ជំងឺស្ត្រី

លំ​ហាត់ប្រាណ ដើម្បី​ជួយ​អោយ​វដ្ត​រដូវ​ស្ត្រី​ទៀងទាត់​

មុន​នឹង​ស្វែងយល់​អំពី​គុណប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​ចំពោះ​វដ្ត​រដូវ អ្នក​គួរតែ​យល់​ជាមុន​អំពី​អ្វី​ដែល​ហៅ​ថា​វដ្ត​រដូវ​នេះ​។​វដ្ត​ឈាមរដូវ​ របស់​ស្ត្រី គឺ​ត្រូវបាន​ចែក​ជា​បួន​ដំណាក់កាល ដែល​មាន​រយៈពេល​ប្រហែលជា ២៨​ថ្ងៃ និង ត្រូវបាន​កំណត់​ដោយ អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន និង ប្រូ​ហ្សេ​ស​ស្តេ​រ៉ូន​។​

អរ​ម៉ូ​ន​ទាំងពីរ​នេះ ក៏​បាន​ធ្វើអោយ​មាន បម្រែបម្រួល​ដល់ អារម្មណ៍ និង រោគសញ្ញា​នៃ​រាងកាយ​ផ្សេងទៀតៗ ផងដែរ​។ ដំណាក់កាល​នៃ​វដ្ត​ឈាម រដូវ ចាប់​ផ្តើមដំបូង នៅក្នុង​ថ្ងៃ​ទី​មួយ នៃ​ថ្ងៃ​ដែល​មាន​ធ្លាក់​ឈាមរដូវ នៅពេលដែល​មាន​ឈាមរដូវ​ធ្លាក់ ហូរ​មក ដែល​វា​ជា​សញ្ញា​បង្ហាញ​ប្រាប់ថា ស្រទាប់​ខាង​ក្នុងនៃ​ស្បូន ត្រូវ​បាន​ដាច់​ជ្រុះ និង មាន​រយៈពេល ប្រហែលជា ៤​ថ្ងៃ​។ ដំណាក់កាល​នៃ​វគ្គផូ​លី​គុ​ល ត្រូវ​បាន​ឈាន​មកដល់ ក្រោយពេល​បន្ទាប់មក និង អាច​ស្ថិត​ក្នុង​ថ្ងៃទី ៥ រហូត​ដល់​ថ្ងៃ​ទី ១៣​។ នៅក្នុង​ដំណាក់កាល​នេះ ការធ្លាក់​ឈាមរដូវ​ត្រូវបាន​ធូរស្រាល និង គ្រាប់​អូវុល​ចាប់ផ្តើម​ទុំ​។ ប្រហែល​ជា​នៅក្នុង​ថ្ងៃទី ១៤ ការបញ្ចេញ​គ្រាប់​អូវុល​នឹង​អាច​កើតមាន គឺ​នៅ ពេល​ដែលផូ​លេ​គុ​ល  ចាប់ផ្តើម​ធ្វើការ​បញ្ចេញ​ស៊ុត ។​

សម្រាប់​ថ្ងៃ​ដែល​នៅសល់ រហូត​ដល់​វដ្ត​ថ្ងៃទី ២៨ គឺ​ត្រូវបាន​គេ​ហៅថា ដំណាក់កាល luteal ។​នៅក្នុង ដំណាក់កាល​នេះ ការកើនឡើង​នៃ​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន និង ប្រូ​ហ្សេ​ស​ស្តេ​រ៉ូន បាន​បង្កើត​អោយមាន បំលាស់ប្តូរ​ចំពោះ ស្រទាប់​ខាង​ក្នុងនៃ​ស្បូន ដែល​បាន​រៀបចំ​អោយ​វា ត្រៀម​ទទួល​យក​អ៊ំប្រ៊ីយ៉ូ ( ស៊ុត​បង្ក​កំណើត​) ។ ប្រសិនបើ​ការបង្ក​កំណើត មិន​ត្រូវ​បាន​កើតមាន​នោះ​ទេ នោះ​កម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន និង ប្រូ​ហ្សេ​ស​ស្តេ​រ៉ូន​ចាប់ផ្តើម​ធ្លាក់ចុះ ហើយ​ស្រទាប់​ខាងក្នុង​នៃ​ស្បូន ដែល​ត្រូវបាន​គេ​ហៅ ថា endometrial lining ចាប់ផ្តើម​ដាច់​ជ្រុះ និង ធ្លាក់​ក្លាយ​មកជា​ឈាមរដូវ​ម្តងទៀត ។​

នៅក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នៃ ដំណាក់កាល luteal គឺ​មាន​ស្ត្រី​ភាគច្រើន តែង​ជួបប្រទះ​នឹង អាការៈ ហើម​ពោះ​, ឈឺរ​មួល​ក្នុង​ពោះ​, ថប់​បារម្ភ​, ធ្លាក់​ទឹកចិត្ត​, ឃ្លាន​អាហារ​, អស់កំលាំង​,​ចុក​ចង្កេះ និង ឈឺក្បាល​។ ការធ្លាក់​ចុះ​ដ៏​ខ្លាំង នៃ​កម្រិត​អរ​ម៉ូ​ន ដែល​កើតមាន​នៅក្នុង សប្តាហ៍​ចុងក្រោយ មុនពេល​ដែល នៃ​ដំណាក់កាល​ធ្លាក់​ឈាមរដូវ ចាប់ផ្តើម​កើតមាន នោះ​វា​នឹង​ធ្វើអោយ​អ្នក​មាន​រោគសញ្ញា​ផ្នែក​ផ្លូវចិត្ត និង ផ្លូវកាយ​មួយចំនួន ដែល​វា​ត្រូវ​បាន​គេ​ហៅថា ភាព​តានតឹង​មុនពេល​មាន​ធ្លាក់​ឈាមរដូវ ( premenstrual tension ) ។​

ហេតុអ្វី​បាន​ជា​ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន​?

ស្ត្រី​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​ជាប់​ជាប្រចាំ គឺ​ហាក់​នឹង​មិន​សូវ​កើតមាន នូវ​អា​ការៈតានតឹង មុនពេល ការធ្លាក់​ឈាមរដូវ​កើតមាន​, មិនសូវ មាន​ភាព​មិន​ផាសុក ក្នុងពេល​ធ្លាក់​ឈាមរដូវ​, វដ្ត​ឈាមរដូវ មាន​រយៈពេល​ខ្លី និង មិនសូវ​ធ្លាក់​ឈាម​មក​ច្រើនពេក​ទេ​។ ការធ្វើ​លំ​ហាត់ប្រាណ ក៏បាន ជួយ​ពង្រឹង​ដល់ សាច់ដុំ​បាត​ឆ្អឹង​អាង​ត្រគាក ដូច្នេះ​សិរីរៈ​នៃ​ប្រព័ន្ធ​បន្ត​ពូជ ក៏​នឹង​ត្រូវ​បាន​ទទួល​ការ​ទ្រទ្រង់ បានល្អ ប្រសើរ​ជាង​មុន​ផងដែរ ។​

ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ ក្នុងអំឡុងពេល​នៃ​ការធ្លាក់​ឈាមរដូវ គឺ​អាច​ជួយ​កាត់ បន្ថយ​នូវ​ការឈឺចាប់​នៃ​ការ​មួល​ក្នុង​ពោះ ដែល​កើត​ដោយសារ​តែ​ការកើនឡើង​នូវ លំហូរ​ឈាម ដែល​វា អាច​នឹង​ជួយ​អោយ​សាច់ដុំ នៅ​នឹង​ពោះ​ផ្នែក​ខាងក្រោម​, ខ្នង និង កំ​ភ្លៅ​ត្រូវ​បាន​សម្រាក និង ជួយ​បញ្ចេញ នូវ​អរ​ម៉ូ​ន អង់​ដូ​ហ្វី​ន ( endorphins) ដែល​វា​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ បែប​ធម្មជាតិ ហើយ​វា​នឹង​ជួយ ធ្វើអោយ​ស្ថានភាព​អារម្មណ៍​មាន​លំនឹង​ល្អ និង មាន​ភាពប្រសើរ​ឡើង​ជា​ង​មុន​។ អរ​ម៉ូ​ន អង់​ដូ​ហ្វី​ន គឺ​បាន ជួយ​ក្នុង​ការដុត​បំផ្លាញ​នូវ ប្រូ​ស្តា​ខ្លន់​ឌី​ន ( prostaglandins) ដែល​វា​ជា​សារធាតុ​គីមី​ម្យ៉ាង ដែល​ត្រូវបាន បញ្ចេញ​នៅក្នុងពេល​នៃ​វដ្ត​ឈាម​រដូវ និង ធ្វើអោយ​មាន​ការ​កន្ត្រាក់​សាច់ដុំ​។ ការធ្វើ​លំ​ហាត់ប្រាណ ដែល ជួយ​ធ្វើអោយ​អ្នក​បែកញើស គឺ​អាច​ជួយ​បំបាត់​នូវ អាការៈ​ហើមពោះ និង ការ​ចាល​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ។​

មាន​ស្ត្រី​ភាគច្រើន​បាន​យល់ឃើញថា កម្រិត​នៃ​ថាមពល​របស់គេ ត្រូវ​បាន​កើន​ឡើង​មក​វិញ នៅក្នុង រយៈពេល​ពាក់កណ្តាល​នៃ ដ​ណាក់​កាល​ទី​ពីរ នៃ​វដ្ត​រដូវ​របស់​ពួកគេ គឺ​បន្ទាប់ពី​មាន​ការបញ្ចេញ​គ្រាប់ អូវុល​។ ការសិក្សា​ស្រាវជ្រាវ​របស់​ជនជាតិ​អូស្ត្រាលី បាន​រកឃើញថា ការធ្វើ​លំ​ហាត់ប្រាណ ក្រោយពេល នៃ​ការបញ្ចេញ​គ្រាប់​អូវុល បើ​ធ្វើ​ការប្រៀបធៀប​ជាមួយនឹង ការធ្វើ​លំ​ហាត់ប្រាណ នៅក្នុង​សប្តាហ៍​ដំបូង នៃ​ដំណាក់កាល​នៃ​ការធ្លាក់​ឈាមរដូវ គឺ​អាច​នឹង​ជួយ​ផងដែរ  ក្នុង​ការដុត​បំផ្លាញ​ខ្លាញ់​ដែល​លើស​។ នៅក្នុង​ផ្នែក​ដំបូង​នៃ វដ្ត​នៃ​ដំណាក់កាល​នៃ​ការធ្លាក់​ឈាមរដូវ គឺ​នៅ​ពេល​ដែល អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន និង ប្រូ​ហ្សេ​ស​ស្តេ​រ៉ូន មាន​កម្រិត​ទាប នោះ​ផលិតផល​នៃ​កាកសំណល់ ដែល​មាន​ដូចជា ឡាក់​តាត នៅក្នុង ឈាម ( blood lactate) គឺ​ត្រូវបាន​កើនឡើង ដែល​វា​នឹង​ធ្វើអោយ សាច់ដុំ​របស់​អ្នក​មាន​អារម្មណ៍​ថា ក្តៅ ក្រហាយ ក្នុងពេល​ភ្លាមៗ​នោះ​។ នៅពេលដែល​កម្រិត​នៃ​អរ​ម៉ូ​ន​ទាំងនេះ ត្រូវ​បាន​កើត​ន​ឡើង នៅក្នុង ដំណាក់កាល​ទី​ពីរ នោះ​ការរំលាយ​អាហារ​របស់​អ្នក នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន នៅពេលដែល ជាតិ​ខ្លាញ់​ទាំងនោះ​ត្រូវ បាន​ដុត​បំផ្លាញ ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​សកម្មភាព​ផ្នែក រាងកាយ​បាន​ខ្លាំងក្លា​ជាង​មុន​។​

ស្ថានភាព​នៃ​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា គឺ​អាច​ជួយ​ធ្វើអោយ លំហូរ​ឈាម​ទៅក្នុង​ឆ្អឹង​អាង​ត្រគាក មាន​ភាព​ល្អប្រសើរ​ជាង​មុន និង អាច​ផ្តល់អោយ​នូវ​អារម្មណ៍​នៃ​ការធូរស្រាល ក្នុង​កម្រិត​មួយ​សមស្រប ពី​ការឈឺចាប់​នៅក្នុង​ឆ្អឹង​អាង​ត្រគាក និង ភាព​មិន​ផាសុក​មួយចំនួន​។ មាន​ក្លឹប​មួយចំនួន នៃ​កន្លែង​ដែល​ហា​ត់លំ​ហាត់ប្រាណ​បែប​យូ​ហ្គា បាន​ណែនាំ​អោយ​ស្ត្រី មិនគួរ​អនុវត្ត​នូវ​ស្ថានភាព​នៃ​ការដាក់​ដងខ្លួន បញ្ច្រាស​នោះទេ ក្នុងអំឡុងពេល​នៃ​ការ​មក​ឈាមរដូវ​នេះ ដោយសារ​តែ​វា​អាច​ធ្វើអោយ​មាន​ការ​ស្លាក់ ឈាម​នៅ​ក្នុង​ស​សៃឈាម ដែល​វា​នឹង​អាច​ធ្វើអោយ​មាន​ឈាម​ជាច្រើន ហូរ​ចូល​ទៅក្នុង​ស្បូន តាមរយៈ ស​សៃ​អាទែ  ជាង​ការ​ដែល​វា​ត្រូវបាន​បញ្ជូន​ចេញ តាមរយៈ​ស​សៃវ៉ែន ហើយ​វា​ក៏​នឹង​អាចធ្វើ អោយ ឈាមរដូវ​ត្រូវបាន ធ្លាក់​ច្រើនជាង​មុន​ផងដែរ ។​

សកម្មភាព ដែល​សាក​សម​បំផុត​មាន​៖

·         ការដើរ​ញាប់ៗ ។​

·         ការរត់​។​

·         ការ​ហែល​ទឹក​។​

·         ការ​ធាក់​កង់​។​

·         ការ​រាំ​។​

·         លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ។​

តើ​អ្នក​គួរ​ធ្វើ​វា អោយបាន​ញឹកញាប់​ប៉ុណ្ណា ?

·         ធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ អោយបាន​រាល់​ពីរ​ថ្ងៃ​ម្តង និង អោយ​បាន​រយៈពេល ៦០​នាទី​។ នៅពេល​ដែល​ស្ថានភាព​ស្ត្រេ​ស ធ្វើអោយ​មាន​ការឈឺចាប់ នៅក្នុង​ពេល​នៃ​ការធ្លាក់​ឈាមរដូវ ឬ មុន​ពេល​នៃ​ការធ្លាក់​ឈាមរដូវ នោះ​អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​យឺតៗ​, ញឹកញាប់ និង មាន​គ​ន្លាត នូវ​ចង្វាក់​នៃ​ការ​ធ្វើ​ចលនា មានដូចជា​៖ ការដើរ​, ធាក់​កង់ ឬ ហែល​ទឹក នៅក្នុង​កម្រិត​ជា​មធ្យម ក្នុង​រយៈពេល​ប្រហែលជា ១​ម៉ោង នោះ​វា​នឹង​ជួយ​ធ្វើអោយ​អ្នក មាន​ភាព​ស្ងប់​សុខ​បាន​យ៉ាង​ល្អ ។​

·         ធ្វើ​តាម​កម្រិត​ថាមពល​របស់​រាងកាយ​អ្នក និង បន្សាំ​ខ្លួន​ទៅ​នឹង​របប ឬ កម្រិត​នៃ សកម្មភាព​នៃ​លំ​ហា​ត់ ប្រាណ ដោយ​យោង​ទៅតាម​អារម្មណ៍ ដែល​អ្នកមាន នៅក្នុង​ដំណាក់ កាល​នៃ​ការ​ធ្លាក់ឈាម​រដូវ​នេះ​។​

·         ប្រសិនបើ​អ្នក​រងគ្រោះ​ពី ការឈឺរ​មួល​ក្នុង​ពោះ ដោយសារ​ការ​ធ្លាក់ឈាម​រដូវ​នេះ ដែលមាន សភាព​ធ្ងន់ធ្ងរ​ខ្លាំង និង ពិបាក អោយ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​បាន នោះ​អ្នក​ត្រូវធ្វើ​សម្រាក​ក្នុង រយៈពេល​ពីរ​បី​ថ្ងៃ ឬ ផ្តោត​មក​លើ​សកម្មភាព​ផ្នែក​រាងកាយ​ស្ងប់ស្ងាត់ ដូចជា​លំ​ហាត់ប្រាណ បែប​គី​ហ្គុ​ង​ជាដើម ។

ការ​ឈឺពោះ​ក្នុងពេល​ធ្លាក់​ឈាមរដូវ​

​តើ​អ្វី​ជាការ​ឈឺពោះ ក្នុងពេល​ធ្លាក់​ឈាមរដូវ​?

ការឈឺរ​មួល​ពោះ ក្នុងពេល​ធ្លាក់​ឈាមរដូវ គឺ​បាន​កើតឡើង​ចំពោះ​ស្ត្រី​ចំនួន ៥០​ភាគរយ ដែល​មាន​ការបញ្ចេញ អូវុល​។ ការឈឺ​នៅ​ផ្នែក​ខាងក្រោម​ពោះ ជារឿយៗ​ក៏​កើត​មាន​រួម​ផងដែរ​នូវ ការ​ចង្អោរ​, ក្អួត​, ហើម​ពោះ និង រាគ​។ នៅក្នុង​ករណី ៥​ភាគរយ ទៅ ១៥​ភាគរយ ការឈឺចាប់​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​។ ជាធម្មតា បញ្ហា​នេះ​ត្រូវ​បាន​កើតឡើង ចំពោះ ក្មេងស្រី​វ័យ​ជំទង់ ហើយ​វា​ក៏​អាច​នឹង​មាន សភាព​ខ្លាំងក្លា ដែល​អាច​រំខាន​ដល់​ការសិក្សា ឬ សកម្មភាព​ការងារ​ផ្សេងៗ​ទៀត របស់​ពួកគេ​ផងដែរ​។ តែ​ជា​សំណាងល្អ ស្ថានភាព​នេះ ជា​ទូទៅ​គឺ​អាច​មាន​ភាព ប្រសើរ​ឡើង​វិញ​បាន ដោយ​ការប្រើប្រាស់​ថ្នាំ ឬ ការផ្លាស់ប្តូរ​នូវ​ទំលាប់​រស់នៅ ប្រចាំ​ថ្ងៃ​មួយ​ចំនួន ហើយ​ពួក​វា ក៏​នឹង មិនសូវ​មាន​សភាព​ធ្ងន់ធ្ងរ ទៅតាម​អាយុ​នោះដែរ​។​

​អត្ថន័យ​នៃ​ពាក្យ​ថា ឈឺពោះ​ធ្លាក់​ឈាមរដូវ​នេះ គឺ​សំដៅ​ទៅលើ ភាព​ពិបាក​ក្នុង​ការធ្លាក់​ឈាមរដូវ ដែល​បណ្តាល មកពី​ការឈឺចាប់រ​មួល​ពោះ នៅ​ផ្នែក​ខាង​ក្រោម​ពោះ និង ឆ្អឹង​អាង​ត្រគាក ដែល​វា​នឹង​កើតមាន មុនពេល ឬ អំឡុង ពេល​នៃ​ការ​ធ្លាក់ឈាម​រដូវ​នេះ​។ ការឈឺចាប់ នេះ​អាច​នឹង​រាលដាល​ដល់ ចង្កេះ​ផ្នែក​ខាងក្រោម និង ភ្លៅ​។​

​រោគសញ្ញា​នៃ​ការ​ឈឺពោះ​ក្នុងពេល​ធ្លាក់​ឈាមរដូវ​

វា​ជារឿយៗ​គឺ កើត​រួមមាន​ជាមួយនឹង​អាការៈ​ផ្សេងទៀត មានដូចជា​៖ ក្អួតចង្អោរ​, ហើម​ពោះ និង រាគ​។ ការឈឺ​ក្បាល​, អស់កំលាំង និង ភាពចុះ​ទន់ខ្សោយ ក៏​អាច​កើតមាន​ផងដែរ​។​

​ការ​ឈឺពោះ​នៃ​ការ​ការធ្លាក់​ឈាមរដូវ ក្នុង​កម្រិត​បឋម​

​ជា​ទូទៅ​វា​កើតមាន ដោយសារតែ​ការ កន្ត្រាក់​របស់​ស្បូន កើត​មាន​ដ៏​ខ្លាំង ឬ ក្នុង​រយៈពេល​ដ៏​យូរ ។​

​មូលហេតុ​

​ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ជឿថា ការ​កន្ត្រាក់​ទាំងនេះ​កើតមាន នៅពេល​ដែល​ការផ្គត់ផ្គង់​ឈាម ទៅកាន់​ស្រទាប់ ស្បូន ត្រូវបាន​កាត់បន្ថយ ដែល​មាន​អាចមាន​ទំនាក់ទំនង​ទៅ​នឹង ការផលិត​ចេញ​ដ៏​ច្រើន​ជ្រុល នៃ​អរ​ម៉ូ​ន ប្រូ​ស្តា​ក្លង់​ឌី​ន ( prostaglandin) នៅក្នុង​រាងកាយ​។ ការធ្លាក់​ឈាមរដូវ​ក្នុង​បរិមាណ​ច្រើន រួមជាមួយ​នឹង​ដុំ​ឈាម​កក ដែល​អាច​បណ្តាល​អោយ​ស្បូន​ត្រូវ​ពង្រីក​ខ្លួន​វា ក៏​អាច​ជា​មូលហេតុ​ដែល​ធ្វើអោយ មាន​ការឈឺចាប់​ដ៏​ខ្លាំង​នេះ​ផង ដែរ​។ កត្តា​ផ្សេងៗ​ទៀត ដែល​អាច​ធ្វើអោយ​ការឈឺចាប់​នេះ កាន់តែ​មាន​សភាព​អាក្រក់​នោះ​គឺ ការបត់​ទៅក្រោយ របស់​ស្បូន​, កង្វះ​ការ​ហាត់ប្រាណ និង បញ្ហា​ស្ត្រេ​ស​។​

​ការ​ឈឺពោះ​នៃ​ការ​ការធ្លាក់​ឈាមរដូវ ក្នុង​កម្រិត​មធ្យម​

វា​មិនសូវ​កើតមាន​នោះ​ទេ ហើយ​ជារឿយៗ​វា​កើត​មាន​ចំពោះ​ស្ត្រី​វ័យ​ចំណាស់​។​

​មូលហេតុ​

​ មូលហេតុ​មួយ​ក្នុងចំណោម មូលហេតុ​ដែល​តែងតែ​បណ្តាល​អោយ មានការ​ឈឺពោះ​នៃ​ការធ្លាក់​ឈាមរដូវ ក្នុង​កម្រិត​មធ្យម​នេះ​គឺ ដោយសារ​តែ​ជំងឺ ស្រទាប់​ក្នុងនៃ​ស្បូន (​ជាពិសេស ប្រសិនបើ​ការ​ឈឺពោះ​រមួល​នេះ មិនបាន ចាប់ផ្តើម​កើតមាន បន្ទាប់​ពី​អាយុ ២០​ឆ្នាំ​នោះ​ទេ​)​។ មូលហេតុ​ផ្សេង​ទៀត មានដូចជា​៖ ការ​ចំលងរោគ ក្នុង ឆ្អឹង​អាង​ត្រគាក​, ដុំ​សាច់​នៅក្នុង​បង្ហួរនោម​, ស្បូន​ដែល​មិន​មាន​ការលូតលាស់​ល្អ និង ការប្រើ​កង​ដាក់​ក្នុង​ស្បូន​។​

​រោគសញ្ញា​នៃ​ការឈឺចាប់​

ការឈឺរ​មួល​ក្នុង​ពោះ​ដោយសារ​ការ​ធ្លាក់ឈាមរ​ដូវនេះ អាច​ផ្តល់​ផល​ជា​ការឈឺចាប់ នៅ​ពោះ​ផ្នែក​ខាងក្រោម ដែល​វា​ក៏​នឹង​អាច​រាលដាល ទៅ​ដល់​ផ្នែក​ខាងក្រោម​ចង្កេះ​និង ជើង​ផងដែរ​។ ការឈឺចាប់​នេះ អាច​កើតមាន ជាការ ឈឺរ​មួល​ម្តងម្កាល​, ស្ពឹក​,​ឈឺ​ជាប់​រហូត និង មាន​អារម្មណ៍​ថា​មាន​អ្វី​ចាក់​ខ្ទោកៗ ។ ការឈឺចាប់​ក្នុង​កម្រិត​ស្រាល គឺ អាច​បណ្តាលអោយ អ្នក​មិន​មាន​ផា​សុក នៅក្នុង​ឆ្អឹង​អាង​ត្រគាក ឬ ក៏​មាន​អារម្មណ៍​ថា​ឈឺ​រមួល​ជាខ្លាំង នៅក្នុង​ថ្ងៃ​ទី មួយ​នៃ​ការ​ធ្លាក់ឈាម ដោយ​មិន​មាន​រោគសញ្ញា​អ្វី​ផ្សេងទៀត នោះទេ​។​

​ការ​ឈឺពោះ​រមួល​ ក្នុង​កម្រិត​ស្រាល ៖ វា​មាន​រយៈពេល​ពី ២​ទៅ​៣​ថ្ងៃ និង អាច​កើតមាន​ផងដែរ​នូវ​អារម្មណ៍​នៃ ភាព មិន​ផាសុក​,​ក្អួត​, ចង្អោ​រ , ហើម​ពោះ និង រាគ​។ ការឈឺ​ក្បាល​, អស់កំលាំង និង ភាពទន់ខ្សោយ​ក៏​អាច​កើតមាន ផងដែរ​។​

​ការ​ឈឺពោះ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​៖ កើត​មាន​ការឈឺចាប់ ក្នុង​សភាព​ខ្លាំងក្លា ក្នុង​រយៈពេល​ពី ២ ទៅ ៧​ថ្ងៃ ហើយ​ជារឿយ ៗ​ក៏​កើត​មាន​ផងដែរ​នូវ​អាការៈ ឈឺក្រពះ​ពោះវៀន​, ខ្នង​, ជើង និង មាន​អា​ការៈឈឺ​ក្បាល​។​

​តើ​ការ​ឈឺពោះ​ដោយសារ​ការ​ធ្លាក់​ឈាមរដូវ នេះ​មាន​សភាព​ទូទៅ​កម្រិតណា ?

​ មាន​ស្ត្រី​ច្រើនជាង ៤០​ភាគរយ បាន​ជួបប្រទះ​នឹង ការឈឺចាប់​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​។ ហើយ​ក្នុងចំណោម ពួកគេ​នោះ មាន ៥​ទៅ ១០​ភាគរយ មាន​សភាព​ធ្ងន់ធ្ងរ ដែល​ឈឺ​រមួល​ខ្លាំង​រហូត​ដល់​ធ្វើ​អ្វី​លែងកើត​។ ការឈឺចាប់ នេះ​នឹង​កើតឡើង ទាំង​ក្នុង​កម្រិត និង ភាព​ញឹកញយ ចាប់​ពី​ការ​មាន​ធ្លាក់​ឈាមរដូវ រហូត​ល​ដល់​អាយុ​២០​ឆ្នាំ ហើយ ក្រោយមកទៀត វា​នឹង​មាន​ការធ្លាក់ចុះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការឈឺចាប់​ដោយសារ​ការធ្លាក់ ឈាម​រដូវ ក្នុង​កម្រិត​បឋម ជារឿយ​ត្រូវបាន​គេ​ឃើញ​វា កើតមាន​ចំពោះ​ស្ត្រី ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ ។​

តើ​អ្វី​អាច​ជួយ​អ្នក​បាន​?

ជាធម្មតា​ថ្នាំ​ប្រភេទ Nonsteroidal anti-inflammatory drug ( NSAIDs) គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង នូវ​ការ ឈឺចាប់​ដោយសារ​ការ​ធ្លាក់​ឈាមរដូវ ក្នុង​កម្រិត​បឋម​នេះ​។ វា​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព នៅពេល​ដែល​អ្នក​បាន លេប​វា មួយថ្ងៃ ឬ ពីរ​ថ្ងៃ​មុនពេល​នៃ​ការ​ធ្លាក់ឈាម និង បន្ត​លេប​វា​អោយបាន​មួយ ឬ ពីរ​ថ្ងៃ​ក្នុងអំឡុងពេល​នៃ​ការ ធ្លាក់ឈាម​រដូវ​នេះ​។ ប្រសិនបើ​ការឈឺចាប់​នៅតែ​បន្ត នោះ​វេជ្ជបណ្ឌិត​អាច​នឹង​ចេញ​វេជ្ជបញ្ជា អោយ​អ្នក​លេប​នូវ ថ្នាំ​គ្រាប់​ពន្យា​កំណើត ក្នុង​កម្រិត​ទាប​ណាមួយ​។​

​ ការឈឺចាប់​ដោយ​សារ ការធ្លាក់​ឈាមរដូវ​ក្នុង​កម្រិត​បឋម​ជាធម្មតា ត្រូវបាន​កាត់បន្ថយ​ទៅតាម អាយុ និង បន្ទាប់​ពី អ្នក​បាន​សម្រាលកូន​រួច​។​

​ចំណែក​ការឈឺចាប់​ក្នុង​កម្រិត​មធ្យម អាច​នឹង​ទាមទារ​នូវ​ការព្យាបាល ទៅតាម​មូលហេតុ ដែល​អាច​រួមបញ្ចូល​ទាំង ការវះកាត់​ផងដែរ​។​

​ រោគ​សញ្ញា​ផ្សេងទៀត ដែល​អាច​កើតមាន​រួម​ជាមួយ​វា មានដូចជា​៖​ក្អួតចង្អោរ​, រាគ​, ឈឺក្បាល​, គ្រុន​រងារ​, ហើម​ពោះ​, ឈឺ​ដើមទ្រូង​, អស់កំលាំង​, ធ្លាក់​ទឹកចិត្ត និង អាច​មាន​ចិត្ត​ស្រាល ឬ ឆាប់​មួម៉ៅ​។​

​កត្តា​ប្រឈម​នឹង​ការកើតមាន​នូវ​ការ​ឈឺពោះ ក្នុងពេល​ធ្លាក់​ឈាមរដូវ​

កត្តា​ប្រឈម​នឹង ការ​ឈឺពោះ​ដោយសារ​ការ​ធ្លាក់​ឈាមរដូវ ក្នុង​កម្រិត​បឋម​មាន​៖

·         មាន​ប្រវត្តិ​ក្រុមគ្រួសារ​ធ្លាប់មាន​អា​ការៈនេះ​។​

·         មិនសូវ​បាន​ធ្វើ​លំ​ហាត់ប្រាណ​។​

​កត្តា​ប្រឈម​នឹង ការ​ឈឺពោះ​ដោយសារ​ការ​ធ្លាក់​ឈាមរដូវ ក្នុង​កម្រិត​មធ្យម​មាន​៖

·         មានការ​ចំលងរោគ ក្នុង​ឆ្អឹង​អាង​ត្រគាក​។​

·         មាន​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​។​

·         ជំងឺ​ក្នុង​ស្រទាប់​នៃ​ស្បូន និង ការប្រើ​វិធី​ពន្យា​កំណើត​ដោយ ដាក់​កង​ក្នុង​ស្បូន​។​

វះកាត់យកដៃស្បូនចេញ :ប្រយោជន៍និងបញ្ហា

ការវះកាត់យកដៃស្បូនចេញ គឺជាទម្រង់ការនៃការវះកាត់មួយ ដែលធ្វើការយកចេញនូវ ដៃស្បូន ឬ ផ្នែកណាមួយនៃ ដៃស្បូន រួមមានផងដែរ នូវអូវែ ដែលវាអាចនឹង ត្រូវបានធ្វើឡើង តាមការណែនាំរបស់គ្រូពេទ្យ សម្រាប់បញ្ហាសុខភាពជាច្រើន ចំពោះស្ត្រី។

បញ្ហាទាំងនោះ រួមមានដូចជា ការមានសន្លាក ឬ មានការរាំងខ្ទប់នៅក្នុងបំពង់ដៃស្បូន , គភ៌នៅក្រៅស្បូន, គីសទឹក និង ដុំសាច់។ នៅក្នុងករណីខ្លះទៀត វេជ្ជបណ្ឌិតដែលធ្វើការព្យាបាល ដើម្បីអោយអ្នក មានសមត្ថភាពក្នុងការបង្កកំណើត ក៏អាចនឹងណែនាំអ្នក អោយធ្វើការវះកាត់យកចេញនូវ ផ្នែកណាមួយនៃដៃស្បូន ដើម្បីធ្វើការព្យាបាល ដោយការចាក់បញ្ចូលស៊ុតបង្កកំណើត ដែលវិធីនេះត្រូវ បាន គេហៅថា in vitro fertilization (IVF ) ។

តើវេជ្ជបណ្ឌិតគួរធ្វើការណែនាំនូវវិធីសាស្ត្រក្នុងការព្យាបាល ដោយការវះកាត់យកចេញនូវ ដៃស្បូន នេះដែរ ឬទេ? គឺថា អ្នកជំងឺគួរធ្វើការថ្លឹងថ្លែង ដោយខ្លួនឯង នូវ គុណសម្បត្តិ និង គុណវិបត្តិ នៃការវះកាត់នេះ ។

ប្រសិនបើស្ត្រីម្នាក់ មានការប្រឈមមុខខ្ពស់ នឹងគ្រោះថ្នាក់នៃការកើតមាននូវ ជំងឺមហារីកអូវែ ឬ ជំងឺមហារីកសុដន់ នោះការវះកាត់យកចេញនូវដៃស្បូននេះ គឺត្រវបានបង្ហាញថា វាអាចជួយកាត់បន្ថយ នូវកត្តាហានិភ័យ នៃការកើតមានជំងឺមហារីក។ សម្រាប់ស្រ្តី ដែលមានគភ៌ក្រៅស្បូន វាអាចគឺជា វិធានការដ៏ប្រសើរមួយ ក្នុងការ ការពារជីវិតរបស់នាង។ ចំពោះស្រ្តី​ដែល ហាក់នឹងមានការលូតលាស់ នូវគីសទឹក ឬ ដុំសាច់ នៅក្នុងបំពង់ដៃស្បូន  គឺអាចនឹងត្រូវការ នូវការវះកាត់យកចេញនូវបំពង់ដៃស្បូន ទាំងស្រុងនេះចេញ តាមដែលវិធីនេះ អាចការពារដល់ការឈឺចាប់ និង ការធ្លាក់ឈាមខ្លាំងទៀត នាពេល ក្រោយ។ ការវះកាត់យកផ្នែកណាមួយនៃបំពង់ដៃស្បូនចេញ អាចជួយដល់ការទំលាយនូវការរាំងស្ទះ ឬ ស្នាមសន្លាក គឺត្រូវបានអនុវត្តចំពោះស្រ្តី​ដែល កំពុងព្យាយាមមានគភ៌ ។

ក្រៅពីអត្ថប្រយោជន៍ ទាំងនេះ ការប្រឈមនឹងគ្រោះថ្នាក់ និង គុណវិបត្តិក្នុងរយៈពេលយូរ គួរត្រូវបាន ធ្វើការពិចារណា និង ស្វែងយល់អោយបានច្បាស់ មុនពេលអ្នកសម្រចចិត្ត ទទួលយកការវះកាត់នេះ ។ មិនថាការវះកាត់ប្រភេទណាក៏ដោយ អ្នកជំងឺតែងមានការប្រឈមនឹង ការវិវត្តន៍មាននូវ ការបង្ករោគនៅ នឹងមុខរបួស។ ចំពោះស្រ្តីដែលបាន ធ្វើការវះកាត់យកចេញនូវដៃស្បូនមួយ ទាំងស្រុង គឺនឹង អាចធ្វើការកាត់បន្ថយនូវឱកាស នៃការបង្កកំណើតរបស់ពួកគេ បានដល់ ៥០ភាគរយ ហើយប្រសិនបើ ពួកគេ បានធ្វើការវះកាត់យកវាចេញទាំងពីរនោះ  គឺពួកនាងនឹងមិនអាចធ្វើការបង្កកំណើត បានទៀត នោះទេ។ ប្រសិនបើអាចទៅរួច អ្នកគួរធ្វើការពិចារណាពី ការព្រួយបារម្ភចំពោះគម្រោងផែនការគ្រួសារ មុនពេល អ្នកសម្រេចចិត្ត ទទួលយកទម្រង់ការ នៃការវះកាត់ប្រភេទនេះ ។

បញ្ហាគុណវិបត្តិផ្សេងទៀត រួមមានដូចជា បញ្ហាដែលមានទំនាក់ទំនងជាមួយនឹង ការបាត់បង់អរម៉ូន ដែលត្រូវបានបញ្ចេញដោយ អូវែ។ ជាលទ្ធផល នៃការបាត់បង់អរម៉ូនអឺស្ត្រូសែនជាច្រើននេះ  នោះស្ត្រីនឹង អាចមិនសូវមានការ ការពារនូវជំងឺបេះដូង ដែលនេះជាស្ថានភាពជំងឺមួយ ដែលធ្វើអោយពួក គេស្លាប់បាន។ ពួកគេ ក៏នឹងអាចប្រឈមនឹងភាពអស់រដូវភ្លាមៗ ដែលវាអាចនឹងធ្វើអោយពួកគេ មានការ ប្រឈមខ្ពស់ផងដែរ នឹងជំងឺពុកឆ្អឹង ។

មានជម្រើសមួយចំនួន ក្នុងការជួយកាត់បន្ថយនូវបញ្ហា ដែលមានទំនាក់ទំនងជាមួយនឹង ការវះកាត់ យកចេញនូវដៃស្បូននេះ ។ ការវះកាត់ប្រភេទខ្លះ អាចត្រូវបានធ្វើឡើង ដោយការវះកាត់តាមឧបករណ៍ ថតឆ្លុះពោះ ដើម្បីជួយកាត់បន្ថយដល់ការចម្លងរោគ និង ធ្វើអោយការជាសះស្បើយមានរយៈពេលខ្លី។ មានស្រ្តីជាច្រើន បានទទួលយកការព្យាបាល ដោយការចាក់បញ្ចូលនូវអរម៉ូន ដើម្បីជួយកាត់បន្ថយនូវ ឥទ្ធិពល នៃការបាត់បង់របស់អរម៉ូនអឺស្រ្តូសែនជាច្រើន ។

ការជាសះស្បើយទាំងស្រុង នៃការវះកាត់យកដៃស្បូនចេញនេះ អាចនឹងចំណាយពេល រហូតដល់ ៦សប្តាហ៍ ប្រសិនបើការវះកាត់នេះ ត្រូវបានធ្វើឡើងតាមបែបធម្មតា។ ស្រ្តីទាំងនោះ​គួរតែ ធ្វើការសម្រាក និង ផ្តល់ឱកាសអោយខ្លួនគេ បានជាសះស្បើយ។ ការធ្លាក់ឈាមខ្លះ អាចជាសភាពធម្មតានៃការវះកាត់ តែយ៉ាងណាក៏ដោយ អ្នកជំងឺមិនត្រូវមានភាពស្ទាក់ស្ទើរ ក្នុងការពិភាក្សាជាមួយនឹងគ្រូពេទ្យនោះទេ  ប្រសិនបើការធ្លាក់ឈាមនេះ មានសភាពធ្ងន់ធ្ងរ និង មានជាបន្ត។ ស្រ្តីដែលកំពុងធ្វើការពិចារណា ពីការ វះកាត់ប្រភេទនេះ គួរធ្វើការពិភាក្សា នូវករណីជាពិសេសរបស់ពួកគេ ជាមួយនឹងអ្នកផ្តល់សេវាផ្នែកថែទាំ ផ្នែកសុខភាព  ដើម្បីសិក្សាអោយច្បាស់ពី ការប្រឈមនឹងគ្រោះថ្នាក់,​ជម្រើសនៃការព្យាបាល ផ្សេង ទៀត និង បុរេនិមិត្ត ក្រោយការវះកាត់ ។

ដុំសាច់ក្នុងស្បូន

ដុំសាច់ក្នុងស្បូនគឺជាដុំមួយប្រភេទដែលមិនមែនជាមហារីកហើយលូតលាស់

នៅក្នុងស្បូន និងច្រើនតែ កើតមានក្នុងវ័យមានផ្ទៃពោះ។ ដុំសាច់ក្នុងស្បូនអាចហៅបានជា Fibromyomas, Leomyomas ឬ Myomas។

សូមបញ្ជាក់ថាដុំសាច់ក្នុងស្បូនមិនមានទំនាក់ទំនងជាមួយការប្រឈមនឹងជំងឺ

មហារីកស្បូនទេ ហើយ ភាគ ច្រើនក៏មិនដែលវិវត្តន៍ទៅជាមហារីកដែរ។

មនុស្សស្រីបីនាក់ក្នុងចំនោមបួនហើយមានដុំសាច់ក្នុងស្បូនប៉ុន្តែភាគច្រើនពួក

គេមិនដែលដឹងថាមាន ដុំ នេះនោះទេ ព្រោះដុំសាច់នេះមិនបង្កជារោគសញ្ញាអ្វីឡើយគ្រូពេទ្យប្រហែល ជារកឃើញដុំសាច់នេះ ដោយ ចៃដន្យទេក្នុងពេលពិនិត្យនៅក្នុងអាងត្រគៀក ឬការថតអេកូមុនពេលសម្រាលកូន។

ជាទូទៅ ដុំសាច់ក្នុងស្បូនកម្រទាមទារអោយមានការវះកាត់ ការព្យាបាលដោយ ថ្នាំ និងវះកាត់ អាច ជួយធ្វើអោយស្វិត ឬដកដុំសាច់នោះចេញបាន ប្រសិន បើអ្នក មានអារម្មណ៍ថាមិនស្រួល ឬមានរោគ សញ្ញារំខាន។ អ្វីដែលកម្រគឺថា ដុំសាច់ក្នុងស្បូននេះអាចទាមទារអោយមានការព្យាបាលបន្ទាន់ប្រសិន បើ វាកើតឡើងភ្លាមៗ ឈឺអាងត្រគៀកស្រួចស្រាវ ឬអោយហូរឈាមរដូវច្រើនខ្លាំង។

រោគសញ្ញា

មនុស្សស្រីដែលមានរោគសញ្ញារបស់ដុំសាច់ក្នុងស្បួនភាគច្រើនគឺ៖

·         ហូរឈាមរដូវច្រើន

·         មករដូវយូរ ៧ថ្ងៃ ឬហូរឈាមច្រើន

·         មានសម្ពាធក្នុងអាងត្រគៀក ឬឈឺក្នុងអាងត្រគៀក

·         ឧស្សាហ៍នោម

·         ពិបាកនោមអោយអស់

·         ទល់លាមក

·         ឈឺខ្នង ឬឈឺជើង

អ្វីដែលកម្រគឺថាដុំសាច់ក្នុងស្បូនអាចបង្កជាការឈឺចាប់ស្រួចស្រាវនៅពេលវា

មានដុះចេញជាសរសៃ ឈាមទៅចិញ្ចឹមខ្លួនវា។ នៅពេលកង្វះសារធាតុចិញ្ចឹម ដុំសាច់ក្នុងស្បូន ចាប់ ផ្តើមស្លាប់។ ជាលិការ បន្ទាប់ បន្សំពីការខូចខាតដុំសាច់ក្នុងស្បូនអាចជ្រាប ចូលទៅក្នុងជាលិការជុំវិញ និងធ្វើអោយឈឺចាប់ និងក្តៅ ខ្លួន បាន។

ដុំសាច់ក្នុងស្បូនដែលមានទងនៅខាងក្នុង ឬខាងក្រៅស្បូន អាចបង្កអោយ ឈឺ ចាប់បានដោយសារ តែការរមួល និងអត់មានឈាមទៅចិញ្ចឹម។

ទីតាំងរបស់ដុំសាច់ក្នុងស្បូនដែលបង្កជារោគសញ្ញា៖

·         Submucosal Fibroid៖ ដុំសាច់ក្នុងស្បូនដែលដុះនៅក្នុងប្រហោងខាងក្នុងរបស់ស្បូន ដែលបង្កជា រោគសញ្ញា មករដូវយូរៗ ហូរឈាមរដូវច្រើន និងជាបញ្ហាមួយសម្រាប់ស្រ្តីដែលចង់មានផ្ទៃពោះ។

·         Subserosal Fibroid៖ ដុំសាច់ក្នុងស្បូនដែលលយចេញទៅខាងក្រៅស្បូនអាចពេលខ្លះទៅសង្កត់ នឹងផ្លោកនោម ដែលជាហេតុធ្វើអោយអ្នកមានបញ្ហាខាងតម្រងនោម។ ប្រសិនបើដុំនោះសង្កត់ទៅ ខាងក្រោយវិញប៉ះនឹងថ្នក់ផ្ទុកលាមក វានឹងធ្វើអោយមានការទល់លាមក ឬបើប៉ះនឹងសរសៃ ប្រសាទឆ្អឹងខ្នង នឹងធ្វើអោយឈឺចង្កេះ។

ពេលដែលជួបគ្រូពេទ្យ

ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖

·         ឈឺត្រគៀកដែលមិនចេះបាត់សោះ

·         មករដូវច្រើនខ្លាំង ឬឈឺចាប់ខ្លាំង

·         ហូរឈាមនៅចន្លោះពេលមករដូវ

·         ឈឺចាប់ពេលរួមភេទ

·         ពិបាកនោមអោយអស់ពីផ្លោកនោម

·         ពិបាកបត់ជើងធំ

មូលហេតុ

ដុំសាច់ក្នុងស្បូនកើតឡើងពីជាលិកាសាច់ដុំរលោងរបស់ស្បូន។ កោសិការមួយ បង្កើតច្រើនដង ព្រមទាំង ទៅជាស្លេក រឹង និងដូចជាដុំកៅស៊ូដែលប្លែក ពី ជាលិកាជិតខាង។ ទម្រង់នៃការលូតលាស់ដុំសាច់ក្នុង ស្បូនមិនទៀងទាត់ទេ

ដុំ សាច់ខ្លះប្រហែលជាបន្តលូតលាស់យ៉ាងយឺត ហើយខ្លះទៀតប្រហែលជារក្សា បាននូវទំហំដដែល ឬស្វិតទៅដោយខ្លួនឯង។

ពន្លករបស់ដុំសាច់នេះមិនអាចរកឃើញដោយភ្នែកមនុស្សបានទេ រហូតដល់វា ទៅជាដុំមួយដ៏ធំដែលអាច រមួលបាន និងធ្វើអោយស្បូននោះរីកធំ។ ដុំនេះអាច មានតែមួយ ឬច្រើន សម្រាប់ករណីធ្ងន់ធ្ងរ ស្បូនរីក ធំខ្លាំងពេល រហូតដល់ប៉ះ នឹងឆ្អឹងជំនីរ។

គ្រូពេទ្យមិនអាចដឹងពីមូលហេតុនៃដុំសាច់ក្នុងស្បូនទេ ប៉ុន្តែការស្រាវជ្រាវ និងបទពិសោធន៍រោគសញ្ញា បានចង្អុលទៅលើកត្តាដូចជា៖

·         ការផ្លាស់ប្តូរហ្សែន៖ ដុំសាច់ជាច្រើនផទាក់ទងទៅដោយការប្រែប្រួលរបស់ហ្សែន ដែលមានលក្ខណៈ ខុសគ្នាពីកោសិការសាច់ដុំស្បូនធម្មតា។

·         អ័រម៉ូន៖ អ័រម៉ូន Estrogen និង Progesterone ទាំងពីរនេះដែលភ្ញោចទៅលើការលូតលាស់របស់ ភ្នាសកម្រាលរបស់ស្បូនក្នុងពេលមករដូវម្តងៗដើម្បីត្រៀមខ្លួនសម្រាប់ការមាន

ផ្ទៃពោះ អាចនាំ អោយមានការលូតលាស់របស់ដុំសាច់នេះដែរ។ ដុំសាច់នេះផ្ទុកទៅដោយកន្លែងទទួល អ័រម៉ូន Estrogen និង Progesterone ច្រើនជាងកោសិការស្បូនធម្មតាទៅទៀត។

·         សារធាតុគីមីផ្សេងៗ៖ សារធាតុដែលជួយការលូតលាស់ដូចជា Insulin-like growth factor ប្រហែលជាប៉ះពាល់ទៅដល់ការលូតលាស់នៃដុំក្នុងសាច់ស្បូន។

កតា្តប្រឈមមុខ

មានការប្រឈមមុខនឹងដុំសាច់ក្នុងស្បូនមួយចំនួនតូចដែលវាច្រើនជាងវ័យ

បន្តពូជរបស់ស្រ្តីទៅទៀត។ កត្តាផ្សេងៗដែលអាចមានការប៉ះពាល់នឹងការលូតលាស់ក្នុងស្បូនមានដូចជា៖

·         តំណពូជ៖ ប្រសិនបើម្តាយ ឬបងប្អូនស្រីរបស់អ្នកមានដុំសាច់ក្នុងស្បូន អ្នកនឹងប្រឈមកាន់តែ ខ្លាំងនឹងការកើតវាដែរ។

·         ពូជសាសន៍៖ មនុស្សស្រីដែលមានសម្បុរខ្មៅទំនងជាមានដុំសាច់ក្នុងស្បូនច្រើនជាងមនុស្ស ស្រី សម្បុរផ្សេងៗទៀត។ លើសពីនេះទៅទៀត មនុស្សស្រីសម្បុរខ្មៅវ័យក្មេង ពួកគេក៏ទំនងជា មានដុំសាច់ក្នុងស្បូនច្រើន ឬធំៗ។

·         មានផ្ទៃពោះ៖ ការមានផ្ទៃពោះហាក់បីដូចជាមានប្រសិទ្ធភាពការពារ និង ប្រហែលជាអាចកាត់ បន្ថយការប្រឈមនឹងការកើតមានដុំសាច់ក្នុងស្បូនដែរ។

ការស្រាវជ្រាវនឹងបន្តធ្វើទៅលើមនុស្សដូចខាងក្រោមនេះ៖

·         ធាត់ហួស៖ ការសិក្សាមួយចំនួនបានបញ្ជាក់អោយដឹងថា ស្រ្តីដែលធាត់ហួសមានការ ប្រឈមនឹង ដុំសាច់ក្នុងស្បូនខ្ពស់ ប៉ុន្តែការសិក្សាផ្សេងទៀតក៏មិនបានបង្ហាញអំពីទំនាក់ទំនងអ្វីឡើយ។

·         ការប្រើថ្នាំពន្យាកំណើត៖ ទិន្នន័យបានបង្ហាញថា មនុស្សស្រីដែលប្រើថ្នាំពន្យាកំណើត មានការប្រឈមតិចតួចនឹងដុំសាច់ក្នុងស្បូន។ អំណះអំណាងមួយចំនួនក៏បង្ហាញអោយដឹងថា ថ្នាំពន្យាកំណើតដែលមានតែ Progestin តែ មួយគត់នោះប្រហែលជាអាចកាត់បន្ថយការប្រឈមមុខបាន។

ផលវិបាក

ទោះបីជាដុំសាច់ក្នុងស្បូនតែងតែមិនមានគ្រោះថ្នាក់ក៏ដោយ ក៏វាអាចធ្វើអោយ មិនមានផាសុខភាព និង បង្កជាផលវិបាកជាច្រើនដូចជា ជំងឺស្លេកស្លាំង ដោយ សារតែហូរឈាមរដូវច្រើនៗ។ អ្វីដែលកម្រនោះគឺថា ដុំសាច់ក្នុងស្បូនអាចដុះ លូនចេញទៅខាងក្រៅស្បូនដោយសារតែមានទងរបស់វា។ ប្រសិនបើដុំសាច់នោះ រមួល អ្នកប្រហែលជាមានការឈឺចាប់ធ្ងន់ ធ្ងរ និង ស្រួចស្រាវនៅក្នុងពោះផ្នែកខាងក្រោម។ ប្រសិនបើ ដូច្នេះមែន ចូរស្វែងរក ការព្យាបាលអោយបានត្រឹមត្រូវ។ អ្នកប្រហែលជាត្រូវការការវះកាត់ហើយ។

ស្រ្តីមានផ្ទៃពោះ និងដុំសាច់ក្នុងស្បូន

ដុំសាច់ក្នុងស្បូនតែងតែមិនមានការរំខាងជាមួយនឹងការមានផ្ទៃពោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដុំសាច់នោះអាចរមួល ឬទៅស្ទះនឹងបំពង់ដៃស្បូន ឬរំខានជាមួយនឹងការធ្វើដំណើររបស់មេជីវិតឈ្មោល ពីមាត់ស្បូន ចូលទៅក្នុង បំពង់ដៃស្បូន។ Submucosal Fibroid ប្រហែលជាមិនអាចអោយកូនកាច់ សម្បុក បានទេ ហើយករណីនេះ គ្រូពេទ្យច្រើនតែណែនាំអោយកាត់ដុំសាច់ នោះចេញមុនពេលចង់មានផ្ទៃពោះ។

ករណីខ្លះទៀត ការព្យាបាលសម្រាប់ដុំសាច់ក្នុងស្បូនក្នុងពេលមានផ្ទៃពោះមិន មានអ្វីដែលសំខាន់ទេ។ ផលវិបាកដែលច្រើនតែកើតមានជាញឹកញាប់របស់ដុំ សាច់ក្នុងស្បូនក្នុងពេលមានផ្ទៃពោះគឺឈឺនៅនឹង កន្លែង ជាធម្មតាគឺនៅ ចន្លោះត្រីមាសទីមួយ និងទីពីរ។

រឿងនេះតែងតែងាយស្រួលព្យាបាលជាមួយនឹង ថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែប្រសិនបើអ្នកមានដុំសាច់ក្នុងស្បូន ហើយធ្លាប់រលូតកូនម្តង ហើយម្តង ទៀត គ្រូពេទ្យប្រហែលជាណែនាំអោយកាត់ដុំសាច់នោះចោល ដើម្បីពង្រឹង ដល់ឱកាសនៃការមានផ្ទៃពោះវិញ ជាពិសេសប្រសិនបើគ្មាន មូលហេតុដែល ធ្វើអោយរលូតកូន។

ការធ្វើតេស្ត និងរោគវិនិច្ឆ័យ

ដុំសាច់ក្នុងស្បូនច្រើនតែរកឃើញដោយចៃដន្យក្នុងពេលពិនិត្យក្នុងអាងត្រគៀក។ គ្រូពេទ្យប្រហែលជា មានអារម្មណ៍ថារូបរាងរបស់ស្បូនមិនធម្មតា ដែលបញ្ជាក់ ថា ជាវត្តមានរបស់ដុំសាច់ក្នុងស្បូន។

ការថតអេកូ

ប្រសិនបើត្រូវការបញ្ជាក់ គ្រូពេទ្យប្រហែលជាត្រូវការថតអេកូ (ជាការពិនិត្យ ដោយគ្មានការឈឺចាប់ដែល ប្រើប្រាស់រលកសម្លេងដើម្បី បង្កើតជារូបភាព របស់ស្បូន) ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ និងវាស់ពីទំហំ របស់ ដុំសាច់ក្នុង ស្បូននោះគ្រូពេទ្យ ឬអ្នកថតអេកូថតអេកូនៅលើពោះ ឬដាក់បញ្ជូល ទៅក្នុងទ្វារមាស។

ការថតអេកូតាមទ្វារមាសផ្តល់នូវព័ត៌មានកាន់តែច្រើនព្រោះរបស់សម្រាប់ថត

នោះនៅជិតនឹងស្បូន។ ការថតអេកូនៅលើពោះអាចមើលឃើញរូបរាងស្បូនដ៏ធំ។ ពេលខ្លះ ដុំសាច់ក្នុង ស្បូនត្រូវបានរកឃើញ ក្នុង ពេលថតអេកូដូចជាក្នុងពេលពិនិត្យ អេកូមុន ពេលសម្រាកកូន។

ការថតរូបភាពផ្សេងៗ

ប្រសិនបើការថតអេកូមិនផ្តល់ព័ត៌មានគ្រប់គ្រានទេ គ្រូពេទ្យប្រហែលជាអោយថតរូបភាពផ្សេងៗទៀត ដូចជា៖

·         Hysterosonography៖ នេះជាការថតអេកូមួយប្រភេទដោយប្រើទឹកគ្មានមេរោគដើម្បីពង្រីក ប្រហោង របស់ស្បូន ដើម្បីអោយកាន់តែងាយស្រួលក្នុងការមើលរូបភាពនៅខាង ក្នុងស្បូន។ តេស្ត នេះប្រហែលជាមានប្រយោជន៍ប្រសិនបើអ្នកហូរឈាម រដូវច្រើន។

·         Hysterosalpingography៖ តិចនិចមួយនេះគឺប្រើការបំពាក់ពណ៌ទៅលើប្រហោងស្បូន និង បំពង់ ដៃស្បូន ដោយមើលឃើញតាមរយៈកាំរស្មីអ៊ិច។ គ្រូពេទ្យប្រហែលជាណែនាំ អោយធ្វើ ដូច្នេះប្រ សិនបើមានការបារម្ភពីការអត់កូន។ លើសពីនេះទៅទៀត ដើម្បីរក អោយឃើញដុំសាច់ក្នុងស្បូន វាអាចជួយអោយគ្រូពេទ្យកំណត់ដឹងប្រសិន បើដៃស្បូនបើកធំ។

·         Hysteroscopy៖ គ្រូពេទ្យដាក់បញ្ចូលឧបករណ៍កាំមេរ៉ាដែលមានភ្លឺនៅខាងចុងចូលទៅក្នុងមាត់ ស្បូន ហើយទៅដល់ស្បូន។ គ្រូពេទ្យចាក់បញ្ចូលទឹកដើម្បីពង្រីកប្រហោង ស្បូន និងអោយគ្រូពេ ទ្យពិនិត្យលើជញ្ជាំងស្បូនរបស់អ្នកបាន ព្រមទាំងបំពង់ ដៃស្បូនដែរ។ Hysteroscopy អាចធ្វើឡើង នៅក្នុងការិយាល័យរប ស់គ្រូ ពេទ្យបាន។

ការថតរូបវេជ្ជសាស្រ្តដែលមានសារៈសំខាន់ម្តងម្កាលរួមមាន Computerized Tomography (CT) និង  Magnetic Resonance Imaging (MRI)។

តេស្តផ្សេងៗទៀត

ប្រសិនបើអ្នកធ្លាប់មានការហូរឈាមតាមទ្វារមាសមិនធម្មតា គ្រូពេទ្យប្រហែល ជាចង់យកឈាមនោះទៅ វិភាគរកមូលហេតុ។ គ្រូពេទ្យប្រហែលជាត្រូវ ធ្វើតេស្តដោយរាប់គ្រាប់ឈាម (CBC) ដើម្បីកំណត់ថា តើអ្នកមាន បញ្ហាកង្វះ ជាតិដែកដោយសារតែបាត់បង់ឈាមរ៉ាំរ៉ៃឬក៏អត់។ គ្រូពេទ្យក៏ប្រហែលជាធ្វើ តេស្ត ឈាមដើម្បីទាត់ចោលជំងឺហូរឈាមមិនធម្មតា និងកំណត់រកកម្រិត អ័រម៉ូនបន្តពូជដែលផលិតចេញពី ក្រ ពេញអូវ៉ែរបស់អ្នក។

ការព្យាបាល

គ្មានមធ្យោបាយដ៏ល្អបំផុតណាមួយសម្រាប់ព្យាបាលដុំសាច់ក្នុងស្បូនឡើយ។ ជម្រើសនៃការព្យាបាល ជាច្រើនមានដូចជា៖

រង់ចាំ

មនុស្សស្រីជាច្រើនដែលមានដុំសាច់ក្នុងស្បូនមិនធ្លាប់មានរោគសញ្ញាអ្វីទាំងអស់។ ប្រសិនបើរឿងនោះកើត ឡើងចំពោះអ្នក ការរចាំអាចជាជម្រើសដ៏ល្អបំផុត។ ដុំសាច់ក្នុងស្បូនមិនមែនជាមហារីកនោះទេ។ វាកម្រ នឹងប៉ះពាល់ដល់ការមាន​ផ្ទៃពោះណាស់។ វាតែងតែលូតលាស់យ៉ាងយឺត និងស្វិតទៅវិញក្រោយពេល រាំង រដូវព្រោះជាពេលដែលអ័រម៉ូនបន្តពូជឈប់ផលិត។

ការប្រើប្រាស់ថ្នាំ

ការប្រើថ្នាំសម្រាប់ដុំសាច់ក្នុងស្បូនគោលដៅគឺកែសម្រួលដល់ការមករដូវ និងព្យាបាលរោគសញ្ញាដូចជា ការហូរឈាមរដូវច្រើនៗ និងមានសម្ពាធ​ក្នុងអាងត្រគៀក។ ការធ្វើដូច្នេះមិនអាចបំបាត់ដុំសាច់បានទេ ប៉ុន្តែវាប្រហែល​ជាជួយអោយសាច់នោះរួញស្វិតទៅវិញ។ ថ្នាំដែលប្រើមាន៖

·         Gonadotropin-releasing Hormone (GnRH) Agonis៖ ថ្នាំដែលឈ្មោះថា GnRH Agonist (Lupron, Synarel) សម្រាប់ព្យាបាល​ដុំសាច់ក្នុងស្បូនបានតាមរយៈកាត់បន្ថយអ័រម៉ូន Estrogen និង Progesterone ពីធម្មជាតិរបស់អ្នក និងអាចអោយមានការរាំងរដូវ​ជាបណ្តោះ​អាសន្ន។ ជាលទ្ធផល ការឈប់មករដូវ ដុំសាច់ក្នុងស្បូននឹងស្វិត ហើយ​ការស្លេកស្លាំងច្រើនតែធូស្រាល។ គ្រូពេទ្យ ប្រហែលជាចេញវេជ្ជបញ្ជា GnRH Agonist ដើម្បីអោយដុំសាច់ក្នុងស្បូនរួចស្វិតមុនពេលធ្វើការ វះ កាត់។ មនុស្សស្រីជាច្រើនគឺមានការក្រហមស្បែកនៅពេលប្រើថ្នាំនេះ។

·         Progestin-releasing Intrauterine Device (IUD)៖ ឧបករណ៍មួយនេះអាចបំបាត់ការហូរឈាមរដូវ ច្រើនៗ និងការឈឺចាប់​ដោយ​សារតែដុំសាច់ក្នុងស្បូនបាន។ IUD ផ្តល់នូវការលុបបំបាត់រោគ សញ្ញាតែមួយ​គត់ប៉ុណ្ណោះ តែមិនធ្វើអោយដុំសាច់នោះរួមស្វិត ឬរលុបបាត់ទេ។

·         Androgen៖ ថ្នាំ Danazol មានសភាពដូចជាអ័រម៉ូន Testosterone ដែរ ដែលប្រហែលជាមាន ប្រសិទ្ធ ភាពបញ្ឈប់ការមករដូវ ព្យាបាលការស្លេក​ស្លាំង និងអោយដុំសាច់ក្នុងស្បូនស្វិត ព្រមទាំងកាត់ បន្ថយទំហំរបស់ស្បូន។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំនេះកម្រប្រើសម្រាប់ព្យាបាលដុំសាច់ក្នុង ស្បូនណាស់។ ផលរំខានដែលមិនចង់បានមាន ឡើងទម្ងន់ ថប់អារម្មណ៍ កើតមុន ឈឺក្បាល ដុះ រោមខុសកន្លែង និងបែកសម្លេង ដែលជាហេតុធ្វើអោយមនុស្សស្រីមានការស្ទាក់ស្ទើរនឹងប្រើ ប្រាស់វា។

·         ថ្នាំផ្សេងៗទៀត៖ ថ្នាំពន្យាកំណើត អាចជួយគ្រប់គ្រងការហូរឈាមរដូវបាន ប៉ុន្តែវាមិនអាចកាត់ បន្ថយទំហំ​របស់ដុំសាច់ក្នុងស្បូនបានទេ។ ថ្នាំ Nonsteroid Anti-inflammatory Drugs (NSAIDs) ប្រហែលជាមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ដោយ​សារ​តែដុំសាច់ក្នុងស្បូន ប៉ុន្តែវាមិន អាច កាត់បន្ថយការហូរឈាមដោយ​សារតែដុំ​សាច់នេះបានទេ។

ការកាត់ស្បូនចោល

ជម្រើសវះកាត់បែបនេះនៅតែជាដំណោះស្រាយតែមួយគត់សម្រាប់ដុំសាច់នៅ

ក្នុងស្បូន។ ប៉ុន្តែការកាត់ ស្បូនចោលគឺជាការវះកាត់ដ៏សំខាន់មួយ។ វាគឺជាការសម្រេចចិត្ត​ដែលអ្នកនឹងលែងផ្ទៃពោះជារៀងរហូត ហើយប្រសិនបើអ្នកក៏ជ្រើស​រើសកាត់​ក្រពេញអូវ៉ែរចោលដែរនោះ វានឹងធ្វើអោយអ្នករាំងរដូវ ព្រមទាំ ង មានសំណួរ​ថាត្រូវប្រើថ្នាំជំនួសអ័រម៉ូនឬក៏អត់។ ស្រ្តីភាគច្រើនដែលមាន​ដុំសាច់ក្នុងស្បូន​អាចជ្រើសរើស រក្សាក្រពេញអូវ៉ែរបស់ពួកគេបាន។

ការវះកាត់ដុំសាច់ក្នុងស្បូនចោល

ការវះកាត់បែបនេះគឺធ្វើទៅលើដុំសាច់ក្នុងស្បូនទេ តែស្បូនមិនត្រូវបានកាត់ចោលឡើយ។ ជាមួយនឹង ការ វះកាត់បែបនេះ វានឹងមានការប្រឈមនឹងការកើតមានដុំសាច់ក្នុងស្បូននោះម្តងទៀត។

ជម្រើសក្នុងការវះកាត់ដុំសាច់ក្នុងស្បូនមាន៖

·         Abdominal Myomectomy៖ ប្រសិនបើអ្នកមានដុំសាច់ក្នុងស្បូនច្រើន ធំៗ ឬនៅជ្រៅៗ គ្រូពេទ្យប្រហែល​ជាប្រើការវះកាត់តាមពោះដើម្បីវះយកដុំសាច់នោះចេញ។

·         Laparoscopic or Robotic Myomectomy៖ ប្រសិនបើដុំសាច់ក្នុងស្បូនវាតូច ហើយមានចំនួនតិច អ្នកអាចធ្វើការវះ​កាត់​ដោយ​វិធីនេះបាន ដោយប្រើឧបករណ៍សូកបញ្ចូលក្នុងរន្ធដ៏តូចក្នុងពោះរបស់ អ្នក ដើម្បីកាត់ដុំសាច់ចេញពីស្បូននោះ។ គ្រូពេទ្យនឹងមើលឃើញពោះរបស់អ្នកតាមរយៈអេក្រង់ ទូរទស្សន៍ដោយ​សារមានកាំមេរ៉ាជាប់នឹងចុងរបស់ឧបករណ៍ដែលបានសូកបញ្ចូលនោះ។ ឥឡូវ ការវះកាត់បែបនេះអាចកាត់យកដុំសាច់ក្នុងស្បូនដែលធំៗ និងច្រើនបាន។

·         Hysteroscopic Myomectomy៖ ដំណើរការមួយនេះប្រហែលជាជម្រើសមួយប្រសិនបើដុំសាច់ក្នុង ស្បូនស្ថិតក្នុងប្រហោងរបស់ស្បូន។ ដោយប្រើជាមួយនឹងឧបករណ៍សម្រាប់ចោះចូលតាមទ្វារមាស មាត់ស្បូន និងស្បូន។ គ្រូពេទ្យអាចមើលឃើញដុំសាច់ក្នុងស្បូនតាមរយៈឧបករណ៍ដែលសូក បញ្ចូលនោះ។ ដំណើរការនេះត្រូវបានធ្វើឡើងយ៉ាងល្អបំផុតដោយសារស្នាដៃគ្រូពេទ្យដ៏មាន បទ ពិសោធន៍។

ការបង្ការ

ថ្វីបើអ្នកស្រាវជ្រាវនៅតែបន្តសិក្សារកមូលហេតុរបស់ដុំសាច់ក្នុងស្បូនទៀត

ក៏ដោយ ក៏មានអំណះអំណាង បែបវិទ្យាសាស្រ្តតិចតួចប៉ុណ្ណោះសម្រាប់បង្ហាញ​ពីរបៀ​ប​ការពារ​វា។ ការបង្ការដុំសាច់ក្នុងស្បូនប្រហែល ជា មិនអាចធ្វើបានទេ ប៉ុន្តែ​វា​មាន​ភាគរយតិចតួចប៉ុណ្ណោះដែលត្រូវការព្យាបាល។

បញ្ហា​ស្បូនស្រុត​និង​ការរស់នៅ​ដើម្បី​ជៀសវាង​វា

ស្បូន​របស់​អ្នក ជា​កន្លែង​ដែល​ទារក​លូតលាស់ គឺ​ធម្មតា​ស្ថិតនៅ​ក្នុង​អាង​ត្រគាក​របស់​អ្នក​ ​ជាមួយ​និង​សាច់ដុំ ជាលិកា និង​សរសៃពួរ​ជាច្រើន​។ ពេលខ្លះ​ដោយសារ​តែ​ការ​ផ្តល់​កំនើត​​កូន​ឬក៏ ការពិបាក​ក្នុង​ពេល​សំរាល ធ្វើអោយ​សាច់ដុំ​មានការ​ខ្សោយ​ចុះ​។ នៅពេល​ដែល​ស្ត្រី​​មាន​អាយុ​ចាស់ ជាមួយ​និង​ការបាត់បង់​អ័រម៉ូន​ធម្មជាតិ​ Estrogen នោះ​ស្បូន​របស់គាត់​អាច​​នឹង​ស្រុត ចូលទៅ​ក្នុង​ទ្វារមាស ដែល​បង្ក​អោយ​មាន​ការ​ស្រុត​ស្បូន​។​

​សាច់ដុំ​ដែល​ខ្សោយ ឬក៏ ធូរ​អាច​អនុញ្ញាត​អោយ​ស្បូន​ធ្លាក់ចុះ ឬ​ក៏​ចេញមកទាំងមូល​​ក្រៅ​រាងកាយ​នៅក្នុង​ដំណាក់កាល​ជាច្រើន​ដូចជា​៖

-​ដំណាក់កាល​ទី​មួយ​៖ មាត់ស្បូន​ធ្លាក់ចុះ​មក​ដល់​ទ្វារមាស​

-​ដំណាក់កាល​ទី​ពីរ​៖ មាត់ស្បូន​ធ្លាក់​មក​ជាប់​នៅ​ផ្លូវ​ចូល​របស់​ទ្វារមាស​

-​ដំណាក់កាល​ទី​បី​៖ មាត់ស្បូន​គឺ​នៅក្រៅ​ទ្វារមាស​

-​ដំណាក់កាល​ទី​បួន​៖ តួ​ស្បូន​ទាំងស្រុង​គឺ​នៅក្រៅ​ទ្វារមាស ស្ថានភាព​នេះ​ហៅថា ការ​​ស្រុត​ចេញមកក្រៅ​នៃ​សរីរាង្គ​ក្នុង​ពោះ​។ នេះ​គឺ​បង្កឡើង​ដោយ​ការ​ខ្សោយ​នៃ​សាច់ដុំ​ដែលជា​​អ្នកទ្រទ្រង់​។

​ស្ថានភាព​ផ្សេងទៀត​ដែល ជាប់​ទាក់ទង​និង​ស្បូន​ស្រុត រួម​មាន​ការ​ខ្សោយ​របស់​សាច់ដុំ​​ដែល​នៅ​ទ្រ​ស្បូន​អោយ​នៅនឹងកន្លែង​៖

– Cystocele គឺជា​ការ​លាន​ចេញ​នូវ​ផ្នែក មុខ​ខាងលើ​នៃ​ជញ្ជាំង​របស់​ទ្វារមាស​ដែល​ជា​កន្លែង​​ដែល​ផ្នែក​របស់​ ប្លោកនោម​ចូលទៅក្នុង​ទ្វារមាស​ដែល​ជា​ហេតុ​ធ្វើអោយ​មាន​ការ​លេច​នោម​ញឹកញាប់ ភា្ល​មៗ ការស្ទះ​នោម និង នោម​មិនដឹង​ខ្លួន​។​

– Enterocele​គឺជា​ការ​លាន​ចេញ​នៃ​ផ្នែក​ក្រោយ​ខាងលើ​នៃ​ជញ្ជាំង​របស់​ ទ្វារមាស​ដែលជា​​កន្លែង​ដែល​ចំណែក​នៃ​ពោះវៀនតូច​ប៉ោង​ចូលទៅ​ក្នុង​ទ្វារមាស​ ។​

– Rectocele​គឺជា​ការ​លាន​ចេញ​នៃ​ផ្នែក​ខាងក្រោម​នៃ​ជញ្ជាំង​របស់​ទ្វារមាស​នៅ​កន្លែង​ដែល​​ថង់​លាមក​ប៉ោង​ចូលទៅ​ក្នុង​ទ្វារមាស​។​

​តើ​អ្វី​ជា​មូលហេតុ​ធ្វើអោយ​ស្បូនស្រុត​? 

​នេះ​គឺជា​តារាង​ស្ថានភាព​ដែល​អាច​ធ្វើអោយ​ស្បូន​ស្រុត​៖

-​ការ​ពពោះ ការ​មាន​សំរាល​កូនភ្លោះ​ជាមួយនិង ការ​សំរាល​តាម​ទ្វារមាស​

-​សាច់ដុំ​តំបន់​អាង​ត្រគាក​ចុះខ្សោយ​ជាមួយ​គាត់​មាន​អាយុ​ច្រើន​

-​ការ​ចុះខ្សោយ និង ការបាត់បង់​នូវ​ការ​កន្ត្រាក់​នៃ​ជាលិកា​បន្ទាប់ពី​អស់​រដូវ​របស់​ស្ត្រី និង ការ​​បាត់បង់​នូវ​អ័រម៉ូន​ធម្មជាតិ Estrogen

-​ស្ថានភាព​ដែល​ធ្វើអោយ​កើនឡើង​នូវ​កំលាំង​សម្ពាធ​នៅក្នុង​ពោះ​មានដូចជា ការ​ក្អក​ជា​លក្ខណះ​រុំ​ា​រ៉ៃ ការ​ប្រឹង​បត់ជើង មាន​ដុំ​នៅ​អាង​ត្រគាក ឬក៏ មាន​ការប្រមួលផ្តុំ​នៃ​សារធា​តុ​រាវនៅក្នុង​ពោះ​។​

-​ការ​លើស​ទំងន់ ឬក៏ ភាពធាត់​ពេក និង ការ​ប្រឹង​ទៅលើ​សាច់ដុំ​អាង​ត្រគាក​

-​ការបាញ់​កាំរស្មី​នៅក្នុង​តំបន់​អាង​ត្រ​គោក ធ្វើអោយ​បាត់បង់​ការ​ទ្រទ្រង់​ខាងក្រៅ​កត្តា​ប្រឈមមុខ​និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​៖

-​ការលើក​វត្ថុ​ធ្ងន់​ពេក​

-​ស្ត្រី​ស្បែក​ស គឺ​ច្រើន​មាន​ផលប៉ះពាល់​ច្រើនជាង ស្ត្រី​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង ជនជាតិ​អាស៊ី​ដែល​ប៉ះពាល់​តិចតួច​។ ​រោគសញ្ញា​នៃ​ស្បូន​ស្រុត​

-​មាន​អារម្មណ៍​ថា​តឹង​ណែន​ឬក៏​មាន​សម្ពាធ​នៅក្នុង​អាង​ត្រគាក

-​ឈឺ​នៅ​ចង្កេះ​

-​មាន​អារម្មណ៍​ថា​មាន​អ្វី​ចេញមកក្រៅ​តាម​ទ្វារមាស​

-​ឈឺចាប់​នៅពេល​រួមភេទ​

-​ពិបាក​បត់ជើងតូច ឬក៏ បត់ជើង​ធំ​

-​ពិបាក​ក្នុង​ការដើរ​

​តើ​នៅពេល​ណា​ដែល​អ្នក​គួរតែ​ទៅ​ពិគ្រោះ​និង​គ្រូពេទ្យ​?

​រាយការណ៍​ទៅ​អ្នកផ្តល់​សេវា​សុខភាព​បើសិន​អ្នក​មាន​បញ្ហា​អ្វី ឬក៏​មាន​រោគសញ្ញា​ដូច​ខាង​​ក្រោម​៖

-​អ្នក​មាន​អារម្មណ៍​ថា​ស្បូន​របស់​អ្នក​មក​នៅ​ជិត​មាត់​នៃ​ទ្វារមាស​។ ឬក៏ មាន​ការឈឺ មិន​​ស្រនុក ចាប់ពី​ការបង្ហូរ​ទឹកនោម ឬក៏ ភ្លាមៗ​ចង់​បត់ជើងធំ​។​

-​អ្នក​មិន​មាន​អារម្មណ៍​ថា​ជា​ស្បូន​របស់​អ្នក​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជា​សម្ពាធ​ផ្លូវ​របស់​ទ្វារ​​មាស​អ្នក ឬក៏​មាន​អារម្មណ៍​ថា​មាន​អ្វី​ចេញមកក្រៅ​តាម​ទ្វារមាស​របស់​អ្នក​។​

-​អ្នក​នៅ​តែ​បន្ត​ការឈឺ​នៅ​ផ្នែក​ចង្កេះ ជាមួយ​និង​ការពិបាក​ដើរ ការ​បត់ជើងតូច និង ការបត់​​ជើង​ធំ​។​

​ទៅពិនិត្យ​ជាមួយនិង​អ្នកថែរក្សា​ផ្នែក​វេជ្ជសាស្ត្រ​បើសិន​អ្នក​មាន​បញ្ហា​ដូចខាងក្រោម​៖

– មាន​ការស្ទះ ឬ​ក៏​ពិបាក​ក្នុងការ​បត់ជើងតូច និង បត់ជើង​ធំ​
-​ការស្រុត​ស្បូន​ជា​លក្ខណះ​ទាំងស្រុង​អ្នក​គួរ​រស់នៅ​របៀប​ណា​ដើម្បី​គេចផុត​ពី​បញ្ហា​ស្បូន​ស្រុត​
-​កាត់បន្ថយ​ទំងន់​
-​ជៀសវាង​ការ​ទល់លាមក ដោយ​ការបរិភោគ អាហារ​សរសៃ​ច្រើន​
-​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ពង្រឹង​សាច់ដុំ​អាង​ត្រគាក​
-​ជៀសវាង​ការលើក​វត្ថុ​ធ្ងន់ ឬក៏​ការ​ប្រឹង​ពេក​។​

មេរោគនាំអោយមានមហារីកមាត់ស្បូន

វី​រ៉ុ​ស​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ (sexually​ transmitted​ virus)​ ឈ្មោះ​ហៅ​ថា​ human​ papillomavirus​ (HPV)​ ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​មាត់ស្បូន​។​ជំងឺ​បង្ក​ដោយ​ HPV​ តែងតែ​បាត់​ទៅ​វិញ​ ដោយ​ខ្លួនឯង​ដែល​ជា​ហេតុ​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​មិន​បានដឹង​ថា​ខ្លួនឯង​ ធ្លាប់​ឆ្លង​ មេរោគ​ប្រភេទ​នេះនោះ​ទេ​ ។​ ប៉ុន្តែ​,​ ពេល​ខ្លះ​ ការ​ចំលង​មេរោគ​ HPV​ អាច​បណ្តាល​អោយ​ ក្លាយទៅជា​បញ្ហា​ធំ​បាន​ ។​
គេ​ អាច​ធ្វើការ​បែងចែក​ HPV​ជា​ ២​ ប្រភេទ​ គឺ​ក្រុម​មេរោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​ (high​ risk)​និង​ក្រុម​មេរោគ​ដែល​មាន​ហានិភ័យ​ទាប​(low​ risk)​។​

ពពួក​មេរោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​អាច​ធ្វើ​អោយ​មានការ​លូតលាស់​កោសិកា​ ត្រៀម​កើត​មហារីក​(precancerous​ cell)​ នៅ​តាម​មាត់​ ស្បូន​ ។​ ប្រសិនបើ​គេ​មិន​អាច​រក​ឃើញ​ និង​ ធ្វើការ​ព្យាបាល​កោសិកា​មិនធម្មតា​ (abnormal​ cells)​ នេះ​ទេ​,​ វា​នឹង​ក្លាយទៅជា​កោសិកា​មហារីក​ (cancerous)​ ។​ប្រភេទ​មេរោគ​មាន​ហានិភ័យ​ខ្ពស់​គឺ​  HPV​ 16​ and​ 18​។​

ចំណែក​មេរោគ​ដែល​មាន​ហានិភ័យ​ទាប​គឺ​f​ HPV​  6​ and​ 11​។​មេរោគ​ទាំង​បួន​ប្រភេទ​នេះ​គឺ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ Gardasil​ ។​មេរោគ​HPV១៦​និង​១៨​តំណាង​អោយ​ការ​កើយ​ជំងឺមហារីក​មាត់ស្បូន​ចំនួន​ប្រហែល ​៧០​ភាគរយ​។​គេ​កំពុង​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ដើម្បី​ការពារ​មហារីក​ មាត់ស្បូន​នេះ​ចំនួន​៣០​ភាគរយ​ផ្សេង​ទៀត​។​

ចំណែក​មេរោគ​ប្រភេទ​ HPV៦​និង​១១​អាច​បង្ក​ជា​ឬ​ស​នៅ​តាម​ប្រដាប់​ភេទ​ប៉ុន្តែ​មិន​នាំ​អោយ​មាន​ ជា​មហារីក​ទេ​។​មេរោគ​ទាំងនេះ​តំណាង​អោយ​៩០​ភាគរយ​នៃ​ឬ​ស​នៅ​តាម​ ប្រដាប់បន្តពូជ​។

តើមាត់ស្បូនស្ត្រីមានរូបរាងដូចម្តេច?

មុនពេលដែលយើងយល់ដឹងអំពីមូលហេតុដែលនាំអោយមានជំងឺមហារីកមាត់ស្បូន នៅក្នុងចំណោមស្ត្រីនោះ យើងគប្បីស្វែង​យល់អំពីកាយ​វិភាគវិទ្យាអំពីមាត់ស្បូនសិន។​មាត់ស្បូន​ គឺជា​ផ្នែក​មួយ​នៃ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រីភេទ​ (female​ reproductive​ system)​ ។​ វា​គឺជា​សរីរាង្គ​មួយ​ដែល​តូច​ចង្អៀត​ ស្ថិត​នៅ​ខាងក្រោម​ចុង​បង្អស់​នៃ​ស្បូន​,​ ប្រហោង​ក្នុង​,​ មាន​រាង​ដូច​ផ្លែ​ព័រ​ (pear-shaped)​ ដែល​ជា​កន្លែង​របស់​គភ៌​លូតលាស់​ ។​ វា​មាន​ប្រវែង​ ប្រហែលជា​ ២,៥​សង់ទីម៉ែត្រ​មូល​ជុំវិញ​ និង​ ត​ភ្ជាប់​ជាមួយ​រន្ធ​យោនី​ (vagina)​ ទៅ​នឹង​ស្បូន​ (uterus)​  ។​ នៅ​ពេល​ដែល​ស្ត្រី​មាន​វដ្ត​រដូវ​ប្រចាំខែ​ (menstrual​ period),​ ឈាម​ស្ត្រី​បាន​ហូរ​ពី​ស្បូន​ ឆ្លងកាត់​មាត់ស្បូន​ (cervix)​ ទៅ​កាន់​រន្ធ​យោនី​ (vagina)​ ។​

មាត់ស្បូន​ផលិត​នូវ​ជាតិ​រំអិល​ (mucus)​ ម្យ៉ាង​សំរាប់​ជួយ​មេជី​វិត​ឈ្មោល​ផ្លាស់​ទី​ពី​រន្ធ​យោនី​ (vagina)​ ទៅ​កាន់​ស្បូន​ (uterus)​ ។​ មេជី​វិត​ឈ្មោល​ធ្វើ​ដំណើរ​តាម​មាត់ស្បូន​ ដើម្បី​បង្ក​ កំណើត​ជាមួយនឹង​មេជី​វិត​ញី​របស់​ស្ត្រី​ហោះ​ថា​អូវុល​ អំឡុង​ពេល​អាច​មានការ​ក​កំណើត​
។​

អំឡុង​ពេល​នៃ​ការ​មាន​ផ្ទៃពោះ​,​ មាត់ស្បូន​ចាប់ផ្តើម​ឡើង​តឹង​ណែន​ និង​ បិទ​ជិត​ ដើម្បី​ ជួយ​ថែរក្សា​ និង​ ទុក​ទារក​នៅ​ក្នុង​ស្បូន​ ។​ ចំណែកឯ​ពេល​ប្រ​សូត្រ​បុត្រ​  វិញ​,​ មាត់ស្បូន​បាន​បើក​ ឬ​ ពង្រីក​ខ្លួន​ (dilate)​ ដើម្បី​អនុញ្ញាត​អោយ​ទារក​នោះ​កើត​ឆ្លងកាត់​ រន្ធ​យោនី​ ។

អ្វីជាជំងឺមហារីក​មាត់ស្បូន​?

ជំងឺមហារីក​មាត់​ស្បួ​ន​ គឺជា​ជំងឺមហារីក​ដែល​មាន​កើតជា​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រីភេទ​ ។​ មូលហេតុ​ចំបង​នៃ​ជំងឺ​នេះ​គឺ​បណ្តាល​ មក​ពី​ការ​ឆ្លង​វី​រ៉ុ​ស​ human​ papillomavirus​ (HPV)​ ។​

មុន​ពេល​ជំងឺមហារីក​មាត់ស្បូន​លេច​ចេញ​ជា​រូបរាង​ឡើង​,​ កោសិកា​ស្បូន​បាន​ឆ្លងកាត់​ ដំណាក់កាល​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​ (precancerous​ changes)​ ហៅ​ថា​ dysplasia,​ ដែល​កោសិកា​ចំលែក​ និង​ មិនធម្មតា​ (abnormal​ cells)​ ចាប់ផ្តើម​មាន​វត្តមាន​ នៅ​ក្នុង​ជាលិកា​ស្បូន​ ។​ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​។​ សំរាប់​ ស្ត្រី​ មួយ​ចំនួន​,​ ការ​ផ្លាស់​ប្តូរ​ នេះ​មិន​ចាំបាច់​មានការ​ព្យាបាល​នោះ​ទេ​ ។​ ប៉ុន្តែ​,​ ជា​រឿយៗ​ គេ​តែងតែ​ព្យាបាល​ ដើម្បី​ ការពារ​វា​មិន​អោយ​ក្លាយទៅជា​ជំងឺមហារីក​ ។​

ដោយសារ​តែ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើ​ Pap​ tests​ ជា​រៀង​រាល់​ឆ្នាំ​ ធ្វើ​អោយ​ការ​ស្លាប់​ដោយសារ​ ជំងឺមហារីក​មាត់ស្បូន​ (cervical​ cancer)​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​អោយ​កត់សំគាល់​ ។​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ក៏​ ដោយ​ ការ​ស្លាប់​នៅ​តែ​មាន​ ។​ ឳ​កាស​ក្នុង​ការ​ព្យាបាល​អោយ​បានជា​សះស្បើយ​មាន​ច្រើន​ ជាទី​បំផុត​ ប្រសិនបើ​យើង​ដឹង​ និង​ រក​ឃើញ​ថា​នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​ឆាប់រហ័ស​ ទាន់​ពេលវេលា​ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s