទេ ហ៊ានតែបើក វានឹងទៅស៊ីអាចច៏ ភ្លាមមួយរំពេច ស្មោគគ្រោកណាស់ អាឆ្កែនេះ។

សិចនឹងការកេះអាចម៏ច្រមុះ

ឪពុកនឹងកូនប្រុសកំពុងសន្ទនាគ្នាពីរឿងរួមភេទ:

កូន : ពុក! តើការរួមភេទធ្វើអោយយើងមានអារម្មណ៏យ៉ាងម៉េច?

ឪពុក: វាដូចគ្នានឹងឯងយកដៃទៅកេះអាចម៏ច្រមុះអញ្ចឹងឯង

កូន: ចុះពេលរួមភេទ ហេតុអ្វីស្រីៗចាំបាច់ថ្ងូរ មើលទៅហាក់បីដូចមានអារម្មណ៏សុខស្រួលជាងបុរសទៅទៀត?

ឪពុក: យី ! ​ចុះពេលឯងកេះអាចម៏ច្រមុះ វាស្រួលដៃឬស្រួលច្រមុះ?

កូន: បើមនុស្សស្រីមានអារម្មណ៏ចង់រួមភេទដែរ ចុះហេតុអ្វីបានជាស្អប់ការចាប់រំលោភ?

ឪពុក: វាមិនដូចគ្នាទេ! បើឯងកំពុងដើតាមថ្នល់ស្រាប់តែមានមនុស្សម្នាក់រត់យ៉ាងលឿនមកហើយយកម្រាមដៃរុកច្រ មុះឯងយ៉ាងខ្លំាង តើឯងមានអារម្មណ៏យ៉ាងម៉េច?

កូន: ហេតុអ្វីមនុស្សស្រីមិនចង់រួមភេទពេលកំពុងមានរដូវ?

ឪពុក: ចុះបើច្រមុះឯងកំពុងតែមានឈាមហូរ តើឯងចង់កេះវាទេ?

កូន: ហេតុអ្វីមនុស្សស្រីមិនសូវចូលចិត្តអោយពាក់ស្រោមអនាម័យពេលរួមភេទ?

ឪពុក: ចុះបើពុកអោយឯងពាក់ស្រោមដៃកេះអាចម៏ច្រមុះ តើឯងមានអារម្មណ៏យ៉ាងណា?

កូន: មួយសំណួរទៀតណាពុក! ហេតុអ្វីមនុស្សស្រីចូលចិត្តកន្លែងស្ងាត់ៗនិងងងឹតៗពេលនាងមានតំរូវការ?

ឪពុក: យីអើ!! ចុះបើអញអោយឯងទៅកេះអាចម៏ច្រមុះនៅមុខថ្នាករៀនរបស់ឯង តើឯងហ៊ានទេ? ចំជាអត់ដឹងខ្យ ល់អីមែនអារលាយនេះ……..!!!។

ម៉ាស៊ីនបោកខោអាវ

រឿងដំណាលមួយមកថា មានគូស្វាមីភរិយាមួយគូ មានកូនប្រុសតូចមួយ។ជានិច្ចជាកាល ពេលមានអីៗជា មួយគ្នាម្តងៗ ពួកគេត្រូវប្រើពាក្យសំងាត់ ដើម្បីកុំឲកូនប្រុសរបស់ពួកគេស្តាប់បានហើយជាមួយគ្មនានេះដែរពាក្យថា “រួមរ័ក”ក៏ត្រូវជំនួសដោយ”បោកខោអាវ” ទៅវិញ។ ថ្ងៃមួយបុរសជាប្តីនឹកចង់”បោកខាអាវ”ក៏ប្រាប់ទៅកូនថា”កូនឯង ទៅប្រាប់ម៉ាក់កូនឯងថា បន្តិចទៀតប៉ាទៅ បោកខោអាវ ហើយ ឲម៉ាក់កូនឯងរៀបចំម៉ាស៊ីនឲ្យល្អផង”។ពេលនោះកូ នតូចក៏រត់ទៅប្រាប់ម្តាយរបស់ខ្លួនភ្លាម តែចៃដន្យក្នុងពេលនោះនាងជាប្រពន្ធគ្មានអារម្មណ៏ក៏ផ្តាំតាមកូនទៅវិញថា” ទៅប្រាប់ប៉ាកូនឯងវិញទៅថា ថ្ងៃនេះម៉ាស៊ីនបោកខោអាវខូចោកមិនបានទេ ទាល់តែយកទៅធ្វើសិនទើបបោកបាន …”។កូនប្រុសក៏នំាពាក្យនេះទៅប្រាប់ឪពុករបស់ខ្លួនវិញ បុរសជាប្តីកើតការមួមៅបន្តិចដែរតែក៏ហីទៅ លុះដល់ពេល រសៀលនាងជាប្រពន្ធក៏កើតមានអារម្មណ៏ម្តង ក៏ប្រាប់កូនថា”កូនឯងទៅប្រាប់ប៉ាកូនឯងផងថា ឥឡូវនេះម៉ាស៊ីន បោកខោអាវធ្វើរួចហើយ បោកបានហើយឲ្យប៉ាឯងមកបោកជាប្រញាប់!!!”។ កូនប្រុសក៏នំាពាក្យរបស់ម្តាយ ទៅប្រាប់ឪពុកខ្លួនភ្លាម តែខាងឪពុកបានផ្តាំត្រលប់វិញថា”ឯងទៅប្រាប់ម៉ែឯងវិញទៅថា…..ហួសពេលហើយវើយ… អញបោកដៃរួចហើយ!!!

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s