ការមានគត៍

ការ​ហូរ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​

​ការ​ហូរ​ឈាម​តាម​ទ្វារមាស​អំឡុង​ពេល​មាន​ ផ្ទៃពោះ​អាចជា​រឿង​មួយ​ដែល​គួរអោយខ្លាច​។ ទោះជា​យ៉ាងណា​ក៏ដោយ​, វា​ជា​រឿង​ទូទៅ ហើយ​វា​មិន​តែងតែ​ជា​សញ្ញា​នៃ​បញ្ហា​នោះ​ទេ​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ការ​ហូរឈាម​តាម​ទ្វារមាស​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​អំឡុង​ពេល​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺ​បន្ត​ការ​សម្រាលកូន​ដែលមាន​សុខភាព​ល្អ​។​

​វា​នៅតែ​ជា​រឿង​សំខាន់ ​ដើម្បី​ពិនិត្យមើល​លើ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ជួនកាល ការ​ហូរ​ឈាម​តាម​ទ្វារមាស​អំឡុង​ពេល​មាន​ផ្ទៃពោះ​បង្ហាញ​ពី​ការ​នឹងរ​លូត​ កូន ឬ​បញ្ហា​ដែល​ត្រូវការ​ការព្យាបាល​អោយបាន​ត្រឹមត្រូវ​។ ដើម្បី​យល់​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ហូរ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​, អ្នក​គួរតែ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ និង​នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​។​

​មូលហេតុ​

​ ការ​ហូរ​ឈាម​តាម​ទ្វារមាស​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​មូលហេតុ​ជាច្រើន​។ មូលហេតុ​មួយចំនួន​គឺ​ធ្ងន់ធ្ងរ និង​មួយចំនួន​ផ្សេងទៀត​គឺ​មិន​ធ្ងន់ធ្ងរ​នោះទេ​។​

​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​

​មូលហេតុ​ដែល​អាច​កើត​មាន​នៃ​ការ​ហូរ​ឈាម​អំឡុង​ពេល​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​រួមមានៈ​

–       ជំងឺមហារីក​ក​ស្បូន​

–       ការប្រែប្រួល​ស្រទាប់​ក​ស្បូន​

–       កូនក្រៅស្បូន​

–       ការ​រលូត​កូន​

–       ភាពមិនធម្មតា​នៃ​កូន​

–       ឆ្លង​មេរោគ​លើក​ស្បូន​

​ត្រីមាស​ទី​២ និង​ទី​៣​នៃ​ការ​មាន​ផ្ទៃពោះ​

​មូលហេតុ​រួមមានៈ​

–       ការ​រលូត​កូន​

–       សុក​មិន​ប្រក្រតី​

–       កូន​កើត​មិន​គ្រប់​ខែ​

–       បញ្ហា​ក​ស្បូន ដូចជា​ការឆ្លង​មេរោគ​លើក​ស្បូន​, ក​ស្បូន​រលាក​

–       រហែក​ស្បូន​

​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ធម្មតា​នៅ​ជិត​បញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​

​ បន្ថែម​ពីលើ​មូលហេតុ​ខាង​លើ​នៃ​ការ​ហូរឈាម​, ការ​ហូរ​ឈាម​តាម​ទ្វារមាស​មួយចំនួន​នៅ​ជិត​ពេល​បញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​ គឺជា​រឿង​ធម្មតា​នោះទេ​។ នៅពេល​ដែល​ក​ស្បូន​ចាប់ផ្តើម​ស្តើង និង​រៀបចំ​ដើម្បី​សម្រាល​, ភាព​ខាប់​នៃ​មុយ​គីស​ត្រូវបាន​ហៀរ​ចេញ​។ នៅពេល​ដែល​វា​បាន​កើតមានឡើង​, អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​ពី​ការឡើង​ខាប់ ឬ​ទឹក​ដែល​អាច​ឃើញ​មាន​ជាមួយនឹង​ឈាម​។ ការ​ឃើញថា​មាន​ឈាម​នោះ​គឺជា​សញ្ញា​ធម្មតា​ដែល​អាច​កើតមានឡើង​មួយ ឬ​ពីរ​សប្តាហ៍​មុន​នឹង​សម្រាល​។​

​នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​

​ វា​ជា​រឿង​សំខាន់​ដើម្បី​ប្រាប់​ពី​ការ​ហូរឈាម​តាម​ទ្វារមាស​អំឡុងពេល​មាន​ ផ្ទៃពោះ​ទៅកាន់​គ្រូពេទ្យ​របស់​អ្នក​។ ត្រូវ​រៀបចំ​ពិពណ៌នា​អំពី​បរិមាណ​ឈាម​ប៉ុន្មាន​ដែល​បាន​ធ្លាក់​, សភាព​របស់​ឈាម និង​ថា​តើ​វា​មាន​ដុំ​ឈាម​កក ឬ​ជាលិកា​មក​ជាមួយ​ឬ​យ៉ាងណា​។​

​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​

​អំឡុង​ពេល​ត្រីមាស​ដំបូងៈ​

–       សូម​ប្រាប់​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​ការ​ហូរឈាម​តាម​ទ្វារមាស​តិចតួច ឬ​ច្រើន​ដែល​បាត់​ទៅ​វិញ​ក្នុង​អំឡុង​ពេល​មួយ​ថ្ងៃ​

–       សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​អំឡុងពេល​២៤​ម៉ោង​ប្រសិនបើ​អ្នក​មាន​បរិមាណ​នៃ​ការ​ហូរ​ឈាម​នោះ​ច្រើន​ជាង​មួយ​ថ្ងៃ​

–       សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន​ការ​ហូរ​ឈាម​កម្រិត​ មធ្យម ឬ​ខ្លាំង​, មាន​ជាលិកា​មក​ជាមួយ ឬ​គួបផ្សំ​ជាមួយ​នឹង​រោគ​សញ្ញា​មួយចំនួន​ដូចជា​ឈឺ​ពោះ​, រ​មួល​, ក្តៅ ឬ​ញាក់​

​ត្រីមាស​ទី​២​នៃ​ការ​មាន​ផ្ទៃពោះ​

​អំឡុង​ពេល​ត្រីមាស​ទី​២៖

–       សូម​ប្រាប់​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​ការ​ហូរ​ឈាម​ច្រើន​ដែល​បាត់​ទៅ​វិញ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​

–       សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន​បរិមាណ​នៃ​ការ​ហូរ​ឈាម​នោះ​ច្រើន​ជាង​ពីរ ឬ​បី​ម៉ោង​

–       សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន​ការ​ហូរ​ឈាម​កម្រិត​ មធ្យម ឬ​ខ្លាំង​, មាន​ជាលិកា​មក​ជាមួយ ឬ​គួបផ្សំ​ជាមួយ​នឹង​រោគ​សញ្ញា​មួយចំនួន​ដូចជា​ឈឺ​ពោះ​, រ​មួល​, ក្តៅ ឬ​ញាក់​

​ត្រីមាស​ទី​៣

​អំឡុង​ពេល​ត្រីមាស​ទី​៣៖

–       សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន​បរិមាណ​នៃ​ការ​ហូរ​ឈាម​នោះ​មុន​៣៧​សប្តាហ៍​

–       សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន​ការ​ហូរ​ឈាម​កម្រិត​ មធ្យម ឬ​ខ្លាំង​, មាន​ជាលិកា​មក​ជាមួយ ឬ​គួបផ្សំ​ជាមួយ​នឹង​រោគ​សញ្ញា​មួយចំនួន​ដូចជា​ឈឺ​ពោះ​

​ចំពោះ​សប្តាហ៍​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​, សូម​ចាំ​ថា ការ​មាន​ឈាម​ធ្លាក់​គឺជា​សញ្ញា​ធម្មតា​នៃ​ការ​សម្រាលកូន​។​

អត្ថប្រយោជន៍​ទាំង ៧​យ៉ាង​ចំពោះ​ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ​

អ្វី​ដែល​បាន​ផ្តល់​ផល​ល្អ​ចំពោះ​ទារក វា​ក៏​បាន​ផ្តល់​នូវ​ផល​ល្អ​ដល់​ម្តាយ​ផងដែរ​។ នៅពេលដែល ម្តាយ​រាល់​រូប​បាន ធ្វើតាម​ច្បាប់ធម្មជាតិ និង ធ្វើការ​បំបៅកូនៗ ដោយ​ទឹកដោះ នោះ​រាងកាយ របស់​ពួកគេ ក៏​ត្រូវបាន​ទទួល​នូវ​អត្ថប្រយោជន៍​រួមជាមួយ នឹង​កូនៗ ផងដែរ ។​

១. កាត់បន្ថយ​នូវ កត្តា​ហានិភ័យ​នៃ​ការ កើតមាន​នូវ​ជំងឺមហារីក​សុដន់​

ស្ត្រី​ដែល​បាន​បំបៅកូន ដោយ​ទឹកដោះ ត្រូវបាន​កាត់បន្ថយ​នូវ​ការ​ប្រឈម​គ្រោះថ្នាក់​របស់​ពួកគេ ក្នុង វិវត្ត​មាននូវ ជំងឺមហារីក​សុដន់ បាន​ច្រើន​ដល់ ២៥​ភាគរយ​។ ការកាត់បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ នេះ  បាន​កើតមាន​ដោយ​ស​មាម្រា​តទៅ​នឹង រយៈពេល​នៃ​អាយុកាល ដែល​ស្ត្រី​បាន​ធ្វើ​ការបំ​បៅដោះ ដល់​កូន​នាង​។ ដូចនេះ វា​មានន័យថា កាល​បើ​អ្នក បាន​បំបៅ​ដោះកូន​បាន​កាន់តែ​ច្រើន​ខែ ឬ ច្រើន​ឆ្នាំ នោះ​អ្នកនឹង​កាន់តែ​មាន​អត្រា​ទាប នឹង​ការ​ប្រឈម​នឹង ជំងឺមហារីក​សុដន់ ។​

២. កាត់បន្ថយ​នូវ ប្រឈម​នឹង​ជំងឺមហារីក​ស្បូន និង ជំងឺមហារីក​អូវែ​

មូលហេតុ​មួយ នៃ​ឥទ្ធិពល​នៃ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ អាច​ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក បាន​នោះ គឺ​ដោយសារតែ កម្រិត​នៃ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន ត្រូវ​បាន​ចុះ​ទាប នៅក្នុង​អំឡុងពេល នៃ​ការកកើត មាននូវ​ទឹកដោះ​ម្តាយ​នេះ​។ វា​ត្រូវ​បាន គេ​គិត​ថា​កាល​បើ​កម្រិត​អឺ​ស្ត្រូ​ហ្សែ​ន នឹង​មិន​សូវ​មាន ក្នុង​ការភ្ញោ​ច ដល់​ស្រទាប់​ខាងក្នុង​នៃ​ស្បូន និង ប្រហែលជា អាច​ទៅ​រួច​ផង​ដែរ ចំពោះ​ជាលិកា​របស់​សុដន់ នោះ​អ្នក នឹង​មាន​អត្រា​តិច​បំផុត ក្នុងការ​ប្រឈម​ទៅ​នឹង​ការប្រែប្រួល របស់​ជាលិកា​ទាំងនេះ ទៅ​ជា​ជាលិកា មហារីក ។​

៣. បន្ថយ​នូវ​ឱកាស នៃ​ការកើតមាន​នូវ​ជំងឺ​ពុក​ឆ្អឹង​

ស្ត្រី​ដែល​មិន​បាន​ធ្វើការ បំបៅកូន​ដោយ​ទឹក​ដោះ គឺ​អាច​មាន​ឱកាស​ដល់​ទៅ​៤​ដង ក្នុង​ការកើតមាន នូវ​ជំងឺ​ពុក​ឆ្អឹង ច្រើន​ជាង​ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ទឹក​ដោះ ។ ហើយ​ពួកគេ ហាក់​ងាយ​នឹង ទទួលរង នូវ​ការបាក់​ឆ្អឹងត្រគាក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ នៃ​វ័យ​អស់​រដូវ ។​

៤.  មាន​អត្ថប្រយោជន៍  ចំពោះ​ការពន្យា​កំណើត​

ដោយសារតែ​ការបំ​បៅដោះ អាច​ជួយ​ពន្យា​ពេល​ដល់​ដំណើរការ នៃ​ការបញ្ចេញ​អូវុល នោះ​កាលបើ ស្ត្រី​បាន​បំបៅ​ដោះ​កូន​កាន់តែ​យូរ នោះ​នាង​នឹង អាច​ការពារ​ដល់​ការ​មាន​កូន​បាន តាម​បែប​លក្ខណៈ ធម្មជាតិ ប្រសិន​បើ​នាង​ចង់​។ រយៈពេល​ដែល​ស្ត្រី អាច​ស្ថិត​ក្នុង​ភាព​មិន​អាច​បង្ក​កំណើត​បាន គឺ​វា​អាស្រ័យ ទៅលើ រយៈពេល​នៃ​ការ​បំបៅ​ដោះ​របស់​ទារ​កនាង និង លក្ខណៈ​ជា​បុគ្គល​របស់​កូន​នាង​ម្នាក់ៗ ។​

៥. ជួយ​លើកស្ទួយ​ដល់ សុខភាព​ផ្លូវចិត្ត​

ការបំ​បៅដោះ មិន​ត្រឹមតែ​ផ្តល់​ផល​ល្អ​ចំពោះ​រាងកាយ​របស់​ម្តាយ​នោះទេ វា​ថែមទាំង​ផ្តល់​ផល​ល្អ ដល់​ផ្លូវចិត្ត​របស់​នាង​បាន​ផង​ដែរ​។ ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ម្តាយ​ដែល​បាន​បំបៅកូន​ដោយ ទឹក​ដោះ គឺ​មិន​សូវ​មាន​ស្ថានភាព​ផ្លូវចិត្ត​ថប់​បារម្ភ និង ធ្លាក់​ទឹកចិត្ត ដូចជា​ង ស្ត្រី​ដែល​បាន​បំបៅកូន ដោយ ម្ស៉ៅ​ទឹកដោះគោទេ​។​

៦. ជួយ​ជម្រុញ​ដល់​ការ សម្រក​ទម្ងន់​រាងកាយ ក្រោយពេល​សម្រាល​

ម្តាយ​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ ត្រូវ​បាន​បង្ហាញថា ពួកនាង មាន​ការកាត់បន្ថយ​នូវ​ទំហំ ត្រគាក និង ខ្លាញ់​ក្បាលពោះ​បាន​យ៉ាងច្រើន ដែល​គួរអោយ​កត់សម្គាល់ នៅក្នុង​រយៈពេល​១​ខែ ក្រោយ ពេល​សម្រាល នេះ​បើ​គេ​ធ្វើ​ការប្រៀបធៀប​ជាមួយនឹង ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ម្ស៉ៅ​ទឹកដោះគោ ។ ហើយ​ម្តាយ​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ​ទាំងនេះ ហាក់​នឹង ឆាប់​វិល​ត្រលប់​មក​រក រូបរាង និង ទំងន់​ដើម​របស់​នាង តាម​ដែល​មុនពេល​នាង​មាន​ផ្ទៃពោះ ។​

៧. វា​មិន​ចាំបាច់ អោយ​អ្នកចំណាយ​ថវិកា​អ្វី​នោះទេ​

វា​អាច​នឹង​ត្រូវ​ចំណាយលុយ ប្រហែលជា ១២០០​ដុល្លា ក្នុង​ការទិញ​ម្ស៉ៅ​ទឹកដោះគោ សម្រាប់​ចិញ្ចឹម ទារក​អ្នក​។ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក នៃ​ជំងឺ​ផ្នែក​កុមារ បាន​ធ្វើ​ការប៉ាន់ប្រមាណ ថា ស្ត្រី​ដែល​បាន​បំបៅកូន​ដោយ​ទឹកដោះ​របស់​នាង​ផ្ទាល់ អាច​សន្សំ​លុយ​បាន​ជិត​ដល់ ៤០០​ដុល្លា ក្នុង រយៈពេល​១​ឆ្នាំ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ នេះ​បើ​យើង ធ្វើការ​ពិចារណា​ពី ការចំណាយ​ច្រើន​បន្តិច ទៅលើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកនាង​។​

ការឆ្លុះ​អេកូ ក្នុងពេល​មាន​ផ្ទៃពោះ​

​តើ​អ្វី​ជា​ការឆ្លុះ​អេកូ ?

ការឆ្លុះ​អេកូ  ត្រូវបាន​ធ្វើឡើង​តាមរយៈ ការប្រើ​ម៉ាស៊ីន​ផ្នែក​វេជ្ជសាស្ត្រ​ម្យ៉ាង ដែល​អាច​បង្កើត​នូវ​រូបភាព នៅ​ខាងក្នុង នៃ​រាងកាយ​របស់​អ្នក​។ វា​អាច​បង្ហាញ​ថា កូន​របស់​អ្នក​មាន​រូបរាង​ដូចម្តេចខ្លះ នៅពេលដែល ពួកគេ កំពុងស្ថិត​នៅ​ក្នុង​ផ្ទៃ​នៅឡើយ ។​

​ការថត​អេកូ​អាច​ប្រាប់​អ្នក និង គ្រូពេទ្យ​បាន​ជាច្រើន អំពី​ស្ថានភាព​សុខភាព របស់​ទារក​អ្នក បាន​ដូច​ជា ៖

·         ទំហំ និង ទម្ងន់​របស់​ទារក​។​

·         បញ្ជាក់​ថា​មុខងារ របស់​បេះដូង​របស់​ទារក​អ្នក មាន​ភាពប្រក្រតី​ដែរឬទេ​?

·         បញ្ជាក់​ថា​តើ សរីរៈ​ផ្សេងទៀត ( មានដូចជា ខួរ​ឆ្អឹងខ្នង​, ខួរក្បាល និង តម្រង​នោម​) មានកា​រលូត លាស់​បាន​ល្អ​ត្រឹមត្រូវ ដែរឬទេ​?

·         ថ្ងៃ​បរិច្ឆេទ​នៃ​ការ​ប្រសូត របស់​ទារក ។​

រូបភាព​ដែល​មាន​ចលនា   ដែល​បាន​ឆ្លុះបញ្ចាំង​ចេញពី ម៉ាស៊ីន​អេកូ គឺ​មាន​ស្ថានភាព​ដូច​ជា​ខ្សែ​ភាព យន្ត​។ រូបភាព​ទាំងនោះ ត្រូវ​បាន​បញ្ចាំង​ឡើង នៅលើ​កញ្ចក់​អេក្រង់​របស់​ម៉ាស៊ីន​កុំព្យូទ័រ ។​

​តើ​ម៉ាស៊ីន​ឆ្លុះ​អេកូ​នេះ មាន​ដំណើរការ​បាន​យ៉ាងដូចម្តេចខ្លះ ?

រូបភាព​អេកូ​សាស្ត្រ ត្រូវបាន​បង្កើតឡើង​ដោយ​សារ រលក​សំលេង ដែល​មាន​កម្រិត​ខ្ពស់ ដែល​អាច​ស្តាប់ លឺ​បាន តាមរយៈ​ត្រចៀក​របស់​មនុស្ស​។ រលក​សំលេង​ទាំងនេះ បាន​ធ្វើដំណើរ​ឆ្លងកាត់ ស្បែក​របស់​អ្នក និង ត្រូវបាន​ផ្តោត​ទៅលើ​ចំណុច​ណាមួយ ជាក់លាក់​នៃ​រាងកាយ​របស់​អ្នក ដោយ​ការ​ផ្តិតរូប តាមរយៈ ឧបករណ៍​មួយ ដែល​ត្រូវបាន​គេ​ហៅថា transducer ។ វា​បាន​ចាប់​យក​រលក​សំលេង តាមរយៈ​ការ លោត ត្រលប់​របស់​រលក​សំលេង ពី​សិរីរៈ​នៅ​ខាងក្នុង​រាងកា​យមក​វិញ ។​

ការថត ឬ ឆ្លុះ​អេកូ គឺ​មាន​លក្ខណៈខុស​ពី ការ​ថតកាំរស្មីអ៊ិច ដោយសារ​តែ​វា​មិន​ត្រូវបាន ប្រើ​កាំរស្មី​នោះទេ​។ វិធី​នេះ បាន​ធ្វើអោយ​អ្នក និង ទារក​អ្នក មាន​សុវត្ថិភាព​ជាង​ការ ឆ្លុះ​កាំរស្មីអ៊ិច​។ ការឆ្លុះ​អេកូ គឺជា​វិធី​មួយ​ដែល ត្រូវបាន​គេ​ប្រើ​ជា​ច្រើន នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។​

​តើ​ហេតុអ្វី​បានជា​យើង ចាំបាច់​ត្រូវ​ធ្វើ​ការថត​អេកូ ?

ការថត​អេកូ អាច​ជួយ​អោយ​យើង​ពិនិត្យ​តាមដាន​ដឹង​ពី ទិដ្ឋភាព​ជា​ច្រើន​នៃ​សុខភាព​របស់​គភ៌ មានដូចជា​៖

·         ចំនួន នៃ​ទារក​ដែល​មាន​នៅក្នុង​ផ្ទៃ ។​

·         ថា​តើ ទម្ងន់​របស់​គភ៌ មាន​សមាមាត្រ​សាក​សម នឹង អាយុកាល​របស់​ពួកគេ​ដែរ ឬទេ​?

·         តើ សរីរៈខាង​ក្នុង​របស់​ទារក មាន​ការលូតលាស់​បាន​ត្រឹមត្រូវ​ដែរឬទេ​?

·         ពិនិត្យមើល​ថា តើ​សុក​ស្ថិតនៅក្នុង​ទីតាំង​សុវត្ថិភាព​ដែរ​ឬ​អត់​?

·         តាមដាន​ថា​តើ វា​មាន​បញ្ហា​អ្វីមួយ កើតឡើង​ចំពោះ ស្បូន​, ដៃ​ស្បូន ឬ អូវែ​របស់​ម្តាយ​ដែរឬទេ​?

អ្នកជំនាញ​នៃ​ប្រទេស​កាណាដា បាន​ធ្វើ​ការណែនាំ​ដល់​ស្ត្រី​ទាំងអស់ អោយទៅ​ធ្វើការ​ថត​អេកូ​នៅ ពេលដែល​ពួកគេ​មាន​ផ្ទៃពោះ ។ ពេលវេលា​ដែល​សាក​សម​សម្រាប់​អ្នក ក្នុងការ​ធ្វើ​វា នោះ​គឺ​ស្ថិតនៅ ចន្លោះ​សប្តាហ៍​ទី ១៨ និង ទី ២២​នៃ​អាយុកាល​របស់​គភ៌ ។​

អ្នក​អាច​នឹង​ត្រូវ​បាន គេ​ស្នើរ​សុំ​អោយ​ធ្វើ​ការថត​អេកូ នៅក្នុង​ពេល​ណា​ទៀត នៃ​អំឡុងពេល​នៃ​ការ​មាន គភ៌​របស់​អ្នក​។ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក អាច​នឹង​ប្រាប់​អ្នក​ពី​៖

·         ស្ថានភាព​ដំណេក​របស់​គភ៌​នៅក្នុង​ផ្ទៃ ។​

·         ស្ថានភាព​ទីតាំង របស់​សុក​នៅក្នុង​ស្បូន​។​

·         បរិមាណ​ទឹកភ្លោះ  ដែល​មាន​នៅ​ជុំវិញ​ទារក​។​

·         ស្ថានភាព​នៃ​ការរីក​ធំធាត់ និង សុខុមាលភាព​របស់​គ​ភ៌​។​

·         បញ្ហា ឬ ភាព​មិន​ប្រក្រតី​របស់​ហ្សែ​ន ដែល​អាច​កើតមាន ចំពោះ​គភ៌ ។​

​តើ​នឹង​មាន​អ្វី​កើតឡើង​ខ្លះ នៅ​ពេល​អ្នក​កំពុង​ធ្វើ​ការថត​អេកូ ?

មុន​ពេល​អ្នក ត្រូវ​ទៅ​ធ្វើ​ការថត​អេកូ នោះ​អ្នកនឹង​ទទួលបាន​នូវ ព័ត៌មាន​ដែល​ទាក់ទង​ក្នុង​ការ តៀម​ខ្លួន​និង កន្លែង​ដែល​អ្នក​គួរ​ជ្រើសរើស ទៅ​ទទួល​យក​សេវាកម្ម​ផ្នែក​នេះ ។ ពេលខ្លះ ស្ត្រី​មានគភ៌ អាច​នឹង ត្រូវ​បាន​ប្រាប់​ជាមុន អោយ​មក​ពិនិត្យ​ដោយ​ត្រូវមាន​ផ្ទុក​ទឹកនោម​ក្នុង​ប្លោកនោម ប៉ុន្តែ​មិន​ត្រូវ ច្រើន​ជ្រុល ដែល​អាច​នឹង​ធ្វើអោយ​ពួកគេ​ឈឺ​នោម​បាន​នោះ​ទេ ។ វិធី​នេះ អាច​ជួយ​អោយ​រលក​សំលេង ធ្វើដំណើរ​ឆ្លងកាត់​ស្បែក និង ជាលិកា បានល្អ ។ អ្នក​អាច​នឹង​ត្រូវ​បាន​គេ​ស្នើរ​សុំ អោយធ្វើ​ការផ្លាស់ប្តូរ សំលៀក​បំពាក់ ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ងាយស្រួល​ក្នុង​ការពិនិត្យ ។​

នៅពេល​ដែល​អ្នក​ត្រូវបាន គេង​សម្រាក​នៅ​លើ​គ្រែ​សម្រាប់​ពិនិត្យ នោះ​គ្រូពេទ្យ​នឹង​ធ្វើកា​រលាប ជែល​ថ្លា នៅលើ​ស្បែក​ពោះ​របស់​អ្នក​។ ជាតិ​ជែល​នេះ គឺ​អាច​អនុញ្ញាត​អោយ  transducer ធ្វើ​ចលនា​បាន ងាយស្រួល​នៅលើ​ស្បែក​ពោះ​របស់​អ្នក និង ជួយ​អោយ​រលក​សំលេង បញ្ជូន​ចេញមក​ពី​ខាងក្នុង​រាងកាយ អ្នក​បាន​ល្អ ។​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​សម្ពាធ​បន្តិច​នៅលើ​ពោះ​របស់​អ្នក តែ​វា​នឹង​មិន​ធ្វើអោយ អ្នក​មាន​ការឈឺចាប់​នោះទេ ។ ការ​ថត​ឆ្លុះ អាច​នឹង​មាន​រយៈពេល ៣០​នាទី ។ ប្រសិនបើ​វា មាន​ភាព​មិន ប្រក្រតី​អ្វីមួយ​កើតឡើង នោះ​វា​អាច​នឹង​ចំណាយ​ពេល​យូរ​ជាង​នេះ ។​

​ ពេលខ្លះ ការថត​អេកូ​នេះ អាច​នឹង​ត្រូវបាន​ធ្វើឡើង ដោយ​ការឆ្លុះ​នៅ​នឹង​ទ្វារមាស​តែម្តង ។ នោះ​គ្រូពេទ្យ នឹង​ធ្វើ​ការប្រើ នូវ​ឧបករណ៍ transducer​ពិសេស​ម្យ៉ាង សម្រាប់​ស៊ូ​ក​បញ្ចូល ទៅក្នុង​ទ្វារមាស​របស់​ស្ត្រី ។​


​តើ​ការថត​អេកូ​នេះ អាច​រក​ឃើញ​អ្វី​ខ្លះ ?

អ្នក​គួរតែ មាន​ភាព​ប្រាកដថា ហេតុអ្វី​បានជា​អ្នក​ចាំបាច់​ត្រូវការ ធ្វើការ​ថត​ឆ្លុះ​អេកូ​នេះ ។ វា​ជា​ការ​ចាំ បាច់​ក្នុង​ការសិក្សា ពី​បញ្ហា​ដែល​នឹង​អាច​កើតមាន​។ លទ្ធផល​នៃ​ការ​ថត​ឆ្លុះ​អេកូ​នេះ អាច​នឹង​មានន័យ​ថា អ្នកនឹង ត្រូវការ ការ​ធ្វើ​តេស្ត​ពិនិត្យ​បន្ថែម ។​

សម្រាប់​ស្ត្រី​មានគភ៌​ភាគច្រើន ការ​ថត​ឆ្លុះ​អេកូ​គឺ អាច​បញ្ជាក់ប្រាប់​ពួកគេ​បាន​ថា ទារក​របស់គេ មាន​សុខភាព​ល្អ និង ស្ថានភាព​រាងកាយ​ប្រក្រតី ។ ប៉ុន្តែ​ជា​សំណាងអាក្រក់​, សម្រាប់​ស្ត្រី​មួយចំនួន ការថត​អេកូ​នេះ អាច​នឹង​បង្ហាញ​ប្រាប់​ពួកគេ ពី​សញ្ញា​នៃ​ភាពមិនប្រក្រតី ដែល​បាន​កើតមាន​ចំពោះ​ទារក ។ អ្នកផ្តល់​សេវា​ថែទាំ​ផ្នែក​សុខភាព នឹង​ធ្វើ​ការពិភាក្សា​នូវ​បញ្ហា​នេះ ជាមួយ​អ្នក​។ អ្នក​នឹង​អាច​ត្រូវ បាន​ណែនាំ​អោយ ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​នេះ ដើម្បី​ធ្វើ​ការពិភាក្សា​បន្ថែម​ដើម្បី ធ្វើការ​ប្រឈម និង ស្វែងរក​នូវ​ដំណោះស្រាយ​សមស្រប​សម្រាប់​បញ្ហា​នេះ ។​

​តើ​ការថត​អេកូ បាន​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក ?

ការថត​អេកូ បាន​ផ្តល់​អោយ​ស្ត្រី​មាន​គភ៌ នូវ​ព័ត៌មាន​ផ្នែក​វេជ្ជសាស្ត្រ​សំខាន់ៗ​ជាច្រើន ។ ការថត​អេកូ គួរតែ​ត្រូវបាន​គេ​ធ្វើឡើង ដោយ​យកចិត្តទុកដាក់ ដើម្បី​បញ្ជាក់​អោយបាន​ច្បាស់​ថា ម្តាយ និង​ទារក មាន​សុខភាព​ល្អ និង មិន​មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​អ្វី​នោះ​ទេ​។​

ប្រសិនបើ​អ្នក​ផ្តល់​សេវា​ថែទាំ​ផ្នែក​សុខភាព​របស់​អ្នក បាន​ធ្វើ​ការណែនាំ​អោយ​អ្នក ទទួលយក​ការ ពិនិត្យ​ប្រភេទ​នេះ នោះ​អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ដឹង​នូវ​កត្តា​ទាំងនេះ ៖

·         ហេតុអ្វី​បានជា​អ្នក ចាំបាច់​ត្រូវធ្វើ​វា​?

·         ការ​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ចំពោះ​អ្នក​។​

·         តើ​វា​ត្រូវបាន​ធ្វើឡើង ដោយ​របៀប​ណា​ខ្លះ ?​

កាហ្វេ​អ៊ី​ន​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​

តាម​ការសិក្សា​ស្រាវជ្រាវ​ពីមុន​មក​បាន​អះអាង​ថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​បណ្តាល​អោយ​អ្នក មាន​ភាព​ធ្លាក់​ទឹកចិត្ត ថប់​បារម្ភ​, ចង់​ក្អួត និង មាន​ចង្វាក់បេះដូង​ដើរ​ញាប់​។ ហើយ​នា​ពេលបច្ចុប្បន្ន​នេះ តាម​ការសិក្សា​ស្រាវជ្រាវ​ចុង ក្រោយ​បង្ហាញថា ការប្រើប្រាស់​សារជាតិ​កាហ្វេ​អ៊ី​ន​អាច ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន​របស់​ស្ត្រី ។​
នៅក្នុង​ករណី​សិក្សា​ចំពោះ​សត្វ​កណ្តុរ​ក្នុង​មន្ទីរពិសោធន៍ អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ជាតិ​កាហ្វេ​អ៊ី​ន បាន​ជះឥទ្ធិពល​អាក្រក់​ដល់ ការវិវត្តន៍​នៃ​ស៊ុត ដែល​ចេញពី​អូ​វែ ទៅកាន់​ស្បូន ហើយ​នេះ​គឺជា ដំណាក់កាល​ដ៏ សំខាន់ សម្រាប់​ការ​សម្រាល​បាន​ជោគជ័យ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយទៀតថា ការរកឃើញ​នេះ​បានបង្ហាញ ថា ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ផ្តល់​ផល​អាក្រក់ ដល់​ឱកាស​ក្នុងការ​មានគភ៌​របស់​ស្ត្រី ។​
ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​បាន​បន្ថែម​ទៀត​ផងដែរ​ថា ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន គឺ អាច​នឹង​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​មាន​គភ៌ បើ​ធ្វើ​ការប្រៀបធៀប​នឹង ស្ត្រី​ដែល​មិន​ទទួល​យកជាតិ​កាហ្វេ​អ៊ី​ន​នេះ​។ អាហារ​ជាទូទៅ​ដែល​មាន​សារជាតិ​កាហ្វេ​អ៊ី​ន រួមមាន​ដូចជា ស៊ុក​កូឡា​, កូកាកូឡា​, តែ និង កាហ្វេ ។​
ការរកឃើញ​ទាំងនេះ ត្រូវ​បាន​បោះពុម្ពផ្សាយ​នា​ពេល​ថ្មីៗ​នេះ នៅក្នុង​សារព័ត៌មាន​នៃ​ឱសថ​វិទ្យា​របស់​ប្រទេស អង់គ្លេស ។ ការ​សិក្សា​ក៏​បាន បំភ្លឺ​ពី​ការវិវត្តន៍​របស់​ស៊ុត នៅក្នុង​បំពង់​ដៃ​ស្បូន ទៅកាន់​ស្បូន​។ អត្ថប្រយោជន៍​បន្ថែម នៃ​ការស្រាវជ្រាវ​នេះ រួមមាន ព័ត៌មាន​សម្រាប់​វេជ្ជបណ្ឌិត អំពី​វិធី​ក្នុង​ការព្យាបាល​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ និង ការ​រលាក​ឆ្អឹង​អាង​ត្រគាក ។​
ការសិក្សា​ស្រាវជ្រាវ​ក៏​បាន​ជួយ​ផងដែរ ក្នុង​ការពន្យល់​ពី​មួល​ហេតុ​ដែល​នាំអោយ​កើត​មាន កូន​នៅ​ក្រៅ​ស្បូន​។ គភ៌​នៅក្រៅ​ស្បូន គឺ​មាន​ការឈឺចាប់​ជាខ្លាំង និង អាច​កើតមាន​នូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ទៀតផង ដោយសារ​តែ​អំប្រ៊ីយុង ត្រូវ​ជាប់គាំង​នៅ​ក្នុង​ដៃ​ស្បូន និង ចាប់ផ្តើម​លូតលាស់​នៅ​ទីនោះ ។​

មូលហេតុ​ទូទៅ ដែល​ធ្វើអោយ​ស្ត្រី មិន​អាច​មានគភ៌​បាន​

ប្រសិនបើ​អ្នក​កំពុង​តែ​ព្យាយាម ក្នុង​ការ​មាន​ផ្ទៃពោះ ហើយ​នៅតែ​មិនទាន់​បាន​ជោគជ័យ នោះ អ្នក​អាច​ព្រួយបារម្ភ​ថា ហេតុអ្វី​បានជា​ដូច្នេះ​។  នេះ​គឺជា​សំណួរ ដ៏​ល្អ​បំផុត ក្នុង​ការស្វែងរក​នូវ​ការណែនាំ​ពី គ្រូពេទ្យ​របស់​អ្នក ប៉ុន្តែ​មូលហេតុ​ដែល​តែងតែ​កើតមាន ជាទូទៅ​មួយ​ចំនួន ដែល​ធ្វើអោយ​ស្ត្រី​មិន​អាច​មានគភ៌​បាន​នោះ​គឺ  ជា​បញ្ហា ដែល​អាច​លើកឡើង​មក និង ដោះស្រាយបាន ដោយ​ការទទួលយក​ជំនួយ​ពី គ្រូពេទ្យ ឬ មន្ទីរ​ព្យាបាល​ជំនាញ​ផ្នែក​ព្យាបាល សមត្ថភាព ក្នុង​ការបង្ក​កំណើត  ។ វា​ពិត​ជា​ការធម្មតា​នោះទេ ដែល​ថា​គូ​ស្វាមីភរិយា​ភាគច្រើន អាច​នឹង​ចំណាយ​ពេល រហូតដល់ ៦ ទៅ ១២​ខែ ដើម្បី​អាច​មាន​ផ្ទៃពោះ​បាន បន្ទាប់ពី​ពួកគេ​បាន​ឈប់​ប្រើប្រាស់​មធ្យោបាយ​ពន្យា កំណើត ដូច្នេះ​សម្រាប់​រយៈពេល​ពីរ​បី​ខែ នៃ​ការព្យាយាម​មិន​បាន​ជោគជ័យ​នេះ មិនអាច​ជា​សញ្ញា​ដែល ចង្អុល​ប្រាប់ថា អ្នក​អសមត្ថភាព​ក្នុង​ការបង្ក​កំណើត​នោះទេ​។​

តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក ចាប់ផ្តើម​មាន​ចម្ងល់ អ្នក​អាច​ធ្វើ​ការពិចារណា​លើ ហេតុផល ជាទូទៅ​ទាំងនេះ ដែល​អាច​ធ្វើអោយ​ស្ត្រី​មិន​អាច​មានគភ៌​បាន ថា​តើ​ពួក​វា​ណាមួយ ដែល​កំពុង កើតមាន​ចំពោះ​អ្នក ។​

·         អាយុ​របស់​ស្ត្រី​។ ខុស​ពី​បុរស សមត្ថភាព​មាន​កូន​របស់​ស្ត្រី នឹង​ត្រូវបាន​កាត់បន្ថយ ទៅតាម​អាយុ​។  ស្ត្រី​ហាក់​នឹង​មិន​សូវ អាច​មានគភ៌​បាន ជា​រៀងរាល់ឆ្នាំ បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ផុត​វ័យ ៣០​ឆ្នាំ ។​

·         កត្តា​ស្ត្រេ​ស​។ ស្ត្រេ​ស មិនមែន​គ្រាន់តែ​ជា ស្ថានភាព​ផ្លូវចិត្ត​តែ​ម្យ៉ាង​នោះទេ វា​ក៏​បាន​ជះឥទ្ធិពល ទៅដល់​សុខភាព​រាងកាយ​របស់​អ្នក​បាន​ផង​ដែរ​។ កម្រិត​ដ៏​ខ្ពស់​នៃ​ស្ថានភាព​ស្ត្រេ​ស គឺ​អាច​នឹង បង្អាក់​ដល់ សម្ថ​ភាព​ក្នុង​ការបង្ក​កំណើត​របស់​អ្នក​។​

·         បរិមាណ​មេ​ជីវិត​ឈ្មោល ទាប​។ បញ្ហា​នៃ​សមត្ថភាព​ក្នុង​ការបង្ក​កំណើត អាច​នឹង​មិន​ស្ថិត​នៅ​តែ​លើ មនុស្ស​ស្រី​ទេ ប៉ុន្តែ​វា​អាច​ដោយសារតែ បញ្ហា​របស់​ដៃគូ​នាង​។ ប្រសិនបើ​កម្រិត​មេ​ជីវិត​ឈ្មោល របស់​បុរស​ទាប ពេល​ខ្លះ​វា​អាច​នឹង​ធ្វើអោយ​អ្នក​មិន​អាច​មាន​កូន​បានដែរ​។​

·         បញ្ហា​របស់​អរ​ម៉ូ​ន ។ វេជ្ជបណ្ឌិត អាច​នឹង​ធ្វើ​ការតាមដាន នៅ​លើ​រាល់​បញ្ហា ដែល​មាន​ទំនាក់ទំនង ជាមួយនឹង អរ​ម៉ូ​ន និង ជួយ​អ្នក​ក្នុងការ ដោះស្រាយ​វា​ដោយ​ការប្រើ​ឱសថ ឬ ធ្វើការ​ផ្លាស់ប្តូរ​នូវ ទំលាប់​នៃ​ការរស់នៅ​ជា​ប្រចាំ​ថ្ងៃ មួយចំនួន​។ មាន​ឱសថ​តាម​វេជ្ជបញ្ជា​មួយចំនួន ដែល​អាច​ប្រើ សម្រាប់​ជម្រុញ​អោយ​មាន​ការបញ្ចេញ​អូវុល ឬ ជួយ​ក្នុង​ការ​លៃ​តម្រូវ វដ្ត​ឈាមរដូវ​របស់​ស្ត្រី​។​

·         ការជក់បារី ឬ ការប្រើប្រាស់​ថ្នាំ​។ វា​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការជក់បារី​ជា​ទៀត​ទាត់ អាច​កាត់ បន្ថយ​នូវ​ឱកាស របស់​ស្ត្រី ក្នុង​ការបង្ក​កំណើត​។ ប្រសិនបើ​អ្នក​ជា​អ្នក​ជក់បារី នោះ​ការបញ្ឈប់ នឹង​អាចជួយ​ធ្វើ អោយ​ឱកាស​នៃ​ការ​មានគភ៌​អ្នក នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​បាន​។​

·         ថ្នាំ​តាម​វេជ្ជបញ្ជា​។  ដោយ​គ្រាន់តែ ការចេញ​វេជ្ជបញ្ជា របស់​គ្រូពេទ្យ អោយ​អ្នកប្រើប្រាស់​ថ្នាំ គឺ​មិន​ប្រាកដថា ថ្នាំ​នោះ​មាន​សុវត្ថិភាព សម្រាប់​ការព្យាយាម​មានគភ៌​នោះទេ​។ ចូរ​ប្រាកដថា គ្រូពេទ្យ​របស់​អ្នក បានដឹង​ថា​អ្នក​កំពុង​រំពឹង​ចង់​បាន​កូន និង ធ្វើ​ការបញ្ជាក់​ផងដែរ​ថា ឱសថ​តាម វេជ្ជបញ្ជា​ទាំងនោះ គឺ​មាន​សុវត្ថិភាព សម្រាប់​ការ​មាន​គភ៌ និង មិន​បង្អាក់​ដល់ ដំណើរការ​នៃ​ការ​ពរ​ពោះ​នោះទេ ។​

·         ការ​រាំងខ្ទប់​នៅ ក្នុង​បំពង់​ដៃ​ស្បូន​។ វា​អាច​ដោយសារតែ​មាន ឧបសគ្គ​ផ្នែក​រាងកាយ ចំពោះ​ស៊ុត បង្ក​កំណើត ក្នុង​ការ​មាន​លទ្ធភាព​ធ្វើដំណើរ​មក​កាន់​តួ​ស្បូន និង ចាប់ផ្តើម​រីក​លូតលាស់​។ គ្រូពេទ្យ អាច​នឹង​ធ្វើ​ការវិនិច្ឆ័យ​នូវ​បញ្ហា​នេះ និង ធ្វើ​ការប្រឹក្សា​ជាមួយ​អ្នក អំពី​វិធី​ដោះស្រាយ​នូវ រាល់​បញ្ហា​នេះ ដែល​អាច​រួមមាន​ផងដែរ​នូវ ទម្រង់​ការវះកាត់​តូច​មួយ ដើម្បី​យក​ឧបសគ្គ នេះ​ចេញ​។​

·         ពេលវេលា នៃ​ការ​រួមដំណេក​។ កត្តា​មួយ​ផ្សេងទៀត ដែល​អ្នក​គួរ​ធ្វើការ​ពិចារណា គឺ​ត្រូវ​សួរថា តើ​នៅពេល​ណា ដែល​អ្នក​បាន​ធ្វើការ​រួម​ដំណេក​។ មនុស្ស​ភាគច្រើន​ដែល​មាន​សមត្ថភាព ក្នុងការ បង្ក​កំណើត នឹង​មិន​អាច​ពរ​ពោះ​បាន​នោះ​ទេ ប្រសិន​បើ​ពួកគេ មិន​បាន​ធ្វើការ​រួមដំណេក នៅក្នុង ពេលវេលា​ត្រឹមត្រូវ នៃ​ដំណើរ​វដ្ត​ឈាមរដូវ​របស់​ស្ត្រី​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ពី​បញ្ហា​នេះ នោះ​អ្នក​អាច​ធ្វើ​ការតាមដាន ពី​ពេលវេលា​នៃ​ការ​រួមដំណេក ដើម្បី​បញ្ជាក់​ពី​ថ្ងៃ​បញ្ចេញ​អូវុល ដែល​អាច​អោយ​អ្នក​មាន​កូន​បាន និង ចូរ​ប្រាកដថា ពេលវេលា​នឹង​មិន​ជា​បញ្ហា​សម្រាប់​អ្នក នោះ​ទៀត​ទេ ។​

·         ការ​ធាត់​ជ្រុល ឬ អតុល្យភាព​របស់​អាំង​ស៊ុយ​លីន ។ សម្រាប់​ស្ត្រី​មួយចំនួន ដែល​លើស​ទម្ងន់  នោះ​រាល់​ការ​សម្រក​ទម្ងន់ មិន​ថា ត្រឹមតែ ១០​ភាគរយ ក៏​អាច​នឹង​បង្កើន​ឱកាស​នៃ​ការ​មាន​គភ៌ របស់ ពួកគេ​បាន​បាន​ផង​ដែរ​។​

អ្នក​គួរ​ស្វែងរក​នូវ​បញ្ហា​ទាំងនេះ ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ នោះ​វា​នឹង​អាចជួយ​អ្នក ក្នុងការ ស្វែងរក​ពី​មូលហេតុ​ពិតប្រាកដ ថា​ហេតុអ្វី​បាន​ជា​អ្នក​មិន​អាច​មាន ផ្ទៃពោះ​បាន ?

វិធី​ជួយ​សម្រាល​អា​ការៈហើម កជើង និង ប្រអប់ជើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​

បញ្ហា​មួយ​ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍ តែ​វា​តែង​កើតមាន​ជាទូទៅ នូវ​ផល​រំខាន​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ ការ​ហើមប៉ោង កជើង និង ប្រអប់ជើង​។ កម្រិត​សារធាតុ​រាវ របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​មាន​ការកើនឡើង​រហូតដល់ ៥០​ភាគរយ ដែល​វា​ជា​ផ្នែក​មួយ ក្នុង​ការជួយ​បន្ទន់​ដល់ ស្បែក និង សន្លាក់​តាម​ដែល​ពួក​វា​បាន​លាតសន្ធឹង ហើយ​២៥​ភាគរយ​ទៀត នៃ​ការឡើង​ទំងន់​នៅក្នុង​រយៈពេល​មានគភ៌​នេះ គឺជា​សារធាតុ​រាវ​បន្ថែម​។ នេះ​បើ​យោងតាម ការពន្យល់​របស់ សមាគមន៍​សិក្សា​ពី​ការ​មានគភ៌​នៃ​ប្រទស​អាមេរិក​។​

ដោយសារ​តែ​ សារធាតុ​រាវ ត្រូវ​បាន​កើនឡើង នៅ​ចំណុច​ផ្នែក​ខាងក្រោម​តាម​ដែល​វា​អាចទៅរួច ភាគច្រើន​នៃ​ជាតិ​ទឹក​ដែល​លើស​នោះ ត្រូវបាន​ផ្តុំគ្នា​នៅត្រង់ កជើង និង ប្រអប់ជើង​។ តែ​ជា​សំណាងល្អ វិធានការ​ដ៏​សាមញ្ញ មួយចំនួន អាច​ជួយ​អ្នក​ក្នុងការ កាត់ បន្ថយ នូវ​ការ​អាការៈ ហើមប៉ោង​កជើង និង ប្រអប់ជើង​នេះ​បាន​។​

ការ​ដាក់​ទីតាំង​ខ្លួន​

ស្ត្រី​មានគភ៌​ទាំងឡាយ គួរ​ធ្វើ​តាម​នូវ​ច្បាប់​ទំលាប់​ជាទូទៅ ពីរ​យ៉ាង ជាពិសេស​គឺ​នៅ​ពេល​ដែល​ពួកគេ ស្ថិត​នៅក្នុង​ត្រីមាស​ទី​បី ។​ទីមួយ​៖ អ្នក​មិន​ត្រូវ​ឈរ​នោះទេ នៅពេល​ដែល​អ្នក​អាច​អង្គុយ​បាន ហើយ​ទី​ពីរ​នោះ​គឺ អ្នក​មិន​ត្រូវ​អង្គុយ​នោះទេ នៅពេល​ដែល​អាច​សម្រាក​បាន​។ មិន​ថា​ពេលណា​ដែល​អាច​ទៅរួច អ្នក​ត្រូវ​គេង​ផ្អៀង​ទៅ ខាងឆ្វេង តាម​ដែល​វា​អាច​ជួយ​បង្កើន ចរន្តឈាមរ​ត់​ទៅ​កាន់ទារក​។ អ្នក​ត្រូវ​ដាក់​ជើង និង ប្រអប់ជើង​អោយ​ខ្ពស់ នៅពេលណា ដែល​អ្នក​អាច​ធ្វើបាន វិធី​នេះ​ក៏​អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​នូវ​ភាព​ហើមប៉ោង នៅត្រង់​កជើង និង ប្រអប់ជើង​បាន​ផង​ដែរ​។ នា​ពេលយប់ អ្នក​គួរ​ធ្វើការ​សម្រាក ដោយ​ដាក់​កល់​ជើង​របស់​អ្នក អោយបាន​ខ្ពស់ បន្តិច​។ ការ​អង្គុយ​គង​ទាក់​ខ្លា គឺ​អាច​គាបសង្កត់​ស​សៃឈាម ហើយ​វា​ក៏​អាច​បង្កើន​អោយ សារធាតុ​រាវ រត់ទៅរក ផ្នែក​ខាង​ចុង​អវយវៈ​បាន​ផងដែរ តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ត្រី​មានគភ៌​ភាគច្រើន គឺ​មិន​អាច​អង្គុយ​បែបនេះ បាន​ទៀត​ទេ នៅក្នុង​រយៈពេល​ចុងក្រោយ​នៃ​ការ​មានគភ៌​របស់​ពួកគេ​នេះ​។ ការ​អង្គុយ​ចុះ ដោយ​ដាក់​ជើង​អោយ​រាង ខ្ពស់​បន្តិច និង ការពត់ ឬ បង្វិល​កជើង ជា​ញឹកញាប់ នៅពេល​ដែល​អ្នក​កំពុង​អង្គុយ ក៏​អាច​ជួយ​ធ្វើអោយ​សារធាតុ រាវ​ទាំងនោះ មាន​បំលាស់​ទី​បាន​ផងដែរ​។​

ការ​ស្លៀកពាក់​

អ្វី​ដែល​ស្ត្រី​មានគភ៌​ស្លៀកពាក់ គឺ​ពិតជា​អាច​បង្កើន​នូវ​ឱកាស​នៃ​ការ​ហើមប៉ោង​កជើង បានជា​ប្រាកដ​។ ការពាក់ ស្បែកជើង​រលុងៗ គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​។ ស្បែកជើង​ដែល ដាក់​សម្ពាធ​ទៅលើ​ផ្នែក​ណាមួយ​នៃ ប្រអប់ជើង គឺ​អាច​បណ្តាលអោយ ប្រអប់ជើង​អ្នក​ឡើង​ហើម​បាន​។ ការពាក់​ស្រោមជើង ឬ ខោ​តឹង​ណែន និង គ្រឿងអលង្ការ​នៅ​កជើង ក៏​អាច​បង្កើន​នូវ​អាការៈ​ហើមប៉ោង​បានដែរ ដោយ​វា​បាន​បន្ថយ​នូវ ចរន្តឈាម​រត់​។​

ការ​ទទួលទាន​អាហារ​

មាន​ប្រភេទ​អាហារ​ជាក់លាក់​មួយចំនួន បាន​បង្កើន​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ ជាពិសេស​នោះ​គឺ ពពួក​អាហារ ដែល​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ដែល​រួមមាន​ដូចជា អាហារ​ដែល​បាន​ចំអិន​ស្រាប់ ឬ អាហារ​កំប៉ុង​ជា​ដើម​។ អ្នក​ត្រូវ ជ្រើសរើស​អាហារ​ដែល​ស្រស់ៗ និង យក​ចេញ​នូវ​អំបិល​ចេញ​ពីលើ​តុ​អាហារ របស់​អ្នក​។ ផឹកទឹក​អោយបាន​ច្រើន យ៉ាងហោចណាស់ អោយបាន ៨ ទៅ ១០​កែវ ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ប​ញេ្ចញ​សារធាតុ​រាវ​ដែល​លើស និង ជាតិ សូ​ដ្យូ​ម​ចេញមកក្រៅ​។ បង្កើន​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូម និង ទទួលទាន​អាហារ​ដែល​មាន​កម្រិត​ប្រូតេអ៊ីន គ្រប់គ្រាន់ ក៏​អាច​ជួយ​កាត់បន្ថយ​នូវ អាការៈ​ហើមប៉ោង​នេះ​បាន​ផង​ដែរ​។ ការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន​មិន បាន​គ្រប់គ្រាន់ គឺ​អាច​បង្កើន​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ ក្នុង​ខ្លួន​។ អ្នក​ក៏ត្រូវ កាត់បន្ថយ​នូវ​ការ​ទទួលទាន សារជាតិ​កាហ្វេ​អ៊ី​ន តាម​ដែល​វា​ក៏​ជា​មូលហេតុ​ដែល​បណ្តាល អោយ​អ្នក​អាច​ជួប​នឹង​បញ្ហា​នេះ​។​

ការធ្វើសកម្មភាព​

ខណៈពេល​ដែល​ការ​សម្រាក នៅពេលណា​ដែល​អ្នក​អាចធ្វើ​បាន អាច​ជួយ​កាត់បន្ថយ​នូវ​ការ​រាំងខ្ទប់​សារធាតុ រាវ វា​ក៏​ជា​ការចាំបាច់​ផងដែរ ក្នុង​ការរក្សា​តុល្យភាព​រវាង ការ​សម្រាក និង ការធ្វើ​សកម្មភាព​រាង​កាយ​មួយចំនួន ដើម្បី​ធ្វើអោយ​ជាតិ​ទឹក​ទាំងនោះ មាន​បំលាស់​ទី​បាន​។ បន្ទាប់​ពី​អ្នក បាន​អង្គុយ​ក្នុង​រយៈពេល​ដ៏​យូរ នោះ​អ្នក​គួរ ក្រោក​ឡើង រួច​ធ្វើ​ការដើរ​ចុះ​ដើរ​ឡើង​បន្តិច ដើម្បី​ជៀសវាង ការប្រមូលផ្តុំ​ជាតិ​ទឹក​នៅ​ត្រង់​កជើង និង ប្រអប់ជើង​។ ការ​ជ្រមុជ​ខ្លួន ក្នុង​អាងទឹក ក៏​អាច​ជួយ​កាត់បន្ថយ​នូវ​បញ្ហា​នេះ​បាន​ផង​ដែរ គឺថា​សម្ពាធ​នៃ​ទឹក ទៅលើ​ខ្លួនប្រាណ របស់​អ្នក គឺ​អាច​កាត់បន្ថយ​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ​ក្នុង​ខ្លួន​អ្នក​បាន ។​

ការ​សម្រាលកូន​ដោយ​ការវះកាត់​:​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​

វិធី​សម្រាលកូន​ដោយ​ការវះកាត់​ត្រូវបាន​គ្រូពេទ្យ​ធ្វើឡើង​ដោយ​ការវះកាត់​នៅ ​នឹង​ក្បាលពោះ​ឆ្ពោះទៅ​កាន់​ស្បូន​ដើម្បី​សម្រាលកូន​ចេញរួច​។
•    ការវះកាត់​សម្រាលកូន​មួយចំនួន​ត្រូវបាន​គេ​ធ្វើឡើង​ដោយ​មាន​គម្រោង​ទុកជាមុន និង​ខ្លះទៀត​ជា​លក្ខណៈ​បន្ទាន់​។​
•    ការ​វះកាត់​យក​កូន​ចេញ​នេះ​ត្រូវតែ​ធ្វើ​នៅក្នុង​បន្ទប់វះកាត់​របស់​មន្ទី​រ​ពេទ្យ​
ប្រហែលជា ៣០​ភាគរយ​នៃ​ការ​សម្រាលកូន​ក្នុងប្រទេស​អូស្ត្រាលី​ប៉ែក​ខាងត្បូង​ធ្វើឡើង​ដោយ​ការវះកាត់​។
ហេតុអ្វី​បានជា​ត្រូវ​សម្រាលកូន​ដោយ​វះកាត់​?
ការ​សម្រាលកូន​មួយចំនួន​ត្រូវបាន​ធ្វើឡើង​ដោយ​ការ​មាន​គម្រោង​ទុកជាមុន ហើយ​ខ្លះ​ទៀត​ធ្វើឡើង​ជា​បន្ទាន់​។
ការ​សម្រាលកូន​ដោយ​វះកាត់​មាន​គម្រោង​ទុកជាមុន​
ប្រសិនបើ​ការ​សម្រាលកូន​ដោយ​វះកាត់​មាន​គម្រោង​ទុកជាមុន គ្រូពេទ្យ​គួរតែ​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​ទាំងអស់​ដើម្បី​ជួយ​ដល់​ ការសម្រេចចិត្ត​របស់​អ្នក​។
ការ​សម្រាលកូន​ដោយ​ការវះកាត់​មាន​គម្រោង​ទុកជា​មុន​មិន​អាច​ធ្វើបាន​នៅ​ពេល​ ស្ត្រី​ពរ​ពោះ​តិចជាង ៣៨​សប្តាហ៍ លុះត្រាតែ​សុខភាព​ម្តាយ ឬ​កូន​មាន​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​។
ហេតុផល​មួយ​ចំនួន​អ្នកត្រូវការ​សម្រាលកូន​ដោយ​វះកាត់​មាន​គម្រោង​មាន​ដូចជា​៖
•    សុក​បាំង​មាត់ស្បូន ព្រោះ​កូន​របស់​អ្នក​មិន​អាច​កើត​តាម​ធម្មជាតិ​បាន​។​
•    ក្បាល​ទារក​មិន​បង្វិល ដែល​ជាហេតុ​នាំ​អោយ​គ្រូពេទ្យ​មិន​ចង់​សម្រាល​តាម​ធម្មជាតិ​។
•    មាត់ស្បូន​បើក​មិន​អស់ កូន​ធំ​ពេក ឬ​ទីតាំង​របស់​កូន​មិន​សមស្រប​នឹង​សម្រាល​តាម​ធម្មជាតិ​។​
ប្រសិន​បើ​កូន​មុនៗ​ត្រូវ​បាន​សម្រាល​តាមរយៈ​ការវះកាត់ មិនមែន​កូន​លើក​ក្រោយ​ទៀត​ត្រូវ​សម្រាល​តាម​វះកាត់​ទាំងអស់​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវតែ​ធ្វើ​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​។
ការ​សម្រាលកូន​ដោយ​វះកាត់​ជា​បន្ទាន់​
ការ​សម្រាលកូន​ដោយ​វះកាត់​ជា​បន្ទាន់​ធ្វើឡើង​នៅពេល​ដែល​ទារក​ត្រូវ​សម្រាល​ អោយបាន​លឿន និង​មិន​មាន​សុវត្ថិភាព​ក្នុង​ការរង់ចាំ​សម្រាល​តាម​ធម្មជាតិ ឬ​សុខភាព​ម្តាយ ឬ​កូន​មិន​អំណោយផល​។
តើ​នរណា​ជា​អ្នក​វះកាត់​?
មាន​តែ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ទើប​អាច​វះកាត់​បាន​។
ប្រភេទ​នៃ​ការ​ដាក់​ថ្នាំ​សណ្តំ​
មុន​ពេល​អ្នក​វះកាត់ គ្រូពេទ្យ និង​គ្រូពេទ្យ​ដាក់​ថ្នាំ​សណ្តំ​នឹង​ប្រាប់​អំពី​ថ្នាំ​សណ្តំ​ដែល​អ្នក​នឹង​ ត្រូវ​ប្រើ​។ ការ​ដាក់​ថ្នាំ​សណ្តំ​មាន​ពីរ​ប្រភេទ​ដែល​អាច​ប្រើប្រាស់​បាន​ដូចជា​៖
ការ​សណ្តំ​ដោយ​អោយ​អ្នកជំងឺ​សន្លប់​
•    ពេល​ដែល​អ្នក​ត្រូវ​ប្រើ​វិធី​សណ្តំ​មួយ​នេះ អ្នកនឹង​ដេកលក់​ដោយ​មិនដឹង​ខ្លួន​អ្វី​ទាំង​អស់​ពេល​វះកាត់​
ការ​សណ្តំ​ទៅលើ Epidural ឬ Spinal Block
•    ប្រសិនបើ​អ្នក​ប្រើ​វី​ធី​សណ្តំ Epidural ឬ Spinal Block អ្នក​នឹង​មិន​មាន​ការ​ឈឺចាប់​អ្វី​ទាំងអស់​ចាប់​ពី​ចង្កេះ​ចុះក្រោម ប៉ុន្តែ​អ្នក​នៅ​ដឹងខ្លួន​ទេ​ក្នុង​ពេល​វះកាត់​នោះ​។​
•    ចំពោះ​ស្ត្រី​មួយចំនួន ការប្រើ​ថ្នាំ​សណ្តំ Epidural ឬ Spinal Block ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ ហើយ​ប្រហែល​ត្រូវ​ជ្រើសរើស​យក​វិធី​សណ្តំ​ជាការ​សន្លប់​វិញ​។
•    អ្នកនឹង​តម្រូវអោយ​ចុះហត្ថលេខា​ក្នុង​ទម្រង់​បែបបទ​ប្រើ​ថ្នាំ​សណ្តំ​ក្រោយពី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដាក់​ថ្នាំ​សណ្តំ​រួច​។
តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​សម្រាលកូន​ដោយ​ការវះកាត់​?
ប្រសិនបើ​ការ​សម្រាលកូន​ដោយ​ការវះកាត់​របស់​អ្នក​ធ្វើ​ឡើង​ដោយ​មាន​គម្រោង​ ទុកជាមុន គ្រូពេទ្យ​នឹង​កំណត់​អំពី​កាលបរិច្ឆេទ​អោយ​មក​ដល់​មន្ទីរពេទ្យ​ដើម្បី​ វះកាត់​។
•    មុន​ពេល​ទៅ​មន្ទីរពេទ្យ​អ្នក គេ​នឹង​ប្រាប់​អ្នក​កុំអោយ​ញ៉ាំ​អាហារ​អ្វី​ទាំងអស់​។
•    អ្នកនឹង​តម្រូវអោយ​ងូតទឹក ស្លៀក​សម្លៀក​បំពាក់​វះកាត់ ព្រមទាំង​ពាក់មួក​ផងដែរ​។
•    អ្នក​នឹង​ត្រូវ​ដាក់​សុង​ទឹកនោម​ដើម្បីអោយ​ទឹកនោម​ចេញពី​ផ្លោក​នោម​អស់ និង​អាច​អោយ​ការវះកាត់​លើ​ស្បូន​មាន​សុវត្ថិភាព​។ ជាធម្មតា ការដាក់​សុង​ទឹកនោម​នេះ​ត្រូវ​ដកចេញ​ក្រោយពី​វះកាត់​រួច ២៤​ម៉ោង​។
•    ឆ្មប​នឹង​ស្តាប់​សម្លេង​បេះដូង​របស់​កូន​នៅ​ពេល​បញ្ជូន​ម្តាយ​ដល់​ បន្ទប់វះកាត់ ហើយ​ក៏​ត្រូវ​ស្តាប់​ម្តង​ទៀត​ក្រោយ​ពី​ដាក់​ថ្នាំ​សណ្តំ​រួច​។
វា​មិន​មាន​អ្វី​ទាស់ខុស​ទេ​ក្នុង​ការ​ដែល​មាន​មនុស្ស​ម្នាក់​នៅ​ជាមួយ​ ក្នុង​ការវះកាត់​សម្រាលកូន​ប្រសិនបើ​អ្នក​នៅ​ដឹងខ្លួន​។ ពួកគេ​អាច​ជា​ប្តី ម្តាយ សាច់ញាតិ ឬ​មិត្តភក្តិ​។ អ្នក​ប្រហែលជា​អាច​ថតរូប​ពេល​កំពុង​វះកាត់​នោះបាន​។
តើ​មាន​អ្វី​កើតឡើង​ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួច​?
•    ប្រសិន​បើ​ក្នុង​ពេល​វះកាត់ អ្នក​នៅ​ដឹងខ្លួន អ្នក​នឹង​អាច​មើល​ឃើញ​កូន​របស់​អ្នក​ដែល​សម្រាល​រួច​ភ្លាមៗ​។ អ្នក​ក៏​អាច​បី​កូន​របស់​អ្នក​បាន​មួយ​ភ្លែត​ដែរ​។ មនុស្ស​ដែល​អ្នក​ជ្រើសរើស​ចូល​ក្នុង​បន្ទប់វះកាត់​ជាមួយ​ត្រូវ​តែ​អាច​បីកូន ​ជាប់​ប្រសិនបើ​អ្នក​មិន​អាច​បី​បាន​។
•    ប្រសិនបើ​អ្នក​ត្រូវ​ដាក់​ថ្នាំ​សណ្តំ​ដោយ​សន្លប់ គេ​នឹង​យក​កូន​អោយ​មក​ដេក​ជាមួយ​នៅ​ពេល​អ្នក​ដឹង​ខ្លួន​ស្រួលបួល​វិញ ឬ​អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​កូន​ក្នុង​បន្ទប់​ក្រោយ​សម្រាលកូន​រួច​ ប្រសិនបើ​កូន​នោះ​ត្រូវការ​មើល​ថែ​ទាំង​សុខភាព​បន្ថែម ឬ​សុខភាព​អ្នក​មាន​បញ្ហា​។
•    ជាធម្មតា​កូន​ដែល​កើតមក​ត្រូវតែ​ថ្លឹង និង​វាស់​ទំហំ​នៅ​គ្រែ​ក្បែរ​អ្នក​
•    ឆ្មប​នឹង​ជួយ​អ្នក​ក្នុង​ការបំ​បៅដោះ​ដំបូង​ដល់​កូន ឬ​ពិភាក្សា​ពី​ជម្រើស​នៃ​ការ​បំបៅ​ដោះ​កូន​ផ្សេងៗ​ទៀត​។
ក្រោយ​ពី​វះកាត់​រួច អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​ក្រោយ​វះកាត់​ដើម្បីអោយ​គ្រូពេទ្យ​ថែទាំ​ ជំងឺ​ប្រាកដ​ថា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា​មុន​ពេល​បញ្ចូល​ទៅ​បន្ទប់ដេក​ ធម្មតា​។
•    អ្នក​ប្រហែល​អាច​មាន​អារម្មណ៍​ឈឺ និង​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​នោះ​។​
•    អ្នកនឹង​មានការ​ហូរ​ឈាម​តាម​ទ្វារមាស ដូចគ្នា​នឹង​ស្ត្រី​សម្រាលកូន​តាម​ធម្មជាតិ​ដែរ​។ ការ​ហូរ​ឈាម​នេះ​ដូចគ្នា​នឹង​ការធ្លាក់​ឈាមរដូវ​ជា​លើក​ដំបូង​ដែរ ប៉ុន្តែ​ការ​ហូរឈាម​នេះ​នឹង​ថយ​ចុះ​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ក្រោយ​។
•    យក​ល្អ​គួរតែ​ធ្វើ​ចលនា​ដៃជើង និង​ដកដង្ហើម​ជ្រៅៗ ក្អក ព្រមទាំង​ក្រោក​អោយ​បាន​លឿន​តាមតែ​អាច​ធ្វើទៅបាន​។ គ្រូពេទ្យ​ខាង​ធ្វើ​ចលនា​រាងកាយ​នឹង​ជួយ​អ្នក​ធ្វើ​ការងារ​អស់ទាំង​នេះ​។
•    ចូរ​ចងចាំ​ថា អ្នក​ទើបតែ​បាន​ធ្វើ​ការវះកាត់ ដូច្នេះ​មិន​ត្រូវ​ធ្វើការ​ខ្លាំងពេក​ទេ​។
•    សុង​ទឹកនោម​នឹង​ត្រូវ​ដក​ចេញ​យ៉ាង​លឿន​តាម​តែ​អាច​ធ្វើទៅបាន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​អាច​នោម​ដោយ​ខ្លួនឯង​ទេ អ្នក​ប្រហែលជា​ត្រូវ​ដាក់​វា​យូរ​បន្តិច​។​
•    អ្នក​នឹង​អាច​ញ៉ាំ​ទឹកបាន​ក្រោយពី​ត្រូវបាន​បញ្ជូន​មក​ដល់​បន្ទប់អ្នក​ជំងឺសម្រាក​វិញ​ហើយ​សេរ៉ូមក៏​ត្រូវ​ដក​ចេញ​ដែរ​។
•    ជាធម្មតា អ្នក​អាច​ចាប់ផ្តើម​ញ៉ាំ​អាហារ​បាន​ហើយ​ក្រោយ​ពី​ដើរខ្យល់​រួច ព្រោះ​ជា​សញ្ញា​បញ្ជាក់ថា​ពោះវៀន​មាន​ចលនា​វិញ​។ ប្រសិនបើ​ឆាប់​ញ៉ាំ​អាហារ​ពេក អ្នក​ប្រហែលជា​អាច​ដើរខ្យល់​ដោយ​មាន​ការឈឺចាប់​ច្រើន​។
•    ចំពោះ​ស្នាមរបួស​វះកាត់​នៅលើ​ពោះ​នឹង​មាន​ការ​គ្រប​បិទ​ត្រឹមត្រូវ​។
•    ចំពោះ​របួស​ដែល​វះកាត់​នោះ​ត្រូវការ​ដេរ​ភ្ជាប់ ហើយ​ត្រូវ​កាត់​ជេស​វិញ​នៅ​រយៈពេល ១​សប្តាហ៍​ក្រោយ​។
តើ​ពេល​ណា​ដែល​អ្នក​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​ទៅ​?
•    អ្នក​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន នៅ​ពេល​អ្នក​អាច​ធ្វើ​ចលនា​បាន​ស្រួលបួល និង​អាច​ថែទាំ​កូន​ដោយ​ខ្លួនឯង​បាន ហើយ​ជាទូទៅ​គឺ​រយៈពេល ៤ ទៅ​៥​ថ្ងៃក្រោយ​វះកាត់​រួច​។
•    នៅ​មន្ទីរពេទ្យ​ប្រហែលជា​មិន​អី​ទេ តែ​ពេល​ដល់​ផ្ទះ​ប្រហែលជា​មាន​អារម្មណ៍​វិលមុខ និង​អស់កម្លាំង​ខ្លាំង​។​
•    យក​ល្អ​គួរតែ​អោយ​ប្តី ឪពុកម្តាយ ឬ​មិត្តភក្តិ​នៅ​ជាមួយ​ដើម្បី​អាច​ជួយ​សម្រាល​ដល់​ការថែទាំ​កូនខ្ចី​អោយ​បាន​មួយ​សប្តាហ៍​សិន​។​
តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​អ្នក​ធ្លាប់​សម្រាលកូន​ដោយ​វះកាត់​ពីមុនមក​?
ប្រសិន​បើ​កូន​លើក​មុន​កើត​ដោយ​ការវះកាត់ មិនមែន​មានន័យ​ថា​កូន​លើក​ក្រោយ​ត្រូវតែ​សម្រាល​ដោយ​វះកាត់​ទៀត​ទេ​។ វា​អាស្រ័យ​ទៅតាម​ហេតុផល​ដែល​អ្នក​គួរតែ​សម្រាល​ដោយ​វះកាត់​កាលពី​លើក​មុន​ ទេ​។
•    ប្រសិនបើ​កាលនោះ​អ្នក ឬ​កូន​របស់​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ កូន​មិន​បង្វិលខ្លួន អ្នក​ប្រហែលជា​មិនចាំបាច់​សម្រាល​ដោយ​វះកាត់​ម្តងទៀត​ទេ​នៅ​ពេល​នេះ​។
•    ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​មូលហេតុ​ដែល​អ្នកត្រូវកា​រ​សម្រាលកូន​ដោយ​ការ​វះ​កាលពី​លើក​មុន​។
តើ​អ្នក​នឹងមាន​អារម្មណ៍​ដូចម្តេច​ទៅ​ក្រោយ​ពី​សម្រាល​កូន​ដោយ​វះកាត់​រួច​?
ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅពេល​ពួកគេ​បាន​ បី​កូន​របស់​ខ្លួន​នៅ​នឹង​ដៃ ជា​ពិសេស​ប្រសិនបើ​ពួកគេ​មាន​បញ្ហា​ក្នុងពេល​ពរ​ពោះ ឬ​សម្រាល​។ ប៉ុន្តែ​ក្រោយមកទៀត ស្ត្រី​មួយ​ចំនួន​នឹង​ពិបាកចិត្ត ខឹង ឬ​យល់​ច្រឡំ​ថា​ពួកគេ​មិន​អាច​បង្កើត​កូន​តាមបែប​ធម្មជាតិ​ទៅវិញ​។ ស្ត្រី​មួយ​ចំនួន​មិនដឹង​ពី​ហេតុផល​ដែល​ថា​ពួកគេ​ត្រូវការ​សម្រាល​ដោយ​ វះកាត់​នោះទេ ហើយ​អាច​បារម្ភ​ថា​រឿង​នេះ​នឹង​កើតមានឡើង​ម្តង​ទៀត​ចំពោះ​កូន​លើក​ក្រោយ​។
ប្រសិនបើ​អ្នក​សម្រេចចិត្ត​ចង់​បាន​កូន​មួយ​ទៀត យក​ល្អ​គួរតែ​ពិ​ភក្សា​ជាមួយ​គ្រូពេទ្យ​អំពី​អ្វី​ដែល​អាច​កើតមាន​នៅ​ពេល​ពរ ​ពោះ​លើក​ក្រោយ​។

ជំងឺ​សុក​មិន​ធ្លាក់​៖ អ្វីដែល​ស្ត្រី​ត្រូវ​ដឹង​

​អាកា​រៈសុក​មិន​ព្រម​ធ្លាក់​គឺជា​បញ្ហា​ដ៏​ ធ្ងន់ធ្ងរ​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​កើតឡើង​ដោយសារ​តែ​សរសៃឈាម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ទងសុក​ដុះ​ចាក់​ទៅ​នឹង​ជញ្ជាំង​ស្បូន​ជ្រៅ​ពេក​។​

​សុក​គឺជា​រចនាសម្ព័ន្ធ​មួយ​ដែល​កើតឡើង​នៅក្នុង​ស្បូន​របស់​ស្ត្រី​មាន​ ផ្ទៃពោះ​។ សុក​គឺជា​អ្នកផ្តល់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ដើម្បី​អោយ​ទារក​ក្នុង​ផ្ទៃ​លូតលាស់ ព្រមទាំង​បញ្ចេញ​កាក​សំណល់​ពី​ឈាម​របស់​កូន​ដែរ​។​

​ជាធម្មតា សុក​នេះ​ត្រូវរ​បេះ​ចេញពី​ជញ្ជាំង​ស្បូន​ក្រោយ​ពី​កូន​សម្រាល​រួច​។ ប៉ុន្តែ​ការ​ដែល​សុក​មិន​ព្រម​ធ្លាក់​ទាំងស្រុង ឬ​នៅ​សល់​ផ្នែក​ណាមួយ​នោះ វា​ក្លាយទៅជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ម្តាយ ព្រោះ​វា​អាច​បណ្តាលអោយ​ហូរឈាម​តាម​ទ្វារមាស​ជាប់​ខ្លាំង​ក្រោយពេល​សម្រាល​ រួច​។​
​សុក​ក៏​អាច​ដុះ​ចាក់​ចូលទៅក្នុង​ស្រទាប់​សាច់ដុំ​របស់​ស្បូន (Placenta Increta) ឬ​ធ្លុះ​ជញ្ជាំង​ស្បូន​ទៀតផង (Placenta Percreta)​។​
​ ប្រសិន​បើ​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​សង្ស័យ​ថា​សុក​មិន​អាច​ធ្លាក់​បានទេ អ្នក​ត្រូវ​តែ​សម្រាលកូន​តាម​ការ​វះ បន្ទាប់​មក​កាត់​ស្បូន​នោះ​ចោល (Hysterectomy)​។​

​រោគសញ្ញា​
សុក​មិន​ធ្លាក់​ច្រើនតែ​មិន​បង្ក​ទៅជា​ រោគសញ្ញា​អ្វី​ទេ​ក្នុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អាច​នឹង​មាន​ជាការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ទី​៣​។​
​ ប្រសិនបើ​អ្នក​ធ្លាប់​មាន​អា​ការៈហូរ​ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ទី​២ ចូរ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ភ្លាម​។ ប្រសិនបើ​ការ​ហូរឈាម​នោះ​ធ្ងន់ធ្ងរ ចូរ​ស្វែងរក​នូវ​សេវា​សង្គ្រោះបន្ទាន់​។​

​មូលហេតុ​
សុក​មិន​ធ្លាក់​ត្រូវបាន​គេ​ដឹងថា​មាន​ ជាប់ទាក់ទង​នឹង​ភាពមិនធម្មតា​នៃ​កម្រាល​ខាងក្នុង​របស់​ស្បូន ដោយសារតែ​ការ​សន្លាក​ក្រោយ​ពី​វះកាត់​យក​កូន​ចេញ​ពី​មុន ឬ​វះកាត់​នៅលើ​ស្បូន​ផ្សេងៗ​ទៀត​។ ហេតុនេះ​វា​ប្រហែល​ជា​បង្ក​អោយ​ទងសុក​ដុះ​ចាក់​ឬ​ស​ជ្រៅ​ទៅក្នុង​ជញ្ជាំង​ ស្បូន​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេលខ្លះ​អាកា​រៈសុក​មិន​ធ្លាក់​ក៏​អាច​កើតឡើង​បាន​ដែរ​ទោះបីជា​មិន​ធ្លាប់​ មាន​ប្រវត្តិ​វះកាត់​ស្បូន​ពីមុនមក​ក៏ដោយ​។​

​កត្តា​ប្រឈមមុខ​
មាន​កត្តា​ជាច្រើន​ដែល​អាច​ធ្វើអោយ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​ខ្លាំង​ដែរ​ដូចជា​៖

  • ធ្លាប់​វះកាត់​ស្បូន​ពីមុន​៖ ប្រសិនបើ​អ្នក​ធ្លាប់​វះកាត់​យក​កូន ឬ​ស្បូន​ពីមុនមក អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​សុក​មិន​ធ្លាក់​ហើយ​ពេល​មានកូន​លើក​ក្រោយ​។ ការ​ប្រឈម​នឹង​ជំងឺ​សុក​មិន​ធ្លាក់​នឹង​កើន​ឡើង​ប្រសិនបើ​មាន​ការវះកាត់​នៅ​ លើ​ស្បូន​ច្រើនដង​។​
  • ទីតាំង​របស់​សុក​៖ ប្រសិនបើ​សុក​បាំង​មាត់ស្បូន​ជិត ឬ​តិចតួច ឬ​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ការ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​អាច​នឹង​កើតមាន​។​
  • អាយុ​ម្តាយ​៖ សុក​មិន​ធ្លាក់​ច្រើនតែ​កើតមាន​លើ​ស្ត្រី​អាយុ​ចាប់ពី ៣៥​ឆ្នាំ​ឡើង​ទៅ​។​
  • ធ្លាប់​សម្រាលកូន​ពីមុនមក​៖ ការ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​នឹង​កើនឡើង​នៅ​ពេល​អ្នក​សម្រាលកូន​ម្តងៗ​
  • ជំងឺ​លើ​ស្បូន​៖ ការ​ប្រឈម​នឹង​សុក​មិន​ធ្លាក់​នឹង​មាន​ខ្ពស់​ប្រសិនបើ​អ្នក​មាន​ជាលិការ​ សន្លាក ឬ​មិន​ធម្មតា​ពាស​លើ​ស្រទាប​ខាងក្នុង​របស់​ស្បូន​។ ថ្នក់​ដុំ​សាច់​ដុះ​ចេញពី​ស្បូន​ដែល​មិនមែន​មហារីក​ក៏​អាច​ប្រឈម​ខ្ពស់​។​

​ផលវិបាក​
​សុក​មិន​ធ្លាក់​អាច​បង្ក​ទៅ​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ច្រើន​ដូចជា​៖

  • ហូរ​ឈាម​តាម​ទ្វារមាស​ធ្ងន់ធ្ងរ​៖ ការ​ហូរ​ឈាម​នេះ​អាច​គំរាម​គំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន ព្រោះ​វា​មិន​ធ្វើអោយ​ហូរ​ឈាមកក​ដូច​ធម្មតា ព្រមទាំង​សួត និង​តម្រងនោម​ខ្សោយ​ទៀត​។​
  • កូន​កើត​មិន​គ្រប់​ខែ​៖ ប្រសិនបើ​សុក​មិន​ធ្លាក់ អ្នក​ប្រហែលជា​អាច​កើតមុន​កំណត់​។ ប្រសិនបើ​សុក​មិន​ធ្លាក់​វា​នឹង​ធ្វើ​អោយ​ហូរឈាម ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ត្រូវការ​សម្រាលកូន​អោយ​បាន​លឿន​។​

​តេស្ត និង​រោគវិនិច្ឆ័យ​
​ប្រសិនបើ​អ្នក​មាន​ ការប្រឈមមុខ​ទៅ​នឹង​សុក​មិន​ធ្លាក់​ក្នុងពេល​មាន​ផ្ទៃពោះ ដូចជា សុក​បាំង​មាត់ស្បូន​ជិត ឬ​តិចតួច ឬ​ធ្លាប់​វះកាត់​ស្បូន​ពីមុនមក គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅលើ​ការ​កាច់​សំបុក​របស់​សុក​យ៉ាង​ប្រុងប្រយ័ត្ន​។​
​តិច​និច​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​សុក​មិន​ធ្លាក់​៖

  • ថត​រូបភាព​វេជ្ជសាស្ត្រ​៖ គ្រូពេទ្យ​ប្រហែលជា​អាច​ថត​អេកូ ឬ Magnetic Resonance Imaging (MRI) ដើម្បី​វាយតម្លៃ​ពី​របៀប​ដែល​សុក​កាច់​សម្បុក​ក្នុង​ជញ្ជាំង​ស្បូន​។​
  • តេស្ត​ឈាម​៖ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​បូម​ឈាម​រក​មើល​ការកើនឡើង​នៃ Alpha Fetoprotein ។ ការកើនឡើង​បែបនេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​សុក​មិន​ធ្លាក់​ដែរ​។​

​ការព្យាបាល​
​ប្រសិនបើ​គ្រូពេទ្យ​សង្ស័យ​ថា​សុក​មិន​ធ្លាក់​ទេ គាត់​អាច​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​កូន​កើត​មក​មាន​សុវត្ថិភាព​ហើយ​។​

​ករណី​សុក​ជាប់​នឹង​ស្បូន​ខ្លាំង​មិន​ព្រម​ធ្លាក់​សោះ ការ​វះកាត់​យក​កូន​ចេញ​អាច​នឹង​ត្រូវ​ធ្វើ បន្ទាប់​មក​កាត់​ស្បូន​នោះ​ចោល​តែ​ម្តង​ប្រសិនបើ​ករណី​ចាំបាច់​។ ការ​កាត់​ស្បូន​បែបនេះ​អាច​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​បាន​ពី​ការ​ហូរ​ឈាម​ ជាប់​រហូត​ពេល​សុក​មិន​ធ្លាក់​។​

​ការ​សម្រាលកូន​ដោយ​វះកាត់​ហើយ​កាត់​ស្បូន​ចោល​ទៀត​នេះ​គួរតែ​ធ្វើឡើង​ នៅក្នុង​មន្ទីរពេទ្យ ព្រម​ទាំង​នៅ​បន្ទប់​សង្គ្រោះ​កម្រិតធ្ងន់​ទៀតផង​ព្រោះ​ទីនោះ​មាន​សំភារៈ​ គ្រប់គ្រាន់​សម្រាប់​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ​។ ក្រុម​គ្រូពេទ្យ​វះកាត់​មានដូចជា គ្រូពេទ្យ​វះកាត់​ខាង​សម្ភព គ្រូពេទ្យ​វះកាត់​ខាង​អាង​ត្រគៀក និង​អ្នកជំនាញ​ខាង​ថ្នាំ​សណ្តំ ព្រមទាំង​អ្នកជំនាញ​ខាង​ទារក​តូចៗ​ដើម្បី​ព្យាបាល​កូន​ដែល​កើត​រួច​។​

​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ដាក់​កម្មវិធី​វះ​យក​កូន​ចេញ និង​កាត់​ស្បូន​ចោល​អោយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន ៣៥​សប្តាហ៍​ហើយ​។ ដើម្បី​វាយតម្លៃ​លើ​ភាព​លូតលាស់​នៃ​សួត​របស់​ក្មេង គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​តេស្ត​ពិនិត្យ​លើ​ទឹកភ្លោះ​។​

​ក្នុង​ពេល​វះកាត់​យក​កូន​ចេញ គ្រូពេទ្យ​នឹង​បញ្ជូន​អ្នកនឹង​យក​កូន​ចេញ​តាម​កន្លែង​វះ​នៅលើ​ពោះ​ដំបូង និង​វះ​លើ​ពោះ​មួយកន្លែង​ទៀត​ដើម្បី​យក​ស្បូន​ចេញ​។ បន្ទាប់​ពី​សម្រាលកូន​រួច គ្រូពេទ្យ​នឹង​កាត់​ស្បូន​របស់​អ្នក​ចេញ​ដើម្បី​កុំអោយ​មាន​ការ​ហូរ​ឈាម​ ច្រើន​។​

​ការ​កាត់​ស្បូន​នេះ​នឹង​បញ្ឈប់​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ ទៀតហើយ​។ ប្រសិនបើ​អ្នក​មាន​គម្រោង​ចង់​បាន​កូន​ម្តង​ទៀត​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទៅ​។​

​ជា​ការកម្រ ស្បូន និង​សុក​ប្រហែល​ជា​នៅជាប់​គ្នា​រហូត​ទៀត ដែល​ជាហេតុ​នាំ​អោយ​សុក​នោះ​រលួយ​បាន​គ្រប់ពេល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​បណ្តោយអោយ​ធ្វើ​បែប​នេះ​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖

  • ហូរ​ឈាម​តាម​ទ្វា​មាស​ធ្ងន់ធ្ងរ​
  • ឆ្លង​ជំងឺ​
  • កំណក​ឈាម​ដែល​អាច​អោយ​ស្ទះ​ដល់​សរសៃឈាម​អាក់ទែ​មួយ ឬ​ពី​នៅ​នឹង​សួត​
  • ត្រូវ​ការវះកាត់​ស្បូន​ចោល​នៅ​ថ្ងៃក្រោយ​។​

​លើសពីនេះទៅទៀត ការស្រាវជ្រាវ​មួយ​បញ្ជាក់​អោយដឹងថា ស្ត្រី​ដែល​អាច​ចៀសវាង​ការ​កាត់​ស្បូន​ក្រោយ​ពី​សុក​មិន​ធ្លាក់​រួចមក មានការ​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា រលូត​កូន កូន​កើត​មិន​គ្រប់​ខែ និង​សុក​អាច​នឹង​មិន​ធ្លាក់​ម្តងទៀត​។​
​ប្រសិនបើ​ អ្នក​ចង់​រក្សា​ស្បូន​នោះទេ ចូរ​សុំ​យោបល់​ពី​គ្រូពេទ្យ​ប្រសិនបើ​អាច​ធ្វើបាន​។ ករណី​អាច​ធ្វើបាន​គ្រូពេទ្យ​អាច​នឹង​ជួយ​អ្នក​សម្រាល​ទម្ងន់​នៃ​ការប្រឈមមុខ ​បាន​។

ការ​ជ្រុះ​សក់​បន្ទាប់​ពី​សម្រាលកូន​រួច​

ប្រហែលជា​មាន​ស្ត្រី​ទាំងអស់ ប្រមាណ​ជា ៤០ ទៅ ៥០​ភាគរយ ត្រូវបាន​រងគ្រោះ​ដោយសារ ការ​ជ្រុះ​សក់​ក្នុង បរិមាណ​មួយ​ដ៏​ច្រើន នៅក្នុង​ចន្លោះ​ពេល ៤ ឬ ៥​ខែ​បន្ទាប់​ពី ពួកគេ​បាន​សម្រាលកូន​រួច ។ វា​ត្រូវ​បាន​គេ​ហៅថា  telogen effluvium ហើយ​វា​ក៏ មិនមែនជា ភាពមិនប្រក្រតី  និង មិន​កើត​ឡើង​ក្នុង​រយៈពេល​យូរ នោះដែរ​។ ដូចគ្នា ទៅ​នឹង​ការផ្លាស់ប្តូរ របស់​អរ​ម៉ូ​ន​ដែល​កើតមានឡើង ក្នុងអំឡុងពេល និង ក្រោយ​នៃ​ការ​មានគភ៌ ជាធម្មតា វា​ត្រូវ​បាន​ដោះស្រាយ ដូចគ្នា​ទៅ​នឹង​ករណី​ជាច្រើន ផ្សេង​ទៀត​ផង​ដែរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ មាន​ស្ត្រី​មួយ ចំនួន ហាក់ដូច​នឹង​មាន​ស្ថានភាព​ដ៏​អាក្រក់ ជាមួយនឹង​ការ​ជ្រុះ​សក់​បន្ទាប់ ពី​ការ​សម្រាលកូន​រួច​។​


​ហេតុអ្វី​បានជា​ពេលខ្លះ ស្ត្រី​ជ្រុះ​សក់​បន្ទាប់ពី​ការ​សម្រាលកូន​រួច ?

មាន​ការពន្យល់​បែប​វិទ្យាសាស្ត្រ ចំពោះ​មូលហេតុ​បណ្តាល​អោយ ស្ត្រី​មាន​ការ​ជ្រុះ​សក់​បន្ទាប់ពី​ពួកគេ មានកូន រួច ប៉ុន្តែ​យើង​នឹង​ព្យាយាម ធ្វើអោយ​ការពន្យល់​នេះ មាន​ភាពងាយស្រួល​យល់​ចំពោះ​អ្នក​។  ប្រហែលជា​៩០​ភាគ រយ នៃ​សក់​របស់​អ្នក បាន​ចាប់​ដុះ​ជា​បន្ត ខណៈពេលដែល ១០​ភាគរយ​ទៀត​នឹង មានការ​ជ្រុះ​បាត់បង់​។ ប្រហែល ជា រៀងរាល់ ៦០ ទៅ ៩០​ថ្ងៃ​ម្តង  សក់​ទាំងនោះ​ត្រូវបាន​ជ្រុះ ចេញពី​ក្បាល​របស់​អ្នក ដើម្បី​ទុក​កន្លែង​អោយ សក់​ថ្មី ចាប់ផ្តើម​ដុះ​សារជាថ្មី​ឡើងវិញ​។ ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌ បំរែបំរួល​របស់​អរ​ម៉ូ​ន​ចាប់ផ្តើម​កើតមាន ដែល​វា នឹង​ទប់ស្កាត់​សក់ មិនអោយ​មាន​ការ​ជ្រុះ​ចុះ​។ ហើយ​នៅពេល ដែល​ការ​មានគភ៌​នេះ ត្រូវបាន​បញ្ចប់ និង កម្រិត​នៃ អរ​ម៉ូ​ន ចាប់ផ្តើម​បាត់បង់ នោះ​សក់​ទាំងអស់ ដែល​ត្រូវ​បាន​ពន្យា​ពេល​នៃ​ការ​ជ្រុះ ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌ និង ចាប់ផ្តើម​ជ្រុះ​ចេញ​ទាំង​អស់ ។ ពេលខ្លះ ការប្រែប្រួល​នេះ គឺ​មាន​លក្ខណៈ​បន្តិចបន្តួច ឬ កើតឡើង​ដោយ​យើង មិនបាន​ចាប់អារម្មណ៍ ប៉ុន្តែ​នៅក្នុង​ករណី​ផ្សេងទៀត វា​នឹង​កើតមាន​យ៉ាង​ខ្លាំងក្លា និង គួរ​អោយ​តក់ស្លុត​ថែម ទៀតផង ។​


​តើ​ស្ត្រី នឹង​ជ្រុះ​សក់​ក្នុង​បរិមាណ​មួយ​ដែល​មិន​ប្រក្រតី ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌​មែន​ដែរឬទេ​?

ជាធម្មតា ការ​ជ្រុះ​សក់​ដែល​មាន​ភាពទាក់ទង ទៅ​នឹង​ការ​មាន​គភ៌ ច្រើន​កើតមាន បន្ទាប់​ពី​ការ សម្រាលកូន​រួច ។ ខណៈពេលដែល ការ​មានគភ៌​ស្ថិត នៅក្នុង​ភាព​សកម្ម នោះ​សក់​ជាច្រើន​នឹង ស្ថិត​នៅក្នុង​ដំណាក់កាល​សម្រាក​។ នេះ​ជា​ស្ថានភាព​ប្រក្រតី​នោះ​ទេ ក្នុង​រយៈពេល​នៃ​ការ​មានគភ៌​នេះ​។ ហើយ​សក់ ទាំងនេះ​នឹង​មាន​ការ​ជ្រុះ​ចេញ​វិញ បន្ទាប់​ពី មានការ​សម្រាលកូន​រួច​។ នៅក្នុង​ករណី​ភាគច្រើន ការ​ជ្រុះ​សក់​ក្នុងដំណាក់កាល​នេះ គឺ​នឹង​មិន​ធ្វើអោយ អ្នក​មាន​ចំណុច ឆក ឬ ទំពែក​នោះទេ ហើយ​ជារឿយៗ​វា​តែងតែ បាត់​ទៅ​វិញ នៅក្នុង​រយៈពេល​ប្រហែលជា ៣​ខែ​។​

តែ​ទោះជា​យ៉ាងណាក៏ដោយ កង្វះ​សារជាតិ​វីតាមីន អាច​នឹង​បណ្តាលអោយ​សក់​អ្នក​ជ្រុះ ហើយ​វា​នឹង​មាន​ភាព ងាយស្រួល​សម្រាប់​អ្នក ក្នុងការ​ប្រឈម​នឹង​កង្វះ​សារជាតិ​វីតាមីន​នេះ ខណៈពេល​ដែល​អ្នកមាន​គ​ភ៌ ប្រសិនបើ​អ្នក មិន​បាន​ទទួល​សារជាតិ​បំប៉ន​បន្ថែម អោយបាន​គ្រប់ គ្រាន់​នោះទេ​។​


​តើ​មាន​ពេលវេលា​ផ្សេងទៀត ដែល​អាច​អោយ​អរ​ម៉ូ​ន បណ្តាល​អោយ​មាន​ការ​ជ្រុះ​សក់​នេះ​ដែរ​ឬទេ​?

ការ​ជ្រុះ​សក់​សម្រាប់​ស្ត្រី អាច​កើតមាន​រាល់​ពេល​ណា ដែល អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន ( estrogen) ស្ថិតក្នុង​កម្រិត​ទាប ។ ហើយ​វា​អាច​កើត មាន​ដោយសារតែ​មូលហេតុ​ជា​ច្រើន​យ៉ាង ។ រាល់​ពេល​ណា ដែល​ស្ត្រី​ឈប់​ទទួល​ទាន ថ្នាំ​គ្រាប់​ពន្យា​កំណើត ដែល​នាង​ធ្លាប់​បាន​លេប​វា ក្នុង​រយៈពេល​យូរ​មក​ហើយ នោះ​កម្រិត អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន ( estrogen) នឹង​អាច​មាន​ការធ្លាក់ចុះ​បន្តិច​។ ស្ថានភាព​ផ្សេងទៀត ដែល​អាច​បណ្តាលអោយ អរ​ម៉ូ​ន​នេះ មានការ ធ្លាក់ចុះ​ផងដែរ មានដូចជា ៖ ការ​រលូត​កូន​, កូន​កើត​មក​ស្លាប់​, ការ​ពន្លូតកូន និង អតុល្យភាព​នៃ​អរ​ម៉ូ​ន​។ ភាព អតុល្យភាព​នេះ អាច​កើតមាន ដោយសារតែ ការ​រាំងរដូវ ឬ ដោយសារ​តែ​ជំងឺ​ជាក់លាក់​ណាមួយ នៃ​ប្រព័ន្ធ​បន្ត​ពូជ របស់​ស្ត្រី ។​


​តើ​វា​អាចមាន ផល​ជា​វិជ្ជមាន​ណាមួយ​ចំពោះ​សក់ ក្នុង​រយៈពេល​នៃ​ការ​មានគភ៌​នេះ​ដែរ​ឬទេ​?

តើ​អ្នក​ធ្លាប់ មាន​បាន​ចាប់អារម្មណ៍​ពី សក់​ដ៏​ច្រើន និង មើល​ទៅ​ស្រស់ស្អាត របស់​ស្ត្រី​មានគភ៌​ភាគច្រើន​ដែរ​ទេ​? នេះ​ក៏​ដោយសារ​តែ ការកើនឡើង​នៃ​កម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន ( estrogen) នៅ​ក្នុង​ខ្លួនប្រាណ​របស់​ពួកគេ ដែល​ធ្វើ អោយ​សក់​ទាំងនោះ ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់ ក្នុង​រយៈពេល​នៃ​ការ​ពរ​ពោះ​នេះ​។​លើសពីនេះទៅទៀត មាន​ស្ត្រី​ខ្លះ បាន​និយាយថា ពួកគេ​ថែមទាំង​មាន សក់រួញ​ទៀតផង ដែល​ពីមុនមក ពួកគេ​មិន​ដែល មាន​វា​នោះទេ​។​

​អ​រមូន អឺ​ស្ត្រូ​ហ្សែ​ន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា ចំពោះ​ការរីកលូតលាស់​សក់ របស់​ស្ត្រី ក៏ដូចជា​ការលេចចេញ​របស់ ពួក​វា​ផង​ដែរ ។​


​តើ​មាន​វិធី​អ្វីដែល​យើង​អាច ធ្វើបាន​ដើម្បី​ជួយ​បង្ការ ដល់​ការ​ជ្រុះ​សក់​បន្ទាប់​ពី​សម្រាលកូន​រួច ?

សារជាតិ​បំប៉នបន្ថែម​ទាំងអស់ គឺ​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​ស្ថានភាព​ដែល​សក់​អ្នក នឹងមាន បន្ទាប់​ពី​ការ សម្រាលកូន​រួច​។ ចូរ​ប្រាកដថា អ្នក​បាន​ទទួលទាន បន្លែ និង ផ្លែឈើ​ស្រស់ៗ​អោយបាន​ច្រើន តាម​ដែល​ពួក​វា​អាច បំពេញ​នូវ សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត និង ជាតិ flavanoids ដែល​ជួយ​បង្កើន ដល់​ការរីកលូតលាស់​របស់ សក់ និង ការពារ​ឬ​ស​សក់​។ អ្នក​ត្រូវ​ថែរក្សា​សក់​អ្នក​អោយ បាន​ត្រឹមត្រូវ និង ជៀសវាង​កត្តា​ទាំងឡាយណា ដែល​អាច​បំផ្លាញ​ដល់​សុខភាព សក់​របស់​អ្នក​។ ឧទាហរណ៍ ដូចជា​ការធ្វើ​ម៉ូត​សក់ ដែល​អាច​ផ្តល់​សំពាធ​ដល់​សក់ របស់​អ្នក ឬ ចង​សក់​ទៅ​ក្រោយ​យ៉ាង​តឹង​ណែន​។ អ្នក​ក៏ត្រូវ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ម៉ូត​សក់ ដែល​នឹង​ត្រូវ​រង កំដៅ​ដ៏​ខ្លាំង​។ ប្រើ​ផលិតផល​ការពា​រសក់ ដែល​មាន​ផ្ទុក​ជាតិ ស៊ី​លីកា​( silica) និង ប៊ី​យូទី​ន (biotin)  ។ ចូរ​ចងចាំ​ថា នៅពេល​ដែល​សក់​អ្នក​សើ​ម គឺ​វា​ងាយ​នឹង ដាច់ និង រង​ការបំផ្លាញ​។ មិន​ត្រូវ​ប្រើ​ស្និត សិតសក់​របស់​អ្នក ពេល​វា​នៅ​សើ​ម នោះទេ ផ្ទុយ​មក​វិញ​អ្នក​ត្រូវ​ប្រើ​ក្រាស់​ដែល មាន​ធ្មេញ​ធំ​រង្វើលៗ មក​សិតវា​ថ្ន​មៗ ។​


​ទទួល​សា​ជាតិ​វីតាមីន មុន​ពេល​សម្រាលកូន​

វា​មិន​ត្រឹមតែ​មាន​សារប្រយោជន៍ ក្នុងការ​ទទួលទាន​អាហារ​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ដែល​ផ្តល់​នូវ​សុខភាព នៅ ពេល​ដែល​អ្នក​មានគភ៌​នោះទេ ប៉ុន្តែ​វា​ត្រូវតែ​ប្រាកដ​ដែរ​ថា អ្នក​បាន​ទទួល​សារជាតិ​វីតាមីន បំប៉ន​បន្ថែម មុនពេល សម្រាល​ផងដែរ​។ ដោយ​ការប្រើ​នូវ​បរិមាណ​នៃ​ការ ការពារ​បាន​ត្រឹមត្រូវ និង ការ​ប្រាកដ​ថា​អ្នក បាន​ថែទាំ​ខ្លួន ប្រាណ​អ្នក​បាន​ល្អ​ហើយ នោះ​អ្នកនឹង​អាច​ជួយ​បំបាត់ ឬ យ៉ាងហោច​ណាស់​បាន​កាត់​បន្ថយ នូវ​ឱកាស​នៃ​ការ​ជ្រុះ បាត់បង់​សក់​ដ៏​ច្រើន​របស់​អ្នក បន្ទាប់​ពី​មានការ​សម្រាលកូន​រួច ។ តាម​របាយការណ៍ បានបង្ហាញ​ថា ស្ត្រី​មានគភ៌ ដែល​បាន​ទទួល​សារជាតិ​វីតាមីន បន្ថែម​មុន​ពេល​សម្រាល គឺ​បាន​ទទួល​ផល​ដ៏​ល្អ ចំពោះ​ក្រចកដៃ ក៏ដូចជា សក់ របស់​ពួកគេ​ផងដែរ​។ វា​ក៏​ជា​គំនិត​មួយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ ក្នុង​ការ​បន្ត​ប្រើប្រាស់​ពួកវា ក្នុង​រយៈពេល​៣​ខែ បន្ទាប់​ពី អ្នក​បាន​សម្រាលកូន​រួច ជា​ពិសេស​ប្រសិនបើ​អ្នក កំពុង​ធ្វើការ​បំបៅ​ដោះកូន​


​ធ្វើ​ការពិភាក្សា​ជាមួយនឹង គ្រូពេទ្យ​

ប្រសិនបើ​អ្នក មានការ​ជ្រុះ​សក់​ក្នុង​បរិមាណ​មួយ ដែល​គួរអោយ​កត់សំគាល់​នោះ អ្នក​គប្បី​ទៅ​ធ្វើ​ការពិគ្រោះ​ជា មួយ​នឹង​គ្រូពេទ្យ ដើម្បី​រកអោយឃើញ​ថា តើ​អរ​ម៉ូ​ន​របស់​អ្នក ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ខ្ពស់ ឬ យ៉ាងហោច​ណាស់​តើ វា​ស្ថិត ក្នុង​កម្រិត​ត្រឹមត្រូវ​ដែរឬទេ​? គ្រូពេទ្យ​នឹង​ចាប់ផ្តើម ធ្វើការ​ព្យាបាល​ប្រភេទ​ណាមួយ ដោយ​ប្រើ​អរ​ម៉ូ​ន ប្រសិនបើ អ្នក​ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ​នោះ​។ មិន​ថា​អ្នក កពុង​គិតថា បញ្ហា​នេះ​អាក្រក់​យ៉ាងណា​ចំពោះ​អ្នក ក៏​អ្នក​មិន​ត្រូវអស់ សង្ឈឹម​នោះដែរ​។ មាន​ស្ត្រី​ជាច្រើន​បាន​ឆ្លងកាត់ នូវ​ដំណាក់កាល​ផ្លាស់ប្តូរ​នេះ បន្ទាប់​ពី​ការ​មានគភ៌​ត្រូវបាន​បញ្ចប់ ដូចនេះ អ្នក​មិន​មែន​ជួប​វា តែ​ម្នាក់​ឯង​នោះ​ទេ​។ មិន​ថា អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រែប្រួល​យ៉ាងណាក៏ដោយ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។​

ការ​ជ្រុះ​សក់ បន្ទាប់​ពី​ការ​កើត​កូន​រួច គឺជា​ព្រឹត្តិការណ៍​មួយ​ដែល តែងតែ​កើតមាន ហើយ​មាន​ស្ត្រី​ជា​ច្រើន​អ្នក កំពុង​ប្រឈម​នឹង​វា​ជា​រៀងរាល់ថ្ងៃ​។ អ្នក​អាច​សាកល្បង ស្វែងរក​ការពិភាក្សា​ជាមួយនឹង ម្តាយ​ថ្មីៗ ផ្សេងទៀត ដើម្បី​រក​ដំណោះស្រាយ​ដ៏​សាក​សម និង ប្រឈម​ជាមួយនឹង​វា​ទាំងអស់គ្នា ។​

ការផលិត​ទឹកដោះ​មាន​ទំនាក់ទំនង​យ៉ាងណា​ជាមួយ​អ័រម៉ូន​?

​នៅ​កំឡុង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​ប្រូឡាក់ទី​ន prolactin ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការផលិត​​ទឹកដោះ​មិន​មាន​សកម្មភាព​ព្រោះ​ដោយសារ​តែ ​ការកើនឡើង​នៃ​កំរិត​អ័រម៉ូន oestrogen និង​ progesterone​។ រហូត​ដល់​ត្រីមាស​ចុងក្រោយ​នៃ​ការ​ពពោះ កំរិត​នៃ​អ័រម៉ូន eosterogen និង progesterone ​បាន​ថយចុះ​ដែល​ធ្វើអោយ​កំរិត​នៃ​អ័រម៉ូន​ប្រូឡាក់ទី​ន prolactin កើនឡើង​។ នៅ​ពេល​ចុង​ក្រោយ​​នៃ​ការ​សំរាល​នៅក្រោយពេល​សុក​បាន​ជ្រុះ កំរិត​នៃ​អ័រម៉ូន eosterogen និង progesterone​ក៏​បាន​ថយចុះ​បន្ថែមទៀត ដែល​ជាហេតុ​ធ្វើអោយ​ក្រ​ពេញ anterior pituitary នៅ​ក្នុង​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​​ប្រូឡាក់ទី​ន prolactin ដែលជា​អ្នក​ភ្ញោ​ច​អោយ​ផលិត​ទឹកដោះ​ពី alveoli​។ ​នៅពេលបំ​បៅដោះ​ម្តងៗ កំរិត​អ័រម៉ូន​ប្រូឡាក់ទី​ន prolactin កើនឡើង​ដប់​ដង​។ នេះ​​ជា​ការ​សំខាន់​នៃ​ការ​បំបៅ​ទៀងទាត់​។ បើសិន​អ័រម៉ូន​ប្រូឡាក់ទី​ន prolactin ដែល​កើនឡើង​ដ៏​ច្រើន​​ត្រូវ​បាន​ស្ទះ ដោយសារ​ការ​របួស ការ​មាន​ជំងឺ ឬក៏ ការ​បំបៅ​ដោះកូន​ត្រូវបាន​បញ្ឈប់​នោះ ចំនួន ទឹក​ដោះ​​ដែល​ផលិត​នឹង​ត្រូវ​បាន​ថយចុះ​។

ចាប់ពី​ត្រីមាស​ទី​ពីរ​នៃ​ការ​ពពោះ ដោះ​ចាប់ផ្តើម​ផលិត​ទឹកដោះ​ដំបូង​ដែល​ហៅ​ថា​ទឹកដោះ​ព្រៃ​​ដែល​មាន​ផ្ទុក​ទៅ​ ដោយ​សារធាតុចិញ្ចឹម​និង​អង់ស៊ីម​ដើម្បី​ការពារ​ទារក​ក្នុង​ការវិវត្តន៍​នៅ​ ប្រដាប់​​រំលាយ​អាហារ​និង អង់​ទីករ​ដើម្បី​ការពារ​ទារក​ពី​ការឆ្លង​ជំងឺ​។ វា​ក៏​អាច​មាន​សមត្ថភាព​ក្នុង​ការបញ្ចុះ​​លាមក​និង​ជួយ​សំអាត​អាចម៍ព្រៃ​ពី​ ពោះវៀន ដែល​អាចម៍ព្រៃ​មាន​ពណ៍​បៃតងចាស់​ហើយ​ស្អិត​។ សំរាប់​ការថែទាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ត្រូវ​ផ្តល់​អោយ​ទារក​បៅ​នូវ​ ទឹកដោះ​ដំបូង​។ ក្រោយមក​ទឹកដោះ​​ធម្មតា​បាន​ចូលមក​ជំនួស​ទឹកដោះ​ព្រៃ​នៅ​ថ្ងៃ​ទី​បី និង ទឹកដោះ​ទុំ​នៅ​ថ្ងៃ​ទី​ដប់​បួន​។​

​បើសិន​អ្នកមាន​គំរោង​សំរាលកូន​របស់​អ្នក​នៅ​ឯ​មន្ទីរពេទ្យ នោះ​អ្នក​គួរតែ​តាមដាន​មើល​ថា​តើ​នៅ​ឯ​មន្ទីរពេទ្យ​បាន​ប្រើប្រាស់​នូវ​ ដំណាក់កាល​នៃ​ការ​បំបៅ​ដោះ​ម្តាយ​ដោយ​ជោគជ័យ​។ នេះ​មានន័យ​ថា​៖

១. ត្រូវ​សរសេរ​នូវ​គោលការណ៍​នៃ​ការ​បំបៅ​ដោះ​កូន​ដែល​ជា​ការទំនាក់ទំនង​ធម្មតា​ទៅ​កាន់​បុគ្គលិក​ថែរក្សា​សុខភាព​ទាំងអស់​។​

២. ត្រូវតែ​បណ្តុះបណ្តាល​នូវ​ជំនាញ​ការថែទាំ​សុខភាព​ដែល​សំខាន់​ក្នុង​ការអនុវត្តន៍​តាម​គោលការណ៍​ទាំងនោះ​។​

៣. ប្រាប់​ទៅ​កាន់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទាំងអស់​អំពី​អត្ថប្រយោជន៍​និង​ការគ្រប់គ្រង​នៃ​ការបំ​បៅដោះ​។​

៤. ជួយ​ដល់​ម្តាយ​ជា​ពិសេស​ក្នុង​ការបំ​បៅដោះ​នៅ​រយ​:​ពេល​មួយ​ម៉ោង​កន្លះ​នៃ​ការ​សំរាល​។​

៥. បង្ហាញ​ដល់​ម្តាយ​នូវ​ការបំ​បៅដោះ​និង​វិធី​នៃ​ការផ្គត់ផ្គង់​នូវ​ការ​បំបៅ​ដោះ​កូន​ទោះបីជា​ពួកគេ​នៅ​ដោយឡែក​ពី​ទារក​ក៏ដោយ​។​

៦. មិន​ត្រូវ​ផ្តល់​នូវ​ចំណីអាហារ​ឬក៏​ភេ​ស​ជ្ជះ​ទៅ​កាន់ទារក​ទើប​កើត​ក្រៅពី​ទឹកដោះ​លើកលែងតែ​ថ្នាំ​ព្យាបាល​។​

៧. អនុវត្តន៍​លើ​ការ​នៅ​ក្នុង​បន្ទប់ អនុញ្ញត​អោយ​ម្តាយ​និង​ទារក​នៅ​ជាមួយគ្នា​ក្នុង​រយះពេល​២៤​ម៉ោង​។​

៨. លើក​ទឹក​អោយ​ម្តាយ​បំបៅ​ដោះ​កូន​តាម​តំរូវការ​។​

៩. មិន​ត្រូវ​អោយ​ក្បាល​ជ័រ​អោយ​ទារក​បៅ​នោះទេ​។​

១០. បង្កើត​ក្រុម​លើក​ទឹកចិត្ត​ម្តាយ​អោយ​បំបៅ​ដោះកូន​និង​និយាយ​ពី​ការ​បំបៅ​ដោះកូន​នៅពេល​ចេញពី​មន្ទីរពេទ្យឬក៏​គ្លីនិក​ឯកជន​។

បញ្ចប់​ការ​មាន​ផ្ទៃពោះ

តើ​អ្វី​ទៅ​ជា​ការ​ពន្លូតកូន​?

​ការ​ពន្លូតកូន​មានន័យថា​គឺជា​ការបញ្ឈប់​ការ​មាន​ផ្ទៃពោះ​មុន​ពេល​កំណត់​ ។ ក្នុង​ករណី​មួយ​ចំនួន​, ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​គឺ​បញ្ចប់​ដោយ​ឯកឯង​។ នេះ​ត្រូវបាន​គេ​ហៅថា ជាការ​រលូត​កូន​។ ក្នុង​ករណី​ផ្សេង​ទៀត​, ស្ត្រី​ជ្រើសរើស​បញ្ចប់​ការ​មាន​ផ្ទៃពោះ​របស់​គាត់​ដោយ​ការប្រើ​ថ្នាំ ឬ​ដោយ​ការវះកាត់​ជា​ដើម​។ ប្រភេទ​ទាំង​ពីរ​នៃ​ការ​ពន្លូតកូន​នេះ​ជា​ធម្មតា​ត្រូវបាន​គេ​ធ្វើឡើង​ក្នុង ​ត្រីមាស​ទី​១​នៃ​ការ​មាន​ផ្ទៃពោះ​។ នេះ​ត្រូវបាន​ធ្វើ​ដោយ​គ្រូពេទ្យ ឬ​អ្នក​ដែល​មាន​ជំនាញ​ខាង​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​។​

តើ​អ្វី​ទៅ​ជា​ការ​ពន្លូតកូន​ដោយ​ការប្រើ​ថ្នាំ​?

​ការ​ពន្លូតកូន​ដោយ​ប្រើ​ថ្នាំ​គឺជា​ការ​ពន្លូត​មួយ​ដែល​ត្រូវ​បាន​ បង្កឡើង​ដោយ​ថ្នាំ​។ វា​អាច​ត្រូវបាន​គេ​ធ្វើ​នៅក្នុង​៩​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ តែប៉ុណ្ណោះ​។ ប្រភេទ​ទូទៅ​បំផុត​នៃ​ការ​ពន្លូតកូន​ដោយ​ការប្រើ​ថ្នាំ​ប្រើប្រាស់​ថ្នាំ​ មួយ​ដែល​ត្រូវបាន​គេ​ហៅថា មី​ហ្វេ​ប្រី​ស្តូន (mifepristone)​។ នេះ​គឺជា​ថ្នាំ​គ្រាប់​ដែល​បង្អាក់​សកម្មភាពរ​បស់​អរ​ម៉ូ​ន​ប្រូសេស្តេ​រ៉ូន ​ដែល​ជា​អរម៉ូន​ចាំបាច់​ចំពោះ​ការ​មាន​ផ្ទៃពោះ​។ វា​បណ្តាល​អោយ​ស្រទាប់​ស្បូន​ប្រែក្លាយជា​ស្តើង​។​

​ចំពោះ​របៀប​ពន្លូត​នេះ​, ស្ត្រី​ត្រូវ​ជួប​គ្រូពេទ្យ​៣​ដង​។ អំឡុង​ពេល​ការជួប​ដំបូង​, ស្ត្រី​ប្រើ​ថ្នាំ​មី​ហ្វេ​ប្រី​ស្តូន​។ គាត់​ត្រូវតែ​មក​ជួប​គ្រូពេទ្យ​វិញ​នៅ ២ ឬ​៣​ថ្ងៃ បន្ទាប់ពី​ប្រើ​ថ្នាំ​ដទៃទៀត​ដែល​ត្រូវបាន​គេ​ហៅថា មី​សូ​ប្រូ​ស្តុល (misoprostol)​។ ថ្នាំ​មី​សូ​ប្រូ​ស្តុល​ធ្វើអោយ​ស្បូន​កន្ត្រាក់ និង​ធ្វើអោយ​ស្បូន​ក្លាយទៅជា​ទទេ​។ ស្ត្រី​ជា​ច្រើន​មានការ​ហូរ​ឈាម​រយៈពេល​ប្រហែលជា ១៣​ថ្ងៃ បន្ទាប់ពី​ប្រើ​ថ្នាំ​មី​សូ​ប្រូ​ស្តុល​នេះ​។ ការ​ហូរ​ឈាម​ដុំៗ​អាច​បន្ត​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​។ បន្ទាប់​ពី ២ ឬ​៣​សប្តាហ៍​, ស្ត្រី​នឹង​ត្រឡប់​មក​ជួប​គ្រូពេទ្យ​តាម​ការណែនាំ​ដើម្បី​អោយ​ប្រាកដថា ថ្នាំ​មាន​ប្រសិទ្ធភាព​។​

តើ​ការ​ពន្លូត​ដោយ​ការប្រើ​ឱសថ​មាន​អារម្មណ៍​ដូចនឹង​អ្វី​?

​ចំពោះ​ស្ត្រី​ភាគច្រើន​, ការ​ពន្លូតកូន​ដោយ​ការប្រើ​ឱសថ​មាន​អារម្មណ៍​ហាក់ដូចជា​ការ​ធ្លាក់ឈាម​រដូវ​ ជាមួយនឹង​ការឈឺចាប់​មួយ​ខ្លាំង​, រាគ និង​ឈឺក្រពះ​។ រោគសញ្ញា​ទាំងនេះ​គឺ​ធម្មតា​នោះទេ​។ ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន (​ដែល​មានឈ្មោះ Tylenol) ឬ​ថ្នាំ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន (​ដែល​មានឈ្មោះ Advil, Motrin) អាច​ជួយ​បន្ថយ​ការឈឺចាប់រ​មួល​នេះ​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, គ្រូពេទ្យ​នឹង​ចង់ដឹងថា​តើ​មាន​រោគសញ្ញា​ខាងក្រោម​នេះ​កើតមានឡើង​ឬ​យ៉ាងណា​៖

–          ការ​ហូរ​ឈាម​ធ្វើ​អោយ​អស់​សំឡី​លើសពី ២ ក្នុង​រយៈពេល​មួយ​ម៉ោង​

–          ក្តៅ​លើសពី ៣៧,៧ អង្សា​សេ​ក្នុង​រយៈពេល​លើសពី ៤​ម៉ោង​

–          នៅតែ​មាន​ការឈឺចាប់​ទោះបីជា​បាន​ប្រើ​ថ្នាំ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន ឬ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន​ហើយ​ក៏​ដោយ​

​តើ​ការ​ពន្លូតកូន​ដោយ​ប្រើ​ឱសថ​មាន​ប្រសិទ្ធភាព​យ៉ាងដូចម្តេច​?

​ថ្នាំ​មី​ហ្វេ​ប្រី​ស្តូន​មាន​ប្រសិទ្ធភាព​ប្រហែល​ជា ៩៧%​។ ក្នុងករណី​កម្រ​នៅពេល​ដែល​ការ​ពន្លូតកូន​ដោយ​ការប្រើ​ឱសថ​មិនមាន​ ប្រសិទ្ធភាព​, ការ​ពន្លូតកូន​ដោយ​ការវះកាត់​អាច​ត្រូវបាន​គេ​ធ្វើ​។​

តើ​ការ​ពន្លូតកូន​ដោយ​ការវះកាត់​គឺជា​អ្វី​?

​ការ​ពន្លូតកូន​ដោយ​ការវះកាត់​គឺជា​ការវះកាត់​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ ដោយ​គ្រូពេទ្យ​ដើម្បី​កាត់ចោល​ស្រទាប់​ស្បូន​។ មាន​មធ្យោបាយ​ពីរ​គឺ manual vacuum aspiration និង dilatation and evacuation (D&E)​។​

Manual vacuum aspiration អាច​ត្រូវបាន​គេ​ធ្វើ​ក្នុង​រយៈពេល​នៃ​១២​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ​។ ឯ D&E វិញ​អាច​ត្រូវបាន​គេ​ធ្វើ​បន្ទាប់​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ និង​មុន​ចុង​សប្តាហ៍​ទី ១៣​។​

​ចំពោះ​ការ​ពន្លូតកូន​ដោយ​ការវះកាត់​ទាំងពីរ​នេះ​, ថ្នាំ​អាច​ត្រូវបាន​ផ្តល់​អោយ​ដើម្បី​ជួយ​ស្ត្រី​អោយ​មាន​អារម្មណ៍​ស្រួល​។ បន្ទាប់​មក​គ្រូពេទ្យ​ចាក់​ថ្នាំស្ពឹក​ជុំវិញ​ក​ស្បូន​។ ក​ស្បូន​ត្រូវបាន​បើក​ដោយ​ឧបករណ៍​មួយ​ត្រូវបាន​គេ​ហៅថា dilator, គ្រូពេទ្យ​នឹង​សក​បញ្ចូល​បំពង់​មួយ​។ ស្បូន​ត្រូវបាន​ប្រែក្លាយ​ជា​ទទេ​តាម​បំពង់​នេះ​។​

តើ​ការ​ពន្លូតកូន​ដោយ​ការវះកាត់​មាន​អារម្មណ៍​ដូច​អ្វី​?

​ចំពោះ​ស្ត្រី​ភាគច្រើន​, ការ​ពន្លូតកូន​ដោយ​ការវះកាត់​មាន​អារម្មណ៍​ហាក់ដូចជា​ការឈឺ​ដូច​ការ​មក​រដូវ ​ខ្លាំង​អញ្ចឹង​ដែរ​។ ជាធម្មតា​ស្ត្រី​ត្រូវបាន​គេ​អោយ​ថ្នាំ​ដើម្បី​ជួយ​បន្ថយ​ការឈឺចាប់ និង​អោយ​ព្យាយាម​សម្រាក​នៅ​ពេល​ដែល​ពួកគេ​នៅ​ផ្ទះ​។ ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេន ឬ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន អាច​ជួយ​ផងដែរ​។ ការ​ហូរ​ឈាម​អាច​បន្ត​មាន ឬ​បាត់​ក្នុង​រយៈពេល ២ ឬ​៣ សប្តាហ៍​។​

តើ​ការ​ពន្លូតកូន​ដោយ​ការវះកាត់​គឺ​មាន​ប្រសិទ្ធភាព​យ៉ាងដូចម្តេច​?

​ការ​ពន្លូត​ដោយ​ការ​វះកាត់​គឺ​សឹងតែ​មាន​ប្រសិទ្ធភាព ១០០%​។​

តើ​ការ​ពន្លូតកូន​គឺ​មាន​សុវត្ថិភាព​ដែរឬទេ​?

​នៅពេល​ដែល​វា​ត្រូវ​បាន​ធ្វើ​ដោយ​ភ្នាក់ងារ​សុខាភិបាល​ជំនាញ​អំឡុង​ពេល​ ត្រីមាស​ដំបូង​, ការ​ពន្លូត​ទាំង​បែប​អោយ​ថ្នាំ និង​វះកាត់​ជា​ទូទៅ​គឺ​មាន​សុវត្ថិភាព​។ ផលវិបាក​ធ្ងន់ធ្ងរ​គឺ​កម្រ​នឹង​កើតមាន​ណាស់​។ ជាទូទៅ​, ការ​ពន្លូតកូន​មិន​បន្ថយ​សមត្ថភាព​នៃ​ស្ត្រី​ក្នុង​ការ​មាន​ផ្ទៃពោះ​នៅពេល​ ក្រោយ​នោះ​ទេ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ចុះ ការបញ្ចប់​ការ​មាន​ផ្ទៃពោះ​គួរតែ​ពិចារណា​អោយបាន​ល្អិតល្អន់​បំផុត​។ ការពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ស្វាមី​ឬ​មិត្ត​ប្រុស​ជា​រឿង​ចាំបាច់​បំផុត​មុន​ឈានដល់​ការសម្រេចចិត្ត​បែប​ នេះ​។ ជា​ចុងក្រោយ​នោះ​គឺ​ត្រូវ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​។

ឈឺពោះ​សម្រាលកូន​:​ ពេល​ណា​គួរ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ ? ​

គភ៌​របស់​អ្នក​គ្រប់​ខែ​ម​ហើយ​។​អ្នក​រង់​ចាំតែ​ថ្ងៃ ​សម្រាល​ប៉ុណ្ណោះ​។​ប៉ុន្តែ​តើ​អ្នក​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​ការ​ឈឺពោះ​ ពេល​ណាមួយ​ដែល​បង្ហាញ​ថា​អ្នក​គួរតែ​ទៅ​ពេទ្យ​។​
នៅ​ពេល​ណា​ដែល​អ្នក​គិត​ថា​ ខ្លួន​អ្នក​កំពុង​ឈឺពោះ​សម្រាល​ពិតប្រាកដ​នោះ​សូម​ធ្វើការ​ចាប់ផ្តើម​រាប់​ នូវ​ការ​កន្ត្រាក់​ស្បូន​របស់​អ្នក​។​ ដើម្បី​ធ្វើ​បាន​ដូចនេះ​អ្នក​ត្រូវ​កត់​ទុក​នូវ​ពេលវេលា​នៃ​ការ​ចាប់ផ្តើម​ និង​ ការ​បញ្ឈប់​នៃ​ការ​
កន្ត្រាក់​របស់​ស្បូន​ នីមួយៗ​របស់​អ្នក​ ឬ​ ក៏​ពឹង​អោយ​នរណា​ម្នាក់​ធ្វើ​វា​ជំនួស​អ្នក​ ។​ ពេលវេលា​ចន្លោះ​ពេល​នៃ​ការ​
កន្ត្រាក់​រួម​មាន​ទាំង​រយៈពេល​នៃ​ការ​កន្ត្រាក់​ និង​ ចំនួន​នាទី​នៅ​ចន្លោះ​ពេល​នៃ​ការ​កន្ត្រាក់​ ត្រូវ​បាន​គេ​ហៅ​ថា​
ចន្លោះ​ពេល​ ។​
ការ​កន្ត្រាក់​ក្នុង​កំរិត​ស្រាល​ជា​ធម្មតា​ចាប់ផ្តើម​ឃ្លាត​គ្នា​ពី​ ១៥​ ទៅ​ ២០​នាទី​ និង​ មាន​រយៈពេល​ពី​ ៦០​ ទៅ​ ៩០
វិនាទី​ ។​ ការ​កន្ត្រាក់​នឹង​ចាប់​កាន់តែ​ទៀងទាត់​ រហូត​ដល់​ពួក​វា​មាន​រយៈពេល​គំលាត​ពី​គ្នា​តិច​ជាង​ ៥​នាទី​ ។​
ការ​ឈឺពោះ​សម្រាល​សកម្ម​ (​ គឺ​ពេល​ដែល​អ្នក​គួរតែ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ )​ គឺជា​ធម្មតា​មាន​លក្ខណៈ​សំគាល់​ដោយ​
ការ​កន្ត្រាក់​យ៉ាង​ខ្លាំង​ដែល​មាន​រយៈពេល​ពី​ ៤៥​ ទៅ​ ៦០​វិនាទី​ និង​ កើត​មាន​ចន្លោះ​ពេល​ពី​ ៣​ ទៅ​ ៤​ នាទី​ម្តង​ ។

ឱសថ​ជួយ​អោយ​មានកូន​សម្រាប់​ស្ត្រី​ ​

សម្រាប់​គូ​ ស្វាមីភរិយា​ដែល​មានការ​លំបាក​ ជាមួយនឹង​បញ្ហា​នៃ​ការ​មានកូន​  ការ​ទទួលយក​ជំនួយ​ និង​ ការ​ព្យាបាល​គឺជា​ប្រភព​បឋម​ ។​ មាន​ស្ត្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​ពិភពលោក​ ត្រូវ​បាន​ផ្តល់​វេជ្ជបញ្ជា​នូវ​ ឱសថ​ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន​ (​ Gonadotropins​ )​ និង​ ក្ល​មី​ហ្វែ​ន​ (​ Clomiphene)​ ជា​រៀង​រាល់​ឆ្នាំ​។​ ប៉ុន្តែ​មាន​សំនួរ​សួរ​ថា​ តើ​ថ្នាំ​ចាក់​ និង​ ថ្នាំលេប​ទាំង​អស់នេះ​ពិតជា​មាន​ប្រសិទ្ធភាព​យ៉ាងណា​ខ្លះ​ ?​ ចំលើយ​គឺថា​ វា​ពិតជា​សាមញ្ញ​បំផុត​ ។

ពួក​វា​អាច​ ជួយ​ជំរុញ​អោយ​មានការ​បញ្ចេញ​អូវុល​ ។​ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន​ ជួយ​ក្នុង​ការ​ជំរុញ​អោយ​ អូវែ​របស់​អ្នកធ្វើការ​ផលិត​ស៊ុត​ ខណៈ​ពេល​ដែល​ ក្ល​មី​ហ្វែ​ន​ជួយ​ដាស់​អោយ​អរ​ម៉ូ​ន​ នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​បញ្ចេញ​នូវ​ស៊ុត​ ជា​រៀង​រាល់​ខែ​ ចេញពី​អូវែ​របស់​អ្នក​។​ ហើយ​នេះ​ អាច​ជួយ​អោយ​ស្ត្រី​ អាច​មានគភ៌​ និង​ មាន​ទារក​ម្នាក់​បាន​ ។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ មាន​ដំណោះ​ ស្រាយ​ផ្សេង​ទៀត​ ដែល​អាច​បង្កើន​ឱកាស​ អោយ​អ្នកមាន​កូនភ្លោះ​ ។​ ផល​ជា​អវិជ្ជមាន​នោះ​គឺ​ កាលបើ​អ្នកមាន​ ទារក​កាន់តែ​ច្រើន​ នោះ​អ្នក​នឹង​មានការ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​នឹង​ ផល​លំបាក​ដែល​ជាប់​ទាក់ទង​នឹង​ការ​មានគភ៌​ មាន​ដូច​ជា​ ការ​ឈឺពោះ​សម្រាល​មុន​កំណត់​ និង​ ការ​រលូត​កូន​ ។​ មាន​ស្ត្រី​ជិត​ ១០​ភាគរយ​ ដែល​ត្រូវ​បាន​ចេញ​ វេជ្ជបញ្ជា​អោយ​ប្រើប្រាស់​ ក្ល​មី​ហ្វែ​ន​ គឺ​មានកូន​ភ្លោះ​ ដូច​គ្នា​ទៅ​នឹង​ ១០​ ទៅ​ ៤០​ភាគរយ​នៃ​ស្ត្រី​ដែល​បាន​ប្រើប្រាស់​ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន​ដែរ​ ។​

•​    ​ក្ល​មី​ហ្វែ​ន​
វា​មានឈ្មោះ​ម្យ៉ាងទៀត​ដែល​ គេ​ហៅ​ថា​ ស្តេ​រ៉ូ​ហ្វែ​ន​ (​ Sterophene)​ និង​ ក្ល​មី​ដ​ (​ Clomid)​ ។​ វា​ត្រូវ​បាន​គេ​ ប្រើ​តាម​ការ​លេប​ និង​ ជួយ​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​ ពងទឹក​ជា​ច្រើន​នៅ​លើ​អូវែ​ ។​ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ ផង​ដែរ​សម្រាប់​ស្ថានភាព​នៃ​ការ​បញ្ចេញ​អូវុល​ដទៃៗ​ជា​ច្រើន​ទៀត​ ។​ ថ្នាំ​នេះ​មាន​សកម្មភាព​ដោយ​ការ​ភ្ញោ​ច​
អោយ​ក្រពេញ​ pituitary​ បញ្ចេញ​អរ​ម៉ូ​ន​ Luteinizing​ និង​  Follicle​ stimulating​។​
អរ​ម៉ូ​ន​ទាំង​ពីរ​នេះ​គឺ​មាន​សារៈសំខាន់​ សម្រាប់​ថង់​អូវែ​ដែល​មាន​ផ្ទុក​អូវុល​ ។​

•​    ​Human​ Chorionic​ Gonadotropin​ (HCG)
វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​អោយ​លទ្ធភាព​មានកូន​របស់​ស្ត្រី​មាន​ភាព​ ប្រសើរ​ឡើង​ ដែល​វា​បាន​ភ្ញោ​ច​ជាបឋម​នូវ​ ថង់​អូវែ​អោយ​ធ្វើការ​បញ្ចេញ​អូវុល​ ។​ វា​ត្រូវ​បាន​គេ​ប្រើ​រួម​ផ្សំ​ជាមួយនឹង​ ក្ល​មី​ហ្វែ​ន​ ។​

•​    ​Human​ Menopausal​ Gonadotropin​ (​ HMG)
វា​មានឈ្មោះ​ម្យ៉ាងទៀត​ដែល​គេ​ហៅ​ថា​ រ៉េ​ប្រូ​ណិ​ច​ (​ Repronex)​ ។​ វា​ជា​ការ​រួម​បញ្ចូល​រវាង​ អរ​ម៉ូ​ន​ luteinizing​ និង​ follicle​ stimulating​ ។​ ថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដោយ​ការ​ចាក់​ ដែល​វា​ត្រូវ​បាន​គេ​ណែនាំ​ចំពោះ​ ស្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ក្រពេញ​ pituitary​ ថមថយ​ក្នុង​ការ​បង្កើត​អោយ​មាន​វដ្ត​រដូវ​ ។​ដូច្នេះ​ វា​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​អូវែ​ និង​ បង្កើន​ឱកាស​ក្នុង​ការ​មានគភ៌​ ។​

គភ៌​របស់​អ្នកមាន​រូបរាង​ដូច​ម្តេច​ពី​ស​ប្តា​ហ៍​ទី​៥​ទៅ​ស​ប្តា​ហ៍​ទី​៨?


អ្នក​បានដឹង​ ហើយ​ថា​នៅ​ក្នុង​ខែ​ទី​មួយ​ឬ​ពី​ស​ប្តា​ហ៍​ទី​មួយ​ទៅ​ទី​បួន​នោះ​ អ្នក​មានការ​ប្រែប្រួល​របៀប​ណា​ហើយ​កូន​ក្នុង​ផ្ទៃ​របស់​អ្នកមាន​រូបរាង​ដូច ​ម្តេច​នោះ​។​ឥឡូវ​ចូរ​យើង​ពិនិត្យ​ថា​ផ្ទៃពោះ​ក្នុង​ខែ​ទី​ពីរ​មាន​រូបរាង​ ដូច​ម្តេច​ហើយ​មាន​អ្វីខ្លះ​ប្រែប្រួល​។​

ស​ប្តា​ហ៍​ទី​៥

ទារកៈ អំប្រ៊ីយ៉ុង ​របស់​អ្នក​នៅ​មិន​ទាន់​លូតលាស់​ធំ​ប៉ុន្មាន​នៅឡើយ​ទេ​។​ វា​មាន​ទំហំ​បាន​ប្រហែលជា​០,១​សង់​ស​ទី​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។​ នៅ​ពេល​នេះ​ បេះដូង​ ខួរក្បាល​ មិ​ញ្ឆា​ឆ្អឹងខ្នង​(spinal​ cord)​ សាច់ដុំ​ និង​ឆ្អឹងឆ្អែង​ចាប់​អភិ​វ​ឌ្ឃ​ឡើង​ហើយ​។​ សុក​ដែល​ជា​អ្នក​ចិញ្ចឹម​អំប្រ៊ីយ៉ុង​របស់​អ្នក​ និង​ថង់ទឹកភ្លោះ​ដែល​ផ្ត​ល់កំ​ដៅ​និង​បរិស្ថាន​មាន​សុវត្ថិភាព​ដល់​ អំប្រ៊ីយ៉ុង​ ក៏​កំពុង​តែ​លូតលាស់​ឡើង​ដែរ​។​

អនាគត​មាតា​: អ្នក​ក៏​នៅ​តែ​មិន​ទាន់​កត់សំគាល់​ឃើញ​មានការ​ប្រែប្រួល​អ្វី​ធំដុំ​នៅឡើយ​ ទេ​ បើ​ទោះបីជា​អ្នកដឹង​ខ្លួន​ថា​អ្នក​មានគភ៌​ទៅ​ហើយ​ក្តី​។​ សញ្ញា​សំគាល់​ដំបូងៗ​នៃ​ការ​មានគភ៌​រួម​មានការ​ឆ្អើម​ចង់​ក្អួត​នៅ​ពេល​ ព្រឹក​ដែល​គេ​ហៅ​ថា​ចាញ់កូន​ (morning​ sickness)​ ការ​ស្កៀបរមាស់​ដោះ​ និង​ក្បាលដោះ​ប្រែ​ពណ៌​(darkening​ areola)​ ការ​នោម​ញឹកញាប់​ និង​រាងដូចជា​អស់កម្លាំង​ខុសធម្មតា​បន្តិច​។​

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ​: អ្នក​គួរ​សុំ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​របស់​អ្នក​ឲ្យ​ បាន​ឆាប់​ នៅ​ពេល​ណា​ដែល​អ្នក​សង្ស័យ​ថា​អ្នក​មានគភ៌​ហើយ​។​ ការ​ថែទាំ​គភ៌​មុន​ពេល​កើត​គឺជា​ការ​ធានា​ដ៏​ប្រសើរ​ដើម្បី​ឲ្យ​គភ៌​មាន​ សុខភាព​ល្អ​ និង​ដើម្បី​ឲ្យ​ទារក​របស់​អ្នកមាន​សុខភាព​ល្អ​។​

ស​ប្តា​ហ៍​ទី​៦
ទារកៈ​ អំប្រ៊ីយ៉ុង​ចាប់ផ្តើម​មាន​រាង​ដូច​កូន​ក្អុក​ហើយ​។​ វា​មាន​ប្រវែង​ពី​០,២​ទៅ​០,៤​សង់ទីម៉ែត្រ​ ចាប់ពី​ក្បាល​មក​ដល់​គូទ​ (​គេ​ច្រើន​វាស់​បែប​នេះ​ ព្រោះ​អំប្រ៊ីយ៉ុង​ច្រើន​តែ​អង្កុញជើង​ មិន​អាច​ឲ្យ​វាស់​ពី​ក្បាល​ដល់​ចុងជើង​បាន​ទេ​)​។​ ភ្នែក​និង​អវយវៈ​ចាប់​លេច​រាង​ចេញ​ឡើង​ហើយ​។​ ជួនកាល​គេ​អាច​ស្តាប់​ឮ​សម្លេង​បេះដូង​ដើរ​បាន​ ដោយ​ប្រើ​ម៉ាស៊ីន​អ៊ុ​ល​ត្រា​សោ​ន​ (ultrasound)​ឬ​អេកូ​។​ពេល​នេះ​ក៏​គឺជា​រយៈកាល​សំខាន់​មួយ​នៃ​ការ​អភិវឌ្ឍ​ របស់​ទារក​របស់​អ្នក​ ព្រោះ​នៅ​ចន្លោះ​ពី​១៧​ដល់​៥៦​ថ្ងៃនេះ​ ការ​លូតលាស់​របស់​អំប្រ៊ីយ៉ុង​អាច​នឹង​រង​ការ​ប៉ះទង្គិច​ពី​កត្តា​ជា​ច្រើន​ ។​

អនាគត​មាតា​: អ្នក​អាច​កើន​ទម្ងន់​បន្តិច​ហើយ​ពេល​នេះ​ ប៉ុន្តែ​បើសិនជា​អ្នកមាន​ចាញ់កូន​ នោះ​អ្នក​ប្រហែលជា​អាច​នឹង​ស្រក​ស្គម​ទៅ​វិញ​ ដែល​នេះ​គឺជា​ការ​ធម្មតា​ទេ​។​ អ្នក​ក៏​អាច​កត់សំគាល់​ឃើញ​មានការ​ប្រែប្រួល​ខ្លះៗ​ហើយ​ដែរ​នៅ​ក្នុង​រាង​ កាយ​របស់​អ្នក​។​ សម្លៀក​បំពាក់​ដូច​ជា​ឡើង​ចង្អៀត​។​ ដៃជើង​និង​ដោះ​ឡើង​ធំ​។​ ដោយ​ធ្វើការ​វាស់វែង​ត្រគាក​របស់​អ្នក​ គ្រូពេទ្យ​អាច​បញ្ជាក់​ថា​ទំហំ​ស្បូន​របស់​អ្នក​បាន​រីក​ធំ​ហើយ​។​

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ​: អ្នក​ត្រូវ​ធានា​ថា​បាន​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ទម្លាប់​ល្អ​នៅ​ពេល​ដែល​ មានគភ៌​ ដូច​ជា​ហូប​តែ​ចំណី​ដែល​ល្អ​ និង​លេប​វីតាមីន​ទ្រទ្រង់​គភ៌​។​ ដោយ​សរសៃប្រសាទ​ ដែល​ជាដើម​កំណើត​នៃ​ប្រព័ន្ធ​ខួរក្បាល​ បាន​ចាប់​កកើត​ឡើង​ពី​ពេល​នេះ​ទៅ​ហើយ​ អ្នក​ចាំបាច់​ណាស់​ត្រូវ​លេប​អាស៊ីត​ហ្វូ​លិ​ក​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​បង្ការ​ការ​ខូចខាត​នៃ​មិ​ញ្ឆា​ឆ្អឹងខ្នង​ ដូច​ជា​ការ​ព្រែក​ឆ្អឹងខ្នង​ជាដើម​។​ បើសិនជា​អ្នក​នៅ​មិន​ទាន់​បាន​ឈប់​ជក់បារី​និង​សេពសុរា​ទេ​ សូម​បញ្ឈប់​វា​ទៅ​។​

ស​ប្តា​ហ៍​ទី​៧
ទារកៈ អំប្រ៊ីយ៉ុង​របស់​អ្នក​បាន​ធំ​ខ្លួន​ឡើង​ច្រើន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ គឺ​រីក​ពី​១,១​សង់ទីម៉ែត្រ​ទៅ​១,៣​សង់ទីម៉ែត្រ​ចាប់ពី​ក្បាល​ទៅ​ដល់​គូទ​ ។​ អវៈយវៈ​លេច​ចេញ​មក​ដូច​ជា​ព្រុយ​ត្រី​ និង​មាន​ដូច​ជា​បន្ទះ​មួយ​នៅ​ខាង​ចុង​ ជាទី​ដែល​ម្រាមដៃ​ម្រាមជើង​នឹង​លូតលាស់​ចេញ​មក​។​ បេះដូង​និង​សួត​ក៏​លូតលាស់​ឡើង​ដែរ​ហើយ​ ដូច​គ្នា​ទៅ​នឹង​ភ្នែក​ ច្រមុះ​ និង​ពោះវៀន​។​ ពេល​នេះ​ខួរក្បាល​និង​ខួរឆ្អឹងខ្នង​ចាប់​រីក​លូតលាស់​ចេញពី​បំពង់​ សរសៃប្រសាទ​(neural​ tube)​មក​ហើយ​។​

អនាគត​មាតា​: ពេល​នេះ​អ្នក​អាច​ដឹង​ថា​ដូច​ជា​មានការ​ប្រែប្រួល​ក្នុង​ខ្លួន​ហើយ​។​ អ្នក​អាច​នៅ​មាន​ចាញ់កូន​រាល់ពេល​ព្រឹក​ និង​មាន​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​មានគភ៌​។​ សុដន់​របស់​អ្នក​រាង​រមាស់​ ហើយ​ទន់​។​

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ​: ដើម្បី​កុំ​ឲ្យ​ក្អួតចង្អោរ​ សូមកុំ​ទុក​ក្រពះ​ឲ្យ​ទទេ​។​ សូម​មាន​ចំណីរ​ចំណុក​ក្នុង​ដៃ​ ហើយ​ហូប​ចំណីរ​អាហារ​តិចតួច​ តែ​ច្រី​ន​ដង​ វា​ប្រសើរ​ជាង​ហូប​អាហារ​ធំៗ​តែ​បី​ពេល​។​

ស​ប្តា​ហ៍​ទី​៨
ទារកៈ នៅ​ក្នុង​ការ​អភិវឌ្ឍ​ជិត​គ្រប់​៦​ស​ប្តា​ហ៍​ហើយ​នេះ​ អំប្រ៊ីយ៉ុង​របស់​អ្នកមាន​ទំហំ​ប៉ុន​ផ្លែ​ទំពាំងបាយជូរ​ហើយ​ គឺ​ពី​១,៤២​ទៅ​២​សង់ទីម៉ែត្រ​។​ គេ​អាច​មើលឃើញ​ត្របកភ្នែក​និង​ត្រចៀក​ហើយ​ ហើយ​ច្រមុះ​ក៏​មើលឃើញ​ដែរ​។​ ដៃ​លូត​វែង​ហើយ​កោង​ត្រង់​កែងដៃ​។​ នៅ​ត្រង់​កន្លែង​ដុះ​ម្រាមដៃ​ម្រាមជើង​ ឃើញ​មាន​ស្នាម​គន្លាក់ៗ​។​

អនាគត​មាតា​: ស្បូន ​របស់​អ្នក​ ដែល​ធ្លាប់តែ​មាន​ទំហំ​ប៉ុន​កណ្តាប់ដៃ​ ពេល​នេះ​បាន​រីក​ធំ​ប៉ុន​ក្រូចថ្លុង​ហើយ​។​ អ្នក​អាច​មាន​អារម្មណ៍​ថា​មាន​អ្វី​ទើសៗ​ឬ​ចុកចាប់​ត្រង់​ផ្នែក​ខាងក្រោម​ ពោះ​ ឬ​ចំហៀង​ខ្លួន​ នេះ​គឺ​ដោយសារ​ស្បូន​របស់​អ្នក​ខំប្រឹង​រីក​ធំ​ទៅ​តាម​គភ៌​។​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើកាលណា​មានការ​កន្ត្រាក់​និង​មាន​ឈាម​ហូរ​ ចេញពី​ទ្វារមាស​ផង​។​

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ​: ពាក់អាវ​ទ្រនាប់​ទ្រ​សុដន់​ឲ្យ​បាន​ល្អ​ក្នុង​ពេល​មានគភ៌​អាច​ជួយ​ធ្វើ​ឲ្យ​ អ្នកសុខ​ស្រួល​ក្នុង​ខ្លួន​ ហើយ​វា​បង្ការ​មិន​ឲ្យ​សុដន់​ធ្លាក់​យារ​ផង​ដែរ​។​ ការ​ធ្វើ​លំ​ហាត់​សាច់ដុំ​ទ្រូង​ក៏​ល្អ​ដែរ​។​

តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​?
ទារក​របស់​អ្នកមាន​មុខមាត់​កាន់តែ​ច្បាស់​ឡើង​ហើយ​។​ ត្រចៀក​ទាំង​គូ​លេច​ចេញ​មក​ដូច​ជា​ត្របក​ស្បែក​នៅ​សងខាង​ក្បាល​។​ មាន​ពន្លក​លេច​ចេញ​មក​ ដែល​នឹង​ក្លាយទៅជា​ដៃ​និង​ជើង​។​ ម្រាមដៃ​ ម្រាមជើង​ និង​ភ្នែក​ក៏​ពក​លេច​ចេញ​មក​ដែរ​។​
បំពង់​សរសៃប្រសាទ​ (​ខួរក្បាល​ មិ​ញ្ឆា​ឆ្អឹងខ្នង​ និង​ជាលិកា​ដទៃ​ទៀត​របស់​ប្រព័ន្ធ​សរសៃវិញ្ញាណ​កណ្តាល​)​ បាន​ចាប់​កកើត​ឡើង​ហើយ​។​ ជាមួយ​គ្នា​នោះ​បំពង់​រំលាយ​អាហារ​ និង​សរីរាង្គ​វិញ្ញាណ​ក៏​អភិវឌ្ឍ​ឡើង​ដែរ​។​ ឯ​ឆ្អឹង​ទន់​បាន​ចាប់​ប្រែ​ក្លាយទៅជា​ឆ្អឹង​ជា​បណ្តើរៗ​ដែរ​ហើយ​។​

រហូត​ដល់​ចុងខែ​ទី​២​ ទារក​របស់​អ្នក​ ដែល​ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​ហ្វឺ​ទូ​ស​ (​ទារក​ក្នុង​ផ្ទៃ​)​ហើយ​ មាន​ប្រវែង​ប្រហែលជា​២,៥៤​សង់ទីម៉ែត្រ​និង​មាន​ទម្ងន់​ប្រហែល​១០​ក្រាម​ហើយ​ មើលទៅ​ឃើញ​មាន​តែ​ក្បាល​(១/៣​នៃ​រាង​កាយ​ពេល​នោះ​គឺ​ក្បាល​)​។​

រួម​ភេទ​ហើយ​អត់​កូន​ទៀត​:​គួរ​ភ័យ​ទេ​?

បើ​អ្នក​កាន់តែ​ចាស់​ នោះ​អ្នក​នឹង​ចំនាយពេល​កាន់តែ​យូរ​ក្នុង​ការ​មានគភ៌​ ដូច្នេះ​ចូរ​ចង​ចាំ​ថា​ នៅ​ពេល​អ្នក​កំពុង​ សំរេចចិត្ត​អ្នក​គួរ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​បញ្ហា​ដែល​អាច ​កើត​មាន​។​ម្តងទៀត​ប្រសិនបើ​ អ្នក​ កាន់​ តែ​ចាស់​ នោះ​អ្នក​កាន់តែ​មានឱកាស​តិចតួច​ក្នុង​ការ​មានកូន​ ដូចនេះ​   អ្នក​ប្រហែលជា​ចង់​ឆាប់​  ទទួលយក​ដំបូន្មាន​ ។​
•​    ​ចំនួន​នៃ​ស្ត្រី​ដែល​មិន​អាច​មានកូន​កើនឡើង​ជាមួយនឹង​អាយុ​ ៖​ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​ ចន្លោះ​​អាយុ​ពី​ ២០​ ទៅ​ ២៤​ឆ្នាំ​គឺ​មិន​អាច​មានកូន​ ប៉ុន្តែ​វា​មានការ​កើនឡើង​ជិត​ដល់​ ៣០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ពី​ ៤០​ ទៅ​ ៤៤​ឆ្នាំ​ ។​
•​    ​គ្រប់ការ​ព្យាបាល​ទាំងអស់​សម្រាប់​ភាព​មិន​មានកូន​ គឺ​អាច​មាន​ភាព​ជោគជ័យ​សំរាប់​គូ​ស្វាមីភរិយា​
ដែល​មាន​អាយុ​ក្រោម​ ៣០​ឆ្នាំ​ ។​
• ​    ​គុណភាព​ទាំងអស់​នៃ​មេជី​វិត​ញី​របស់​ស្ត្រី​ មានការ​អន់​ថយ​ទៅ​តាម​អាយុ​ ក៏​ដូច​ជា​ចំនួន​នៃ​មេជី​វិត​ញី​ដែល​មាន​សុខភាព​បាន​បង្កើត​ក្នុង​ពេល​ណាមួយ ​ ។​
•​    ​ស្បូន​របស់​ស្ត្រី​  គឺ​មិនសូវ​ទទួលយក​ស៊ុត​បង្ក​កំណើត​ នៅ​ពេល​ដែល​នាង​កាន់តែ​ចាស់​ ដូច្នេះ​ការ​រីក​
លូតលាស់​នៃ​មេជី​វិត​ញី​គឺ​ ហាក់ដូចជា​មិន​អាច​កើត​មាន​ ។​
• ​    ​កម្រិត​មិន​ត្រឹមត្រូវ​នៃ​អរ​ម៉ូ​ន​ luteinizing​ hormone​ (LH)​ និង​ follicle-stimulating​ hormone​ (FSH)​ អាច​​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អូវុល​របស់​ស្ត្រី​ ។​ ចំពោះ​បុរស​ ក៏​មាន​អរ​ម៉ូ​ន​ពីរ​នេះ​ផង​ដែរ​ គឺ​ (LH)​ និង​  (FSH)​ ដែល​ជួយ​ជំរុញ​ពងស្វាស​អោយ​ផលិត​មេជី​វិត​ឈ្មោល​ ។​ ដូចនេះ​ ប្រសិនបើ​ក្រពេញ​បញ្ចេញ​ទឹករំអិល​​របស់​បុរស​ មិន​បញ្ចេញ​អរ​ម៉ូ​ន​ (LH)​ និង​  (FSH)​ គ្រប់គ្រាន់​ទេ​ នោះ​សម្ថ​ភាព​របស់​គាត់​ក្នុង​ការ​ផលិត​មេជី​វិត​ឈ្មោល​នឹង​ចុះ​អន់​ខ្សោយ​ ។​
•​    ​ចំពោះ​បុរស​ និង​ ស្ត្រី​ ប្រសិនបើ​ក្រពេញ​ ទី​រ៉ូ​អ៊ី​ត​ និង​ អា​ដ្រេ​ណា​ល់​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​ទេ​ នោះ​
ការ​ផលិត​ស្ពែម៉ាតូសូអ៊ីត​ និង​ ការ​បញ្ចេញ​អូវុល​នឹង​មាន​ផល​ប៉ះពាល់​ ។​

តើ​អ្នកមាន​បញ្ហា​រឺទេ​ ?
ប្រសិនបើ​អ្នក​កំពុង​មាន​ភាព​ពិបាក​ក្នុង​ការ​មានគភ៌​ វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​មាន​លទ្ធភាព​មានកូន​នោះ​ទេ​។​ភាព​មិន​មានកូន ​ មាន​ន័យ​ខុសៗ​គ្នា​ ទៅ​តាម​មនុស្ស​ផ្សេងៗ​គ្នា​។​ វា​ពិតជា​មាន​ន័យ​ផ្សេង​គ្នា​ ចំពោះ​វេជ្ជបណ្ឌិត​ និង​គូ​ស្វាមីភរិយា​។​ ប្តី​ប្រពន្ធ​ភាគច្រើន​ដែល​គិត​ថា​ ពួក​គេ​មិន​អាច​មានកូន​បាន​នោះ​ គឺ​ការ​ពិត​ពួក​គេ​គ្រាន់តែ​ពិបាក​ក្នុង​ការ​មានកូន​ប៉ុណ្ណោះ​។​ ជាមួយនឹង​ ជំនួយ​ពួក​គេ​ពិតជា​អាច​មានគភ៌​ដោយ​ជោគជ័យ​បាន​ ។​

តើ​ភាព​មិន​អាច​មានកូន​បាន​ ជា​អ្វី​?
ភាព​មិន​អាច​មានកូន​ មិនមែន​ជា​ករណី​ដែល​តែងតែ​អាច​ រឺ​មិន​អាច​មានគភ៌​បាន​នោះ​ទេ​។​ ស្វាមីភរិយា​មួយគូ​​ប្រហែលជា​មិន​មាន​ភាព​ពិបាក​ ក្នុង​ការ​មានគភ៌​កូន​ទី​១​ ប៉ុន្តែ​ក្រោយមក​ទៀត​បាន​រក​ឃើញ​ថា​ពួក​គេ​ មិន​អាច​មាន​គភ៌​កូន​លើក​ទី​២​បាន​។​ ក្នុង​ករណី​នេះ​គេ​ហៅ​ថា​ ភាព​មិន​អាច​មានកូន​ក្នុង​កំរិត​មធ្យម​។​  ដៃគូ​ផ្សេង​ទៀត​ ដែល​ពូក​​គេ​ទាំង​ពីរ​នាក់​ធ្លាប់​មានកូន​ជាមួយនឹង​ដៃគូ​ចាស់​របស់​ពួក​គេ​ បែរជា​ឥលូវ​នេះ​ រក​ឃើញ​ថា​ពួក​គេ​មិន​អាច​មានកូន​ជាមួយ​គ្នា​បាន​ ។
លទ្ធភាព​នៃ​ការ​បង្ក​កំណើត​របស់​គូ​ស្វាមីភរិយា​មួយគូ​ គឺជា​ផលបូក​រវាង​លទ្ធភាព​មានកូន​របស់​ពួក​គេ​ម្នាក់ៗ​ ។​ប្រសិនបើ​ពួក​គេ​ទាំង​ពីរ​អ្នកមាន​បញ្ហា​ក្នុង​ការ​បង្ក​កំណើត​ នោះ​វា​ប្រហែលជា​ពិបាក​សំរាប់​ពួក​គេ​ ក្នុង​ការ​មានកូន​។​ប៉ុន្តែ​ប្រសិនបើ​មាន​ដៃគូ​ម្នាក់​ មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បង្ក​កំណើត​ វា​ប្រហែលជា​នៅ​តែ​អាច​ទៅ​រួច​ចំពោះ​ពួក​គេ​ក្នុង​ការ​មានគភ៌​។​ គូ​ស្វាមីភរិយា​ភាគច្រើន​ អាច​មានគភ៌​បាន​ក្នុង​រយៈពេល​ ៤​ទៅ​ ៦​ខែ​នៃ​ការ​ព្យាយាម​ ។​ប្រសិនបើ​ស្វាមីភរិយា​មួយគូ​ មិន​អាច​មានកូន​បាន​បន្ទាប់​ពី​រយៈពេល​ ៦​ខែ​ ហើយ​ទៅ​សុំ​យោបល់​ពី​វេជ្ជបណ្ឌិត​ ពួក​គេ​ទំនងជា​ត្រូវ​បាន​ប្រាប់​អោយ​ត្រលប់​មក​វិញ​ ហើយ​បន្ត​ព្យាយាម​ និង​ត្រលប់​មក​វិញ​បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​ ប្រសិនបើ​ពុំ​មាន​អ្វី​កើតឡើង​ទេ​ ។
អាយុ​គឺជា​កត្តា​មួយ​សំរាប់​ស្ត្រី​។​ តាម​ដែល​ស្ត្រី​ម្នាក់​កាន់តែ​ចាស់​ នោះ​គុណភាព​នៃ​មេជី​វិត​ញី​របស់​នាង​ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​ដែរ​។​ តាម​ស្ថិតិ​បាន​បង្ហាញ​ថា​ ប្រហែលជា​ ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ នឹង​អាច​មានកូន​បាន​ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការ​ព្យាយាម​ ហើយ​អ្នក​ដែល​នៅ​សល់​ទៀត​ នៅ​តែ​អាច​មានឱកាស​ល្អ​ក្នុង​ការ​មានកូន​ដោយ​ធម្មតា​បាន​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​ទៀត​ រឺ​លើស​ពី​នេះ​។​ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ ៣០​ឆ្នាំ​ គឺ​មាន​ស្ថិតិ​ប្រូ​បា​ប៊ី​លី​តេ​ទាប​ ក្នុង​ការ​មានកូន​បន្ទាប់​ពី​រយៈពេល​ ១​ឆ្នាំ​នៃ​ការ​ព្យាយាម​។​ពួក​គេ​ មិន​គួរ​រង់ចាំ​យូរ​ក្នុង​ការ​ទទួលយក​ដំបូន្មាន​នោះ​ទេ​។
វិធី​ជា​ច្រើន​ដែល​អាច​ជួយ​ អោយ​ស្វាមីភរិយា​មានកូន​បាន​ គឺ​មាន​ចាប់ពី​ដំបូន្មាន​សាមញ្ញ​ធម្មតា​ អំពី​វិធីសាស្ត្រ​រួម​ភេទ​ រហូត​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំ​ ការ​វះកាត់​ និង​ចុង​ក្រោយ​បំផុត​នោះ​គឺ​ បច្ចេកទេស​វិទ្យា​ថ្មី​ជំនួយ​ដល់​ប្រព័ន្ធ​​បន្ត​ពូជ​ (Assisted​ reproductive​ technology​ ART​ )​ ។​ជំនួយ​គឺ​មាននៅ​ទីនោះ​ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ពី​អ​សម្ថ​ភាព​មាន​​កូន​ អាច​សាកល្បង​ការ​ព្យាយាម​ និង​ដំណោះស្រាយ​របស់​អ្នក​។​ មិន​ថា​ដៃគូ​ណា​មាន​បញ្ហា​ក្នុង​ការ​មានកូន​ប្រហែល​ជា​អាច​មាន​អារម្មណ៍​ គំរាមកំហែង​ និង​ថែម​ទាំង​មាន​កំហុស​ដូច្នេះ​ចូរ​អ្នក​ត្រៀម​មានចិត្ត​សណ្តោស​ និង​គាំទ្រ​ ។​

ផល​ប៉ះពាល់​ផ្នែក​អារម្មណ៍
គូ​ស្វាមីភរិយា​ដែល​កំពុង​មាន​បញ្ហា​ ក្នុង​ការ​មានគភ៌​ ក៏​ប្រហែលជា​អាច​កំពុង​មាន​ភាព​ពិបាក​ផ្សេង​ទៀត​ផង​ដែរ​។​ហើយ​ប្រសិនបើ​ពួក​ គេ​ ទៅ​ទទួលយក​ការ​ព្យាបាល​សំរាប់​ភាព​មិន​មានកូន​ ពួក​គេ​ប្រហែលជា​យល់​ឃើញ​ថា​ វា​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ស្ត្រេ​ស​។​ វា​ស្ទើរតែ​មានការ​ជ្រៀតជ្រែក​ដែល​មិន​អាច​ទទួលយក​បាន​ ជាមួយនឹង​ជីវិត​រួម​ភេទ​​របស់​ពួក​គេ​ ហើយ​ថែម​ទាំង​អាច​បំផ្លាញ​សេចក្តី​ស្នេហា​ដែល​ដៃគូ​មាន​ចំពោះ​គ្នា​ ។​  ការ​ចំណាយ​ដ៏​ច្រើន​សំរាប់​ការ​ព្យាបាល​ ក៏​អាច​ជា​ប្រភព​ដ៏​ធំ​នៃ​ស្ត្រេ​ស​ ហើយ​ដូចនេះ​វា​ពិតជា​ ចាំបាច់​ណាស់​សំរាប់​អ្នក​ទាំង​ពីរ​  ក្នុង​ការ​តាំងចិត្ត​​ប្រឈម​នឹង​បញ្ហា​នេះ​ ។
ភាព​មិន​អាច​មានកូន​បាន​ អាច​ជា​ភាព​មិន​ពិត​ នៃ​មូលដ្ឋាន​គ្រិះ​សិ​ទិ្ធ​របស់​មនុស្ស​ ហើយ​គូ​ស្វាមីភរិយា​ដែល​អស​​ម្ថ​ភាព​មានកូន​ អាច​មាន​អារម្មណ៍​មិន​យុ​តិ្ត​ធម៌​ ខកចិត្ត​ និង​ទុក្ខសោក​។​ ការ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​ចង់​មាន​កូន​បាន​ គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ជីវិត​រស់នៅ​របស់​គូ​ស្វាមីភរិយា​មួយ​ចំនួន​ ហើយ​វា​ក៏​អាច​អោយ​ពួក​គេ​ មាន​អារ​ម្ម​ណ៍​មិនល្អ​ចំពោះ​គ្រប់​ទិដ្ឋភាព​ក្នុង​ជីវិត​។​ ម្នាក់​ រឺ​ដៃគូ​ទាំង​ពីរ​នាក់​ អាច​ក្លាយជា​ឯកោ​ និង​ប្រឆាំង​នឹង​សង្គម​ ហើយ​ទំ​នាក់​ទំនង​ក៏​ប្រហែលជា​អាច​បែកបាក់​នៅ​ក្រោម​សម្ពាធ​មួយ​។​

ផលប្រយោជន៍​នៃ​ការ​ពិភាក្សា
ជាមួយនឹង​ភាព​តានតឹង​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ ការ​ព្យាបាល​អ​សម្ថ​ភាព​ក្នុង​ការ​បង្ក​កំណើត​ គូ​ស្វាមីភរិយា​ត្រូវ​ការ​ និង​សាក​សម​ទទួលយក​ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​។​ ប្រសិនបើ​អ្នក​សំរេចចិត្ត​ចាប់ផ្តើម​ ទទួលយក​វគ្គ​ស្រាវជ្រាវ​​និង​ព្យាបាល​ សូម​ធ្វើការ​សាកសួរ​វេជ្ជបណ្ឌិត​ អោយ​គាត់​ណែនាំ​អ្នក​ ទៅ​ជួបនឹង​អ្នក​ប្រឹក្សា​ដើម្បី​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ស្ត្រេ​ស​។​ កុំ​មាន​អារម្មណ៍​ថា​ អ្នក​ត្រូវ​រង់ចាំ​ រហូត​ដល់​អ្នក​យល់​ឃើញ​ថា​ អ្នក​ត្រូវ​ទទួលយក​ការ​ព្យាបាល​ក្នុង​កំរិត​​មធ្យម​ អ្នក​ត្រូវ​ទទួលយក​ដំបូន្មាន​ចាប់តាំងពី​ដំបូង​មក​ម្ល៉េះ​។​ ទំរង់ការ​មួយ​ចំនួន​ រួម​មានការ​សួរ​សំនួរ​ខ្លួនឯង​យ៉ាង​ស៊ី​ជំរៅ​ ដែល​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ ហើយ​គូ​ស្វាមីភរិយា​នឹង​ត្រូវការ​ ការ​គាំទ្រ​យ៉ាង​ធំធេង​ការ​ព្យាបាល​ក៏​អាច​មាន​រយៈពេល​យូរ​ និង​ជ្រៀតជ្រែក​ផង​ដែរ​ ហើយ​វា​ក៏​មាន​បញ្ហា​ក្រមសីលធម៌​ជា​ច្រើន​ដែល​នៅ​ជុំ​​វិញ​បច្ចេកវិទ្យា​ ជំនួយ​ដល់​ប្រព័ន្ធ​បន្ត​ពូជ​,​ ការ​ដាក់​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន​ និង​ការ​ប្រើប្រាស់​ជំនួយ​ពី​អ្នក​ដទៃ​។​

កត្តា​ចិត្តសាស្ត្រ​ដែល​ប៉ះពាល់​ដល់​ភាព​មានកូន

ឥ​ទិ្ធ​ពល​នៃ​អារម្មណ៍​របស់​អ្នក​អាច​ប៉ះពាល់​ដល់​ សម្ថ​ភាព​មានកូន​របស់​អ្នក​ដោយ​បណ្តាល​អោយ​មាន​ផល​រំខាន​ដល់​អរ​ម៉ូ​ន​ ឬ​ អ​សម្ថ​ភាព​។​ ដូច្នេះ​បើ​គ្មាន​ការ​គាំទ្រ​ត្រឹមត្រូវ​ទេ​ ការ​ព្យាបាល​ភាព​មិន​អាច​មានកូន​ អាច​ធ្វើ​អោយ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​ ។​ម្យ៉ាងវិញទៀត​ វេជ្ជបណ្ឌិត​មាន​ភស្តុ​តាង​ដែល​គូ​ស្វាមីភរិយា​មួយ​ចំនួន​ អាច​មានកូន​វិញ​​ភ្លាមៗ​បាន​ បន្ទាប់​ពី​ការ​សំរេចចិត្ត​ទទួលយក​ការ​ស្រាវជ្រាវ​ពី​ភាព​មិន​អាច​មានកូន​ របស់​ពួក​គេ​។​ វា​ហាក់ដូចជា​ការ​សំរេចចិត្ត​ធ្វើ​អ្វី​សំរាប់​បញ្ហា​នេះ​ គឺ​អាច​បញ្ចេញ​ភាព​តានតឹង​ ដែល​អាច​បញ្ឈប់​ពួក​គេ​ពី​ការ​មានគភ៌​បាន​។​

ភាព​មិន​អាច​មានកូន​ដែល​មិន​អាច​ពន្យល់​បាន
នៅ​ក្នុង​ចក្រភព​អង់គ្លេស​ ១២​ភាគរយ​នៃ​គូ​ស្វាមីភរិយា​ ដែល​មាន​បញ្ហា​ក្នុង​ការ​មានកូន​ អាច​ប្រឈម​មុខ​នឹង​ការ​ពិត​ដែល​អ​សម្ថ​ភាព​ក្នុង​ការ​មានកូន​របស់​ពួក​គេ​ មិន​អាច​បកស្រាយ​បាន​។​  ចំពោះ​គូ​ស្វាមីភរិយា​ទាំងនោះ​ ហាក់ដូច​ ជា​ត្រូវការ​ពិចារណា​ នូវ​ការ​ព្យាបាល​ជា​មូលដ្ឋាន​ ប៉ុន្តែ​ជា​ទូទៅ​វា​ត្រូវ​បាន​គេ​គាំទ្រ​ថា​ វា​ពិតជា​ល្អ​បំផុត​សំរាប់​ពួក​គេ​​ក្នុង​ការ​រង់ចាំ​ ៣​ឆ្នាំ​ទៀត​ អាស្រ័យ​ទៅ​លើ​អាយុ​របស់​ស្ត្រី​ និង​រង់ចាំ​ប្រសិនបើ​មាន​អ្វី​កើត​ឡើងជា​ធម្មជាតិ​ ។​ បន្ទាប់​ពី​នេះ​វា​មានការ​ព្យាបាល​ជា​ច្រើន​ ដែល​អាច​សំរេច​ជោគជ័យ​បាន​ ដូច​ជា​ ការ​ចាក់​បញ្ចូល​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន​ រួម​ទាំង​ការ​ជំរុញ​ពី​ ក្ល​មី​ហ្វែ​ន​ (​ clomiphene)​ ឬ​ follicle-stimulating​ hormone​ (FSH),​ GIFT,​និង​ IVF​ ។​​ការ​ព្យាបាល​ដោយ​ថ្នាំ​ ជាមួយនឹង​ ប្រូ​ម៉ូ​គ្រីប​ទី​ន​(bromocriptine)​ គឺ​មិនសូវ​មាន​ប្រ​សិ​ទិ្ធ​ភាព​ទេ​។​ ការ​ស្រាវជ្រាវ​ដែល​ត្រូវធ្វើ​ឡើង​ដើម្បី​ស្វែងរក​ថា​ តើ​វា​អាច​មានការ​ចូលរួម​ពី​កត្តា​ភាព​សុំា​ ប្រហែលជា​អាច​ទទួល​បាន​ផ្លែផ្កា​ផង​ដែរ​។​

 

គភ៌​របស់​អ្នក​នៅ​ខែ​ដំបូង​:​អ្វី​ដែល​អ្នក​ម្តាយ​វ័យក្មេង​ត្រូវ​ដឹង​

បើសិនជា​អ្នក​ទើបតែ​មាន​ផ្ទៃពោះ​ជា​លើក​ដំបូង​ ឬ​មាន​បំណង​ចង់​មាន​ផ្ទៃពោះ​ អ្នក​ពិតជា​មាន​សំណួរ​ជា​ច្រើន​អំពី​អ្វី​ដែល​អ្នក​រំពឹង​ចង់បាន​ ។​ តើ​រាង​កាយ​អ្នក​នឹង​ប្រែប្រួល​ទៅ​ជា​យ៉ាងដូចម្តេច​?​ តើ​មាន​អ្វីខ្លះ​កើតឡើង​ក្នុង​រូប​អ្នក​?​
វេ​ប​សាយ​សុខភាព​ http://www.health.com.kh​ បាន​ខិតខំ​ស្រាវជ្រាវ​ដើម្បី​ជួយ​ដឹកនាំ​អ្នក​ ពី​ស​ប្តា​ហ៍​មួយ​ទៅ​ស​ប្តា​ហ៍​មួយទៀត​ រហូត​ពេញ​មួយ​រយៈពេល​៩​ខែ​នៃ​គភ៌​របស់​អ្នក​។​ យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​ព័ត៌មាន​អំពី​រូបរាង​កាយ​របស់​អ្នក​និង​កូន​ របស់​អ្នក​ក្នុង​ស​ប្តា​ហ៍​នីមួយៗ​ ជាមួយនឹង​ចំណុច​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​។​ សូម​ចាប់ផ្តើម​ជាមួយនឹង​រឿងរ៉ាវ​នៅ​ក្នុង​ស្បូន​។

ទារកៈ ទារក​របស់​អ្នក​គ្រាន់តែ​ជា​ពន្លឺ​ភ្លិ​ប​ភ្លែតៗ​មួយ​នៅ​ក្នុង​ក្រសែភ្នែក​ របស់​អ្នក​ តែ​ប៉ុណ្ណោះ​។​ ថ្វីបើ​ថា​វា​មានការ​ច្រ​លំ​គ្នា​នៅ​ក្នុង​ការ​គណនា​អំពី​គភ៌​ ដោយ​គិត​ចាប់តាំងពី​មុន​ពេល​ដែល​ទារក​បាន​ចាប់បដិសន្ធិ​ពិតប្រាកដ​ម្ល៉េះ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​របស់​អ្នក​ច្រើន​តែ​ចាប់​គិត​ថា​អ្នក​មានគភ៌​ពី​ត្រឹម​ ពេល​ដែល​អ្នក​បាត់​រដូវ​ជា​លើក​ដំបូង​មក​ ព្រោះ​គេ​មិន​អាច​ដឹង​ច្បាស់​ថា​គភ៌​បាន​ចាប់ផ្តើម​ពិតប្រាកដ​ពី​ពេល​ណា​មក​ នោះ​ទេ​។​

អនាគត​មាតា​(Mom-to-be): នៅ​ពេល​ចាប់ផ្តើម​រដូវ​នីមួយៗ​ មេជី​វិត​ញី​គេ​ហៅ​ថា​អូវុល​ (ova)​ ប្រមាណ​ជា​២០​ដែល​ចូល​ទៅ​ទុំ​ជោរ​នៅ​ក្នុង​ថង់​មាន​អង្គធាតុ​រាវ​ពេញ​ ហៅ​ថា​ហ្វូ​លី​គុល​(follicles)​ ។​ ក្នុង​ចំណោម​ហ្វូ​លី​គុល​ទាំង​អស់នោះ​ មាន​ហ្វូ​លី​គុល​មួយ​ដែល​ទុំ​ហើយ​ដាច់ដោច​ជា​បំណែក​ ធ្វើ​អោយ​មេជី​វិត​ញី​ឬ​អូវុល​របូត​ចេញ​ហើយ​ធ្វើ​ដំណើរ​ចុះ​ទៅ​តាម​បំពង់​ ហ្វា​ឡូ​ព្យ​ង់​(fallopian)​ ទៅ​រង់ចាំ​ការ​កកើត​នៃ​គភ៌​។​ ប៉ុន្តែ​មេជី​វិត​ញី​មួយ​អាច​នឹង​ក្លាយទៅជា​គភ៌​បាន​តែ​នៅ​ក្នុង​រយៈពេល​១២​ ទៅ​២៤​ម៉ោង​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​វា​បាន​ព្រ​លែង​មក​។​ សូមកុំ​អស់សង្ឃឹម​អ្វី​ បើសិនជា​មិន​បានការ​ទេ​ក្នុង​លើក​ទី​១​នេះ​។​ អ្នកមាន​ភ័ព្វ​អាច​នឹង​មានគភ៌​បាន​តែ​ចំនួន​២០%​តែ​ប៉ុណ្ណោះ​ ក្នុង​មួយ​ខែៗ​។​

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ : ​ អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​អំពី​ការ​ហៀបនឹង​មានគភ៌​ ជាមួយនឹង​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​(OB-Gyn)​ របស់​អ្នក​ ដើម្បី​កំណត់​រក​គ្រោះថ្នាក់​នៃ​ជំងឺ​ជំងឺ​កាមរោគ​ ភាព​ចៃដន្យ​នៃ​បរិស្ថាន​ និង​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ចាំបាច់​ដើម្បី​ធានា​ការ​មានគភ៌​និង​ទារក​ ប្រកប​ទៅ​ដោយ​សុខភាព​ល្អ​។​ វា​គឺជា​ការ​សំខាន់​ណាស់​បើសិនជា​អ្នក​ចាប់ផ្តើម​លេប​អាស៊ីត​ហ្វូ​លិ​ក​ (folic​ acid)​ ឲ្យ​បាន​០.៤​មក្រ​ឬ​៤០០​មីក្រូ​ក្រាម​ក្នុង​១​ថ្ងៃៗ​។​ មានការ​បញ្ជាក់​ថា​ការ​លេប​អាស៊ីត​ហ្វូ​លិ​ក​មុន​ពេល​មានគភ៌​បាន​ជួយ​កាត់​ បន្ថយ​ការ​ដែល​អាច​នឹង​មានការ​ខូចខាត​ដល់​បំពង់​សរសៃប្រសាទ​(neural​ tube​ defect)​ ដូច​ជា​ការ​ព្រែក​ឆ្អឹងខ្នង​(spina​ bifida)​ជាដើម​ បាន​យ៉ាងច្រើន​។​

ស​ប្តា​ហ៍​ទី​៣
ទារកៈ​ សូម​ជួយ​អបអរសាទរ​!​ បើសិនណា​ជា​មេជី​វិត​ញី​របស់​អ្នក​និង​ង​មេជី​វិត​ឈ្មោល​របស់​បុរស​ឬ​ស្ពែ​រ ​ម៉ា​តូ​សូ​អ៊ី​តរបស់​ដៃគូ​អ្នក​បាន​ជួប​គ្នា​សម្រេច​ នោះ​អំ​ប្រ៊ី​យ៉ូ​ ង​(embryo)​ របស់​អ្នក​បាន​ចាប់​កកើត​ហើយ​ បើ​ទោះបីជា​វា​នៅ​តូច​ខ្លាំង​ណាស់​យ៉ាងណា​ក្តី​ គឺ​មាន​ទំហំ​ត្រឹមតែ​ប៉ុន​ក្បាល​ម្ជុល​តែ​ប៉ុណ្ណោះ​។​ វា​នៅ​មិន​ទាន់​មាន​រាង​ជា​ហ្វឺ​ទូ​ស​(fetus)​ឬ​ជា​ទារក​ក្នុង​ស្បូន​ នៅឡើយ​ទេ​។​វា​គឺជា​សំណុំ​កោសិកា​មាន​ចំនួន​ប្រមាណ​ជា​១០០​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​បង្កើន​ចំនួន​និង​រីក​ធំធាត់​ឡើង​លឿន​ណាស់​។​ ផ្នែក​ខាងក្រៅ​នៃ​កោសិកា​នឹង​ក្លាយទៅជា​សុក​(placenta)​ ចំណែកឯ​ផ្នែក​ខាងក្នុង​វិញ​វា​នឹង​ក្លាយទៅជា​អំប្រ៊ីយ៉ុង​។

អនាគត​មាតា​: អ្នក​មិន​ទាន់​កត់សំគាល់​ឃើញ​ថា​មានការ​ប្រែប្រួល​អ្វី​នៅឡើយ​ទេ​។​ វា​ទើបតែ​ជា​ការ​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ​។​ សូម​រំលឹក​ថា​អ្នក​នៅ​មិន​ទាន់​បាត់​រដូវ​នៅឡើយ​។​

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ
:​ អ្នក​អាច​ធ្វើតេស្ត​រក​ភាព​មានគភ៌​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន​ ដូច​ជា​ធ្វើតេស្ត​ទឹកមូត្រ​ជាដើម​ ដែល​មាន​ប្រសិទ្ធភាព​ដូច​ជា​តេស្ត​ឈាម​នៅ​ឯ​គ្លីនិក​របស់​វេជ្ជបណ្ឌិត​ដែរ​ ហើយ​ផ្តល់​លទ្ធផល​ឲ្យ​អ្នក​បានដឹង​ភ្លាមៗ​ ទម្រាំ​តែ​មាន​ពេល​ទៅ​រក​វេជ្ជបណ្ឌិត​បាន​។​ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រាកដ​ អ្នក​ត្រូវ​អាន​ការ​ណែនាំ​ឲ្យ​បាន​ច្បាស់​ និង​ធានា​ថា​ឧបករណ៍​ប្រើប្រាស់​ស្អាត​ល្អ​។​

ស​ប្តា​ហ៍​ទី​៤
ទារកៈ
ទារក​របស់​អ្នក​នៅ​តូច​ខ្លាំង​ណាស់​នៅឡើយ​ គឺ​មាន​ទំហំ​ប្រមាណ​ពី​០.០១៤​ទៅ​០.០៤​អ៊ី​ញ​(inches)​ តែ​ប៉ុណ្ណោះ​។​ នៅ​ក្នុង​អាយុប្រមាណ​ជា​២​ស​ប្តា​ហ៍​នោះ​ អំប្រ៊ីយ៉ុង​បាន​លូតលាស់​ធំ​ឡើង​ជាមួយនឹង​ការ​បង្កើន​កោសិកា​បាន​ប្រមាណ​ជា​ ១៥០​។​ វា​រស់រាន​បាន​ដោយសារ​ការ​បញ្ចេញ​សារជាតិ​ចិញ្ចឹម​ទៅ​ឲ្យ​ពី​ស្រទាប់​ ខាងក្នុង​របស់​ស្បូន​ (uterine​ lining)​មក​។​ នៅ​ពេល​នោះ​ កោសិកា​បាន​ចាប់ផ្តើម​បំបែក​មុខងារ​គ្នា​ហើយ​។​ ស្រទាប់​ខាងក្រៅ​នឹង​ក្លាយទៅជា​ប្រព័ន្ធ​ខួរក្បាល​ ស្បែក​ និង​សក់​។​ ស្រទាប់​ខាងក្នុង​នឹង​ក្លាយទៅជា​សរីរាង្គ​ដកដង្ហើម​ និង​រំ​ លាយ​អាហារ​ ចំណែកឯ​ស្រទាប់​កណ្តាល​វិញ​ វា​នឹង​ក្លាយទៅជា​អដ្ឋិសង្ខលិក​ ឆ្អឹងឆ្អែង​ ឆ្អឹងខ្ចី​(cartilage)​ សាច់ដុំ​ ប្រព័ន្ធ​ឈាម​រត់​ ថ្លើម​ និង​សរីរាង្គ​ភេទ​។​

អនាគត​មាតា​: អ្នក​ប្រហែលជា​រង់ចាំ​រដូវ​របស់​អ្នក​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ ក៏​ប៉ុន្តែ​បើសិនជា​វា​មិន​មាន​មក​ទេ​ នោះ​គឺជា​សញ្ញា​ដំបូង​បញ្ជាក់​ថា​អ្នក​មានគភ៌​ហើយ​។​ អ្នក​អាច​នឹង​កត់សំគាល់​ឃើញ​ថា​មាន​អំប្រ៊ីយ៉ុង​នៅ​ក្នុង​ស្បូន​អ្នក​ ក៏​ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ទាន់​ឃើញ​មាន​អ្វី​ប្លែក​នៅឡើយ​ទេ​ បើ​ទោះបីជា​ថង់ទឹកភ្លោះ​(amniotic​ cavity)​ និង​ សុក​(placenta)​ បាន​កកើត​លេច​រូបរាង​ហើយ​នៅ​ក្នុង​ស្បូន​របស់​អ្នក​ ថង់ទឹកភ្លោះ​នោះ​នឹង​ពេញ​ទៅ​ដោយ​អង្គ​ ធាតុ​រាវ​ រីឯ​សុក​គឺជា​អ្នក​នាំ​យក​អុកស៊ីហ្សែន​និង​ចំណីអាហារ​ទៅ​ចិញ្ចឹម​ទារក​របស់​ អ្នក​។

ចំណុច​សំខាន់​សម្រាប់​ស​ប្តា​ហ៍​នេះ​: សូមអ្នក​បរិភោគ​ប្រកបដោយ​សុខភាព​ ពោល​គឺ​ជ្រើសរើស​យក​តែ​ចំណីអាហារ​ណា​ដែល​មាន​អនាម័យ​ល្អ​ និង​ផឹកទឹក​យ៉ាងតិច​៦​ទៅ​៨​កែវ​ធំ​ក្នុង​១​ថ្ងៃៗ​។​ ក៏​ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ខំ​ហូប​អាហារ​សម្រាប់​គ្នា​ពីរ​នាក់​នោះ​ទេ​ ព្រោះ​អ្នក​ត្រូវការ​ត្រឹមតែ​៣០០​កាឡូរី​បន្ថែម​ក្នុង​១​ថ្ងៃៗ​តែ​ប៉ុណ្ណោះ​ ក្នុង​ពេល​មានគភ៌​នេះ​។​ ហើយ​សូមកុំ​ឲ្យ​មានការ​បារម្ភ​អ្វី​បើសិនជា​អ្នក​ទទួលទាន​មិនសូវ​បាន​នៅ​ ក្នុង​មួយ​រយៈកាល​ដំបូង​ ដោយ​មក​ពី​ការ​ចាញ់កូន​។​ បើសិនណា​ជា​អ្នក​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ​ នោះ​ទារក​របស់​អ្នក​នឹង​ទទួលយក​បាន​នូវ​អ្វី​ដែល​គេ​ត្រូវការ​។​

តើ​មាន​អ្វី​កើតឡើង​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​?

នៅ​ក្នុង​ពេល​ដែល​ពង​រីក​ធំធាត់​ឡើង​ មាន​ថង់​ទឹក​មួយ​កកើត​ឡើង​ជុំវិញ​វា​ ដែល​គេ​ហៅ​ថា​ថង់ទឹកភ្លោះ​(am-niotic​ sac)​។​ ថង់​នេះ​ជួយ​ការពារ​ការ​រីក​លូតលាស់​របស់​អំប្រ៊ីយ៉ុង​ មិន​ឲ្យ​មានការ​ប៉ះទង្គិច​ជាមួយនឹង​អ្វីៗ​ដែល​នៅ​ជុំវិញ​វា​។​
សុក​ក៏​រីក​ធំធាត់​ឡើង​ដែរ​។​ វា​គឺជា​សរីរាង្គ​មួយ​មាន​រាង​មូល​ សំប៉ែត​ ដែល​ផ្ទេរ​ចំណីអាហារ​ពី​មាតា​ទៅ​ឲ្យ​ទារក​ រួច​នាំ​យក​កាក​សំណល់​ពី​ទារក​ចេញ​មក​វិញ​។​
ទារក​ចាប់​មានមុខមាត់​ហើយ​ ជាមួយនឹង​រង្វង់​ខ្មៅ​នៃ​ភ្នែក​។​ មាន​ឃើញ​លេច​រាង​មាត់​ ធ្គា​ម​ខាងក្រោម​ បំពង់ក​ ចេញ​មក​ហើយ​។​ កោសិកា​ឈាម​ក៏​ចាប់​កកើត​ឡើង​ដែរ​ ហើយ​វា​នឹង​មាន​ចរន្តឈាម​រត់​នៅ​ក្នុ​ពេល​ខាង​មុខ​។​
នៅ​ចុងបញ្ចប់​នៃ​ខែ​ទី​១​នេះ​ ទារក​របស់​អ្នកមាន​ទំហំ​ប្រហែលជា​១/៤​អ៊ី​ញ​ គឺ​តូច​ជាង​គ្រាប់ស្រូវ​។​

 

តើ​ស្ត្រី​មានគភ៌​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មារ​និង​សំបុក​ឆ្មារ​ដែរឬទេ​?

 

​ស្ត្រី​មានគភ៌​គួរតែ​នៅ​ ឱ្យ​ឆ្ងាយ​ពី​សត្វ​ឆ្មារ​និង​សំបុក​ឆ្មារ​ដោយសារតែ​ការឆ្លង​ម្យ៉ាង​ដែល​ បណ្តាល​មកពី​ប៉ារ៉ាស៊ីត​ម្យ៉ាង​ហៅថា Toxoplasma gondii​។ លាមក​និង​ទឹកនោម​សត្វ​ឆ្មារ​គឺជា​ប្រភព​ធំ​បំផុត​នៃ​ការឆ្លង​មេរោគ​ពី​ ប៉ារ៉ាស៊ីត​នេះ ព្រោះ​សត្វ​ឆ្មារ​គឺជា​អ្នក​ផលិត​ប៉ារ៉ាស៊ីត​ឡើង​ដែល​ដំណើរ​ផលិត​នេះ​ ប្រព្រឹត្តទៅ​នៅ​ក្នុង​ពោះវៀន​របស់​វា​។ ប៉ារ៉ាស៊ីត​ប្រភេទ​នេះ​ក៏​អាច​រកឃើញ​នៅក្នុង​សាច់​ឆៅ​ឬ​ចម្អិន​មិន​ឆ្អិន​ ល្អ ឬ​ក្នុង​ដី​កខ្វក់​ផងដែរ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ (CDC) បាន​ធ្វើ​ការប៉ាន់ស្មាន​ថា ស្ត្រី​នៅ​អាយុ​មានគភ៌​ប្រហែលជា ១៥​ភាគរយ ដែល​ស៊ាំ​នឹង​ប៉ារ៉ាស៊ីត​នេះ​។ ការឆ្លង​នេះ​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​តិចតួច​ប៉ុណ្ណោះ​ចំពោះ​អ្នក​ដែល​មាន​ សុខភាព​ល្អ ប៉ុន្តែ​គ្រោះថ្នាក់​ដែល​ធ្ងន់ធ្ងរ​នោះ​គឺ​វា​អាច​ចម្លង​ទៅឱ្យ​ទារក​ក្នុង​ គភ៌​របស់​អ្នក​។​

​ ​បើ​តាម​ការប៉ាន់ស្មាន ករណី​ឆ្លង​ប៉ារ៉ាស៊ីត​ពី​កំណើត​កើតឡើង​ប្រហែល​ជា​ពី ៤០០ ទៅ ៤.០០០​ករណី នៅក្នុង​សហរដ្ឋអាមេរិក​។ ការឆ្លង​ប៉ារ៉ាស៊ីត​តាំងពី​កំណើត​នេះ​អាច​បង្ករ​ឱ្យ​មាន​ការ​រលូត​ទារក សម្រាល​ទារក​ដែល​ស្លាប់​ក្នុង​គភ៌ ឬ​ទារក​នឹង​ស្លាប់​ក្រោយពេល​កើត​។ ការឆ្លង​នេះ​ក៏​អាច​ប៉ះពាល់​លើ​ខួរក្បាល​របស់​ទារក ដែល​បង្ករ​ឱ្យ​ក្មេង​មាន​ការលូតលាស់​ផ្នែក​ប្រាជ្ញា​យឺតយ៉ាវ រោគ​ប្រកាច់ ខ្វាក់ ឬ​ការស្លាប់​។​

​ ​ប៉ុន្តែ​សូម​កុំ​ព្រួយបារម្ភ ករណី​ជា​ច្រើន​នៃ​ការឆ្លង​ប៉ារ៉ាស៊ីត​នេះ​តាំង​ពី​កំណើត​អាច​បង្ការ​បាន​ដោយ ​ការអប់រំ​ស្ត្រី​ដែល​មាន​អាយុ​ក្នុង​វ័យ​មានគភ៌​និង​ស្ត្រី​ដែល​កំពុង​ មានគភ៌ ឱ្យ​ជៀសវាង​ការបរិភោគ​សាច់​ឆៅ​ឬ​ចម្អិន​មិនបាន​ឆ្អិន​ល្អ និង​ពាក់​ស្រោមដៃ​ពេល​សម្អាត​ច្បារ​ដំណាំ ហើយ​ប្រសិនបើ​អាច ត្រូវ​ឱ្យ​អ្នក​ផ្សេង​ជា​អ្នក​លាង​សម្អាត​សំបុក​សត្វ​ឆ្មារ​ដែល​អ្នក​ ចិញ្ចឹម​។ ប្រសិនបើ​អ្នក​កំពុង​មានគភ៌ ហើយ​អ្នក​ត្រូវធ្វើ​ការលាង​សម្អាត​សំបុក​ឆ្មារ អ្នក​ត្រូវ​ពាក់​ស្រោមដៃ ហើយ​និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​របស់​អ្នក​។​

 

ការរស់នៅដើម្បីស្ត្រី ឆាប់មានផ្ទៃពោះតាមបំណង

បន្ទាប់​ពី​បាន​រៀប​ការ​ហើយ​ អ្នក​ប្រហែលជា​ចង់​មានកូន​។​ប៉ុន្តែ​មិនមែន​ប្តី​ប្រ​ព​ន្ឋ​ទាំងអស់​សុ​ទ្ឋ​ តែ​អាច​មានកូន​តាម​សេចក្តី​ប្រាថ្នា​បាន​ឡើយ​។​អ្នក​អាច​នឹង​ចោទសួរ​ថា​តើ​ មាន​មធ្យោបាយ​ណាខ្លះ​អាច​ជួយ​បាន​ទេ​?​នៅ​ទី​នេះ​ យើង​នឹង​មិន​បកស្រាយ​អំពី​ការ​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ទេ​ ប៉ុន្តែ​យើង​នឹង​និយាយ​អំពី​របៀប​រស់នៅ​ខ្លះ​ដែល​ជួយ​បង្កើន​ឪ​កាស​នៃ​ការ​ ឆាប់​មានកូន​នេះ​។​
១,​ ត្រូវ​ពិនិត្យ​មើល​ការ​ត្រៀម​មាន​ផ្ទៃពោះ
មុន​ពេល​អ្នក​ចាប់ផ្តើម​ព្យាយាម​ចង់​មាន​ផ្ទៃពោះ​ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ជា​មុន​សិន​។​ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ប្រើ​ថ្នាំ​វីតាមីន​ត្រៀម​មាន​ ផ្ទៃពោះ​ដូច​ជា​ អាស៊ីត​ហ្វូ​លិច​ ដែល​វា​នឹង​ទៅ​ធ្វើ​អោយ​ទារក​កើត​មានការ​ប្រឈម​ទាប​ទៅ​នឹង​ការ​ខូច​ប្រព័ន្ធ ​សរសៃប្រសាទ​ដូច​ជា​បញ្ហា​ខួរឆ្អឹងខ្នង​។​ អ្នកស្រី​ហី​ឡា​ដ​ (Hillard)​បាន​ប្រាប់​អោយ​ដឹង​ថា​ “​ចូរ​អនុវត្តន៍​តាម​ផែនការ​នេះ​មុន​ពេល​អ្នក​ចាប់ផ្តើម​ព្យាយាម​ចង់​មាន​ ផ្ទៃពោះ​ ។​ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព​អ្វី​នោះ​ អ្នក​ត្រូវ​តែ​ដោះស្រាយ​វា​អោយ​រួចរាល់​ជា​មុន​សិន​ទើប​អ្នក​អាច​មាន​ ផ្ទៃពោះ​ប្រកបដោយ​សុវត្ថិភាព​”​។​
២​ ត្រូវ​ដឹង​អំពី​វដ្ត​រដូវ​របស់​អ្នក
អ្នកស្រី​ហី​ឡា​ដ​និយាយ​ថា​ ការ​អប់រំ​ខាង​ផ្លូវភេទ​គឺជា​គន្លឹះ​នៃ​រឿង​នេះ​ “​ស្ត្រី​ទាំងអស់​ត្រូវ​តែ​ដឹង​អោយ​បាន​ច្បាស់​អំពី​វដ្ត​រដូវ​របស់​ពួក​គេ​ ។​និង​នៅ​ពេល​ដែល​ពួក​គេ​អាច​នឹង​មានកូន​បាន​”​។​ ពេលវេលា​នៃ​ការ​បញ្ចេញ​អូវុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​មាន​ ផ្ទៃពោះ​។​
អ្នកស្រី​និយាយ​ថា​ “​ការ​ដែល​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​បញ្ចេញ​អូវុល​នៅ​ក្នុង​មាត់ស្បូន​ដូច​ជា ​ ហូរ​ទឹក​សើមៗ​ ឬ​ដូច​សំបោរ​ក៏​ជា​រឿង​មាន​ប្រយោជន៍​”​។​ រោគ​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​បញ្ចេញ​អូវុល​អាច​ជា​ ការ​ឈឺចាប់​ខ្ទោ​កៗ​នៅ​មួយ​ចំហៀង​ពោះ​។​ “​នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ការ​រួម​ភេទ​ហើយ​ ពីព្រោះ​វា​បង្កើន​ឪ​កាស​មានកូន​”​។​
វេជ្ជបណ្ឌិត​ជេ​ម​ ហ្គោ​ល​ហ្វា​ប​ (James​ Goldfarb)​ នាយក​នៃ​សេវា​ព្យាបាល​ការ​មិន​មាន​ផ្ទៃពោះ​និយាយ​ថា​ ឧបករណ៍​សម្រាប់​ព្យាករណ៍​ពី​ការ​បញ្ចេញ​អូវុល​ក៏​អាច​ជួយ​ណែនាំ​អោយ​អ្នក​ ទទួល​បាន​នូវ​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​មាន​ផ្ទៃពោះ​ដែរ​។​ “​ឧបករណ៍​នេះ​ធានា​អោយ​ស្ត្រី​ដឹង​ថា​ពួក​គេ​កំពុង​តែ​បញ្ចេញ​អូវុល​ ហើយ​ប្រសិនបើ​អ្នក​មិន​ដែល​រួម​ភេទ​សោះ​ ឧបករណ៍​នេះ​អាច​ប្រាប់​អ្នក​ថា​ពេល​ណា​ដែល​អ្នក​ត្រូវ​រួម​ភេទ​ដើម្បី​ធ្វើ​ អោយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​”​។​
ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ​របស់​អ្នក​គឺជា​ថ្ងៃ​ទី​មួយ​។​ វេជ្ជបណ្ឌិត​ជូ​អាន​ ភី​ស​ស៊ី​ត​តេ​លី​ (Joanne​ Piscitelli)​ សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​រោគ​ស្ត្រី​អោយ​ដំបូន្មាន​ថា​  “​ចូរ​ចាប់ផ្តើម​សាកល្បង​រួម​ភេទ​នៅ​ថ្ងៃ​ទី​ប្រាំបួន​ និង​បន្ត​រហូត​ដល់​អ្នកមាន​ផ្ទៃពោះ​”​។​ មនុស្ស​ស្រី​ដែល​មាន​វដ្ត​រដូវ​រយៈពេល​ ២៨​ថ្ងៃ​ មាន​ន័យ​ថា​អូវុល​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​ ១៤​។
៣,​ មិន​ត្រូវ​បារម្ភ​ថា​ត្រូវ​ប្រើ​ក្បាច់​រួម​ភេទ​ប្រភេទ​ណា​ទើប​មាន​ផ្ទៃពោះ​បាន​នោះ​ទេ
ការ​ដែល​មាន​ផ្ទៃពោះ​បាន​ វា​ត្រូវ​តែ​មានការ​ចូលរួម​នូវ​ក្បាច់​រួម​ភេទ​ដ៏​ល្អ​បំផុត​ជា​ច្រើន​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។​ វា​មិន​មាន​អំណះអំណាង​ណា​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​នៅឡើយ​ទេ​ដែល​និយាយ​ថា​ ការ​រួម​ភេទ​ដោយ​មនុស្ស​ស្រី​នៅ​ពីក្រោម​គឺ​ល្អ​ជាង​មនុស្ស​ស្រី​នៅ​ពីលើ​ ក្នុង​ការ​ធ្វើ​អោយ​អ្នក​អាច​មានកូន​បាន​។​
ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក្បាច់​រួម​ភេទ​ដែល​ផ្ទុយ​នឹង​ទំនាញផែនដី​ដូច​ជា​ រួម​ភេទ​ដោយ​អង្គុយ​ ឬ​ឈរ​ ប្រហែលជា​ធ្វើ​អោយ​មេជី​វិត​ឈ្មោល​មិន​អាច​ហូរ​ទៅ​ជួប​អូវុល​បាន​។​ អ្នកស្រី​ហី​ឡា​ដ​និយាយ​ថា​ “​វា​គឺជា​បញ្ហា​របស់​ទំនាញផែនដី​ ហើយ​អ្នក​មិន​ចង់អោយ​ទឹកកាម​ទាំងអស់​ហូរ​ចេញ​មក​ក្រៅ​ច្រើន​ដែរ​មើលទៅ​។​ ការ​រួម​ភេទ​ដោយ​អោយ​ខាង​ប្រុស​នៅ​ពីលើ​ ប្រហែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​អោយ​មេជី​វិត​ឈ្មោល​ចូល​ទៅ​ក្នុង​ ទ្វារមាស​ខាង​ស្រី​បាន​។
៤,​ ដេក​នៅ​ស្ងៀម​ភ្លាម​ក្រោយ​រួម​ភេទ​រួច
អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា​ ក្រោយ​រួម​ភេទ​ហើយ​ត្រូវ​តែ​លើកជើង​អោយ​ខ្ពស់​ឡើង​លើ​ដើម្បី​ជា​ឱកាស​មាន​ ផ្ទៃពោះ​កាន់តែ​ច្រើន​។​ ការ​សម្រេចចិត្ត​ធ្វើ​យ៉ាងនេះ​គឺ​មិនមែន​ជា​ការ​ពិត​ទាំង​អស់នោះ​ទេ​។​ លោក​ហ្គោ​ហ្វា​ដ​និយាយ​ថា​ “​វា​គឺជា​រឿង​ល្អ​មួយ​ប្រសិនបើ​អ្នក​នៅ​ដេក​លើ​គ្រែ​អោយ​ស្ងៀម​រយៈពេល​ ១០​ ទៅ​១៥​នាទី​ក្រោយ​ពេល​រួម​ភេទ​រួច​ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​លើកជើង​ឡើង​ទៅ​លើ​ខ្ពស់​នោះ​ទេ​។​ អាង​ត្រគៀក​របស់​អ្នក​មិន​អាច​ធ្វើ​ចលនា​បាន​ទេ​ នៅ​ពេល​ដែល​អ្នក​លើកជើង​ដូច្នេះ​នោះ​។​ គាត់​បន្ថែម​ទៀត​ថា​ អ្នក​ក៏​ពុំ​ចាំបាច់​ត្រូវ​ទៅ​លាងខ្លួន​ក្នុង​បន្ទប់ទឹក​ភ្លាម​ដែរ​ “​ប្រសិនបើ​អ្នក​ចាំ​បាន​ពី​ ១០​ ទៅ​១៥​នាទី​ មេជី​វិត​ឈ្មោល​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​មាត់ស្បូន​ គឺ​វា​នឹង​អាច​ចូល​ទៅ​ដោយ​ស្រួល​”​។​
៥,​ មិន​ត្រូវ​ឧស្សាហ៍​រួម​ភេទ​ច្រើន​ដងនោះ​ទេ
លោក​ហ្គោ​ហ្វា​ដ​និយាយ​ថា​ ការ​រួម​ភេទ​ញឹក​មិនមែន​ជា​រឿង​សំខាន់​ដែល​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ នោះ​អោយ​មាន​កម្រិត​ខ្ពស់​ទេ​។​ មេជី​វិត​របស់​មនុស្ស​ប្រុស​មួយ​ចំនួន​នឹង​ត្រូវ​ថយ​ចំនួន​ប្រសិនបើ​ពួក​គេ​ ឧស្សាហ៍​បាញ់​ទឹកកាម​ច្រើន​ដង​ពេក​។​ គាត់​បាន​បន្ថែម​ទៀត​ថា​ “​ជា​ទូទៅ​ ការ​រួម​ភេទ​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​នៅ​ជុំវិញ​ពេល​បញ្ចេញ​អូវុល​អាច​ជួយ​ អោយ​អ្នកមាន​ឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​បាន​”​។​ មេជី​វិត​ឈ្មោល​អាច​រស់​រហូត​ដល់​ ៧២​ម៉ោង​ក្រោយ​ពី​រួម​ភេទ​ហើយ​។​ និយាយ​អំពី​មេជី​វិត​ឈ្មោល​វិញ​ លោក​ភី​ស​ស៊ី​ត​តេ​លី​ និយាយ​ថា​ “​ការ​ស្លៀក​សម្លៀក​បំពាក់​តឹងៗ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ចំនួន​របស់​ មេជី​វិត​ឈ្មោល​”​។​ ទម្លាប់​ទូរស័ព្ទ​ដៃ​ខាង​ប្រុស​ក៏​ប្រហែលជា​មាន​ឥទ្ធិពល​ទៅ​លើ​ឱកាស​នៃ​ការ​ មាន​ផ្ទៃពោះ​របស់​អ្នក​ដែរ​។​ ការ​សិក្សា​ថ្មី​មួយ​នៅ​ក្នុង​សារព័ត៌មាន​ Fertility​ and​ Sterility​ បានអោយ​ដឹង​ថា​ មនុស្ស​ប្រុស​ដែល​ប្រើ​ទូរស័ព្ទ​ដៃ​ និង​ដាក់​ក្បែរ​នឹង​ពងស្វាស​ពេក​អាច​ធ្វើ​អោយ​ខូចខាត​ដល់​គុណភាព​របស់​មេជី​ វិត​ឈ្មោល​។​ ខណៈ​ដែល​អ្នក​កំពុង​ប្រាប់​ដៃគូរ​របស់​អ្នក​អំពី​ការ​ទុកដាក់​ទូរស័ព្ទ​ដៃ​ អ្នក​ប្រហែលជា​ត្រូវ​ប្រាប់​គាត់​បន្ថែម​ទៀត​ កុំអោយ​ទទួលទាន​អាហារ​ដែល​ធ្វើ​អំពី​សណ្តែកសៀង​។​ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​តាម​រយៈ​អ៊ី​ន​ធើ​ណែ​ត​ Human​ Reproduction​ បានអោយ​ដឹង​ថា​ មនុស្ស​ប្រុស​ដែល​បរិភោគ​អាហារ​ធ្វើ​អំពី​សណ្តែកសៀង​ច្រើន​ ប្រហែលជា​ធ្វើ​អោយ​កំហាប់​នៃ​មេជី​វិត​ឈ្មោល​ថយ​ចុះ​ជាង​អ្នក​ដែល​មិន​ បរិភោគ​។​
៦,​ រក​វិធី​បំបាត់​ភាព​ស្ត្រេ​ស​អោយ​បាន​ច្រើន​តាមតែ​អ្នក​អាច​ធ្វើ​បាន
អ្នកស្រី​ហី​ឡា​ដ​ និយាយ​ថា​ ការ​ព្យាយាម​អោយ​មាន​ផ្ទៃពោះ​អាច​ធ្វើ​អោយ​អ្នក​ស្ត្រេ​ស​ជា​ខ្លាំង​ ហើយ​បញ្ហា​ស្ត្រេ​ស​នេះ​អាច​ធ្វើ​អោយ​រាំងស្ទះ​ដល់​ការ​បញ្ចេញ​អូវុល​។​ វា​ក៏​អាច​ធ្វើ​អោយ​ខូច​មុខងារ​ដល់​ការ​រួម​ភេទ​ ក៏​ដូច​ជា​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ខាង​ប្រុស​ដែរ​។​ លោក​ហ្គោ​ហ្វា​ដ​និយាយ​ថា​ “​មាន​អំណះអំណាង​មួយ​ចំនួន​ដែល​ការ​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ​អាច​ជួយ​កាត់​ បន្ថយ​ភាព​ស្ត្រេ​ស​និង​មានឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​”​។​ គាត់​បន្ថែម​ទៀត​ថា​ ខណៈ​ពេល​ដែល​មិន​ប្រើ​គ្រឿង​ស្រវឹង​ច្រើន​ក្នុង​ពេល​ព្យាយាម​ចង់​មាន​ ផ្ទៃពោះ​ “​ត្រឹមតែ​ស្រា​កន្លះ​កែវ​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ពេល​រួម​ភេទ​”​។​ អ្វីៗ​ទាំងឡាយ​ដែល​អាច​ជួយ​អ្នក​អោយ​បំបាត់​ភាព​ស្ត្រេ​ស​និង​បន្ថយ​សម្ពាធ​ ក្នុង​ចិត្ត​របស់​អ្នក​ នោះ​គឺជា​រឿង​ល្អ​មួយ​ដែល​ធ្វើ​អោយ​អ្នក​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ មាន​ផ្ទៃពោះ​។​
៧,​ រស់នៅ​ប្រកបដោយ​សុខភាព
លោក​ហ្គោ​ល​ហ្វា​ប​ និយាយ​ថា​ ការ​ហាត់ប្រាណ​គឺជា​រឿង​ដ៏​ល្អ​ ។​នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​ដើម្បី​មាន​ផ្ទៃពោះ​ អ្នក​ក៏​អាច​ទទួល​បាន​លទ្ធផល​ច្រើន​ពី​ការ​ហាត់ប្រាណ​នេះ​ដែរ​។​ ប៉ុន្តែ​កុំ​ហាត់​ជ្រុល​ពេក​។​គាត់​បន្ថែម​ទៀត​ថា​ “​ ការ​ហាត់ប្រាណ​ច្រើន​ពេក​អាច​ធ្វើ​អោយ​អូវុល​មិន​អាច​ផ្ទុះ​ចេញ​បាន​”​ ។​ នេះ​គឺជា​ការ​ពន្យល់​មួយ​ដែល​ថា​ ការ​ហាត់ប្រាណ​ខ្លាំង​ពេក​ វា​អាច​ទៅ​ផ្អាក​សកម្មភាព​របស់​ក្រពេញ​ Pituitary​ Gland​ ដែល​ភ្ញោ​ច​អោយ​អូវែ​ផលិត​អូវុល​។​ ខណៈ​ពេល​ដែល​រឿង​នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ លោក​បាន​បន្ថែម​ទៀត​ថា​ “​ការ​ហាត់ប្រាណ​ពី​ ៤៥​ ទៅ​៥០​នាទី​ក្នុង​មួយ​ថ្ងៃ​ រយៈពេល​ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ នឹង​បង្ក​អោយ​មាន​បញ្ហា​មួយ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​”​។​
នោះ​មិនមែន​មាន​ន័យ​ថា​ អ្នក​គួរតែ​ឈប់​ហាត់ប្រាណ​ភ្លាម​ទេ​នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​ចង់​មាន​ ផ្ទៃពោះ​។​ គាត់​បន្ថែម​ទៀត​ថា​ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ហាត់ប្រាណ​ខ្លាំង​ និង​នៅ​តែ​មក​រដូវ​ជា​ទៀងទាត់​ទៀត​ ការ​ហាត់ប្រាណ​របស់​អ្នក​របៀប​នេះ​ទំនងជា​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ​។​ ប៉ុន្តែ​លោក​ហ្គោ​ដ​ហ្វា​ប​បន្ថែម​ថា​ វដ្ត​រដូវ​របស់​អ្នក​មិនមែន​ជា​រឿង​ដំបូង​ត្រូវ​ខ្វល់​នោះ​ទេ​ ប្រសិនបើ​អ្នក​កំពុង​ហាត់ប្រាណ​ខ្លាំង​នោះ​។​ “​
លោក​ហ្គោ​ហ្វា​ប​និយាយ​ថា​ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​អោយ​មានឱកាស​ច្រើន​ក្នុង​ការ​មាន​ផ្ទៃពោះ​ តាម​រយៈ​ការ​ទាញ​អត្ថប្រយោជន៍​ដល់​សុខភាព​ពី​ការ​ហាត់ប្រាណ​ស្ត្រី​គ្រប់​ រូប​គួរតែ​ហាត់ប្រាណ​តែ​ក្នុង​កំរិត​មធ្យម​បាន​ហើយ​ ដូច​ជា​ការ​ដើរ​រយៈពេល​ ៣០​នាទី​ អោយ​បាន​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។​ ចូរ​សង្កេត​មើល​អ្វី​ដែល​អ្នក​បរិភោគ​ផង​ ព្រោះ​របប​អាហារ​គឺ​អាវុធ​សម្រាប់​ជួយ​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។​ លោក​ហ្កោ​ល​ហ្វា​ប​និយាយ​ថា​ ប្រសិនបើ​អ្នក​ធាត់​ពេក​ ហើយ​អាច​សម្រក​ទម្ងន់​បាន​ រដូវ​របស់​អ្នក​ប្រហែលជា​កើត​មាន​ឡើង​វិញ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្គម​ពេក​ ហើយ​មិន​មាន​មាន​រដូវ​ទៀត​ អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាងណា​អោយ​ឡើង​ទម្ងន់​មក​វិញ​”​។​
អ្នកស្រី​ហី​ល​ឡា​ដ​បន្ថែម​ថា​ ៨៥​ភាគរយ​នៃ​ស្ត្រី​ទាំងអស់​នឹង​អាច​មាន​ផ្ទៃពោះ​បាន​ នៅ​ពេល​ពួក​គេ​ព្យាយាម​មាន​ផ្ទៃពោះ​បាន​មួយ​ឆ្នាំ​។​ ប្រសិនបើ​អ្នក​ត្រូវ​ចំណាយពេល​យូរ​ជាង​មួយ​ឆ្នាំ​ ហើយ​មិន​ទាន់​មាន​ផ្ទៃពោះ​ទៀត​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​បញ្ហា​អសមត្ថភាព​មាន​ ផ្ទៃពោះ​។​ សម្រាប់​ស្ត្រី​មាន​អាយុ​ចាប់ពី​ ៣៥​ឆ្នាំ​ឡើង​ទៅ​ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ក្រោយ​ពេល​ ព្យាយាម​មាន​ផ្ទៃពោះ​រយៈពេល​ ៦​ខែ​មិន​បាន​សម្រេច​។​

 

របៀបគិតអំពីថ្ងៃ ដែលកូនរបស់អ្នក កើតចេញមក


អ្នក​នឹង​ចង់​ដឹង​នូវ​ថ្ងៃ​ដែល​ទារក​របស់​អ្នក​នឹង​ចាប់កំណើត​។​ វា​ជា​ធម្មតា​មាន​រយៈពេល​ពី​ ២៦៦​ថ្ងៃ​ ឬ​ ៣៨​ស​ប្តា​ហ៍​ចន្លោះ​រវាង​ការ​មាន​គ​ក៌​ និង​ ការ​ប្រសូត​។​ វា​ក៏​នឹង​មាន​ភាព​ដូច​គ្នា​ទៅ​នឹង​ ៤០​ស​ប្តា​ហ៍​     ពី​ការ​ចាប់ផ្តើម​នៃ​វដ្ត​ចុង​​ក្រោយ​ ដោយសារ​ការ​បញ្ចេញ​អូវុល​ និង​មានការ​កកើត​នៃ​គ​ក៌​ ជា​ធម្មតា​២​ស​ប្តា​ហ៍​បន្ទាប់​ពី​ ការ​ចាប់ផ្តើម​រដូវ​របស់​​អ្នក​។​ អ្នក​អាច​កំនត់​រក​ថ្ងៃ​ត្រឹមត្រូវ​នៃ​ការ​មក​ដល់​របស់​ទារក​អ្នក​ ដោយ​ការ​គណនា​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មាន​រដូវ​ចុង​​ក្រោយ​របស់​អ្នក​។

ការ​ប៉ាន់ស្មាន​នូវ​ថ្ងៃ​សម្រាល​របស់​ទារក​អ្នក​ គឺ​នៅ​រយៈពេល​ ២៨០​ថ្ងៃ​ (៤០​ស​ប្តា​ហ័​)​ ពី​ថ្ងៃ​ដំបូង​​នៃ​រដូវ​ចុង​ក្រោយ​របស់​អ្នក​។​ កំរិត​នៃ​ការ​ច្បាស់លាស់​របស់​ថ្ងៃ​កំនត់​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ទៀងទាត់​នៃ​វដ្ត​រដូវ​
២៨​ថ្ងៃ​របស់​អ្នក​។​ ប្រសិនបើ​វដ្ត​រដូវ​របស់​អ្នក​ អាច​ឆាប់​ជាង​ ឬ​យូរ​ជាង​នេះ​ ការ​កំនត់​ថ្ងៃ​សម្រាល​របស់​អ្នក​ក៏​អាច​មាន​​ភាព​ឆាប់​ជាង​ ឬ​ យូរ​ជាង​ទៅ​តាម​នេះ​ផង​ដែរ​។​
បុគ្គលិក​ពេទ្យ​នឹង​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​នៃ​ការ​សម្រាលកូន​ នៅ​ពេលធ្វើការ​តាមដាន​ការ​រីក​លូតលាស់​របស់​ទារក​​អ្នក​ និង​ពិនិត្យ​កំរិត​នៃ​ការ​រំពឹង​ទុក​នៃ​ការ​ធំធាត់​។​ ពេល​ខ្លះ​ ការ​យកចិត្តទុកដាក់​ខ្ពស់​ត្រូវ​បាន​ធ្វើ​នៅ​ពេល​នេះ​ ដែល​​នាំ​អោយ​មានការ​ធ្វើ​អន្តរាគមន៍​មិន​ចាំបាច់​ ហើយ​វេជ្ជបណ្ឌិត​ប្រហែលជា​នឹង​រៀបចំ​អោយ​អ្នក​សម្រាល​ ប្រសិនបើ​​ពូក​គេ​ជឿ​ថា​ ទារក​របស់​អ្នក​លើស​ថ្ងៃ​កំនត់​។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​ប្រឈម​គ្រោះថ្នាក់​របស់​អ្នក​ និង​​ទារក​មិន​កើនឡើង​ខ្ពស់​នោះ​ទេ​ រហូត​ដល់​ស​ប្តា​ហ៍​ទី​ ៤២​ ហើយ​វេជ្ជបណ្ឌិត​ភាគច្រើន​បាន​ទុក​អោយ​ការ​មាន​គ​ក៌​នេះ​បន្ត​ ដោយ​ពួក​គេ​មិន​ធ្វើការ​បង្ខំ​សម្រាល​ ប្រសិនបើ​ការ​ពិនិត្យ​មើលឃើញ​ថា​ ទារក​មិន​មានការ​ប្រឈម​ នឹង​​គ្រោះថ្នាក់​ធី្វ​នោះ​ទេ​។

 

តស៊ូនឹងភាពមិន មានកូនតាម ការពង្រឹងស្មារតី


ប្រសិនបើ​អ្នក​កំពុង​មាន​ភាព​ពិបាក​ក្នុង​ការ​មានគភ៌​ វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​មាន​លទ្ធភាព​មានកូន​នោះ​ទេ​។​ភាព​មិន​មានកូន ​ មាន​ន័យ​ខុសៗ​គ្នា​ ទៅ​តាម​មនុស្ស​ផ្សេងៗ​គ្នា​។​ វា​ពិតជា​មាន​ន័យ​ផ្សេង​គ្នា​ ចំពោះ​វេជ្ជបណ្ឌិត​ និង​គូ​ស្វាមីភរិយា​។​ ប្តី​ប្រពន្ធ​ភាគច្រើន​ដែល​គិត​ថា​ ពួក​គេ​មិន​អាច​មានកូន​បាន​នោះ​ គឺ​ការ​ពិត​ពួក​គេ​គ្រាន់តែ​ពិបាក​ក្នុង​ការ​មានកូន​ប៉ុណ្ណោះ​។​ ជាមួយនឹង​ ជំនួយ​ពួក​គេ​ពិតជា​អាច​មានគភ៌​ដោយ​ជោគជ័យ​បាន​ ។​

តើ​ភាព​មិន​អាច​មានកូន​បាន​ ជា​អ្វី​?
ភាព​មិន​អាច​មានកូន​ មិនមែន​ជា​ករណី​ដែល​តែងតែ​អាច​ រឺ​មិន​អាច​មានគភ៌​បាន​នោះ​ទេ​។​ ស្វាមីភរិយា​មួយគូ​​ប្រហែលជា​មិន​មាន​ភាព​ពិបាក​ ក្នុង​ការ​មានគភ៌​កូន​ទី​១​ ប៉ុន្តែ​ក្រោយមក​ទៀត​បាន​រក​ឃើញ​ថា​ពួក​គេ​ មិន​អាច​មាន​​គភ៌​កូន​លើក​ទី​២​បាន​។​ ក្នុង​ករណី​នេះ​គេ​ហៅ​ថា​ ភាព​មិន​អាច​មានកូន​ក្នុង​កំរិត​មធ្យម​។​  ដៃគូ​ផ្សេង​ទៀត​ ដែល​ពូក​គេ​ទាំង​ពីរ​នាក់​ធ្លាប់​មានកូន​ជាមួយនឹង​ដៃគូ​ចាស់​របស់​ពួក​គេ​ បែរជា​ឥលូវ​នេះ​ រក​ឃើញ​ថា​ពួក​គេ​មិន​អាច​មានកូន​ជាមួយ​គ្នា​បាន​ ។​
លទ្ធភាព​នៃ​ការ​បង្ក​កំណើត​របស់​គូ​ស្វាមីភរិយា​មួយគូ​ គឺជា​ផលបូក​រវាង​លទ្ធភាព​មានកូន​របស់​ពួក​គេ​ម្នាក់ៗ​ ។​​ប្រសិនបើ​ពួក​គេ​ទាំង​ពីរ​អ្នកមាន​បញ្ហា​ក្នុង​ការ​បង្ក​កំណើត​ នោះ​វា​ប្រហែលជា​ពិបាក​សំរាប់​ពួក​គេ​ ក្នុង​ការ​មានកូន​។​​ប៉ុន្តែ​ប្រសិនបើ​មាន​ដៃគូ​ម្នាក់​ មាន​សម្ថ​ភាព​ខ្លាំង​ក្នុង​ការ​បង្ក​កំណើត​ វា​ប្រហែលជា​នៅ​តែ​អាច​ទៅ​រួច​ចំពោះ​ពួក​គេ​​ក្នុង​ការ​មានគភ៌​។​ គូ​ស្វាមីភរិយា​ភាគច្រើន​ អាច​មានគភ៌​បាន​ក្នុង​រយៈពេល​ ៤​ទៅ​ ៦​ខែ​នៃ​ការ​ព្យាយាម​ ។​ប្រសិនបើ​ស្វាមីភរិយា​មួយគូ​ មិន​អាច​មានកូន​បាន​បន្ទាប់​ពី​រយៈពេល​ ៦​ខែ​ ហើយ​ទៅ​សុំ​យោបល់​ពី​វេជ្ជបណ្ឌិត​ ពួក​គេ​ទំនងជា​ត្រូវ​បាន​ប្រាប់​អោយ​ត្រលប់​មក​វិញ​ ហើយ​បន្ត​ព្យាយាម​ និង​ត្រលប់​មក​វិញ​បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​ ប្រសិនបើ​ពុំ​​មាន​អ្វី​កើតឡើង​ទេ​ ។​
អាយុ​គឺជា​កត្តា​មួយ​សំរាប់​ស្ត្រី​។​ តាម​ដែល​ស្ត្រី​ម្នាក់​កាន់តែ​ចាស់​ នោះ​គុណភាព​នៃ​មេជី​វិត​ញី​របស់​នាង​ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​ដែរ​។​ តាម​ស្ថិតិ​បាន​បង្ហាញ​ថា​ ប្រហែលជា​ ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ ២០​ឆ្នាំ​ នឹង​អាច​មានកូន​បាន​ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការ​ព្យាយាម​ ហើយ​អ្នក​ដែល​នៅ​សល់​ទៀត​ នៅ​តែ​អាច​មានឱកាស​ល្អ​ក្នុង​ការ​មានកូន​ដោយ​ធម្មតា​បាន​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​ទៀត​ រឺ​លើស​ពី​នេះ​។​ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ ៣០​ឆ្នាំ​ គឺ​មាន​ស្ថិតិ​ប្រូ​បា​ប៊ី​លី​តេ​ទាប​ ក្នុង​ការ​មានកូន​បន្ទាប់​ពី​រយៈពេល​ ១​ឆ្នាំ​នៃ​ការ​ព្យាយាម​។​ពួក​គេ​ មិន​គួរ​រង់ចាំ​យូរ​ក្នុង​ការ​ទទួលយក​ដំបូន្មាន​នោះ​ទេ​។​
វិធី​ជា​ច្រើន​ដែល​អាច​ជួយ​ អោយ​ស្វាមីភរិយា​មានកូន​បាន​ គឺ​មាន​ចាប់ពី​ដំបូន្មាន​សាមញ្ញ​ធម្មតា​ អំពី​វិធីសាស្ត្រ​រួម​​ភេទ​ រហូត​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំ​ ការ​វះកាត់​ និង​ចុង​ក្រោយ​បំផុត​នោះ​គឺ​ បច្ចេកទេស​វិទ្យា​ថ្មី​ជំនួយ​ដល់​ប្រព័ន្ធ​​បន្ត​ពូជ​ (Assisted​ reproductive​ technology​ ART​ )​ ។​ជំនួយ​គឺ​មាននៅ​ទីនោះ​ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ពី​អ​សម្ថ​ភាព​មាន​កូន​ អាច​សាកល្បង​ការ​ព្យាយាម​ និង​ដំណោះស្រាយ​របស់​អ្នក​។​ មិន​ថា​ដៃគូ​ណា​មាន​បញ្ហា​ក្នុង​ការ​មានកូន​ប្រហែល​​ជា​អាច​មាន​អារម្មណ៍​ គំរាមកំហែង​ និង​ថែម​ទាំង​មាន​កំហុស​ដូច្នេះ​ចូរ​អ្នក​ត្រៀម​មានចិត្ត​សណ្តោស​ និង​គាំទ្រ​ ។​

ផល​ប៉ះពាល់​ផ្នែក​អារម្មណ៍
គូ​ស្វាមីភរិយា​ដែល​កំពុង​មាន​បញ្ហា​ ក្នុង​ការ​មានគភ៌​ ក៏​ប្រហែលជា​អាច​កំពុង​មាន​ភាព​ពិបាក​ផ្សេង​ទៀត​ផង​ដែរ​។​​ហើយ​ប្រសិនបើ​ពួក ​គេ​ ទៅ​ទទួលយក​ការ​ព្យាបាល​សំរាប់​ភាព​មិន​មានកូន​ ពួក​គេ​ប្រហែលជា​យល់​ឃើញ​ថា​ វា​ពិត​​ជា​ពោរពេញ​ទៅ​ដោយ​ស្ត្រេ​ស​។​ វា​ស្ទើរតែ​មានការ​ជ្រៀតជ្រែក​ដែល​មិន​អាច​ទទួលយក​បាន​ ជាមួយនឹង​ជីវិត​រួម​ភេទ​​របស់​ពួក​គេ​ ហើយ​ថែម​ទាំង​អាច​បំផ្លាញ​សេចក្តី​ស្នេហា​ដែល​ដៃគូ​មាន​ចំពោះ​គ្នា​ ។​  ការ​ចំណាយ​ដ៏​ច្រើន​សំរាប់​ការ​ព្យាបាល​ ក៏​អាច​ជា​ប្រភព​ដ៏​ធំ​នៃ​ស្ត្រេ​ស​ ហើយ​ដូចនេះ​វា​ពិតជា​ ចាំបាច់​ណាស់​សំរាប់​អ្នក​ទាំង​ពីរ​  ក្នុង​ការ​តាំងចិត្ត​​ប្រឈម​នឹង​បញ្ហា​នេះ​ ។​
ភាព​មិន​អាច​មានកូន​បាន​ អាច​ជា​ភាព​មិន​ពិត​ នៃ​មូលដ្ឋាន​គ្រិះ​សិ​ទិ្ធ​របស់​មនុស្ស​ ហើយ​គូ​ស្វាមីភរិយា​ដែល​អស​​ម្ថ​ភាព​មានកូន​ អាច​មាន​អារម្មណ៍​មិន​យុ​តិ្ត​ធម៌​ ខកចិត្ត​ និង​ទុក្ខសោក​។​ ការ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​ចង់​មាន​​កូន​បាន​ គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ជីវិត​រស់នៅ​របស់​គូ​ស្វាមីភរិយា​មួយ​ចំនួន​ ហើយ​វា​ក៏​អាច​អោយ​ពួក​គេ​ មាន​អារ​ម្ម​ណ៍​មិនល្អ​ចំពោះ​គ្រប់​ទិដ្ឋភាព​ក្នុង​ជីវិត​។​ ម្នាក់​ រឺ​ដៃគូ​ទាំង​ពីរ​នាក់​ អាច​ក្លាយជា​ឯកោ​ និង​ប្រឆាំង​នឹង​សង្គម​ ហើយ​ទំ​​នាក់​ទំនង​ក៏​ប្រហែលជា​អាច​បែកបាក់​នៅ​ក្រោម​សម្ពាធ​មួយ​។​

ផលប្រយោជន៍​នៃ​ការ​ពិភាក្សា
ជាមួយនឹង​ភាព​តានតឹង​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ ការ​ព្យាបាល​អ​សម្ថ​ភាព​ក្នុង​ការ​បង្ក​កំណើត​ គូ​ស្វាមីភរិយា​ត្រូវ​ការ​ និង​សាក​សម​ទទួលយក​ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​។​ ប្រសិនបើ​អ្នក​សំរេចចិត្ត​ចាប់ផ្តើម​ ទទួលយក​វគ្គ​ស្រាវជ្រាវ​​និង​ព្យាបាល​ សូម​ធ្វើការ​សាកសួរ​វេជ្ជបណ្ឌិត​ អោយ​គាត់​ណែនាំ​អ្នក​ ទៅ​ជួបនឹង​អ្នក​ប្រឹក្សា​ដើម្បី​ជួយ​អ្នក​ប្រឈម​មុខ​​នឹង​ស្ត្រេ​ស​។​ កុំ​មាន​អារម្មណ៍​ថា​ អ្នក​ត្រូវ​រង់ចាំ​ រហូត​ដល់​អ្នក​យល់​ឃើញ​ថា​ អ្នក​ត្រូវ​ទទួលយក​ការ​ព្យាបាល​ក្នុង​កំរិត​មធ្យម​ អ្នក​ត្រូវ​ទទួលយក​ដំបូន្មាន​ចាប់តាំងពី​ដំបូង​មក​ម្ល៉េះ​។​ ទំរង់ការ​មួយ​ចំនួន​ រួម​មានការ​សួរ​សំនួរ​ខ្លួនឯង​យ៉ាង​ស៊ី​​ជំរៅ​ ដែល​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ ហើយ​គូ​ស្វាមីភរិយា​នឹង​ត្រូវការ​ ការ​គាំទ្រ​យ៉ាង​ធំធេង​​ការ​ព្យាបាល​ក៏​អាច​មាន​រយៈពេល​យូរ​ និង​ជ្រៀតជ្រែក​ផង​ដែរ​ ហើយ​វា​ក៏​មាន​បញ្ហា​ក្រមសីលធម៌​ជា​ច្រើន​ដែល​នៅ​ជុំ​
វិញ​បច្ចេកវិទ្យា​ជំនួយ​ដល់​ប្រព័ន្ធ​បន្ត​ពូជ​,​ ការ​ដាក់​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន​ និង​ការ​ប្រើប្រាស់​ជំនួយ​ពី​អ្នក​ដទៃ​។​

កត្តា​ចិត្តសាស្ត្រ​ដែល​ប៉ះពាល់​ដល់​ភាព​មានកូន
ឥ​ទិ្ធ​ពល​នៃ​អារម្មណ៍​របស់​អ្នក​អាច​ប៉ះពាល់​ដល់​ សម្ថ​ភាព​មានកូន​របស់​អ្នក​ដោយ​បណ្តាល​អោយ​មាន​ផល​រំខាន​ដល់​អរ​ម៉ូ​ន​ ឬ​ អ​សម្ថ​ភាព​។​ ដូច្នេះ​បើ​គ្មាន​ការ​គាំទ្រ​ត្រឹមត្រូវ​ទេ​ ការ​ព្យាបាល​ភាព​មិន​អាច​មានកូន​ អាច​ធ្វើ​អោយ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​ ។​ម្យ៉ាងវិញទៀត​ វេជ្ជបណ្ឌិត​មាន​ភស្តុ​តាង​ដែល​គូ​ស្វាមីភរិយា​មួយ​ចំនួន​ អាច​មានកូន​វិញ​​ភ្លាមៗ​បាន​ បន្ទាប់​ពី​ការ​សំរេចចិត្ត​ទទួលយក​ការ​ស្រាវជ្រាវ​ពី​ភាព​មិន​អាច​មានកូន​ របស់​ពួក​គេ​។​ វា​ហាក់ដូចជា​ការ​សំរេចចិត្ត​ធ្វើ​អ្វី​សំរាប់​បញ្ហា​នេះ​ គឺ​អាច​បញ្ចេញ​ភាព​តានតឹង​ ដែល​អាច​បញ្ឈប់​ពួក​គេ​ពី​ការ​មានគភ៌​បាន​។​

ភាព​មិន​អាច​មានកូន​ដែល​មិន​អាច​ពន្យល់​បាន
នៅ​ក្នុង​ចក្រភព​អង់គ្លេស​ ១២​ភាគរយ​នៃ​គូ​ស្វាមីភរិយា​ ដែល​មាន​បញ្ហា​ក្នុង​ការ​មានកូន​ អាច​ប្រឈម​មុខ​នឹង​ការ​​ពិត​ដែល​អ​សម្ថ​ភាព​ក្នុង​ការ​មានកូន​របស់​ពួក​គេ​ មិន​អាច​បកស្រាយ​បាន​។​  ចំពោះ​គូ​ស្វាមីភរិយា​ទាំងនោះ​ ហាក់ដូច​ ជា​ត្រូវការ​ពិចារណា​ នូវ​ការ​ព្យាបាល​ជា​មូលដ្ឋាន​ ប៉ុន្តែ​ជា​ទូទៅ​វា​ត្រូវ​បាន​គេ​គាំទ្រ​ថា​ វា​ពិតជា​ល្អ​បំផុត​សំរាប់​ពួក​គេ​ក្នុង​ការ​រង់ចាំ​ ៣​ឆ្នាំ​ទៀត​ អាស្រ័យ​ទៅ​លើ​អាយុ​របស់​ស្ត្រី​ និង​រង់ចាំ​ប្រសិនបើ​មាន​អ្វី​កើត​ឡើងជា​ធម្មជាតិ​ ។​ បន្ទាប់​ពី​​នេះ​វា​មានការ​ព្យាបាល​ជា​ច្រើន​ ដែល​អាច​សំរេច​ជោគជ័យ​បាន​ ដូច​ជា​ ការ​ចាក់​បញ្ចូល​ទឹកកាម​ឈ្មោល​ចូល​ក្នុង​
ស្បូន​ រួម​ទាំង​ការ​ជំរុញ​ពី​ ក្ល​មី​ហ្វែ​ន​ (​ clomiphene)​ ឬ​ follicle-stimulating​ hormone​ (FSH),​ GIFT,​និង​ IVF​ ។​ការ​ព្យាបាល​ដោយ​ថ្នាំ​ ជាមួយនឹង​ ប្រូ​ម៉ូ​គ្រីប​ទី​ន​(bromocriptine)​ គឺ​មិនសូវ​មាន​ប្រ​សិ​ទិ្ធ​ភាព​ទេ​។​ ការ​ស្រាវជ្រាវ​ដែល​​ត្រូវធ្វើ​ឡើង​ដើម្បី​ស្វែងរក​ថា​ តើ​វា​អាច​មានការ​ចូលរួម​ពី​កត្តា​ភាព​សុំា​ ប្រហែលជា​អាច​ទទួល​បាន​ផ្លែផ្កា​ផង​ដែរ​។

 

បញ្ហាសម្ផស្ស និងស្បែកនៅ ពេលមានផ្ទៃពោះ

 

ការ​មាន​ផ្ទៃពោះ​គឺជា​ពេល​មួយ​ដែល​ប្រសើរ​បំផុត​សំរាប់​ជីវិត​ របស់​ស្ត្រី​,​ ទោះជា​យ៉ាង​ ណា​ក៏​ដោយ​,​ អ្នក​មិន​អាច​មាន​អារម្មណ៍​ថា​អស្ចារ្យ​នៅ​ពេល​ដែល​អ្នក​កំពុង​តស៊ូ​នឹង​ ជំនះ​នូវ​បញ្ហា​មួយ​ចំនួន​នៃ​ភាព​ជា​ម្តាយ​ដែល​រួម​មាន​ ការ​មាន​សង្វារ​,​ មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ និង​បញ្ហា​ស្បែក​ជាដើម​។​ នេះ​ជា​ការ​ដោះស្រាយ​មួយ​ចំនួន​ទៅ​នឹង​បញ្ហា​ពេល​មាន​ផ្ទៃពោះ​។​
បញ្ហា​ទី​១:​ ការ​មាន​សង្វារ​
ប្រសិនបើ​អ្នកមាន​សង្វារ​,​ វា​មិន​ធ្វើ្វ​បាន​ច្រើន​ទេ​ដើម្បី​បង្ការ​កុំអោយ​មាន​សង្វារ​។​
សង្វារ​កើតឡើង​នៅ​ពេល​ដែល​ស្បែក​វិវត្តន៍​លឿន​ពេក​ហួស​ពី​សមត្ថភាព​ជាតិ​ សរសៃ​។​ ជាតិ​សរសៃ​ទ​ទាំងនេះ​អាច​រហែក​,​ បន្សល់​នូវ​ពណ៌​ស្វាយ​។​ ដើម្បី​ជួយ​អោយ​ភាពយឺត​នៃ​ស្បែក​ប្រសើរ​ឡើង​វិញ​,​ អ្នក​មាស្សា​ក្បាលពោះ​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ធ្វើ​ចលនា​ជា​រង្វង់​ ដោយ​ប្រើ​ក្រែ​ម​ដែល​មាន​វីតាមីន​E​ឬ​មាន​ប្រេង​អាល់​ម៉ុ​ន​។​នៅ​ពេល​ទារក​ បាន​កើត​,​ អ្នក​អាច​ព្យាបាល​សង្វារ​ដោយ​ StriVectin-SD,​។​វា​ប្រហែលជា​ផលិតផល​ដែល​ល្បី​បំផុត​សំរាប់​លាប​បំបាត់​ ស្នាម​សង្វារ​។​
បញ្ហា​ទី​២:​ស្នាម​ពណ៌​ត្នោត​
ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គឺ​ងាយ​នឹង​ទទួល​កើត​មាន​ស្នាម​ដែល​មាន​ពណ៌​ត្នោត​។ ​ ស្នាម​ពណ៌​ត្នោត​ទាំងនេះ​អាច​ត្រូវ​បង្ក​ឡើង​ដោយ​អរ​ម៉ូ​ន​,​ ពន្លឺព្រះអាទិត្យ​ និង​ងាយ​នឹង​ធ្ងន់ធ្ងរ​ដោយ​ពន្លឺព្រះអាទិត្យ​។​

បញ្ហា​ទី​បី​:​សក់​មាន​ជាតិ​ប្រេង​

នៅ​ពេល​ដែល​វា​ច្បាស់លាស់​ថា​មានការ​ផ្លាស់​ប្តូរ​អរ​ម៉ូ​ន​អំឡុង​ពេល​មាន​ ផ្ទៃពោះ​ នឹង​ធ្វើ​អោយ​សក់​មាន​ភាពរឹងមាំ​ និង​រលោង​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​មាន​,​ សក់​ជា​ធម្មតា​មាន​អត្ថប្រយោជន៍​បន្ទាប់​ពី​ត្រីមាស​ទី​១​។​ នៅ​ក្នុង​៣​ខែ​ដំបូង​,​ ជាតិ​ប្រេង​អាច​មាន​ច្រើន​នៅ​ជាប់​សក់​។​ដូច្នេះ​គេ​បាន​ណែនាំ​ថាអោយ​ស្ត្រី ​មាន​ផ្ទែ​ពោះ​បី​ខែ​ដំបូង​សូម​កក់សក់​ជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​សាប៊ូ​ដែល​ ធ្វើ​អោយ​សក់​ទន់​។​ ស្ត្រី​មួយ​ចំនួន​ធ្លាប់​មាសក់​ស្ងួត​អំឡុង​ពេល​ដែល​មាន​ផ្ទៃពោះ​។​ ការ​ប្រើប្រាស់​ផលិតផល​សំណើម​ជា​រៀងរាល់ថ្ងៃ​ និង​ការ​ព្យាបាល​មួយ​យូរ​ជា​រៀង​រាល់​ស​ប្តា​ហ៍​អាច​ជួយ​អ្នក​បាន​។​

បញ្ហា​ទី​៤:​ស្បែក​ស្ងួត​ និង​មន្ត​
បញ្ហា​ទាំងនេះ​គឺជា​ឥទ្ធិពល​របស់​អរ​ម៉ូ​ន​ផង​ដែរ​។​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺ​ផ្ទៃមុខ​មាន​សំណើម​។​ចូរ​ប្រើ​ផលិតផល​ ដែល​នាំ​អោយ​មាន​សំណើម​។​សូម​ចាំ​ថា​ នេះ​មិនមែន​ជា​ពេល​ត្រូវ​ប្រើប្រាស់​ដូច​ជា​ Retin-A,​ អាស៊ីត​សាលី​ស៊ី​ឡី​ក​(salicyclic​ acid)​ ឬ​ benzoyl​ peroxide​ ។​
បញ្ហា​ទី​៥:​មាន​ស្នាម​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក​
វា​គ្មាន​នូវ​មធ្យោបាយ​ដែល​ព្យាបាល​រង្វង់​ខ្មៅ​នៅ​ជុំវិញ​ភ្នែក​នោះ​ទេ​,​ ទោះជា​យ៉ាងណា​ក៏​ដោយ​។​
បញ្ហា​ទី​៦:​ ឈឺ​សាច់ដុំ​
ការ​ម៉ាស្សា​មុន​ពេល​ឆ្លងទន្លេ​គឺ​ល្អ​បំផុត​សំរាប់​ស្ត្រី​ជា​ម្តាយ​ ប៉ុន្តែ​សូម​រង់ចាំ​រហូត​ដល់​ត្រីមាស​ទី​១​រួចរាល់​សិន​។​ ការ​ម៉ាស្សា​បន្ធូរ​អារម្មណ៍​ទាំង​ម្តាយ​ និង​ទារក​។​
បញ្ហា​ទី​៧:​ សរសៃ​វ៉ែន​រីក​ធំ​
វិទ្យាស្ថាន​នៃ​ការ​ការពារ​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សហរដ្ឋអាមេរិក​បានអោយ​ យោបល់​ដូច​តទៅ​នេះ​ដើម្បី​ការពារ​កុំអោយ​មាន​ចេញ​សរសៃ​ខៀវៗ​បែប​នេះ​។​សូម​ លើកជើង​អោយ​ខ្ពស់​នៅ​ពេល​សំរាក​ និង​ដើរ​៤៥​នាទី​នៅ​អំឡុង​ពេល​មានការ​ធ្វើ​ដំណើរ​តាម​យ​ន្យ​ហោះ​ឬ​ធ្វើ​ ដំណើរ​តាម​រថយន្ត​មាន​រយ​:​ពេល​វែង​។​កុំ​អង្គុយ​គង​ទាក់​ខ្លា​។​
បញ្ហា​ទី​៨:​ ឈឺ​ជើង​ និង​ប្រអប់ជើង​
ដើម្បី​បន្ថយ​នូវ​ភាព​ឈឺ​ជើង​,​ ត្រាំ​ជើង​ក្នុង​ទឹក​ត្រជាក់​ជាមួយនឹង​ទឹកអំបិល​,​ បន្ទាប់​មក​លាប​ក្រែ​ម​លើ​ជើង​ជាមួយនឹង​មង់​តុល​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s