Medicine

ថ្នាំ​បង្ការ​ជម្ងឺ​អេដស៍​ដាក់​ឲ្យ​ប្រើប្រា​ស់នៅ​ស​ហរ​ដ្ឋអាមេរិក​

កាលពេ​លថ្មី​ៗនេះ​ បណ្តាស​មាជិកស​ភានៅ​សហរដ្ឋ​អាម៉េរិក​ បានយ​ល់ព្រ​មឲ្យ​ប្រើ​ប្រាស់ឱ​សថ​មួយ ​ដែល​អាចកា​ត់ប​ន្ថយ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេ​រោគអេ​ដស៍ដ​ល់ទៅ​៧៥ភា​គរយ។ ​ ឱសថ​ដែល​មានឈ្មោះ​ថា ទ្រូវ៉ា​ដា (Truvada)​ អាចប្រើ​បាន​ចំ​ពោះព​លរដ្ឋដែ​លឋិ​តនៅ​ក្នុងស្ថាន​ភាពងា​យ​ឆ្ល​ងមេរោ​គអេ​ដស៍ រួម​បញ្ចូល​ទាំងជ​នដែ​លដៃ​គូរួ​មភេទ​រប​ស់គេ ​មានផ្ទុ​កមេ​រោគ​រួចហើ​យផ​ងដែ​រ។ ប៉ុន្តែ ​ស្ថាប័នឈ្មោះ​ Food And Drug Administration (FDA) ​នៃសហរ​ដ្ឋអាម៉េរិក​ បាននិ​យថា​ ឱសថ​នេះមិ​នមែនជំ​នួសវិ​ធីដ​ទៃទៀ​តដែល​ប​ង្ការ​ការឆ្ល​ងមេ​រោគអេ​ដស៍ដូ​ ចជាស្រោ​ម​អនាម័យ​ជាដើមនោះ​ទេ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង ​តាម​ទីភ្នាក់ងា​រសា​រព័ត៌​មានរ៉​យទ័​រ (Reuters) កាល​ពីពេល​ថ្មីៗ​នេះបា​នឲ្យដឹងថា​ ​ទីភ្នាក់​ងារឱ​សថអា​មេរិក F​DA​ បានអ​នុម័ត​កាលពី​ថ្ងៃទី​១​៦ក​ក្កដា ឱ្យ​ដាក់​​លក់​​​នៅលើ​ទីផ្សា​រនូ​វថ្នាំ​បង្កា​រ​ជម្ងឺ​អេ​ដស៍ឈ្មោះ​ទ្រូវ៉ា ​ដាហើយ​។ ​នេះ​ជា​ថ្នាំប​ង្ការ​ជម្ងឺ​អេដស៍​សម្រាប់ប​ណ្តាម​នុស្ស​ដែល​ងាយ​រង​គ្រោះដោ ​យសា​រជ​ម្ងឺអេ​ដស៍។ បើ​យោងតា​មអា​ជ្ញាធរ​បាន​ឲ្យដឹ​ងថា​ ​ការ​ប្រើថ្នាំ​​នេះ ​អាច​ជាការ​រួ​មចំ​ណែកកា​ត់ប​ន្ថយកា​រឆ្ល​ងជ​ម្ងឺនេះ​ថ្មីៗ​បានថែ​មទៀត​ផង។ ​ក្រោយពី​ទ​ទួលអ​នុសាសន៍​របស់​គ​ណៈកម្មា​ធិការ ​ពួកអ្ន​កជំនាញកា​រមកពី​ទីភ្នាក់ងា​រត្រួត​ពិនិ​ត្យស្បៀង​អាហា​រ និង​ថ្នាំ​ពេទ្យ​អាមេ​រិក FDA ​​បានយ​ល់ព្រ​មឱ្យម​ន្ទីរពិ​សោធន៍​ផលិត​ថ្នាំពេទ្យ​អាមេរិក​ GILEAD SCIENCES ចេញល​ក់ថ្នាំ​នេះដើម្បីកា​ត់បន្ថ​យការ​ឆ្លង​វីរុសហ៊ី​វ​ ចំពោះបណ្តា​មនុស្ស​ដែលងាយរ​ងគ្រោះឆ្លងវី​រុសនេះ​។ ក្នុងសេ​ចក្តីប្រ​កាសដ​ដែ​ល FDA​ បានប​ញ្ជាក់​ថា​ ថ្នាំទ្រូ​វ៉ាដា ​លេបរា​ល់ថ្ងៃ​បង្ការ​មុ​នពេ​លប៉ះ​ពាល់​ជា​មួយ​វី​រុសហ៊ីវ​ ​ដោយរួ​មបញ្ចូល​ជា​មួយកា​រអ​នុវត្ត​ពិ​ធី​បង្កា​រពេ​លរួម​ភេ​ទនានា​ទៀត ​ ​ដូចជា​ការ​ប្រើស្រោម​អនាម័​យ​ព្រម​ទាំ​ង​វិធា​ន​កា​របង្កា​រ​ផ្សេង​ៗ​ទៀ​ត ​​ដើ​ម្បី​រារាំ​ង​កា​រឆ្លង​វី​រុស​ហ៊ីវ​ចំ​ពោះប​ណ្តា​ម​នុស្ស​ពេ​ញ​វ័​យដែ​ ល​ស្ថិ​តក្នុ​ង​ស្ថានភា​ព​ងាយ​រង​គ្រោះបំ​ផុត​ ។​

ស្តាប័ន F​DA​ ក៏បា​នទ​ទូចផ​ងដែរ​ថា បើទោះ​ជាមា​ន​ថ្នាំទ្រូវ៉ា​ដា​ក៏ដោយ​ ​ក៏មិ​នត្រូ​វបោះ​បង់​ចោល​កា​រ​អនុវត្ត​កា​របង្កា​រគួ​រ​ឱ្យជឿ​ទុ​ក​ចិត្ត​ ឯទៀ​តៗ​ឡើ​យ។ ការផ្ត​ល់ភ្លើង​ខៀ​វរប​ស់ FD​A នេះ ​ធ្វើឡើង​មុនពេ​លជិតដ​ល់សន្និសី​ទអន្ត​រជាតិស្តី​ពីជ​ម្ងឺ​អេដ​ស៍ ដែលនឹ​ងប្រ​ព្រឹ​ត្តទៅ​នៅទី​ក្រុងវ៉ា​ស៊ី​នតោ​នពីថ្ងៃ​ទី​២២​ ដល់ថ្ងៃ​ទី​២​៧ ​កក្កដា ​​ក្រោ​មប្រ​ធានបទ​«​ផ្លាស់ប្តូ​រ​និ​ន្នាការ​នៃកា​រឆ្លង​ជ​ម្ងឺ​អេ​ដស៍​ ​ដើម្បីប​ញ្ច​ប់​វា​»​។ ​លោក​ស្រី​ ម៉ា​ហ្គ្រេ​ត​ ហាំ​ប៊ឺ​គ ​(​MA​G​AR​E​T​ ​H​AMB​U​R​G)​ ​នាយិកា​រប​ស់​FDA ថ្លែងថា​ ​ការ​យល់​ព្រមឱ្យ​ដាក់​ល​ក់​ថ្នាំទ្រូ​វ៉ា​ដា​ ​គឺ​ជាកា​រកំ​ណ​ត់ពីដំ​ណាក់កា​ល​សំ​ខា​ន់មួ​យនៃកា​រ​ត​ស៊ូ​រប​ស់​យើង​ដើ​ ម្បីប្រ​ឆាំ​ង​នឹ​ងជ​ម្ងឺអេ​ដស៍​ ។ លោក​ស្រី​បាន​គូសប​ញ្ចាក់ថា​ ​ក្នុង​១​ឆ្នាំ​ៗ​​មនុ​ស្ស​ពេញ​វ័​យ និងម​នុស្សវ័យ​ជំទ​ង់អា​មេរិក​ប្រ​មាណ​៥០​.០០០នា​ក់ ត្រូវ​បានពិ​និត្យឃើ​ញឃើញ​ថា​បានឆ្លង​វីរុសហ៊ី​វ បើទោះ​បីជា​មានវិ​ធី​បង្ការ​នានាក៏​ដោយ​ ចំពោះយុ​ទ្ធសា​ស្ត្រនៃ​ការ​អប់រំ​ និងកា​រព្យា​បាលព​ន្យារ​អាយុស​ម្រាប់បណ្តាអ្ន​ករស់នៅជា​មួយវីរុ​សនេះ​ក្តី។ ចំណែក​ឯ​ទិសដៅ​រប​ស់អា​មេរិក​ គឺ​ត្រូវ​កាត់​បន្ថយ​ចំនួនអ្ន​កឆ្ល​ងវីរុ​ស​ថ្មីឱ្យ​បាន២​៥%​ រហូត​ដល់ឆ្នាំ​២០១៥។​

បើតាម​ក្រុមអ្នកត​ស៊ូម​តិសុខា​ភិបាលសា​ធារណៈ​ បា​ននិ​យាយ​ថា ការ​អ​នុម័ត​នេះ អាចជួ​យកាត់​បន្ថយ​ការរីក​រាល​ដាលនូវ​មេរោគអេ​ដស៍ ​ដែលឆ្ល​ងដល់​មនុស្ស​ថ្មីប្រ​មាណ៥ម៉ឺ​ននាក់​ក្នុ​ងមួយឆ្នាំ​ៗ ​សម្រាប់រ​យៈពេ​ល១៥​ឆ្នាំចុ​ងក្រោយ​ នៅសហ​រដ្ឋអា​មេរិក។​ ពលរដ្ឋ​ អាមេរិក​ប្រមាណ១​,២លា​ននាក់ ​មានផ្ទុ​កមេរោ​គអេ​ដស៍ ​ដែលក្រុ​មអ្នក​វិទ្យាសាស្រ្ត​ជឿថា​ ​នឹ​ងវិ​វត្តទៅជា​ជ​ម្ងឺអេដស៍ ​បើសិន​ជា ​ពួកគេ​មិ​នព្យា​បាលជា​មួយឱ​សថព្យាបា​លមេ​រោគអេ​ដស៍ទេ​។

​ប៉ុន្តែ ​ទោះជាយ៉ា​ងណាក៏​ដោយ​ ​ក៏រ​បប​នៃ​ការព្យា​បាលត្រូ​វបាន​គេប៉ាន់​ស្មានថា​ ត្រូវ​ចំណាយ​ប្រមាណ១​៤ពា​ន់ដុល្លា​រក្នុ​ងមួយ​ឆ្នាំ​ ដោយធ្វើ​ឲ្យម​នុស្សភា​គច្រើ​ន មិន​មានប្រា​ក់ចំណា​យ។ ផល​ប៉ះពា​ល់បន្ទាប់ប​ន្សំនៃ​ថ្នាំគ្រា​ប់នេះ ​រួម​មាន​ជម្ងឺរា​ករូ​ស ចង់​ក្អួ​ត ឈឺពោះ ​ឈឺក្បាល​ និងស្រ​កទ​ម្ងន់ជា​ដើម។ សម​ត្ថភាព ​បង្ការ​ថ្មីរ​បស់ថ្នាំ​គ្រាប់T​ruvada នេះ ​ក៏បា​នបង្ហា​ញពី​ការ​ខ្វែងគំ​និត​គ្នាអំ​ពីកា​រគ្រ​ប់គ្រ​ងជ​ម្ងឺនេះ​ក្នុង ​ចំណោមអ្ន​ករ​ស់នៅក្នុ​ងសហគមន៍​មេរោគ​អេដស៍​ផង​ដែរ។ ​ចំណែកឯ​មូល​និធិ​សុខាភិបាល​ជម្ងឺអេដ​ស៍ ក៏បា​នស្នើឲ្យ ​FDA ទាត់ចោ​លវិធាន​កា​រថ្មី​នេះ ដោយនិ​យាយ​ថា អ្ន​ក​ជម្ងឺអាច​មាន​ការ​យល់ខុ​សពី​សុវ​ត្ថិ​ភាព ​និង​​កាត់បន្ថ​យកា​រប្រើប្រា​ស់ស្រោ​ម​អនាម័​យ៕

ប្រើ​ថ្នាំ​ងងុយ​គេង​កើត​ជម្ងឺ​ផ្លូវចិត្ដ

កើត​ជា​មនុស្ស​មិន​អាច​គេចផុត​ពីការ​ព្រួយ​បារម្ភ​ខ្វល់ខ្វាយ​ ចំពោះ​រឿង​ដែល​នៅ​ជុំវិញ​ខ្លួនបាន​ទេ។ មាន​លោកអ្នក​មួយ​ចំនួន មាន​ការ​គិត​គូរ​ខ្វល់ខ្វាយ​ច្រើន​ពេក រហូត​បណ្ដាល​ឱ្យគេង​មិន​សូវលក់​ស្រួល និង​មាន​លោកអ្នក​មួយ​ចំនួន​ទៀត​គេង​មិនលក់​តែម្ដង ដែល​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​គេង​សម្រាប់​ដោះស្រាយ​បញ្ហា​គេង​ មិន​លក់នេះ។ នេះ​ជា​បញ្ហា​មួយ​ដែល​មិន​មាន​ភាព​ប្រសើរ ចំពោះ​សុខភាព​របស់​លោកអ្នក​ទៅថ្ងៃ​មុខ​ទេ។ ដូច​នេះ​លោកអ្នក​ចាំបាច់​ស្វែង​យល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ល្អិតល្អន់​ សម្រាប់​បញ្ហា​សុខភាព លោកអ្នក មុន​នឹង​សម្រេច​ចិត្ដ​ប្រើ​ប្រាស់​ថ្នាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី ​ធ្វើការ​បកស្រាយ​បញ្ហា​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ។

ទំនាក់​ទំនង​រវាង​ដំណេក និង​ជម្ងឺផ្លូវចិត្ដ

ផ្លូវចិត្ដ​ជា​សុខភាព​មួយ​ដ៏សំខាន់​ដែល​ត្រូវ​ធ្វើការ​យកចិត្ដ​ទុកដាក់​ ឱ្យបាន​ល្អ។ ដំណេក​គឺជា​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​សុខ ភាព​ផ្លូវចិត្ដ នៅពេល​ដែល​លោកអ្នក​មាន​បញ្ហា​ខាង​ដំណេក​នេះ​ហើយ គឺ​តែងតែ​មាន​អារម្មណ៍​ធុញថប់ គេង​មិន​លក់ ដែល​បណ្ដាល មក​ពីការ​ខ្វាយខ្វល់​ច្រើន គិត​ច្រើន និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​រឿង​អ្វី​មួយ។ បញ្ហា​ដំណេក​គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ដ មាន​លោក អ្នក​មួយ​ចំនួន​នៅ​ពេល​ដែល​គេង​មិនលក់ តែងតែ​ទៅ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ដើម្បី​គេង​លក់​កុំឱ្យ​គិត​ច្រើន ធ្វើឱ្យ​ប៉ះពាល់​ដល់​បញ្ហា ដំណេក​ទៅ​ថ្ងៃ​មុខ ហើយ​អាច​ប្រឈម​មុខ​នឹង​ជម្ងឺ​ផ្លូវចិត្ដ​ទៀត​ផង។

មូលហេតុ​នៃការ​ប្រើថ្នាំ​ងងុយ​គេង

ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​បណ្ដាល​មក​ពី​លោកអ្នក​មាន​វិបត្ដិ​ដំណេក។ វិបត្ដិ​ដំណេក​គឺ​បណ្ដាល​មកពី​លោកអ្នក​គេង​មិនបាន គ្រប់គ្រាន់ ហើយ​មិន​កំណត់​ពេល​វេលា​ចូល​គេង​ឱ្យបាន​ត្រឹមត្រូវ។ នៅពេល​លោកអ្នក​មាន​អាការ​គេង​មិនលក់ ហើយ​ការ​ទទួល ទាន​ដំណេក​តិចជាង​៦ម៉ោង​លើសពី​មួយសប្ដាហ៍​ឡើងទៅ នេះ​ជា​សញ្ញា​បង្ហាញ​ថា​លោកអ្នក​មាន​បញ្ហា​វិបត្ដិ​ដំណេក។ វិបត្ដិ​ដំណេក​អាច កើត​មាន​ចំពោះ​មនុស្ស​ធម្មតា និង​ចំពោះ​លោក​អ្នក​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ​ផងដែរ។ វិបត្ដិ​ដំណេក​មាន​ចំនួន​៣០​ភាគរយ​នៃ ប្រជា​ពលរដ្ឋ​ទូទៅ ដែល​ភាគច្រើន​កើត​នូវ​ប​ញ្ហា​ពិបាក​ចូលគេង និង​គេង​មិន​លក់ស្រួល។

វិបត្ដិ​ដំណេក​មាន​៤បញ្ហាគឺ

1. បញ្ហា​ពិបាក ក្នុង​ការ​ចូលគេង ឬគេង​មិន​លក់ស្រួល
2. បញ្ហា​គេង​ច្រើន​ហួស​កំណត់​លើសពី​៨ម៉ោង ដែល​បណ្ដាល​មកពី​ការ​ពិបាក​ចិត្ដ​ច្រើន ឬ​គេង​ដូច​សន្លប់ ហើយ​នេះជា​បញ្ហា មួយ​ដែល​កម្រ​ឃើញ បញ្ហា​គេង​ស្រមុក ហើយ​នៅពេល​ដែលគេង​មាន​កន្ដ្រាក់​ជើង
3. ការ​ទទួលទាន​ដំណេក​ខុស​ពេលវេលា ដូច​ជាធ្លាប់​គេងយប់​មក​គេងថ្ងៃ ដែល​បញ្ហា​នេះ​ភាគច្រើន​មានចំពោះ​អ្នករក ស៊ី​ពេល​យប់
4. ការ​គេង​មមើ ដូច​ជាការ​ដើរ ឬ​និយាយ ហើយ​មាន​យល់សប្ដិ​អាក្រក់​ស្រែក​ឡូឡា ភ័យ​រន្ធត់​នៅពេល​ដែល​ភ្ញាក់​ឡើង។ បញ្ហា​នេះ​ភាគច្រើ​នកើត​មាន​ចំពោះ​កុមារ។ វិបត្ដិ​ដំណេក​នេះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់វ័យ ហើយ​ដើម្បីចៀស​ផុតពី​វិបត្ដិ ដំណេក​នេះ ទាមទារ​ឱ្យលោក​អ្នក​គេងបាន​ពី៦​ម៉ោង​ទៅ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ប្រើថ្នាំ​ងងុយ​គេងជា​ជម្ងឺផ្លូវ​ចិត្ដ

អ្នក​ដែលមាន​វិបត្ដិ​ដំណេក​ហើយ អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​ជាងគេ​នោះ គឺការ​ពិបាក​ក្នុងការ​ចូល​គេង ឬ​គេង​មិន​លក់​ស្រួល ដែល​ធ្វើឱ្យ​លោកអ្នក​សម្រេច​ចិត្ដ​ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​ការ​ទិញថ្នាំ​ ងងុយ​គេង​មក​ទទួល​ទាន។ តាម​លក្ខណៈ​វេជ្ជសាស្ដ្រ​សន្និដ្ឋាន ថា ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ចំពោះ​បញ្ហា​វិបត្ដិ​ដំណេក​ពិបាក​ចូល​គេង និង​គេង​មិន​បាន​លក់​ស្រួល​ភាគ​ច្រើន​គឺ​ជា​ជម្ងឺ​ផ្លូវចិត្ដ ដែ​លស្ថិត​នៅ​ក្នុង ប្រភេទ​ជម្ងឺ​ថប់​អារម្មណ៍ និង​ជម្ងឺធ្លាក់​ទឹក​ចិត្ដ។ លោកអ្នក​ដែល​មាន​អាការ​នេះ តែង​ទៅ​រកទិញ​ថ្នាំងុយ​គេង​ពី​ឱសថស្ថាន ព្រោះ​គិតថា អាច​ព្យាបាល​បាន។ តែ​ផ្ទុយ​ទៅវិញ​ថ្នាំអាច​ធ្វើឱ្យ​មាន​ផលប៉ះ​ពាល់​ចំពោះ​សុខភាព​ទៅថ្ងៃ​មុខ ហើយ​ការ​ដែល​ប្រើថ្នាំ​ងងុយ​គេង​នេះ​យូរ ទៅ​អាច​ញៀន​តែម្ដង។

វិធី​គួរ​ប្រតិបត្ដិ​នៅ​ពេលមាន​វិបត្ដិ​ដំណេក

នៅពេល​ដែល​លោកអ្នក​សង្កេត​ឃើញថា​ខ្លួន​មាន​អាការ​ទាំងអស់​នេះ គប្បី​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង ផ្លូវចិត្ដ​នេះ​ដើម្បី​ឱ្យដឹង​ថា​វិបត្ដិ​ដំណេក​ទាំងឡាយ​ដែល​កើត​មាន​ស្ថិត​ ក្នុង​បញ្ហា​មួយណា ហើយ​អាច​នឹង​មាន​ជម្ងឺផ្លូវ​ចិត្ដ​ឬ​ទេ ទើប​អាច វាយ​តម្លៃ​បាន និង​ធ្វើការ​ព្យាបាល​ឱ្យបាន​គេង​លក់​ស្រួល។ បើ​ក្នុង​ករណី​អ្នក​មាន​បញ្ហា​គេង​មិន​លក់​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ អាច​ព្យាបាល​ទាន់ ពេលវេលា។ វិបត្ដិ​ដំណេក​គេងមិន​លក់​នេះ​គឺជា​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ដ៏​ ច្រើន​ផ្សេង​ទៀត​នៃ​ជម្ងឺផ្លូវ​ចិត្ដ។ ដូចនេះ ទាមទារ​ឱ្យ​លោកអ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ ផ្លូវចិត្ដ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យដឹង​ថា​មាន​រោគ​សញ្ញា​អ្វីផ្សេងៗ ទៀត ពាក់ព័ន្ធ​នឹង​វិបត្ដិ​ដំណេក​នេះ។

គុណ​វិបត្ដិ​នៃការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង

លោកអ្នក​មួយ​ចំនួន​បាន​ទៅ​ស្វែង​រក​ការ​ព្យាបាល​ខ្លួនឯង​ដោយ​ការ​ទៅទិញ​ ថ្នាំ​ឱសថ​បុរាណ​ពុំមាន​ប្រភព​ច្បាស់លាស់ និង គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដូចជា​ទិញថ្នាំ​ខ្មែរ ឬ​ថ្នាំសូន​ជា​ដើម ដើម្បី​ឱ្យ​គេង​លក់​ស្រួល។ នេះ​ជារឿង​មួយ​ដែល​មាន ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ផ្លូវកាយ​ធ្ងន់ធ្ងរ ដូចជា​បញ្ហា​ធ្លាយ​ក្រពះ បញ្ហា​ថ្លើម និង​បញ្ហាត​ម្រង់នោម​ជាដើម។ ចំពោះ​អ្នក​ដែល ទទួល​ទាន​ថ្នាំ​ងងុយ​គេង​ច្រើន​អាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់ ដូចជា​កាត់​បន្ថយ​អាយុ មាន​ការ​ភ្លេចភ្លាំង​ច្រើន ផ្ចង់​អារម្មណ៍​មិន​បាន​ល្អ និង​ធ្វើឱ្យ​ញៀន​ថ្នាំងងុយ​គេង​ទៀត​ផង។ ដូចនេះ​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវចិត្ដ​ជាមុន​ សិន ទើប​ប្រើ ប្រាស់ថ្នាំ។

ដំបូន្មាន​អ្នកជំនាញ

គេង​មិនលក់​អាចបាន​កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ។ ការ​ទិញ​ថ្នាំ​ងុយគេង​ដើម្បី​ឱ្យ​គេង​លក់​ជា​រឿង​មួយ​មិន​គួរ​ធ្វើទេ ព្រោះ មិន​អាច​ដឹង​លោក​អ្នក​មាន​វិបត្ដិ​ដំណេក​ក្នុងបញ្ហា​មួយណា ឬ​មាន​ជម្ងឺផ្លូវ​ចិត្ដ​ឬ​អត់។ ការ​ប្រើ​ថ្នាំងុយ​គេង​ដោយ​មិនមាន​ការ​ពិគ្រោះ ជា​មួយ​វេជ្ជបណ្ឌិត​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ទេ គឺអាច​បណ្ដាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព​ផ្លូវកាយ ពិសេស​នោះ​គឺបញ្ហា​សុខភាព​ផ្លូវ ចិត្ដ។ ដូចនេះ​បើសិន​ជាលោកអ្នក​មានអាការ​ដូច​ដែល​បានរៀបរាប់​ជូនខាង​លើនេះ គប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ខាងសុខភាព​ផ្លូវចិត្ដ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេល​វេលា កុំឱ្យ​ឈាន​ដល់ដំណាក់​កាល​ធ្ងន់ធ្ងរ។

ការ​ប្រើប្រាស់​គ្រាប់ថ្នាំ​ជីវជាតិ​បំប៉ន

សុខភាព​ល្អមិន​ត្រឹមតែ​មាន​ន័យថា​ខ្លួនប្រាណ​របស់​លោកអ្នក​ គ្មានជម្ងឺ​ប៉ុណ្ណោះ​ទេ ពោលគឺ​សម្ព័ន្ធ​សរីរាង្គ​ទាំងមូល​ពោរពេញ ទៅ​ដោយ​ថាមពល ទាំងផ្នែក​ចិត្ដ​គំនិត និង​សរីរៈរាង្គ។ ការ​ប្រកប​ការងារ​ប្រចាំថ្ងៃ របប​អាហារ​មិន​គ្រប់គ្រាន់ កង្វះ​ជីវជាតិ និង​ការបំពុល​បរិយាកាស ជា​មូលហេតុ​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​នៃ​រាងកាយ​បាត់បង់ និង​ចុះខ្សោយ​ជាលំដាប់។ លោកអ្នក​ចាំបាច់​ត្រូវ​បន្ថែម សារជាតិ​ដែល​បាត់បង់​នោះមក​វិញ ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹងការ​បំពុល​ផ្សេងៗ​ ដែលមាន​នៅជុំវិញ​ខ្លួនរបស់ លោក​អ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​លើកយក​ពីសារៈ​ប្រយោជន៍​របស់​ជីវជាតិ​បំប៉ន និង​គ្រាប់ថ្នាំ​ជីវជាតិ​បំប៉ន តាមរយៈ​ការ​បកស្រាយ​របស់​លោក អន សុវណ្ណារ៉ា ជាអ្នក​ឯកទេស​ផ្នែក​សេវាកម្ម​សុខភាព ពហុ​កោសិកា​នៅ​មជ្ឈមណ្ឌល​ធៀន៏។

ជីវជាតិ​បំប៉ន ជាអ្វី?

ជីវជាតិ​បំប៉ន​គឺជា​សារធាតុ​សំខាន់ៗ​ដែលខ្លួន​ប្រាណ​មនុស្ស​ត្រូវការ​ ជាចាំបាច់ ដូចជា​កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន វត្ថុធាតុ​រ៉ែ និងជាតិ​សរសៃ​ដែលមាន​ប្រភព​ចេញពី​បន្លែ គ្រាប់​ធញ្ញជាតិ សាច់ និង​ថ្លើម។ ជីវជាតិ​បំប៉ន​ជាសារធាតុ​ដែលបង្កើន​វត្ថុធាតុ​មូលដ្ឋាន​ជីវិត​មនុស្ស និង​បង្គ្រប់​នូវ​តម្រូវការ​ទ្រទ្រង់​សរីរាង្គ​គ្រប់ផ្នែក ដើម្បី​ទប់ស្កាត់​សារធាតុ​បំពុល​ផ្សេងៗ ហើយ​ដើរតួ​ជាស្បៀង អាហារ​យ៉ាង​សំខាន់​របស់​កងទ័ព​ការពារ​សរីរាង្គ​កាយ។

មូលហេតុ​ដែលត្រូវ​ប្រើប្រាស់​សារធាតុជាតិ​បំប៉ន

សព្វថ្ងៃ​នេះអ្នក​ជំនាញការ​ជីវជាតិ​នៅបណ្ដា​ប្រទេស​នានាបាន​ឯកភាព​ យោបល់គ្នា​ថា ៖ ជីវជាតិ និង​ម្ហូបអាហារ​គឺជា​កត្ដា យ៉ាង​សំខាន់​របស់ជម្ងឺ​រ៉ាំរ៉ៃ​ខ្លះ ហើយក៏​ជាមធ្យោយ​បាយ​យ៉ាងសំខាន់​សម្រាប់​ព្យាបាល​ជម្ងឺ​ទាំងនោះ​ផងដែរ។ ម្ហូប​អាហារ​ដែល​លោក អ្នក​បរិភោគ​សព្វថ្ងៃ​សម្បូរ​ទៅ ដោយ​សារធាតុ​គីមី។ ត្រី សាច់ បន្លែ និង​ផ្លែឈើ ត្រូវបាន​ដាក់នូវ​សារធាតុ​គីមី​រួមផ្សំ ជាហេតុ​ធ្វើឱ្យ រូបរាង​កាយ​មិនអាច​ទទួល​បាននូវ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​រាងកាយ​បាន។ ការទទួល​សារធាតុ​បំប៉ន​មិន​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​លោកអ្នក​មានជម្ងឺ ដោយ​សារតែ​ការចុះ​ខ្សោយ​ផ្នែកណា​មួយនៃ​ប្រព័ន្ធ​រាងកាយ។ នៅក្នុង​ខ្លួនប្រាណ​របស់​មនុស្សជា​ប្រព័ន្ធច្របូក​ច្របល់​ធំំមួយ​ដែល​ប្រកប​ ដោយ​តុល្យភាព។ បើសិន​បាត់បង់​នូវ​សមាសធាតុ​ដែល​ផ្គត់ផ្គង់​សរីរាង្គ​ផ្នែក​ណាមួយ នឹង​ធ្វើឱ្យ សរីរាង្គ​នោះថយ​ចុះ​អានុភាព ហើយ​សរីរាង្គ​ខាងក្នុង​ឯទៀត​ក៏មាន​បញ្ហា​ដែរ ដែល​បណ្ដាលឱ្យ​រាងកាយ​ទាំងមូល​បាត់បង់​តុល្យភាព។ ដូច្នេះ​លោកអ្នក​ត្រូវ​ការពារ និងរក្សា​បរិមាណ​សារធាតុ​ចិញ្ចឹម និង​បំប៉ន​ថែមនូវ​ជីវជាតិ​ទាំងនោះ ដើម្បីបាន​ថាមពល​ប្រឆាំង​ជម្ងឺ និង​ផ្ដល់​អានុភាព​ដល់ខ្លួន​ប្រាណ។ ជាពិសេស​សារធាតុ​បំប៉ន​ផ្ដល់នូវ​ជីវជាតិ​ដែលមាន​តុល្យភាព​សមស្រប​ជាសារធាតុ​ ទំនុក​បម្រុង​យ៉ាងសំខាន់​នៃការ​ផ្ដល់​ថាមពល​កម្ដៅ ថែទាំ​សម្ព័ន្ធ​សរីរាង្គ​នានា សម្រួល​មេតា​ប៉ូលិស ជំរុញ​ការ​លូតលាស់​ខ្លួនប្រាណ ទប់ស្កាត់​ការ​អន់ថយ និង​ការពារ​បាក់តេរី ព្រមទាំង​មេរោគ​ដែលអាច​បង្កជា​ជម្ងឺ​ក្នុង​រាងកាយ ដើម្បី​រក្សា​បាននូវ​អានុភាព​សរីរាង្គ​ប្រក្រតី ដែល​ចាំបាច់​ត្រូវ ស្រូបយក​សារធាតុ​ទាំងនោះ​ឱ្យបាន​គ្រប់គ្រាន់​ក្នុងជីវភាព​ប្រចាំ​ថ្ងៃ។

ផល​ប្រយោជន៍​នៃគ្រាប់​ថ្នាំ​សារជាតិ​បំប៉ន

គ្រាប់ថ្នាំ​សារជាតិ​បំប៉ន​គឺជា​វត្ថុធាតុ​ដែលបាន​ចម្រាញ់​ចេញពី​ចំណី​ អាហារ​ដែល​ទទួលទាន​ប្រចាំ​ថ្ងៃ ដោយ​ដកយក​ចេញតែ សារធាតុ​សំខាន់​ទាំងប្រាំពីរ​សម្រាប់​ទ្រទ្រង់​សុខភាព និង​បំពេញ​បន្ថែមនូវ​សារធាតុ​ចិញ្ចឹម​ក្នុង​សារពាង្គកាយ​មនុស្ស។ និយាយ​រួមសារធាតុ​នោះមាន​តួនាទី​សំខាន់ៗ​បួន “សម្អាត សម្រួល បំប៉ន និង​ការពារ” ទាំងនេះ​ជាច្បាប់​នៃ​គោលការណ៍​ថែទាំ​សុខភាព និងធ្វើ​ឱ្យ ខ្លួន​ប្រាណមាន​សុខភាព​មាំំមួន។ ព្រមទាំង​ជួយ​បោសសម្អាត​សារធាតុ​ពុល កាកសំណល់​អាហារ​ដែល​រូបរាង​កាយ​មិន​ត្រូវការ ជួយ សម្រួល​ឱ្យមាន​តុល្យភាព​នៃជីពចរ និង​សរសៃ​ឈាម​នៅក្នុង​ខ្លួន ថែមទាំង​មាន​សមត្ថភាព​ក្នុងការ​បំប៉ន​ជីវជាតិ និង​សារធាតុ វីតាមីនកម្រ​ផ្សេងៗ ដែលមាន​ដូចជា​វត្ថុធាតុ​រ៉ែ អង់ស៊ីម ស័ង្កសី​ជាដើម គ្រប់គ្រាន់​ល្មម​នឹងខ្លួន​ប្រាណ​យើង ដើម្បី​ការពារ​សុខភាព​កុំឱ្យ មាន​ជម្ងឺមក​បៀតបៀន និង​អាការ​ឈឺថ្កាត់​ផ្សេងៗ។

ប្រការ​គួរ​ចងចាំ​ទាក់ទង​នឹង​សារធាតុ​បំប៉ន

ការចេះ​ថែរក្សា​សុខភាព​អាចធ្វើ​ឱ្យរាងកាយ​មានការ​លូតលាស់ និង​ពន្យារ​ជរាភាព​បាន ដោយ​គ្រាន់តែ​យល់ដឹង​នូវគន្លឹះ នៃ​ការថែរក្សា​សុខភាព​ផ្សេងៗ​ប៉ុណ្ណោះ។ លោកអ្នក​គប្បី​អនុវត្ដ​នូវ​គោលការណ៍​ដូច​ខាងក្រោម ៖

  • ធ្វើការ​ហាត់ប្រាណ​ជាប្រចាំ​ឱ្យបាន​យ៉ាងហោច​ណាស់​១៥នាទី​ជារៀង​រាល់ថ្ងៃ គួរ​អនុវត្ដ​ការហាត់​នៅពេល​ព្រឹក​ព្រលឹម
  • ទទួលទាន​អាហារ​ដែលមាន​គុណភាព និង​ប្រកប​ទៅដោយ​សារធាតុ​បំប៉ន មិនសម្បូរ​ជាតិ​គីមី ពិសេស​គួរទទួល​ទានផ្លែ ឈើ និង​បន្លែ​បៃតង​ឱ្យបាន​ច្រើន
  • សូម​ចៀសវាង​ឱ្យឆ្ងាយ​ពីការ​ទទួលទាន និងការ​ប្រើប្រាស់​សារធាតុ​បំផ្លាញ​រាងកាយ ឬក៏​ធ្វើឱ្យ​ញៀន
  • គប្បី​ស្វែងយល់​អំពី​បញ្ហា​សុខភាព​រាងកាយ​ឱ្យបាន​ច្រើន និងយក​ទៅអនុវត្ដ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ
  • ថែទាំ​សុខភាព​កុំឱ្យ​មានជម្ងឺ​រ៉ាំរ៉ៃ ឬ​ជម្ងឺ​ផ្សេងៗ
  • វាស់​សម្ពាធ​ឈាម​ឱ្យបាន​ទៀងទាត់​ជាប្រចាំ។

ដំបូន្មាន​អ្នក​ឯកទេស

សុខភាព​គឺជា​មូលដ្ឋាន​នៃជីវិត​យឺនយូរ ជាវត្ថុ​សំខាន់​បំផុត​ដែលមិន​អាចទិញ​ដូរបាន។ ដូចនេះ​លោកអ្នក​ម្នាក់ៗ​គួរ​គប្បី​គិត អំពី​សុខភាព​ជាសំខាន់ កុំ​ព្រងើយ​កន្ដើយ​ឱ្យសោះ។ បើមាន​បញ្ហាមិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅមណ្ឌល​សុខភាព ដើម្បី​ព្យាបាល​ឱ្យបាន ទាន់​ពេលវេលា។ បុព្វជន​នៅបុរាណ​កាលបាន​ពោលថា ៖ កាល​មិនទាន់​មានជម្ងឺ​យើងត្រូវ​ការពារ​កុំឱ្យ​កើត បើមាន​ហើយ​ត្រូវ​ព្យាបាល កុំឱ្យ​សាយភាយ​ទៅជា​ធ្ងន់ធ្ងរ។ អ្នកប៉ិន​ប្រសប់​ថែទាំ​សុខភាព រមែងចេះ​ដោះស្រាយ​ទាន់នូវ​ជម្ងឺបង្កប់​ដែល​មិនទាន់​មានអាការ​ឈឺថ្កាត់ និង​កម្ចាត់​ចោលនូវ​គ្រោះថ្នាក់​ដែលបង្កប់​នៅក្នុង​ខ្លួន។

ផល​ប៉ះពាល់​១០យ៉ាង​នៃការ​ប្រើប្រាស់​ឱសថ​ពេលស្ដ្រី​មាន​ផ្ទៃពោះ

ស្ដ្រី​ដែលមាន​ផ្ទៃពោះ ភាគច្រើន​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​មិនឱ្យ​ប្រើប្រាស់​ប្រភេទ​ថ្នាំមួយ​ ចំនួន​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ដែលអាច​មាន​ផល​ប៉ះពាល់​ទៅដល់​ទារក​នៅក្នុង​ផ្ទៃ និង​អាចមាន​ផល​អាក្រក់​ទៅដល់​មាតា​ថែម​ទៀតផង។ បច្ចុប្បន្ន ការ​ប្រើប្រាស់​ថ្នាំ របស់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវបាន​គេ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត។ ស្ដ្រី​មិនមែន​ចេះតែ​ប្រើប្រាស់​ថ្នាំ​ទៅតាម​ប្រភេទ​ជម្ងឺ​ដែលខ្លួន​កើតមាន នោះទេ។ ឱសថ​ជាអាវុធ​មុខពីរ​ដែលអាច​ធ្វើឱ្យ​យើងជា​សះស្បើយ ហើយ​ក៏អាច​ធ្វើឱ្យ​យើងមាន​បញ្ហា​សុខភាព​ពេល​កំពុង​ប្រើ និង ពេលក្រោយ​ប្រើប្រាស់​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ពេលនេះ​សូមធ្វើ​ការ​សម្ភាសន៍​ជាមួយ​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​ខាង​សម្ភព និង​រោគស្ដ្រី​នៃ មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ទាក់ទិន​ទៅនឹង​ប្រធានបទ​ខាង​លើ ស្ដ្រីមាន​ផ្ទៃពោះ និងការ​ប្រើប្រាស់​ថ្នាំ យ៉ាង​ក្បោះក្បាយ​ដូចតទៅ​នេះ។

ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​ប្រើប្រាស់​ថ្នាំ​អ្វីខ្លះ?

ជាទូទៅ​ការ​ប្រើប្រាស់​ថ្នាំផ្សេងៗ​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ គឺត្រូវ​ប្រើ​ប្រាស់​ទៅតាម​ការវិវឌ្ឍន៍​របស់​ទារក​ក្នុង​ផ្ទៃម្ដាយ។ ម្ដាយដែល​មាន​​ផ្ទៃពោះ​គួរតែ​ប្រើប្រាស់​ថ្នាំមាន​ជាតិដែក​ឱ្យបាន​ច្រើន ដើម្បី​ជំនួយ​ទៅដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​ឱ្យមាន​ការ​លូតលាស់​ល្អ ទាំង​រាង​កាយ និង​ប្រាជ្ញា​ស្មារតី​បាន​ប្រក្រតី។ ព្រោះ​ជាតិដែក​បានជួយ​បង្កើន​គ្រាប់​ឈាម​ទាំងម្ដាយ​ទាំង​កូន និងឱ្យ​សរសៃ​ប្រសាទ​បិទជិត ចៀស​វាង​ការ​ចេញ​ក្រៅនៃ​ខួរសរសៃ​ប្រសាទ។ តាម​ការសិក្សា​បាន​រកឃើញ​ថាថ្នាំ​ជាតិដែក​អាចជួយ​បាន៦០%​នៅពេល​មាន​ផ្ទៃពោះ។ ស្ដ្រីជា​ម្ដាយ​ត្រូវ​បរិភោគ​បន្លែនិង​ផ្លែឈើ​ស្រស់​ឱ្យបាន​ច្រើន និង​ពពួក​អាហារ​ទាំង​ឡាយ​ណាដែល​សម្បូរ​ទៅដោយ​វីតាមីន ដើម្បី​ជួយ ទៅដល់​ការ​លូតលាស់​របស់​ទារក​នៅក្នុង​ផ្ទៃបាន​ល្អ​ប្រសើរ។

ស្ដ្រីមាន​ផ្ទៃពោះ​មិនគួរ​ប្រើប្រាស់​ថ្នាំ​អ្វីខ្លះ?

ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ការ​ប្រើប្រាស់​ ថ្នាំ​ផ្សេងៗ។ ការ​ប្រើប្រាស់​ថ្នាំអាច​ប្រើបាន​ទៅតាម​ការរីក​លូត​លាស់​របស់​ទារក​ ក្នុងផ្ទៃ ហើយក៏​ត្រូវមាន​វេជ្ជបញ្ជាត្រឹមត្រូវ​ពី​គ្រូពេទ្យ​ផងដែរ ទើបមិន​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​មាតា និង​បុត្រ​នៅក្នុង​ផ្ទៃ។ នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ​៣ខែ​ដំបូង ការ​ប្រើប្រាស់​ថ្នាំ​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ជាទី​បំផុត ឬមិន​អនុញ្ញាត​ឱ្យប្រើ​តែម្ដង​ក្នុងកំឡុង​ពេលនេះ។ ប្រសិន​បើជម្ងឺ​របស់​ម្ដាយ​ចាំបាច់​ក្នុងការ​ប្រើប្រាស់ថ្នាំ គ្រូពេទ្យ​ត្រូវ​ពិចារណា​ទៅលើ​ផល​ប៉ះពាល់ និងទៅ លើទារក​ដែលនៅ​ក្នុងផ្ទៃ​យ៉ាង​ប្រុងប្រយ័ត្ន ទើបផ្ដល់​ថ្នាំ​ចំពោះ​ម្ដាយ។

ផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​ថ្នាំ​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ

ស្ដ្រីដែល​មានផ្ទៃ​ពោះ​ភាគច្រើន​មិនសូវ​ឱ្យប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ ប៉ុន្មាន​ទេ ដោយសារ​ខ្លាច​មានផល​អាក្រក់​ចំពោះ​ទារក និង ម្ដាយ។ ផល​ប៉ះពាល់​វាអាស្រ័យ​ទៅលើ​ថ្នាំដែល​ស្ដ្រី​ប្រើប្រាស់ និងទៅ​តាមរយៈ​ពេល​គុណភាព​ថ្នាំ និង​កម្រិតថ្នាំ ទៅតាម​អាយុ​របស់គភ៌​ផងដែរ។ ថ្នាំទាំង​នោះមាន​ដូចជា​ថ្នាំលាប ថ្នាំលេប ថ្នាំចាក់​ជាដើម ហើយ​ផល​វិបាក​ក៏មាន​ទៅតាម​បុគ្គល​ម្នាក់ៗ​ផងដែរ។

មាន​ប្រភេទថ្នាំ​មួយចំនួន​ដែលម្ដាយ​ប្រើ​នៅពេល​មាន​ផ្ទៃពោះ អាចជះ​ឥទ្ធិពល​ចំពោះទារក​ភ្លាមៗ និងមាន​ថ្នាំ​មួយទៀត ផ្ដល់​ផល​អាក្រក់​ទៅកូន​រយៈពេល​យូរ​ជាច្រើន​ឆ្នាំក្រោយ​មកទើបមាន​ផល​អាក្រក់ ​កើតឡើង​ចំពោះ​ទារក។

1 . នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ គ្រូពេទ្យ​មិនឱ្យ​ប្រើថ្នាំ​ប្រភេទ​ថ្នាំឆ្កួត​ជ្រូក ឬអាការ​ប្រកាច់ទេ ដោយសារ​វាធ្វើ​ឱ្យទារក​ដែល នៅក្នុង​ផ្ទៃនោះ​មាន​រូបរាង​មិន​ធម្មតា ម្រាមដៃ​ខ្លីៗ​ជាដើម។ ប្រសិនបើ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​នៅពេល​ដែលទារក​ជិតនឹង​កើត វាធ្វើ​ឱ្យបែក​គ្រាប់​ឈាម​របស់​ម្ដាយ ហើយគេ​បានរក​ឃើញថា ម្ដាយ​មាន​ឈាមកក​នៅក្រោម​ស្រទាប់​ថ្លើម​ទៀតផង។ ជា​ឧទាហរណ៍ ម្ដាយ​មានជម្ងឺ​ឆ្កួតជ្រូក ឬ​ឧស្សាហ៍​ប្រកាច់​ជាដើម ហើយស្ដ្រី​កំពុង​មាន​ផ្ទៃពោះ នោះ​គ្រូពេទ្យ​ជំនាញ​មិន​អនុញ្ញាត​ឱ្យ​ប្រើថ្នាំ​ការពារ​ជម្ងឺ ឆ្កួតជ្រូក​នោះបាន​ទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . ពពួក​ថ្នាំ​ដែល​បំបាត់​ដុំពក​នៅលើ​ខ្លួន(នៅលើ​ដោះ លើក្បាល ឬទីកន្លែង​ផ្សេងទៀត) ឬអាច​ជាដុំ​មហារីក​ជាដើម ក៏ គ្រូពេទ្យ​ហាម​មិនឱ្យ​ប្រើ​នៅពេល​មាន​ផ្ទៃពោះ​ផងដែរ។

3 . ប្រភេទ​ថ្នាំម្យ៉ាង​ដែលជួយ​ពង្រាវ​ឈាមកក​ទៅជា​ឈាមរាវ​វិញ ក៏​ត្រូវបាន​គ្រូពេទ្យហាម​ប្រាម​មិនឱ្យ​ប្រើ​នៅពេល​មាន ផ្ទៃពោះ​ផងដែរ។ ប្រសិន​បើម្ដាយ​ប្រើក្នុង​ចន្លោះ​អាទិត្យទី៦ទៅ​អាទិត្យទី៩​អាចធ្វើ​ ឱ្យច្រមុះ​កូនក្នុង​ផ្ទៃតូច​(កំពិត) និង​ធ្វើឱ្យ​មានជម្ងឺ ទៅដល់​ក្បាលឆ្អឹង​របស់​ទារក និងមាន​ជម្ងឺ​បេះដូង​តាំងពី​កំណើត ថែមទាំង​អាចធ្វើ​ឱ្យទារក​ថ្លង់ពី​កំណើត​បានទៀត​ផង។ បើម្ដាយ​ប្រើ នៅកំឡុង​រយៈពេល​៦ទៅ​៩ខែ ធ្វើឱ្យ​ភ្នែកទារក​មិន​ធម្មតា ក្បាល​ធំ សរសៃ​ប្រសាទ​មិន​ប្រក្រតី​ជាដើម។

4 . ថ្នាំ​ពពួក​វីតាមីនអា ដែល​ភាគច្រើន​គេប្រើ​ចំពោះ​ស្ដ្រី​ដែលមុខ​កើតមុន បើម្ដាយ​ប្រើវា​នៅក្នុង​ខែទី២​ដំបូង គេ​សង្កេតឃើញ​ថាទារក​មានភ្នែក​តូច ត្រចៀក​កំពិត មុខមាត់​ខុស​ប្រក្រតី ក្បាលធំ សរសៃ​ឈាម​មិន​ប្រក្រតី​ជាដើម។

5 . មានថ្នាំ​មួយចំនួន​ផ្ដល់ផល​វិបាក​ចំពោះ​កូនទៅ​ថ្ងៃក្រោយ មិនផ្ដល់​នូវផល​អាក្រក់ភ្លាមៗ​ទេ អាច​រហូត​១០ឆ្នាំ​ក្រោយ ក៏មាន​ដែរ។ បើទារក​ជាក្មេង​ស្រី ១០ឆ្នាំ​ក្រោយមក​ធ្វើឱ្យ​កុមារី​នោះមាន​មាត់ស្បូន​តូច ប្រដាប់​ភេទមិន​ធម្មតា នៅក្នុង​ទ្វារមាស​ហាក់ ដូចជា​មានរបាំង​មាត់ស្បូន​ចំហ​ជាដើម។ បើធ្វើ​ការ​សាកសួរ និងធ្វើ​ការ​ពិសោធន៍ យើង​សង្កេត​ឃើញថា មក​ពីកាល​ម្ដាយមាន​ផ្ទៃពោះ កាលពី​១០ឆ្នាំ​មុន បាន​ប្រើប្រាស់​ថ្នាំអ្វី​ម្យ៉ាងដែល​មានផល​ប៉ះពាល់​ចំពោះ​កូនដែល​នៅក្នុង​ ផ្ទៃ។

6 . ថ្នាំ​ដែលមាន​ជាតិ​អ័រម៉ូន នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ ក៏​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យប្រើ​ផងដែរ ព្រោះ​អាចធ្វើ​ឱ្យកូន​នៅក្នុង ផ្ទៃដែល​ជាកូន​ស្រីទៅ​ជាកូន​ប្រុសវិញ​បាន។

7 . ពពួកថ្នាំ​គ័រទីកូអ៊ីត​នៅពេល​មានគភ៌​ពី២​ទៅ៣​ខែដំបូង គួរតែ​ចៀសវាង​ប្រើថ្នាំ​ប្រភេទ​នេះ ទោះបីជា​អ្នក​ប្រាជ្ញ​មិនទាន់ បានដឹង​ថា វាមាន​ផល​ប៉ះពាល់​កម្រិតណា​ចំពោះ​ទារក​ក្នុងផ្ទៃ​ក៏ដោយ។ ប៉ុន្ដែ​គ្រាន់តែ​ដឹងថា វាអាច​ធ្វើឱ្យ​ទារក​ដែលនៅ​ក្នុងផ្ទៃ​មានផល​អាក្រក់​បាន។

8 . ពពួកថ្នាំ​ទឹកនោម​ផ្អែមក៏​ធ្វើឱ្យ​មានការ​ប៉ះពាល់​ទៅដល់​ជាតិស្ករ​នៅក្នុង​ ខ្លួន​របស់​ទារក​ដោយ​ប្រយោល​បានដែរ។ ជាតិស្ករ​នៅក្នុង​ឈាមទារក​ទាប។

9 . ថ្នាំ​អ័រម៉ូន​ម្យ៉ាង​ដែលចេញ​ពី​ក្រពេញ​តៀរូអ៊ីត​ដែលមាន​នៅលើ​បំពង់ក​របស់​ មនុស្ស មិនបាន​ឆ្លងកាត់​សុកទេ តែ​ឆ្លងកាត់ តាម​ឈាម។ ថ្នាំ​ប្រភេទនេះ​ក៏គេ​មិនឱ្យ​ស្ដ្រីមាន​ផ្ទៃពោះប្រើដែរ។ ថ្នាំដែល​ជួយឱ្យ​ចង្វាក់​បេះដូង​ដើរទៀង​(ម្ដាយមាន​ចង្វាក់​បេះដូង​ មិនប្រក្រតី) ម្ដាយ​មិនត្រូវ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះទេ វាអាច​ជះ​ឥទ្ធិពល​ចំពោះ​ទារក​ដែល​នៅក្នុង​ផ្ទៃ។

10 . មានថ្នាំ​ជាច្រើន​ប្រភេទ​ទៀត ដែលអាច​មានផល​ប៉ះពាល់​ទៅដល់​ទារក ដែលស្ដ្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​ប្រើប្រាស់​ថ្នាំ​ទាំងនោះ។ អ្នកមាន​ផ្ទៃពោះ​មិនត្រូវ​ចាក់​វ៉ាក់សាំង​ប្រភេទ​ក្អកមាន់ វ៉ាក់សាំង​ស្អូច អុជក្ដាម កញ្ជ្រឹល ក្រឡទែន ជម្ងឺ​គ្រុន​ពោះវៀន និង​ថ្នាំបង្ការ​ខាន់ស្លាក់។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់ គួរ​គប្បី​ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំអ្វី​មួយដែល​មិនមាន​វេជ្ជបញ្ជា​ ពីគ្រូពេទ្យ​ត្រឹមត្រូវ។ កុំ​ប្រើប្រាស់​ថ្នាំ​ទៅតាម​ចិត្ដចង់​ឱ្យសោះ ឬ​ទៅតាម​ពាក្យ​សម្ដីដែល​ឮតៗគ្នា។ ម្យ៉ាងវិញ​ទៀតការ​​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ផ្ទៃពោះ របស់​ស្ដ្រី​ជាបច្ច័យ​មួយ​ល្អបំផុត ដើម្បី​តាមដាន​ការ​លូតលាស់​ទារក។

ពិភព​លោក​រក​ឃើញ​វ៉ាក់​សាំង​ព្យាបាល​គ្រឿង​ញៀន​ (២០១២)

ពលករ​ឆ្លង​ដែន កុមារ​អនាថា​ កម្មករ នៅ​ក្នុង​ទី​ក្រុង និង​មួយ​ចំនួន​នៃ​ភាគ​ពាយ័ព្យ​ប្រទេស​បាន​ធ្លាក់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ ញៀន​ ព្រោះ​តែ​ពួក​គេ​មិន​បាន​យល់​ដឹង ហើយ​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ។ នេះ​យោង​តាម​ប្រសាសន៍​របស់​ឯកឧត្តម ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃនៃ​ប្រទេសក​ម្ពុជា ដែល​បាន​ថ្លែង​នៅ​ក្នុង​ឱកាសប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កាល​ ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ឆ្នាំ​ ២០១២ នា​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​អ្នក​ញៀន​គ្រឿង​ញៀន​ទាំងនោះ​ ក៏​ត្រូវ​រង​គ្រោះ​ផង​ដែរ​ដោយ​អំពើ​ហិង្សា ភាព​ក្រី​ក្រ រង​ភាព​អាម៉ាស់ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់​បង់​កិត្តិយស​ក្នុង​សង្គម​ផង​ដែរ។​

រូបភាពគេហទំព័រសុខភាពយើង

យ៉ាង​ណា​មិញ​នា​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សកម្មភាព​បង្រ្កាប​និង​ទប់​ស្កាត់​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ប្រើប្រាស់​គ្រឿង​ញៀន​ រួម​ជានឹង​មួយ​ការ​យល់ដឹង​អំពី​ឥទ្ធិពល​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​នៅ​មិន​ ទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ​ផងដែរ។​

មិន​ថា​តែ​នៅ​កម្ពុជា​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន ប្រទេស​ជិត​ខាង​កម្ពុជា​ រួម​ទាំង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ក៏​រង​គ្រោះ​ផង​ដែរ​ពី​ឥទ្ធិ​ពល​របស់ ​គ្រឿង​ញៀន។​ ដោយ​សារ​តែ​ពិភព​លោក​មើល​ឃើញ​ពី​ឥទ្ធិ​ពល​អាក្រក់​នៃ​គ្រឿង​ញៀន​នេះ ទើប​បាន​ជា​នៅ​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​នៅ​ក្នុង​ទីក្រុង​ញ៉ូយ៉ក​ (New York)​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​វ៉ាក់​សាំង​បង្ការ​គ្រឿង​ញៀន​ស្រប​ពេល​នៃ​ការ​ ប្រារព្ធ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ទូទាំង​ពិភព​លោក។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឈ្មោះ Weill Cornell Medical College ដែល​ជា​ក្រុម​ស្រាវ​ជ្រាវ​ដំបូង​បង្អស់​ ដែល​បាន​សាក​ល្បង​ពិសោធន៍​វិធី​ព្យាបាល​ថ្មី ប្រឆាំង​នឹងការ​ញៀន​គ្រឿង​ញៀន​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ គឺ​ជា​អំពើ​អបាយ​មុខ​ មួយ​នៅ​ក្នុង​សង្គម ហើយ​វា​ពិត​ជា​ពិបាក​នឹង​ទប់​ទល់។ ប្រសិន​ជា​យើង​អាច​បង្កើត​បាន​ជោគ​ជ័យ​នូវ​ វ៉ាក​សាំង​បង្ការ​គ្រឿង​ញៀន នោះស​ង្គម​ដ៏ល្អ​មួយ នឹង​ប្រាកដ​ជា​មាន​សកម្ម​ប្រសើរ​បំផុត។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សាក​ល្បង​ពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ និង​សត្វ​ស្វា ហើយ​លទ្ធផល​ ពួក​គេ​ទទួល​បាន​ជោគ​ជ័យ​ទៅ​លើការ​ពិសោធន៍​នេះ។ ​

ការ​ស្រាវ​ជ្រាវ​នោះ​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ចាក់​ថ្នាំ​វីរ៉ុស​មួយ​ប្រភេទ​ចូលទៅ​ក្នុងកោសិកា​ថ្លើម​របស់​សត្វ​ កណ្តុរ។ ពេល​នោះ ​បណ្តា​កោសិកា​ថ្លើម​របស់​សត្វ​កណ្តុរ បាន​ចាប់​ផ្តើម​ផលិត​ចេញ​នូវ​អង្គ​បដិ​បក្ខ ឬ​សារធាតុ ដែល​ប្រឆាំង​នឹង​មេរោគ​ ដែល​ធ្វើ​ឲ្យ​ប្រតិកម្ម​ត្រឡប់​មក​ប្រឆាំង។

​ការ​សិក្សា​នេះ ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពីថ្ងៃទី ១៨ ខែ​មិថុនា នៅ​លើ​ទស្សនាវដ្តី Human Gene Therapy ដែល​ បាន​បង្ហាញ​លទ្ធ​ផល​ឲ្យ​ឃើញ​ថា ប្រសិទ្ធិ​ភាព​របស់​ថ្នាំវ៉ា​ក់​សាំង​នេះ​មាន​រយះ​ពេល​យ៉ាង​តិច​១៧​សប្តាហ៍។ ក្នុង​នោះ​ទៀត​សោត​ រាល់​វិធីសាស្រ្ត​ព្យាបាល គឺ​អង្គ​បដិបក្ខ ឬ​សារធាតុ​ដែល​ប្រឆាំង​នឹង​មេរោគ​ នឹង​បង្កើត​ចេញ​មក​ដោយ​ប្រភេទ​វ៉ាក់​សាំង​ដែល​ធ្វើឲ្យ​ប្រសិទ្ធិ​ភាព​របស់​ វ៉ាក់​សាំង មាន​សម្ថភាព​គ្រប់​គ្រាន់​ដើម្បី​អាច​រក​ឃើញ​ថ្នាំ​ញៀន​ ហើយ​វា​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​ខ្លួន ក្នុង​សភាព​លឿន​បំផុត។​

ទោះជាយ៉ាង​នេះក្តី ក្រុម​អ្នកវិទ្យា​សាស្ត្រ ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ក្រុម​មនុស្ស ដែល​ញៀន​ថ្នាំផងដែរ​ថា ​ពួក​គេនឹ​ងទិញ​ថ្នាំវ៉ាក់​សាំង​ក្នុង​ចំនួន​ច្រើន​លើសល​ប់ ដើម្បីកំ​ចាត់​ជាតិ​គ្រឿង​ញៀនឲ្យ​បាន​ឆាប់​អស់​ពីខ្លួនប្រាណ​របស់​ពួក​គេ​ ដែល​ការណ៍​នេះ វា​បាន​បង្ក​ជាហេ​តុធ្វើ ឲ្យ​វ៉ាក់សាំង​បាត់បង់​នូវ​ប្រសិទ្ធិ​ភាព​វិញ។ នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​បន្ត​ពិនិត្យ​ជាតិ​ពុល​របស់​វ៉ាក់​សាំង ដែល​ពិសោធន៍​ទៅ​លើ​សត្វ​មុន នឹង​យក​វ៉ាក​សាំង​ទាំង​នោះ ទៅពិសោធន៍លើ​មនុស្ស​វិញ។ ក្រុម​ស្រាវ​ជ្រាវ​ម្នាក់​រំពឹង​ថា ពួក​គេ​នឹង​យក​វ៉ាក់​សាំង​ទាំង​នោះ ​ទៅសាក​ល្បង​ពិសោធន៍​លើ​មនុស្សនា​ដើម​ឆ្នាំខាង​មុខ​នេះ។

​អ្នក​ស្រាវជ្រាវ​មក​ពី សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត បេឡឺ (Baylor) លោក Thomas Kosten ដែល​មិន​បាន​ ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ បាន​មាន​ប្រាសាសន៍​ថា ទោះ​ជា​មិន​មាន​សង្ឃឹម​ច្រើន​លើកា​រសាក​ល្បងពិសោធន៍​ទៅ​លើ​មនុស្ស​ក្តី ​ក៏ប៉ុន្តែ​លោក​រំពឹង​ថា ការ​ពិសោធន៍​របស់​អ្នក​វិទ្យសាស្រ្ត​ទាំង​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យ​នា​ថ្ងៃ ​អនាគត។​

វីតាមីន(ត) ៖ អត្ដ​សញ្ញាណ និង​វត្ដមាន

លោកអ្នក​បានជ្រាប​ហើយ​អំពី​វីតាមីន​នូវ​និយមន័យ និង​ចំណាត់ថ្នាក់​របស់វា នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខមុន​(លេខ០៤៣)។ នៅពេល​នេះ យើងខ្ញុំ​សូមបន្ដ​លើកជូន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ផ្សេងៗ​ទៀត​ទាក់ទង​ទៅនឹង​សារធាតុ​វីតាមីន ទាំងនេះ។ ការ​យល់ដឹង​អំពី​វីតាមីន​បានល្អ និងការ​ទទួលទាន​ចំណី​អាហារ​បាន​ត្រឹមត្រូវ នឹង​ផ្ដល់នូវ​សុខភាពល្អ និង​សុភមង្គល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ដ​សញ្ញាណ​ដូចគ្នា​របស់វីតាមីន

វីតាមីន​មាន​រចនាសម្ព័ន្ធ​គីមី​សាស្ដ្រ របៀប​ធ្វើ​សកម្មភាព និង​មុខងារ​របស់វា​ខុសគ្នា​យ៉ាងខ្លាំង​ពីវីតាមីន​មួយ​ទៅវីតាមីន​មួយ ទៀត។ ប៉ុន្ដែ​ជាតិ​វីតាមីន​ទាំងនេះ​មានចំណុច​ពិសេស​ដូចគ្នា​ចំនួន៦​ចំណុចគឺ ៖

1 . ជាតិ​វីតាមីន​មិនផ្ដល់​ថាមពល​កាឡូរី​នោះទេ សូម្បី​បន្ដិចក៏​ទេដែរ

2 . ជាតិ​វីតាមីន​មាន​វត្ដមាន ឬ​ចំណុច​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​សព៌ាង្គ​កាយ​មនុស្ស និង​ចំណី​អាហារ

3 . ជាតិ​វីតាមីន​មិនអាច​ផលិត​ឡើងដោយ​ខ្លួនប្រាណ​មនុស្ស​នោះទេ ទោះបី​ជាមនុស្ស​បាន​ទទួលទាន​នូវ​សារធាតុ​ផ្សំ​គ្រប់ យ៉ាង​បែបណា​ក្ដី លើកលែង​តែវីតាមីនដេ​(ឌ) វីតាមីន​កា(គ) និង​វីតាមីន​បេ៣​(ព៣)។

4 . ជាតិ​វីតាមីន​មិនអាច​ផ្លាស់ប្ដូរ ឬ​ប្រែក្លាយ​ពីមួយ​ទៅមួយ ឬអាច​ជំនួសគ្នា​បាន​នោះទេ។ បើមាន​សារធាតុ​វីតាមីន​ណា ខ្វះ​នៅក្នុង​រាងកាយ វា​មិនអាច​ជំនួស​ដោយ​វីតាមីន​ផ្សេង​ដែល​លើស​កម្រិត ហួស ឬ​លើស​តម្រូវការ​នោះទេ។

5 . វីតាមីន​ជាសារធាតុ​ចាំបាច់​សម្រាប់​ដំណើរ​ការ​ប្រព្រឹត្ដ និង​ដំណើរ​ការ​លូតលាស់​នៃសរីរាង្គកាយ​របស់​មនុស្ស។
វីតាមីន នាំឱ្យ​មានការ​បំបែក និង​បន្សំ ជា​អាទិវីតាមីន​បង្ក​សកម្មភាព​អុកស៊ីដ​កម្មនៃ​ចំណី​អាហារ និង​ប្រតិបត្ដិ​ការរបស់​មេតាបូលីស។

6 . កង្វះ​ជាតិ​វីតាមីន​បង្កឱ្យ​មាន​វិបត្ដិ ឬ​ជម្ងឺ​នានា។ នៅក្នុង​ប្រទេស​ក្រីក្រ​មួយចំនួន កង្វះ​វីតាមីន​អាច​បង្កជា​ជម្ងឺ​ពិការ ភាព និង​ជម្ងឺ​ប៉ះពាល់​ដល់​ជីវិត​ទៀតផង។ ប៉ុន្ដែ​នៅ​ប្រទេស​អ្នកមាន​មួយចំនួន ការខ្វះ​ជាតិ​វីតាមីន ឬ​លើសជាតិ​វីតា មីន​អាចបង្ក​ជាវិបត្ដិ​មុខងារ​សព៌ាង្គកាយ​ផងដែរ។

វត្ដមាន​របស់​វីតាមីន

ជាចម្បង​វីតាមីន​មាន​វត្ដមាន​នៅក្នុង​ចំណីអាហារ​ដែលយើង​ទទួលទាន​ជារៀង​ រាល់ថ្ងៃ។ ក្រុម​ចំណី​អាហារ​នីមួយៗ​ផ្ដល់វីតាមីន​មួយក្រុម ឬមួយ​ប្រភេទ។ ហេតុនេះ​ហើយ​បានជា​លោកអ្នក​ត្រូវ​ទទួលទាន​ចំណី​អាហារ​សព្វមុខ​ដើម្បី​ សុខភាព។ ទាក់ទង​និង​ព័ត៌មាន​លម្អិត​អំពី​ប្រភេទ​វីតាមីន​ទាំងនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​លើកមក​ជម្រាប​ជូនបាន​លម្អិត​ម្ដងមួយៗ​នៅលេខ​ក្រោយៗ ទៀត។ ពេលនេះ​សូម​ជម្រាប​ជូនគោលៗ​មួយចំនួន​ដើម្បី​ជាការ​ស្វែងយល់​ខ្លះៗ។

  • សាច់​សត្វ សាច់​បក្សី និង​ស៊ុត ៖ សម្បូរ​ទៅដោយ​វីតាមីន​បេ១ (សាច់ជ្រូក) បេ២ បេ៥ បេ៦ បេ១២ បេ៣
  • សាច់​ត្រី ៖ ដូច​សាច់សត្វ​ដទៃទៀត​ដែរ តែ​នៅក្នុង​សាច់ត្រី សម្បូរ​ទៅដោយ​វីតាមីន អា និង​វីតាមីន ដេ ផង
  • ទឹក​ដោះគោ និង​ផលិតផល​ទឹកដោះ ៖ មាន​វីតាមីនបេ និង​វីតាមីនអា (ជាពិសេស​ពពួក​ទឹកដោះ​គោសុទ្ធ ជាតិ​ប៊រ និង​ជាតិក្រេម)
  • គ្រាប់​ធុញ្ញជាតិ ៖ មាន​វីតាមីនអឺ និងគ្រប់​វីតាមីនបេ ស្ទើរ​គ្រប់​ប្រភេទ
  • បន្លែ ៖ សម្បូរ​ទៅដោយ​វីតាមីនបេ (ជា​ពិសេសបេ៩) បែតាការ៉ូលីន វីតាមីនសេ និង​វីតាមីនបេ ផ្សេងទៀត​(នៅ ក្នុង​ដំឡូង​បារាំង)
  • ផ្លែ​ឈើ ៖ មាន​វីតាមីនសេ បែតាការ៉ូលីន និង​វីតាមីន​បេ៦ (ផ្លែចេក)
  • ប្រេង​រុក្ខជាតិ ៖ មាន​វីតាមីនអឺ។

ក្រៅពី​ចំណី​អាហារ​ដែលបាន​រៀបរាប់​ខាងលើ​មកនេះ​ស្ទើរតែ​គ្មាន​វត្ដមាន​ វីតាមីន​នោះទេ។ ជាពិសេស​ពពួក​ចំណី​អាហារ ដែល​សម្អាត និង​កែច្នៃ ដូចជា​នំប៉័ង​ពណ៌ស ម្សៅ​ពណ៌ស អង្ករ​សម្រិត ឬបាយ​ពណ៌ស និង​ទឹកដោះ​គោខាប់ ឬ​ក្រែម ព្រមទាំង​ចំណីអាហារ​ដែល​រៀបចំ​ធ្វើដោយ​គ្មានការ​យកចិត្ដ​ទុកដាក់​ (ត្រាំយូរពេក ស្ងោរយូរពេក ឬ​ទឹកបី​យកទឹក​មួយ) ចំណី​អាហារ​សម្លាប់​មេរោគ ឬដោយ​ឆ្លង​កាំរស្មី​ជាមុន។

ជាតិ​ស្ករ ឬបង្អែម​ជាប្រភេទ​សារធាតុ​ដែល​អាក្រក់​ជាងគេ មិន​ត្រឹមតែ​មិនមាន​ផ្ទុក​សារធាតុ​វីតាមីន​នោះទេ ជាពិសេស​ពពួកស្ករ​គ្រប់ប្រភេទ ដូចជា​ស្ករគ្រាប់ នំប្រអប់ និង​នំសព្វ​ប្រភេទ។ ប៉ុន្ដែវា​ថែមទាំង​ធ្វើឱ្យ​ថមថយ​នូវការ​ស្ដុកទុក​សារធាតុ​មួយចំនួន ដូចជា ជាតិ​ម៉ាញ៉េស្យូម ជាតិ​ក្រូម និងជាតិ​វីតាមីន​បេ១ ដើម្បី​រំលាយ​វាទៀត​ផង។ សព្វថ្ងៃ​នេះ ស្ករ ឬបង្អែម​ត្រូវបាន​ចោទ​ប្រកាន់ថា​ជាសារធាតុ​អាក្រក់ និងជា​សត្រូវ​របស់​ចំណី​អាហារ និង​របស់​សព៌ាង្គកាយ​មនុស្ស​ទៀតផង។ (សូម​បន្ដអាន​នៅលេខ​ក្រោយ)

រ៉ែខនិជ ៖ ជាតិ​​​អ៊ីយ៉ូដ

កាលពីលេខមុន លោកអ្នកបានជ្រាប​ហើយអំពី​ជាតិ​កាល់ស្យូម។ នៅលេខនេះ​ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដ​​លើក​យក​​អត្ថប្រយោជន៍​នៃ​ជាតិអ៊ីយ៉ូដ ដែលជា​រ៉ែខនិជ​សំខាន់​សម្រាប់​សុខភាព​មនុស្ស។ ថ្មីៗនេះ ជាតិអ៊ីយ៉ូដ​ត្រូវបាន​យកទៅ​ ​ប្រើប្រាស់​សម្រាប់​បង្ការ​សុខភាព​ពេលមាន​ការ​ផ្ទុះនុយក្លេអ៊ែរ និងការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីជាតិអ៊ីយ៉ូដ

សារធាតុឬរ៉ែខនិជអ៊ីយ៉ូដ ដែលចាត់​ចូលទៅ​ក្នុង​ចំណាត់​ថ្នាក់​សារធាតុ​រ៉ែខនិជ ឬសារធាតុ​អាហារបំប៉ន គេស្គាល់​ថា​ជា សារធាតុ​រ៉ែខនិជ​ទប់ស្កាត់​ការអស់​កម្លាំង មានតួនាទី​ពិសេសៗ​ដូចតទៅ។

– ផលិតអ័រម៉ូនទីរ៉ូអ៊ីដ ៖ សារធាតុអ៊ីយ៉ូដ ចូលរួម​នៅក្នុងការ​បង្កើត​អ័រម៉ូនទីរ៉ូអ៊ីដ ដែលដើរ​តួនាទី​សំខាន់​នៅក្នុង​ការវិវឌ្ឍន៍​ លូតលាស់​នៃខួរក្បាល និង​រូបរាងកាយ។ ក្រពេញទីរ៉ូអ៊ីដ​ជះឥទ្ធិពល​ទៅលើ​មុខងារ​សរីរាង្គកាយ​ជាច្រើន ជាអាទិការ​សម្រប​តម្រូវ​ សីតុណ្ហភាព ប្រព័ន្ធបេះដូង​សរសៃឈាម​ ប្រព័ន្ធប្រសាទ ព្រមទាំង​មុខងារ​ផ្លូវដង្ហើម និង​ផ្លូវទឹកនោម។

– ប្រឆាំងការអស់កម្លាំង ៖អ៊ីយ៉ូដមាន​តួនាទី​ប្រឆាំង​តបត​នឹងការ​អស់​កម្លាំង​កំហែង។

– បង្កើតវីតាមីនអា ៖អ៊ីយ៉ូដក៏ចូលរួមផងដែរ ក្នុងការ​ធ្វើឱ្យ​ផ្លាស់ប្ដូរ​នៃ​ការ៉ូទែន​(ប្រូវីតាមីនអា)​ឱ្យប្រែ​ក្លាយ​ ទៅជា ​វីតាមីន​អា ​គឺជាសារធាតុ​ដែលធ្វើឱ្យ​មាន​សុខភាព​ស្បែក​ ក្រចក និងសក់ល្អ នាំឱ្យ​អារម្មណ៍​ស្ងប់ស្ងាត់ និងស្រក​ទម្ងន់​ជាដើម។

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិអ៊ីយ៉ូដ

ខ្លួនប្រាណមនុស្សត្រូវការទទួលទានចូលជា​ប្រចាំ​នូវសារ​ធាតុ​អ៊ីយ៉ូដ​ក្នុង ​បរិមាណ​ចំនួន​១៥០មីក្រូ​ក្រាម។​ ​ប៉ុន្ដែ​តួលេខ​នេះ អាច​កើនឡើង​ដល់ទៅ​២០០មីក្រូក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ និងសម្រាប់​ស្ដ្រី​បំបៅ​ដោះកូន។

កង្វះជាតិអ៊ីយ៉ូដ នាំឱ្យប៉ះពាល់ដល់សុខភាព

ប្រសិនបើយើងទទួលទានសារជាតិ​អ៊ីយ៉ូដ​មិនបាន​គ្រប់គ្រាន់​នោះទេ អាចនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរ​ឱ្យ​កត់​សម្គាល់។ ផល ប៉ះពាល់​ទាំងនោះ ដែលចម្បង​ជាងគេ គឺជម្ងឺពកក ការអា​ឬគ្មានកូន ការរលូត​កូនដោយ​ឯកឯង សតិស្មារតី​លូតលាស់​យឺតយ៉ាវ មិនសូវ សម្បូរ​រោមលើខ្លួន ឧស្សាហ៍​ទល់លាមក ភាំងៗ ឡើងទម្ងន់ និង​ថមថយ​កាមតណ្ហា។

ចំណីអាហារដែលមានជាតិអ៊ីយ៉ូដ

ជាតិអ៊ីយ៉ូដមាននៅលើចំណីអាហារមួយចំនួន ​ជាពិសេស​នៅក្នុង​ចំណី​អាហារ ដូចជា​អំបិល​សមុទ្រ ត្រីសមុទ្រ ខ្យងខ្ចៅ ខ្ទឹមបារាំង សណ្ដែកដី ម្នាស់ជាដើម។

ប្រការគួរយល់ដឹងផ្សេងទៀតអំពីជាតិអ៊ីយ៉ូដ

ជាទូទៅ យើងមានកង្វះជាតិអ៊ីយ៉ូដ។ ការលើសក៏​​ដូចជា​ការខ្វះ​អ៊ីយ៉ូដ​ដែរ អាចបណ្ដាល​ឱ្យមាន​ជម្ងឺពកក។ បែបនេះ​មិន មែន​ជារឿង​ដែល​កម្រ​នោះទេ ហើយឱសថ​មួយចំនួន​ក៏អាច​ជាអ្នក​បង្ក​ផងដែរ ដូចជាថ្នាំ​បេះដូង ថ្នាំរម្ងាប់​មេរោគ​(បេតាឌីន)​ និងឱសថ​ដែលចាក់​សម្រាប់​ការថត​ឆ្លុះ។ ជាលទ្ធផល គឺអាចនាំ​ឱ្យ​ក្រពេញ​ទីរ៉ូអ៊ីដ​លែង​ដំណើរ​ការ និង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។

ថ្នាំ​បង្ការ​សម្រាប់​​ស្ត្រី និង​កុមារ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​នៅ​កម្ពុជា​

ការ​ចាក់​ថ្នាំ​បង្ការ គឺ​ជា​ប្រសិទ្ធ​ភាព​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​និង​ទប់​ស្កាត់​កុមារ​ និង​ស្រ្តី​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជម្ងឺ​ផ្សេងៗ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ។ តែ​សម្រាប់​យុទ្ធនា​ការ​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ និង​ស្រ្តី​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល​ ដូ​ច​ជាជ​ន​ជាតិ​​ភាគ​​តិច និង​ប្រជាជន​ចល័ត​ នៅ​មិន​ទាន់​ទទួល​បាន​ថ្នាំ​បង្ការ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​ប្រទេស​ កម្ពុជា។ តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ និង​ស្រ្តី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​ពេល​មុនៗ?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

មន្ត្រី ​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៅ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ ថា ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ប្រមាណ​៣៨០,០០០នាក់​ មាន​កុមារ​ប្រហែល​តែ​១៥​ភាគ​រយ​ប៉ុណ្ណោះ នៅ​មិន​ទាន់​ទទួល​បាន​ការ​គ្រប​ដណ្តប់​​​នៃ​​កម្ម​វិធី​ចាក់​ថ្នាំ​បង្កា​ ជម្ងឺ ឲ្យ​បាន​គ្រប់​​មុខ​​នៅ​ឡើយ​ទេ។ ​លោក សាន់ ចន្ទ័​សឿន ប្រធាន​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ចំណាក​ស្រុក និង​ការ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ រឺ​អាណា​ព្យាបាល​គ្មាន​ពេល​ទំនេរ​យក​កូន​មក​មន្ទីរ​ពេទ្យ គឺ​ជា​មូល​ហេតុ​ធំ​បំផុត​ដែល​នាំ​ឲ្យ​កុមារ​មិន​បាន​ទទួល​វ៉ាក់​សាំង​ការ​ ពារ​ជំងឺ​ឲ្យ​បាន​គ្រប់​មុខ។ លោក​ថ្លែង​ថា៖ «ឆ្លើយ​តប​និង​វិធាន​ការ​ខាង​លើ យើង​ត្រូវ​ធ្វើ​យុទ្ធ​នាការ​មួយ​ទៀត ដើម្បី​ចុះ​ទៅ​មូល​ដ្ឋាន​ភូមិ-ឃុំ​ ជា​ពិសេស​ឈាន​ទៅ​កន្លែង​ឆ្ងាយៗ​ ដើម្បី​ស្វែង​រ​ក​កុមារ​ទាំង​នោះ រឺ​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ផ្តល់​ថ្នាំ​បង្កា​ជម្ងឺ​ផ្សេងៗ ជា​ពិសេស​ជម្ងឺ​តេតា​ណុស និង​ជម្ងឺ​កញ្ជ្រិល​ផង​ដែរ»។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​រប​ស់គេហ​ទំព័រ​ភ្នំពេញ​ប៉ុស្តិ៍។​

រាល់​បញ្ហា​ដែល​ជាប់​ពាក់​ពន្ធ័​និង​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្កា​ សម្រាប់​ស្រ្តី​និង​កុមារ​ គឺ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សិទ​ថ្នាក់​អនុ​តំបន់​អាស៊ី​លើក​ទី៤​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​ផ្តល់​ថ្នាំ​បង្កា​ប្រកប​ដោយ​ ចីរភាព​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី០៤​ ខែ​កក្កដា​ កន្លង​ទៅ​នេះ នៅស​ណ្ឋាគារ​សូហ្វី​តែល រាជ​ធានី​ភ្នំពេញ។​ សន្និ​សិទ​នេះ​ត្រូ​វបាន​ចូល​រួម​ពី​តំណាង​ប្រតិភូ​រដ្ឋ​សភា​នៃ​ប្រទេស នេ​ប៉ាល់ ស្រី​លង្គ​កា ម៉ុង​ហ្គោ​លី និង​ប្រទេស​កម្ពុជា​ ដើម្បី​បើក​កិច្ច​ពិភាក្សា​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​ពាក់​ពន្ធ័​និង​បញ្ហា ​នេះ។​

ថ្លែង​ក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​លើក​ទី​បួន​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញ ​ប្បទា​ន ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​ប្រកប​ដោយ​ចីរភាព​នេះ ឯក​ឧត្តម អេង​ ហួត​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រជាជន​ដែល​មាន​លំនៅដ្ឋា​ន​នា​តំបន់​ដាច់​ស្រយាល ងាយ​រង​គ្រោះ​បំផុត​ដោយ​សារ​ជម្ងឺ​ផ្សេងៗ​ ប្រសិន​បើ​ពួក​គេ​ទំាង​នោះ មិន​បាន​ទទួល​វ៉ាក់​សំាង ដើម្បី​បង្ការ​ជម្ងឺ​ទេ​នោះ។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ​ ក្រសួង​សុខា​ភិបាល​បាន​និង​កំពុង​អភិវឌ្ឍន៍​ផែន​ការណ៍​សម្រាប់​សកម្មភាព​រប​ ស់ខ្លួន ដោយ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លំាង​ ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ជួយ​ប្រជាជន​ខែ្មរ ដែល​រស់​នៅ​តំបន់​ទំាង​នោះ​ឲ្យ​ពួក​គេ​ទទួល​បាន​ថ្នាំ​វ៉ាក់​សំាង​បង្ការ​ ឲ្យ​បាន​គ្រប់ៗ​គ្នា។ ​លោក​ អេង ហួត បាន​បន្ត​ថា ជម្ងឺ​តេតាណូ​សមាតា និ​ងទារក​ ចាប់​តាំង​ពី​ឆ្នំា២​០០១ មក​ដល់​ឆ្នាំ​២០១១​ ពី​ខេត្ត​ដាច់​ស្រយាល​ និង​ស្រុក​ប្រតិបត្តិ​ចំនួន​៥២​បាន​ធ្វើ​ឲ្យ​ជម្ងឺ​តេតា​ណូស​ទារក បាន​ថយ​ចុះ​ជា​លំ​ដាប់ រហូត​មក​ត្រឹម​៩​ករណី​ប៉ុណ្ណោះ ​ក្នុង​ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ។

​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ លោក​ស្រី ហូ ណូន ប្រធាន​គណៈ​កម្មការ​សុខា​ភិបាល​សង្គម​កិច្ច​អតីត​យុទ្ធ​ជន យុវ​នី​តិ​សម្បទា ​ការងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​កិច្ចការ​នារី​បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៣​ ដែល​ផ្តោត​លើ​វិស័យ​អាទិ​ភាព​ទំាង​១០ ក្នុង​នោះ​ផ្តោត​សំខាន់​ទៅ​លើ​សេវា​សុខ​ភាព និង​ផ្អែក​លើ​យុទ្ធ​សាស្ត្រអ​ភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើកា​រអ​នុវត្តន៍​កម្ម​វិធី​បង្ការ និង​ព្យាបាល​ជម្ងឺ​ឆ្លង​នានា ការ​គាំពារ​មាតា​និង​ទារក​ ដើម្បី​កាត់​បន្ថយ​អត្រា​មរណ​ភាព​មាតា​ និង​ទារក ការ​សង្គ្រោះ​បន្ទាន់ ព្រម​ទំាង​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​សុខា​ភិបាល​ និង​អនាម័យ​ឲ្យ​បាន​ទូលំ​ទូលាយ​ ពិសេស​ដល់​ជន​បទ៕

ពិភព​លោក​រក​ឃើញ​វ៉ាក់​សាំង​ព្យាបាល​គ្រឿង​ញៀន​ (២០១២)

ពលករ​ឆ្លង​ដែន កុមារ​អនាថា​ កម្មករ នៅ​ក្នុង​ទី​ក្រុង និង​មួយ​ចំនួន​នៃ​ភាគ​ពាយ័ព្យ​ប្រទេស​បាន​ធ្លាក់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ ញៀន​ ព្រោះ​តែ​ពួក​គេ​មិន​បាន​យល់​ដឹង ហើយ​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ។ នេះ​យោង​តាម​ប្រសាសន៍​របស់​ឯកឧត្តម ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃនៃ​ប្រទេសក​ម្ពុជា ដែល​បាន​ថ្លែង​នៅ​ក្នុង​ឱកាសប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កាល​ ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ឆ្នាំ​ ២០១២ នា​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​អ្នក​ញៀន​គ្រឿង​ញៀន​ទាំងនោះ​ ក៏​ត្រូវ​រង​គ្រោះ​ផង​ដែរ​ដោយ​អំពើ​ហិង្សា ភាព​ក្រី​ក្រ រង​ភាព​អាម៉ាស់ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់​បង់​កិត្តិយស​ក្នុង​សង្គម​ផង​ដែរ។​

រូបភាពគេហទំព័រសុខភាពយើង

យ៉ាង​ណា​មិញ​នា​ពេល​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា សកម្មភាព​បង្រ្កាប​និង​ទប់​ស្កាត់​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ប្រើប្រាស់​គ្រឿង​ញៀន​ រួម​ជានឹង​មួយ​ការ​យល់ដឹង​អំពី​ឥទ្ធិពល​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​នៅ​មិន​ ទាន់​មាន​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ​ផងដែរ។​

មិន​ថា​តែ​នៅ​កម្ពុជា​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន ប្រទេស​ជិត​ខាង​កម្ពុជា​ រួម​ទាំង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ក៏​រង​គ្រោះ​ផង​ដែរ​ពី​ឥទ្ធិ​ពល​របស់ ​គ្រឿង​ញៀន។​ ដោយ​សារ​តែ​ពិភព​លោក​មើល​ឃើញ​ពី​ឥទ្ធិ​ពល​អាក្រក់​នៃ​គ្រឿង​ញៀន​នេះ ទើប​បាន​ជា​នៅ​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​នៅ​ក្នុង​ទីក្រុង​ញ៉ូយ៉ក​ (New York)​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​វ៉ាក់​សាំង​បង្ការ​គ្រឿង​ញៀន​ស្រប​ពេល​នៃ​ការ​ ប្រារព្ធ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ទូទាំង​ពិភព​លោក។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឈ្មោះ Weill Cornell Medical College ដែល​ជា​ក្រុម​ស្រាវ​ជ្រាវ​ដំបូង​បង្អស់​ ដែល​បាន​សាក​ល្បង​ពិសោធន៍​វិធី​ព្យាបាល​ថ្មី ប្រឆាំង​នឹងការ​ញៀន​គ្រឿង​ញៀន​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ គឺ​ជា​អំពើ​អបាយ​មុខ​ មួយ​នៅ​ក្នុង​សង្គម ហើយ​វា​ពិត​ជា​ពិបាក​នឹង​ទប់​ទល់។ ប្រសិន​ជា​យើង​អាច​បង្កើត​បាន​ជោគ​ជ័យ​នូវ​ វ៉ាក​សាំង​បង្ការ​គ្រឿង​ញៀន នោះស​ង្គម​ដ៏ល្អ​មួយ នឹង​ប្រាកដ​ជា​មាន​សកម្ម​ប្រសើរ​បំផុត។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​សាក​ល្បង​ពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ និង​សត្វ​ស្វា ហើយ​លទ្ធផល​ ពួក​គេ​ទទួល​បាន​ជោគ​ជ័យ​ទៅ​លើការ​ពិសោធន៍​នេះ។ ​

ការ​ស្រាវ​ជ្រាវ​នោះ​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ចាក់​ថ្នាំ​វីរ៉ុស​មួយ​ប្រភេទ​ចូលទៅ​ក្នុងកោសិកា​ថ្លើម​របស់​សត្វ​ កណ្តុរ។ ពេល​នោះ ​បណ្តា​កោសិកា​ថ្លើម​របស់​សត្វ​កណ្តុរ បាន​ចាប់​ផ្តើម​ផលិត​ចេញ​នូវ​អង្គ​បដិ​បក្ខ ឬ​សារធាតុ ដែល​ប្រឆាំង​នឹង​មេរោគ​ ដែល​ធ្វើ​ឲ្យ​ប្រតិកម្ម​ត្រឡប់​មក​ប្រឆាំង។

​ការ​សិក្សា​នេះ ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពីថ្ងៃទី ១៨ ខែ​មិថុនា នៅ​លើ​ទស្សនាវដ្តី Human Gene Therapy ដែល​ បាន​បង្ហាញ​លទ្ធ​ផល​ឲ្យ​ឃើញ​ថា ប្រសិទ្ធិ​ភាព​របស់​ថ្នាំវ៉ា​ក់​សាំង​នេះ​មាន​រយះ​ពេល​យ៉ាង​តិច​១៧​សប្តាហ៍។ ក្នុង​នោះ​ទៀត​សោត​ រាល់​វិធីសាស្រ្ត​ព្យាបាល គឺ​អង្គ​បដិបក្ខ ឬ​សារធាតុ​ដែល​ប្រឆាំង​នឹង​មេរោគ​ នឹង​បង្កើត​ចេញ​មក​ដោយ​ប្រភេទ​វ៉ាក់​សាំង​ដែល​ធ្វើឲ្យ​ប្រសិទ្ធិ​ភាព​របស់​ វ៉ាក់​សាំង មាន​សម្ថភាព​គ្រប់​គ្រាន់​ដើម្បី​អាច​រក​ឃើញ​ថ្នាំ​ញៀន​ ហើយ​វា​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​ខ្លួន ក្នុង​សភាព​លឿន​បំផុត។​

ទោះជាយ៉ាង​នេះក្តី ក្រុម​អ្នកវិទ្យា​សាស្ត្រ ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ក្រុម​មនុស្ស ដែល​ញៀន​ថ្នាំផងដែរ​ថា ​ពួក​គេនឹ​ងទិញ​ថ្នាំវ៉ាក់​សាំង​ក្នុង​ចំនួន​ច្រើន​លើសល​ប់ ដើម្បីកំ​ចាត់​ជាតិ​គ្រឿង​ញៀនឲ្យ​បាន​ឆាប់​អស់​ពីខ្លួនប្រាណ​របស់​ពួក​គេ​ ដែល​ការណ៍​នេះ វា​បាន​បង្ក​ជាហេ​តុធ្វើ ឲ្យ​វ៉ាក់សាំង​បាត់បង់​នូវ​ប្រសិទ្ធិ​ភាព​វិញ។ នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​បន្ត​ពិនិត្យ​ជាតិ​ពុល​របស់​វ៉ាក់​សាំង ដែល​ពិសោធន៍​ទៅ​លើ​សត្វ​មុន នឹង​យក​វ៉ាក​សាំង​ទាំង​នោះ ទៅពិសោធន៍លើ​មនុស្ស​វិញ។ ក្រុម​ស្រាវ​ជ្រាវ​ម្នាក់​រំពឹង​ថា ពួក​គេ​នឹង​យក​វ៉ាក់​សាំង​ទាំង​នោះ ​ទៅសាក​ល្បង​ពិសោធន៍​លើ​មនុស្សនា​ដើម​ឆ្នាំខាង​មុខ​នេះ។

​អ្នក​ស្រាវជ្រាវ​មក​ពី សាកល​វិទ្យាល័យ​វេជ្ជសាស្រ្ត បេឡឺ (Baylor) លោក Thomas Kosten ដែល​មិន​បាន​ ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ បាន​មាន​ប្រាសាសន៍​ថា ទោះ​ជា​មិន​មាន​សង្ឃឹម​ច្រើន​លើកា​រសាក​ល្បងពិសោធន៍​ទៅ​លើ​មនុស្ស​ក្តី ​ក៏ប៉ុន្តែ​លោក​រំពឹង​ថា ការ​ពិសោធន៍​របស់​អ្នក​វិទ្យសាស្រ្ត​ទាំង​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យ​នា​ថ្ងៃ ​អនាគត។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s