Sex and Education

តើ​អ្នក​ស្គាល់​ភាសា​កាយវិការ​សិច​ទេ​?

​ពេល​ខ្លះ​វា ​មាន​ការពិបាក​ណាស់​ដើម្បី​យល់​អំពី​អ្វី​ដែល​មនុស្ស​ស្រី​ចង់អោយ​យើង​ដឹង​។ ​តើ​នាង​កំពុងតែ​ពេញចិត្ត​ខ្លួនឯង​ទេ​? តើ​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​វា​ត្រឹមត្រូវ​ដែរ​ទេ​? តើ​នាង​សប្បាយ​ចិត្ត​ទេ​? និយាយ​អោយ​ខ្លី​ទៅ​ស្ត្រី​មាន​ការពិបាក​ណាស់​ក្នុងការ​យល់ចិត្ត​តាម​ ការសម្តែង​ខាងក្រៅ​ជាពិសេស​នៅពេល​រួមភេទ​តែម្តង​។ ប្រសិនបើ​អ្នក​មិន​ទាន់​យល់​ដឹង​ច្បាស់​ទេ ចូរ​សិក្សា​បន្ថែម​អំពី​សញ្ញា​មួយចំនួន​ដែល​បង្ហាញ​ដោយ​ភាសា​កាយវិការ​សិច​ របស់​នា​ង​។​
​នាង​នឹង​បង្ហាញ​អ្នក​អំពី​របៀប​ដែល​អ្នក ​ត្រូវ​ធ្វើ​។ រាងកាយ​របស់​នាង​នឹង​ប្រាប់​អំពី​សញ្ញា​នៃ​ការ​ស្រើបស្រាល​តណ្ហា​ផ្លូវភេទ​ មួយចំនួន​ដែល​មិន​អាច​លាក់បាំង​បាន ប៉ុន្តែ​ចូរ​ចាំ​ថា​មនុស្ស​ស្រី​គ្រប់គ្នា​តែងតែមាន​លក្ខណៈ​ខុសៗ​គ្នា​ ទាំងអស់​។ ដូច្នេះ​វា​អាច​មាន​លក្ខណៈ​ពិបាក​ខ្លះៗ​ក្នុង​ការផ្តល់​ទៅវិញ​នៅពេល​ជួយ​ ប្រទះ​នូវ​ករណី​ដែល​មិន​ទៀងទាត់​ជាច្រើន​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​នៃ​ភាសា​កាយវិការ​សិច​មួយចំនួន​ដែល​ពិតជា​ចង់​ បង្ហាញ​អោយ​អ្នកដឹង​ខ្លាំងណាស់​។​
​ដក​ដង្ហើមញាប់​
​ នៅពេល​សម្រាក​ដង្ហើមរ​បស់​យើង​គ្រប់គ្នា​គឺ​មាន​លក្ខណៈ​ស្មើរៗ​គ្នា​ល្អ​ ណាស់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​ដែល​ទទួលបាន​អារម្មណ៍​ផ្លូវភេទ​ហើយ​នោះ វា​នឹង​ធ្វើអោយ​ការដកដង្ហើម​របស់​នា​ង​ដង្ហក់​ជាង​ធម្មតា​។ ចង្វាក់បេះដូង​នឹង​ដើរ​ញាប់​នៅពេល​រាងកាយ​របស់​នាង​ត្រៀមខ្លួន​នឹង​ឈាន​ដល់​ ចំនុចកំពូល នោះ​មានន័យ​ថា​សរីរាង្គ​ក្នុង​ពោះ និង​សាច់ដុំ​កំពុង​តែ​ទាមទារ​នូវ​អុកស៊ីសែន​អោយបាន​ច្រើន​ហើយ​។ ប្រសិនបើ​អ្នក​អាច​លឺ​នូវ​ការប្រែប្រួល​នៃ​ការដកដង្ហើម​របស់​នា​ង មានន័យ​ថា​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​គឺជា​ភាសា​កាយវិកា​រសិច​ដែល​នាង​កំពុងតែ​ផ្តល់​អោយ​អ្នក​ថា​នាង​មាន​ សម្រើប​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​នាង​ដកដង្ហើម​ធម្មតាៗ​ទេ ប្រហែល​ជា​អ្វី​ដែល​ធ្វើ​នោះ​មិន​ត្រឹមត្រូវ​ទេ​។​
​រាងកាយ​របស់​នាង​ទៅ​ជា​រមួល​
​ ប្រសិន​បើ​នាង​កំពុងតែ​ក្តាប់​ម្រាមជើង និងរ​មួល​សង្កត់​មក​អ្នក​វិញ នោះ​គឺជា​អ្វី​ដែល​កំពុងតែ​ធ្វើអោយ​នាង​ពេញចិត្ត​ហើយ​។ ការ​ដែល​នាង​ប្រើ​កម្លាំង​រុញ​ជំនះ​នឹង​អ្នក​វិញ មានន័យ​ថា​នឹង​បាន​ទទួល​នូវ​សម្រើប​រួចទៅហើយ​។ ប្រសិន​បើ​នាង​កំពុងតែ​ដេក​ជា​លក្ខណៈ​ធ្វើ​ហី នោះ​ប្រហែល​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​មិន​អាច​ដាស់​អារម្មណ៍​នាង​បាន​ ឡើយ​។ ដូច្នេះ​ចូរ​ព្យាយាម​ប្រើ​ក្បាច់​ថ្មី ឬ​ឈប់​ប្រើ​វិធី​សូក​បញ្ចូល​លិង្គ ដោយ​ជំនួស​នូវ​ការប្រើ​មាត់ ឬ​ម្រាមដៃ​ដើម្បី​ថ្នាក់ថ្នម​នាង​វិញ ហើយ​ចាំ​មើល​ថា​កាយវិការ​របស់​នាង​មាន​ការប្រែប្រួល​ដូចម្តេចខ្លះ​។​
​ដៃ​ត្រដាង​ចេញ​
​ កាយវិកា​យ​មួយ​ប្រភេទ​ទៀត​ដែល​បញ្ជាក់ថា​នាង​ទទួលបាន​សម្រើប​ផ្លូវភេទ​នោះ​ គឺ ដៃ​របស់​នាង​អោប​ទ្រូង​របស់​អ្នក អោប​ក្បាល ឬ​កន្លែង​ណាមួយ​។ ប្រសិន​បើ​នាង​នៅ​ពី​លើ នាង​ប្រហែលជា​ចង់​ប្រើ​ដៃ​មក​ម៉ាស្សា​អោយ​ខ្លួនឯង​ហើយ​ដើម្បី​អោយ​បាន​ សម្រើប​កាន់តែខ្លាំង​។ ការធ្វើ​ដូច្នេះ​មិនអាច​ជា​កាយវិការ​ដ៏​ពិតប្រាកដ​មួយ​បានទេ ប៉ុន្តែ​វា​អាច​មាន​ប្រយោជន៍​ដែរ​។ រាងកាយ​របស់​នាង​គួរតែ​ឆ្លើយតប​នឹង​ការប្រើ​ដៃ​។ នាង​មិន​គួរ​បារម្ភ​អំពី​សម្លៀកបំពាក់ ឬ​កន្លែង​ដាក់​ដៃ​របស់​នាង​ឡើយ​។​
​ចលនា​សាច់ដុំ​ទ្វារមាស​
​ កន្លែង​ដែល​មាន​រំញោច​ខ្លាំង​បំផុត​របស់​ស្ត្រី​គឺ​ជញ្ជាំង​របស់​ទ្វារមាស សាច់ដុំ និង ស្បែក​។ ជញ្ជាំង​ទ្វារមាស​គឺជា​សាច់ដុំ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ប្រហែលជា​អាច​ប្រើ​ដើម្បី​បង្កើត​អារម្មណ៍​ស្រើបស្រាល​បាន​ក្នុងពេល​ រួមភេទ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ក្នុង​ពេល​នាង​ទទួលបាន​ចំនុចកំពូល សាច់ដុំ​ក្នុង​ទ្វារមាស​បែរ​ជា​កន្ត្រាក់​លាៗ ប៉ុន្តែ​វា​មិន​មែន​រហូត​នោះ​ទេ ដូច្នេះ​មិន​អាច​យក​វា​ជាការ​បាន​ឡើយ​។ ស្ត្រី​ខ្លះ​មាន​ការគ្រប់គ្រង​សាច់ដុំ​របស់​ពួកគេ​បាន​យ៉ាង​ល្អ ហើយ​ក៏​ទំនងជា​ទទួលបាន​នូវ​ការ​រួមភេទ និង​ចំនុចកំពូល​ល្អៗ​ផងដែរ​។ ប្រសិនបើ​ស្ទាប​ទ្វារមាស​នាង​ទៅ​មិន​មាន​ការ​កន្ត្រាក់​អ្វី​សោះ ចូរ​កុំ​បាច់​ភ័យខ្លាច​អី​។​
​ស្ត្រី​ចូលចិត្ត​ការ​រួមភេទ​ច្រើន​ដូច​ បុរស​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើអោយ​នាង​មិន​ចូល​ចិត្ត​គឺ​ការយល់ដឹង​ដោយ​ខ្លួនឯង ព្រមទាំង​ជំនាញរ​បស់ដៃ​ថា​តើ​អាច​ផ្តល់អោយ​នាង​នូវ​ការ​ស្រើបស្រាល​បាន​ល្អ​ បំផុត​ឬក៏​អត់​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​អាច​ផ្តល់​នូវ​ការពេញចិត្ត​ខាង​ផ្លូវភេទ​ដល់​ នាង​ទេ អ្នក​គួរតែ​ស្វែងរក​វិធី​ប៉ះប៉ូវ​វា​ហើយ​។ ការនិយាយ​ពិភាក្សាគ្នា ជាពិសេស​សួរ​នូវ​អ្វី​ដែល​នាង​ចង់​បាន ពិតជា​អាច​ដោះស្រាយ​បាន​ហើយ ប៉ុន្តែ​ចូរ​ស្តាប់ និង​មើល​ការឆ្លើយតប​របស់​នាង​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​។ មនុស្ស​ប្រុស​ស្រី​គ្រប់រូប​មាន​លក្ខណៈ​ខុសៗ​ពីគ្នា ហើយក៏​មិន​មាន​ការឆ្លើយតប​ទៅ​នឹង​ការ​ស្ទាបអង្អែល​ដដែលៗ​ដែរ ដូច្នេះ​ចូរ​ព្យាយាម​ផ្លាស់ប្តូរ​អ្វី​ដែល​ថ្មី ។​

 

មិន​ឆេវឆាវ​ក្នុងស្ថានភាព​វឹកវរ​

ការរក្សា​ចិត្ត​ឲ្យ​ស្ងប់​ក្នុង​ស្ថានភាព​តានតឹង​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក​ អាច​ស្តាប់​ហេតុផ​លពី​ដៃគូរ​របស់​អ្នក​នោះ​ទេ គឺ​ថែមទាំង​ជួយ​ឲ្យ​អ្នក​អាច​គិត​បានច្បាស់លាស់​ពី​រឿងរ៉ាវ​ដែល​កើតឡើង​ទៀត​ ផង​។ ទោះបីជា​អារម្មណ៍​ខឹង​ជា​ផ្នែក​មួយ​នៃ​អាកប្បកិរិយា​របស់​អ្នក​តែ​អ្នក​អាច​ បង្កើត​ទំលាប់​ល្អ​ដូចជា​ញុំ​ា​ផ្លែឈើ បន្លែ​និង​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ដើម្បី​កាត់បន្ថយ​ការខឹង​ឆេវឆាវ​ភ្លាមៗ ​។​

តើ​អ្នក​ធ្លាប់​ជួប ពេល​មួយ​ភ្លែត​ដែល​អ្នក​និយាយ​អ្វី​មួយ​ហើយ​ពាក្យ​នោះ​គ្រាន់តែ​ជា​ពាក្យ​ ចេញ​ពី​មាត់​របស់​អ្នក តែ​អ្នក​មិន​មាន​បំនង​ចង់​និយាយ​ពាក្យ​នោះទេ​? រឿង​បែប​នោះ​កើតឡើង​ស្ទើរ​រាល់​ពេល​។ នេះ​មក​ពី​យើង​មិន​បាន​គិត​ច្បាស់​ពេលដែល​យើង​និយាយ​។​

ចូរ​ស្វែងយល់​ជំនាញ​នៃ​ការប្រាស្រ័យ​ទាក់ទង ក្នុង​ទំនាក់ទំនង​ក្នុង​ស្ថានភាព​តានតឹង​និង​សម្ពាធ​ខ្លាំង​។​

ប៉ុន្តែ​បើ​នរណា​និយាយ​អ្វីមួយ​វាយប្រហារ​លើ​អ្នក នោះ អ្នក​មិន​តប​វិញ​ហើយ​គ្រាន់តែ​គិត​ពី​ពាក្យ​សំដី​ទាំងនោះ​អញ្ចឹង​អ្នក​មិន​ ជះ​កំហឹង​ហើយ​មិន​ធ្វើឲ្យ​ជំលោះ​កាន់តែ​តានតឹង​នោះ​ទេ​។​

នៅពេល​ដែល​អ្នក​ព្យាយាម​អនុវត្ត​វិធីសាស្ត្រ​ថ្មី​ក្នុង​ការប្រាស្រ័យ​ ទាក់ទង​បែបនេះ អ្នក​កាត់បន្ថយ​ការខូចខាត​នៃ​ភាព​មិន​ចុះសម្រុង​គ្នា ដែល​មានន័យ​ថា​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​មិនមែន​បង្ក​បញ្ហា​ឲ្យ​កាន់តែ​ធំ​ នោះទេ​។​

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s