បញ្ហាផ្លូវភេទស្រ្តី

ក្រោយ​ពី​សម្រាលកូន​ហើយ​តើ​ខ្ញុំ​អាច​រួមភេទ​វិញ​បាន​នៅពេលណា​?

​ជាទូទៅ អ្នក​អាច​ត្រឡប់​មក​រួម​ភេទ​វិញ​បាន​នៅ​ពេល​អ្នក​ជាសះស្បើយ ឈប់​ធ្លាក់ឈាម ហើយ​អ្នកនឹង​ដៃគូរ​មាន​អារម្មណ៍​ឡើងវិញ​។ ក្រោយ​ពី​សម្រាលកូន​រួច ស្ត្រី​ខ្លះ​សម្គាល់​ឃើញថា​ដូចជា​ពុំ​សូវ​មាន​ទឹករំអិល​តាម​ទ្វារមាស​ ក្នុងពេល​រួមភេទ​។ ទឹករំអិល​ជំនួយ​ប្រហែលជា​អាច​ប្រើ​បាន​ក្នុង​ពេល​នេះ​ដើម្បី​កាត់បន្ថយ​ភាព​ ស្ងួត​ក្នុង​ទ្វារមាស​។​
​ស្ត្រី​ដែល​នៅតែ​បំបៅ​ដោះកូន វា​នឹង​ពន្យឺត​ពេលវេលា​នៃ​ការផ្ទុះ​បែក​អូ​វ៉ុល និង​ការ​មក​រដូវ​។ ប៉ុន្តែ​ការផ្ទុះ​បែក​អូ​វ៉ុល​នឹង​កើត​ឡើង​មុន​ពេល​អ្នក​ចាប់ផ្តើម​មក​រដូវ​ ម្តងទៀត ដូច្នេះ​ចូរ​ចង​ចាំ​ថា អ្នក​នៅ​តែ​អាច​មាន​ផ្ទៃពោះ​បាន​ទៀត​ដដែល​ក្នុង​ពេល​នេះ ព្រមទាំង​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ជ្រើសរើស​មធ្យោបាយ​ ពន្យា​កំណើត​ណា​ដែល​សមស្រប​។​

ការ​មាន​ផ្ទៃពោះ​នឹង​ធ្វើអោយ​ចំណង់​ភេទ​ប្រែប្រួល​?

​ការប្រែប្រួល​ចំណង់​ផ្លូវភេទ​គឺជា​រឿង​ មួយ​កើតមាន​ជា​ញឹកញាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូចជា ការប្រែប្រួល​អ័រម៉ូន​បណ្តាលអោយ​ស្ត្រី​ខ្លះ​មាន​ចំណង់​ផ្លូវភេទ​ កាន់តែខ្លាំង ប៉ុន្តែ​អ្នកខ្លះ​ទៀត បែរជា​មិន​ចូលចិត្ត​ការ​រួមភេទ​ដូច​កាល​ដែល​ពួកគេ​មិនទាន់​មាន​ផ្ទៃពោះ​ ទៅវិញ​។​
​ក្នុង​ត្រីមាស​ទីមួយ ស្ត្រី​ខ្លះ​ច្រើន​តែ​បាត់បង់​ចំណង់​ផ្លូវភេទ​ដោយសារតែ​ការ​អស់កម្លាំង និង​មិន​ស្រួល​ក្នុង​ខ្លួន ហើយ​មួយចំនួន​ទៀត​បែរជា​មាន​ចំណង់​ផ្លូវភេទ​ដូចដើម​។​
​បើ​ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​រួមភេទ​ទេតើ​ខ្ញុំ​គួរតែ​ធ្វើយ៉ាងណា​ដើម្បី​អោយ​ដៃគូរ​របស់​ខ្ញុំ​សប្បាយចិត្ត​?
​ប្រសិនបើ​គ្រូពេទ្យ​អោយ​អ្នក​បន្ថយ​ការ​រួមភេទ ឬ​លែងមាន​អារម្មណ៍​រួមភេទ  ចូរ​ចាំ​ថា​ត្រូវ​ចំនាយពេល​អោយបាន​ច្រើន​ដើម្បី​បង្កើត​ភាពស្និទ្ធស្នាល​ ជាមួយ​ដៃគូរ​របស់​អ្នក​។ ការ​ដែល​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា គឺ​មិន​ចាំបាច់​រួមភេទ​ទេ​។​
​ចូរ​រំលឹក​ខ្លួនឯង​អំពី​ស្នេហា​ដែល​អ្នក​ បាន​បង្កើត​រហូត​ដល់​បានកូន​មួយ​ដូច្នេះ​។ អ្នក​ក៏​អាច​ចំនាយពេល​ដើរ​ជាមួយ​គ្នា​ក្នុង​ផ្លូវ​ដ៏​វែង ញ៉ាំ​អាហារ​ពេលយប់​ក្រោម​ពន្លឺ​ភ្លើងទៀន ជាដើម​។​

នៅលើ​គ្រែ តើ​ស្ត្រី​តែងតែ​បារម្ភ​អំពី​អ្វីខ្លះ​?


ស្ត្រី​ទាំងអស់ មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទ​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្រួយបារម្ភ​អំពី​ការ​រួមភេទ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​
មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ​គឺ​រាងកាយ​របស់​ពួកគេ​។ តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វី​ដែល​ខ្ញុំ​អាច​ដោះ​សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បាន​ទេ​ ! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាច​ធ្វើអោយ​វា​ប្រសើរ​ឡើង​បាន​យ៉ាងដូចម្តេច​ទៅ​? ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​នៃ​អ្វី​ដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ នៅពេល​វា​ដល់​ពេល​សម្រាប់​ពួកគេ​បង្កើត​ភាពស្និទ្ធស្នាល និង​រួមភេទ​។​
១, ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិន​អាច​មាន​ផ្ទៃពោះ​បានទេ​
ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​ចំបង់​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ ប្រហែលជា​មិន​ចង់​បណ្តោយ​ខ្លួន​រួមភេទ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ធ្វើ​ការប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​សំខាន់​ដូចជា ការប្រើ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​នោះ អ្នក​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ប្រាថ្នា​ ទៀត​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​បានដែរ​។​
២, តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា​ពិបាក​ក្នុង​ការឈាន​ដល់​ចំនុចកំពូល​គ្រប់គ្នា ឬ​មាន​តែ​ខ្ញុំ​ម្នាក់ឯង​ទេ​?
មាន​ស្ត្រី​ប្រហែលជា ២៥%​ភាគរយ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ទទួលបាន​នូវ​ចំនុចកំពូល ដូច្នេះ​អ្នក​ពិតជា​មិនមែន​មាន​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ​។ ស្ត្រី​មាន​និន្នាការ​គិត​អំពី​អ្វី​ដែល​ខុស​ចំពោះ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​ មិន​អាច​ទទួលបាន​ចំនុច​កំពូល ហើយ​ការគិត​មិន​ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែប​នេះ ចូរ​ប្រាប់​ដៃគូរ​របស់​អ្នក​នូវ​ការពិត ហើយ​អ្នក​ទាំង​ពី​គួរតែ​ព្យាយាម​ស្វែងរក​អ្វីដែល​ធ្វើអោយ​អ្នក​មាន​ការ​ ស្រើបស្រាល​បំផុត​។​
៣, ខ្ញុំ​បារម្ភ​ថា ការ​រួមភេទ​ដោយ​ដៃ (Masturbation) ប្រហែលជា​រឿង​មិន​ត្រឹមត្រូវ​ទេ​
និយាយ​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​! ការ​រួមភេទ​ដោយ​ដៃ​មិនមែនជា​រឿង​ខុស ឬ​ប៉ះពាល់​ដល់​សុខភាព​បុរស និង​ស្ត្រី​ទេ​។ តាម​ការពិត ប្រសិនបើ​អ្នក​មិន​ទទួលបាន​នូវ​ចំនុចកំពូល​តាមរយៈ​ការ​រួមភេទ​ធម្មតាៗ​ទេ ការ​រួមភេទ​ដោយ​ដៃ​អាចជួយ​អោយ​អ្នក​យល់ដឹង​អំពី​រាង្គ​កាយរ​បស់​អ្នកបាន និង​ដឹង​អំពី​អ្វី​ដែល​នឹង​ធ្វើអោយ​អ្នក​ដល់​ចំនុចកំពូល​បាន​។​
៤, មិនទាន់​ត្រៀម​ខ្លួន​ដើម្បី​រួមភេទ​ទេ ប៉ុន្តែ​គាត់​ត្រៀម​រួច​ទៅ​ហើយ​!
អារម្មណ៍​នៃ​ការ​មិន​ប្រាកដ​អំពី​ការ​រួមភេទ​គឺ​ពិតជា​រឿង​មួយ​ធម្មតា​ទេ​។ ស្ត្រី​ជា​ច្រើន​មាន​ការសង្ស័យ​ច្រើនណាស់ ប៉ុន្តែ​អារម្មណ៍​ដែលថា ពួក​គេ​គួរតែ​បណ្តោយ​ខ្លួន​សិន និង​រួមភេទ​ដើម្បី​ការសប្បាយ​របស់​ដៃគូរ​។ ប៉ុន្តែ​ជំនួស​ពី​ការធ្វើ​ដូច្នេះ​វិញ អ្នក​គួរតែ​ប្រាប់​ដៃគូរ​របស់​អ្នក​ថា ពេលវេលា​គឺ​មិន​សក្តិសម​សម្រាប់​អ្នក​ទេ​។ ប្រសិនបើ​គាត់​ពិតជា​យកចិត្តទុកដាក់​អំពី​អ្នក​មែន គាត់​នឹង​រងចាំ​រហូតដល់​អ្នក​ត្រៀម​ខ្លួន​រួច​។​
៥, ខ្ញុំ​បារម្ភ​ថា​គាត់​នឹង​បដិសេធន៍​មិន​ប្រើ​ស្រោមអនាម័យ​
ស្ត្រី​មួយ​ចំនួន​មាន​និន្នាការ​មួយ​ក្នុង​ការ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​ ថ្នាំ​ពន្យា​កំណើត ដែល​វា​ជា​ហេតុផល​មួយ​ធ្វើអោយ​ពួកគេ​យល់ថា ដៃគូរ​របស់​ពួកគេ​នោះ​ប្រើ​ស្រោមអនាម័យ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា ដៃគូរ​របស់​អ្នកនឹង​យល់ព្រម ឬ​ប្រសិនបើ​គាត់​មិន​ចង់​ប្រើ​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​មាន​ការទទួលខុសត្រូវ​នៃ​ការការពារ​ខ្លួន​ឯង​វិញ​។​
៦, ហេតុអ្វី​បានជា​គាត់​មិន​អោយ​ខ្ញុំ​បិទ​ភ្លើង​?
សម្រាប់​ស្ត្រី ការចង់បាន​នូវ​ការបិទ​ភ្លើង​ខណៈពេលដែល​ការ​រួមភេទ​ធ្វើអោយ​ពុំ​មាន​សន្តិសុខ ​ចំពោះ​រាង្គ​កាយរ​បស់​ពួកគេ​។ ប៉ុន្តែ​ដូច​អ្វី​ដែល​ខ្ញុំ​បញ្ជាក់​ពីមុន​ដែរនោះ អ្នកនឹង​តែងតែ​ស្វែងរក​អ្វីដែល​មិន​ត្រឹមត្រូវ​ជា​មួយ​រាង្គ​កាយរ​បស់​អ្នក ហើយ​វា​នឹង​មិន​ធ្វើអោយ​អ្នក​មាន​អា​ម្មណ៍​ល្អ​ឡើយ​។ ជំនួស​មកវិញ ប្រសិនបើ​អ្នក​មាន​ផា​សុខភាព​ចំពោះ​ស្បែក​របស់​អ្នក ដៃគូរ​របស់​អ្នក​នឹង​មាន​ផាសុខភាព​ដែរ​។  ការ​ដែល​បិទ​ភ្លើង ឬ​បើកភ្លើង​វា​មិន​មាន​ជា​បញ្ហា​ចោទ​នោះទេ​!
៧, ខ្ញុំ​គិតថា ការ​រួមភេទ​ពិតជា​រឿង​អស្ចារ្យ​!
នេះ​មានន័យ​ថា វា​ប្រហែលជា​មិន​កើត​ឡើង​សម្រាប់​អ្នកនោះ​ទេ​។ ការ​រួមភេទ​មិនមែន​សុទ្ធ​ជា​ការ​សូក​បញ្ចូល​លិង្គ​ទើប​ហើយ​រួម​ភេទ​បាន​ទេ ប៉ុន្តែ ការប្រើ​អណ្តាត​លឹត ការ​បរ​បោស​អង្អែល ការ​ថើប និង​ការ​ថ្នាក់​ថ្នម សុទ្ធតែ​ជា​ផ្នែក​មួយ​របស់​វា​ទាំងអស់​។ ការ​ដែល​ប្រាកដ​ថា ដៃគូរ​របស់​អ្នកចូលរួម​ក្នុងកា​របរ​បោស​អង្អែល​ក្នុងពេល​រួម​ភេទ​បាន នោះ​អ្នក​អាចនឹងទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការ​រួមភេទ​ដ៏​អស្ចារ្យ​មួយ​ហើយ​ ។ ការ​រួមភេទ​តាម​មាត់ ក៏​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​សម្រាប់​ពេលវេលា​ដ៏​ល្អ​មួយ​នៅលើ​គ្រែ​ដែរ​។

មនុស្ស​ស្រី​រួមភេទ​មិន​ដល់​ចំនុចកំពូល​គួរ​ធ្វើ​បែប​ណា​ទើប​ល្អ​?

​មនុស្ស​ស្រី​ប្រហែលជា ១០%​មិន​អាច​ទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​នោះទេ ទោះបី​ជាមួយ​ដៃគូរ ឬ​ក្នុង​ពេល​រួមភេទ​តែឯង (Masturbation) ។  នៅពេលដែល​ខ្ញុំ​ប្រាប់​អំពី​ដំណឹង​ល្អ​នេះ ពួក​គេ​គួរតែ​យល់​អោយ​ល្អ​សិន​អំពី​ការទទួល​បាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ ។​
​ចំនុច​ដំបូង និង​ជា​មេរៀន​ដ៏​សំខាន់​បំផុត​គឺ​អនុវត្តន៍​អោយបាន​នូវ​ការធ្វើ​យ៉ាងណា​អោយ​ សម្ពាធ​នៃ​កា​រឹង​សាច់ដុំ និង​ការ​តម្រេក​មាន​តុល្យភាព​រវាង​គ្នា​នឹង​គ្នា​ក្នុងពេល​រួមភេទ ។ ប៉ុន្តែ​តើ​យើង​អាច​ធ្វើ​ដូចម្តេច​ទើប​ធ្វើអោយ​ការ​រឹង​សាច់ដុំ និង​តម្រេក​ទាំងពីរ​នេះ​ស្ថិត​ក្នុង​ពេល​ជាមួយ​គ្នា​ទៅ​? វាក​ជា​សំណួរ​ដ៏​ល្អ ហើយ​នេះ​ជា​ពីរ​ចំនុច​ទាក់ទង​នឹង​ចំលើយ​ដែល​ត្រូវ​ឆ្លើយ ។​

​របៀប​នៃ​ការទទួលបាន​នូវ​ចំនុច​កំពូល​នៃ​ការ​រួមភេទ​ជំហាន​ទី​១៖ ពង្រឹង​សាច់ដុំ​អោយ​រឹង​
ប្រភេទ ​នៃ​ការពង្រឹង​សាច់ដុំ​ដែល​អាច​ជួយ​មនុស្ស​ស្ត្រី​អោយ​ទទួលបាន​ចំនុចកំពូល​ ក្នុងពេល​រួមភេទ ។ ស្ត្រី​ជា​ច្រើន​មាន​ចំណាប់អារម្មណ៍​ខុស​ដែល​គិត​ថា​ពួកគេ​គួរតែ​ធ្វើការ​ សំរាក​សាច់ដុំ និង​គ្រាន់តែ​ដេក​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ល្បី​ថា​ការ​សំរាក​សាច់ដុំ​ក្នុងពេល​រួមភេទ​គជា​រឿង​សំខាន់ ។ ប៉ុន្តែ​ការធ្វើ​អោយ​សាច់ដុំ​រឹង​ទៅវិញ​ទេ​ទើប​ជា​ចំនុច​សំខាន់​ក្នុង​ ការឈាន​ទៅ​ដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ ។ ចំនុច​សំខាន់​សំរាប់​ស្ត្រី​ដើម្បី​ទទួលបាន​ចំនុចកំពូល​ជា​លើក​ដំបូង​គឺ​ ត្រូវតែ​មាន​ការចូលរួម​ពី​សម្ពាធ​របស់​សាច់ដុំ​ជើង ពោះ និង​កំប៉េះគូថ ។​

​អ្វី​ដែល​មិន​គួរអោយ​ភ្ញាក់ផ្អើល​គឺ ស្ត្រី​ទាំងឡាយ​ប្រាប់ថា ភាគច្រើន​ការឈាន​ដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ​គឺ​ត្រូវតែ​មាន​ការចូលរួម​ ពី​សំណាក់​សាច់​ក្នុង​អាង​ត្រគៀក​ខាងក្រោម ។ សាច់ដុំ​ទាំងនេះ​គឺ​ដូចគ្នា​នឹង​សាច់ដុំ​សំរាប់​រឹង​បញ្ឈប់​លំហូរ​របស់​ ទឹកនោម (​ជាការ​កន្ត្រាក់​ដោយមាន​ឆន្ទៈ​តាមរបៀប​ហាត់ប្រាណ​មួយ​ឈ្មោះថា Kegel) ។​

​តើ​អ្វី​ទៅ​ជា​ការទំនាក់ទំនង​គ្នា​រវាង​ការ​បន្តឹង​សាច់ដុំ និង​ការទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​?
​ ចំលើយ​គឺ​ជា​ការ​សំ​រើប ។ ការ​កន្ត្រាក់​សាច់ដុំ (​ឬ​ធ្វើអោយ​សាច់ដុំ​តឹង​) គឺជា​ការបង្កើត​លំហូរ​ឈាម​ទៅកាន់​រាងកាយ និង​ជា​ពិសេស​តំបន់​ប្រដាប់បន្តពូជ ។ ពិតណាស់ ការ​សំរើប​គឺជា​មធ្យោបាយ​មួយ​សំរាប់​ជួយ​អោយ​ស្ត្រី​អាច​ចូល​ទៅ​ដល់​ចំនុច​ កំពូល​នៃ​ការរួម​ភេទ​បាន ។​
​របៀប​នៃ​ការទទួលបាន​នូវ​ចំនុច​កំពូល​នៃ​ការ ​រួមភេទ​ជំហាន​ទី​២៖  នៅ​ក្នុង​ខួរក្បាល ពេល​រួមភេទ ស្ត្រី​គួរតែ​ផ្តោត​លើ​ចំនុច​ធម្មតាៗ​លើ​អារម្មណ៍​រំ​ញោច ។​

​ក្នុងពេល​រួមភេទ ពួកគេ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​អោយ​សាច់ដុំ​ឡើង​រឹង ហើយ​តម្រូវ​អោយ​ចិត្ត​មាន​ដំណើរការ​ដោយ​ខ្លួនឯង​និង​ស្ងាត់ស្ងៀម ។ វិធី​បែបនេះ​ត្រូវតែ​ធ្វើ​ការអនុវត្តន៍ ប៉ុន្តែ​វា​អាច​មាន​ប្រសិទ្ធភាព​បាន​គ្រប់ពេល ។ យើ​មិន​អាច​ទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​អាច​ទាក់ទង​នឹង​បញ្ហា​សុខភាព ​។

​ការព្យាបាល​អាចជួយ​អោយ​មនុស្ស​ស្រី​មួយចំនួន​មាន​ការពិបាក​ក្នុង​ការឈាន ​ចូល​ចំនុច​កំពូល​នៃ​ការ​រួមភេទ ។ លើសពីនេះទៅទៀត បញ្ហា​សុខភាព ឬ​ផលប៉ះពាល​របស់​ថ្នាំ​ប្រហែល​ជា​បង្ក​អោយមាន​បញ្ហា​នេះ​កើតមាន ។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទាត់​ចោល​បញ្ហា​ទាំងនេះ ។ ជំរើស​នៃ​ការព្យាបាល​មានដូចជា​៖
–    រដ្ឋបាល​ចំនីអាហារ និង​ឱសថ​បាន​គាំទ្រ​នូវ​របស់​ម្យ៉ាង​ឈ្មោះថា Eros ដើម្បី​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ប្រដាប់​បន្ត​ពូជ​
–    ការប្រើ​ក្រែ​មលាប​ដែល​គ្មាន​វេជ្ជបញ្ជា​ប្រហែលជា​ជួយ​ធ្វើអោយ​កាន់តែ​ ស្រើបស្រាល និង​ធ្វើអោយ​ស្ត្រី​នោះ​អាច​ទៅដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ ប៉ុន្តែ​ការធ្វើ​ដូច្នេះ​គឺ​រដ្ឋបាល​ចំនីអាហារ និង​ឱសថ​មិន​បាន​គាំទ្រ​នោះទេ ។ ជា​ទៀងទាត់ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​ការព្យាបាល​អ្វីៗ​ទាំ​អស់ ​។​

ស្ត្រី​៖ គន្លឹះ​ធ្វើអោយ​ទ្វារមាស​ស្អាត និង​មាន​សុខភាព

​ទ្វា​មាស​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្អាត​ដោយ​ ខ្លួនឯង​ជាមួយ​នឹង​ជំនួយ​នៃ​ការបញ្ចេញ​ទឹករំអិល​ពី​ធម្មជាតិ​។ ចូរ​ស្វែងរក​នូវ​របៀប​ដើម្បី​ជួយ​អោយ​ទ្វារមាស​របស់​អ្នក​ស្អាត និង​មាន​សុខភាព​ល្អ ព្រមទាំង​មូលហេតុ​ដែល​អ្នក​ពុំ​ចាំបាច់​ប្រើ​ទឹក​អនាម័យ ឬអ្វី​សម្អាត​ទ្វារមាស​។​

​ទ្វា​មាស​គឺជា​បំពង់​សាច់ដុំ​មួយ​ប្រភេទ​ដែល​ស្ថិតនៅ​ខាងក្នុង​រាង្គ​ កាយរ​បស់​មនុស្ស​ស្រី​ដោយ​គិត​ចាប់ពី​មាត់ស្បូន​ចេញមក​ខាងក្រៅ​។ សរីរាង្គ​ភេទ​ខាងក្រៅ​ដែល​មានឈ្មោះ​ថា បបេរ​ស្ថិត​នៅ​ជុំវិញ​ទ្វារមាស​ខាងក្រៅ​របស់​មនុស្ស​ស្រី​។​

​អ្នកស្រី​វេជ្ជបណ្ឌិត ស៊ូ​ហ្សី អេល​ណេ​ល (Dr. Suzy Elneil) អ្នក​ប្រឹក្សា​ខាង​ជំងឺ​ប្រដាប់បន្តពូជ​រោគ​ស្ត្រី​នៅ​ឯ មន្ទីរពេទ្យ University College Hospital ក្នុង​ទីក្រុង​ឡុង និយាយថា ការថែទាំ​សុខភាព​របស់​អ្នកជា​រៀងរាល់​ថ្ងៃ​អាច​ជួយ​ថែរក្សា​ទ្វា​មាស​អោយ​នៅ ​មាន​ទម្រង់​ល្អ​ដដែល​បាន​។ អ្នកស្រី​ពន្យល់ថា “​ជាទូទៅ សុខភាព​ទ្វារមាស​ដែល​ល្អ ត្រូវតែ​ប្រាកដថា​សុខភាព​ទូទៅ​របស់​អ្នក​ក៏​ល្អ​ដែរ​។ ក្នុងនោះ​ត្រូវតែ​មាន​របប​អាហារ​ដែល​ប្រកបដោយ​សុខភាព និង​ការធ្វើ​លំ​ហាត់ប្រាណ​។ ការ​ហាត់ប្រាណ​ធម្មតាៗ​ជួយ​ធ្វើអោយ​ទ្វារមាស​មាន​មុខងា​របា​ន​ល្អ ជាក់ស្តែង​ដូចជា ការដើរ និង​ការរត់​ជួយ​ធ្វើអោយ​បាត​របស់​អាង​ត្រគៀក​រឹងមាំ​និង​ជួយ​ធានា​ថា​អ្នក​ មាន​សុខភាព​ទូទៅ​ល្អ​”​។​

​ការហូរ​ទឹករំអិល​

​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​មាន​ការហូរ​ទឹករំអិល​ថ្លាៗ ឬ​សៗ ចេញពី​ទ្វារមាស​របស់​អ្នក​។ ជាធម្មតា ទឹករំអិល​នេះ​ត្រូវបាន​ផលិតឡើង​ចេញពី​មាត់ស្បូន​។​

​អ្នកស្រី​វេជ្ជបណ្ឌិត អេល​ណេ​ល​និយាយថា “​ការហូរ​ទឹករំអិល​ពី​ទ្វារមាស​មិនមែន​តែងតែ​ជា​សញ្ញា​អាក្រក់​នោះទេ​។ មាន​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​និយាយថា ការ​ដែល​ហូរ​ទឹករំអិល​ថ្លាៗ ឬ​សៗ​ច្រើន​គឺ​មាន​ជាប់​ទាក់ទង​នឹង​ជំងឺឆ្លង​តាមរយៈ​ការ​រួមភេទ​។ ការប្រែប្រួល​នៃ​ចំនួន​ទឹក​រំអិល អាច​មក​បណ្តាលមកពី​អ័រម៉ូន​១០០​ភាគរយ ឬ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​វដ្ត​រដូវ ការ​មាន​ផ្ទៃពោះ ឬ​រាំងរដូវ​”​។​

​លក្ខណៈ និង​ចំនួន​របស់​ទឹករំអិល​ដែល​ចេញពី​ទ្វារមាស​មាន​ការប្រែប្រួល​ទៅតាម​វដ្ត​ រដូវ​របស់​អ្នក​។ ក្នុងពេល​ដែល​ក្រពេញ​អូវែរ​របស់​អ្នក​បញ្ចេញ​មេ​ជីវិត​ញី​មក ទឹករំអិល​របស់​អ្នក​តែងតែ​ខាប់​ជាង និង​ស្អិត ដូច​ពង​ទា​ពណ៌​ស​ឆៅ​អញ្ចឹង​។​

​ទ្វារមាស​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ច្រើន​ជាង​កន្លែង​ផ្សេងៗ​ទៅ​ទៀត​នៃ​រាង្គ​កាយរ​បស់​មនុស្ស​ស្រី​បន្ទាប់ពី​ពោះវៀន​។​

​ការហូរ​ទឹករំអិល​ពី​ទ្វារមាស​ដែលមាន​សុខភាព​ល្អ​គឺ​មិន​មាន​ក្លិន ឬ​ពណ៌​អ្វី​ឡើយ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​ដូចជា​សើមៗ​ក្នុង​លក្ខណៈ​គ្មាន​ផាសុខភាព ប៉ុន្តែ​អ្នក​មិន​គួរ​មាន​ការ​រមាស់ ឬ​ឈឺចាប់​អ្វី​ទេ​នៅ​ជុំវិញ​ទ្វា​មាស​របស់​អ្នក​។ ប្រសិនបើ​មាន​ការប្រែប្រួល​អ្វី​កើតឡើង​លើ​ទឹករំអិល​ទ្វារមាស​របស់​អ្នក​ដែល ​មិនមែន​ជា​រឿង​ធម្មតា​ដូចជា ការប្រែប្រួល​នៃ​ពណ៌ ឬ​ប្រសិនបើ​វា​ចាប់ផ្តើម​មាន​ក្លិន ឬ​រមាស់ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​។​

​បាក់តេរី​នៅក្នុង​ទ្វា​មាស​

​ក្នុង​ទ្វារមាស​មាន​បាក់តេរី​ច្រើនណាស់ ប៉ុន្តែ​វត្តមាន​របស់​វា​គឺ​ដើម្បី​ការពារ​ទ្វារមាស​ទេ​។ សាស្ត្រាចារ្យ រ៉ូនី ឡា​មុន (Professor Ronnie Lamont) និយាយថា “​ទ្វារមាស​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ច្រើន​ជាង​កន្លែង​ផ្សេង​ទៅ​ទៀត​នៃ​រាង្គ​ កាយរ​បស់​មនុស្ស​ស្រី​បន្ទាប់ពី​ពោះវៀន ប៉ុន្តែ​បាក់តេរី​រស់នៅ​កន្លែង​នេះ​គឺមាន​ហេតុផល​របស់​វា​មួយ​”​។​

​បាក់តេរី​ដែល​ល្អ​នៅក្នុង​ទ្វា​មាស​៖

•         ផ្តល់​នូវ​ចំនួន​ដ៏​ច្រើន​ជាង​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ចូលទៅ​ក្នុង​ទ្វារមាស​

•         ជួយ​រក្សា​តុល្យភាព​កម្រិត pH របស់​ទ្វារមាស និង​តុល្យភាព​នៃ​បាក់តេរី​មាន​សុខភាព​ល្អ​

•         អាច​ផលិត​ជា Bacteriocins (​ជា​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ពី​ធម្មជាតិ​) សម្រាប់​កាត់បន្ថយ ឬ​សម្លាប់ បាក់តេរី​ផ្សេងៗ​ដែល​ចូល​ក្នុង​ទ្វារមាស​

•         ផលិត​សារធាតុ​ម្យ៉ាង​សម្រាប់​បញ្ឈប់​នូវ​ការឈ្លានពាន​របស់​បាក់តេរី​នៅលើ​ ជញ្ជាំង​ទ្វារមាស កុំអោយ​ចូល​ដល់​ជាលិកា​ទ្វារមាស​បាន​។​

​ប្រសិនបើ​តុល្យភាព​នៃ​បាក់តេរី​ត្រូវបាន​រំខាន ទ្វារមាស​អាច​នឹង​មាន​ការបង្ក​រោគ និង​រលាក​បាន​។ បាក់តេរី​ដែល​មានឈ្មោះ​ថា Lactobacilli ជួយ​រក្សា​តុល្យភាព pH របស់​ទ្វារមាស​អោយ​ស្ថិតក្នុង​កម្រិត​ទាប​ធម្មតា (pH តិចជាង ៤,៥) ហើយ​វា​ក៏​អាច​ជួយ​បង្ការ​នូវ​ការរីកលូតលាស់​នៃ​មេរោគ​ផ្សេងៗ​ទៀត​ដែរ​។ ប្រសិនបើ pH របស់​ទ្វារមាស​ឡើង​ខ្ពស់ បរិមាណ​នៃ​ចំនួន​បាក់តេរី Lactobacilli អាច​នឹង​ធ្លាក់​ចុះ ហើយ​បាក់តេរី​ផ្សេងៗ​ទៀត​អាច​នឹង​កើន​ចំនួន​ជំនួស​វិញ​។ ករណីនេះ​អាច​បណ្តាលមកពី​ការឆ្លង​ជំងឺ​ដូចជា ជំងឺ​ក្នុង​ទ្វា​រមាសដែល​បណ្តាលមកពី​បាក់តេរី (Bacterial Vaginosis) ឬ​ជំងឺ​រោគ​ផ្សិត ដែល​អាច​ចេញ​ជា​រោគសញ្ញា​ដូចជា រមាស់ រលាក និង​ហូរ​ទឹករំអិល​មិនធម្មតា​។​

​ការលាង​សម្អាត​ទ្វារមាស​របស់​អ្នក​

​យក​ល្អ​គួរតែ​ចៀសវាង​នូវ​ការប្រើ​សាប៊ូ​ក្លិនក្រអូប ជេ​ល និង​ថ្នាំ​សម្លាប់​មេរោគ​ព្រោះ​សារធាតុ​អស់ទាំង​នេះ​អាច​ប៉ះពាល់​ទៅលើ​ តុល្យភាព​សុខភាព​របស់​បាក់តេរី និង​កម្រិត pH ក្នុង​ទ្វារមាស និង​បង្ក​ជាការ​រលាក​កើតមាន​ផងដែរ​។​

​ចូរ​ប្រើ​ទឹក​ធម្មតា សាប៊ូ​ដែល​គ្មាន​ក្លិនក្រអូប​ដើម្បី​លាង​សម្អាត​តំបន់​នៅ​ជុំវិញ​ទ្វារមាស ថ្ន​មៗ​ជា​រៀងរាល់ថ្ងៃ​។ ទ្វារមាស​នឹង​មាន​លក្ខណៈលាង​ស​ម្អាត​ដោយ​ខ្លួនឯង​តាម​រយៈទឹក​រំ​អិល​ដែល​ ចេញមក​ពី​ធម្មតា​ក្នុង​រាង្គ​កាយរ​បស់​អ្នក​។ អ្នកស្រី​វេជ្ជបណ្ឌិត អិល​ណេ​ល​និយាយថា ការថែរក្សា​តំបន់​នៅ​ចន្លោះ​ទ្វា​មាស និង​រន្ធ​គូថ​អោយ​ស្អាត​ក៏​ជា​រឿង​សំខាន់​ដែរ​។​គាត់​និយាយ​ថា “​ក្នុង​ពេល​មក​រដូវ ការលាង​សម្អាត​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ប្រហែលជា​រឿង​ដែល​មាន​ប្រយោជន៍​។ ការ​ដែល​មាន​អនាម័យ​លើ​តំបន់​ចន្លោះ​ទ្វារមាស និង​រន្ធ​គូថ​គឺជា​រឿង​សំខាន់ ដែល​អ្នក​ទាំងអស់​គ្នា​អាចធ្វើ​បាន​តាមរយៈ​ការលាង​សម្អាត​វា​អោយបាន​យ៉ាងហោច ​ណាស់​ម្តង​ដែរ​ក្នុង​មួយ​ថ្ងៃ​តាម​របៀប​ទម្លាប់​ងូតទឹក​ធម្មតាៗ​របស់​អ្នក​ ”​។​

​សាស្ត្រាចារ្យ ឡា​មុន​និយាយថា “​ស្ត្រី​គ្រប់រូប​មាន​លក្ខណៈ​ខុសៗ​គ្នា​។ អ្នក​ខ្លះ​ប្រហែលជា​លាង​សម្អាត​ដោយ​ប្រើ​សាប៊ូ​មាន​ក្លិនក្រអូប ហើយ​ក៏​គ្មាន​សម្គាល់​ឃើញ​មាន​បញ្ហា​អ្វី​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​ម្នាក់​មាន​ការ​រលាក​យោ​នី ឬ​រោគសញ្ញា​ផ្សេងៗ នោះ​រឿង​ដំបូង​ដែល​អ្នក​អាចធ្វើ​បាន​គឺ​ប្រើ​របស់​អ្វី​ដែល​គ្មាន​បញ្ហា​ អាឡឺ​ហ្ស៊ី សាប៊ូ​ធម្មតា​វិញ​”​។​

​ការសម្អាត​ទ្វា​មាស​របស់​ស្ត្រី​

​ការសម្អាត​ទ្វា​មាស​របស់​ស្ត្រី​គឺជា​ការ​ចាក់ទឹក​បន្ថែម​ចូលទៅ​ក្នុង​ ទ្វា​មាស ដើម្បី​លាង​សម្អាត​នូវ​ទឹករំអិល​ផ្សេងៗ​ដែល​ចេញមក​។ ស្ត្រី​មួយ​ចំនួន​ប្រើ​ទឹក​អនាម័យ​ដើម្បី​សម្អាត​ទ្វារមាស ប៉ុន្តែ​ការប្រើ​ទឹក​អនាម័យ​បែបនេះ​អាច​រំខាន​ដល់​បាក់តេរី​ដែល​រស់នៅ​ក្នុង ​ទ្វារមាស​ធម្មតាៗ​នោះ​បាន ដូច្នេះ​វា​មិន​ត្រូវ​បាន​ណែនាំ​អោយ​ប្រើ​នោះទេ​។​

​សាស្ត្រាចារ្យ ឡា​មុន​ពន្យល់ថា “​ខ្ញុំ​មិនដែល​គិត​ថា​ការប្រើ​ទឹក​អនាម័យ​សម្អាត​ទ្វារមាស​លើ​កាលៈទេសៈ​ណា​ មួយ​មាន​ប្រយោជន៍​នោះទេ ព្រោះ​អ្វី​ទាំងអស់​ដែល​ពួកគេ​ធ្វើ​ដើម្បី​លាង​នៅក្នុង​ទ្វារមាស គឺ​វា​ដោយ​ទាំង​បាក់តេរី​ដែល​ល្អៗ​ចេញ​ដែរ​”​។​

“​ប្រសិនបើ​ធម្មជាតិ​មាន​និន្នាការ​ធ្វើអោយ​ទ្វា​មាស​មាន​ក្លិន​ដូចជា​ ផ្កាកូលាប វា​ត្រូវ​តែ​ធ្វើអោយ​ទ្វារមាស​មាន​ក្លិន​ដូច្នេះហើយ​”​។​

​ការលាង​សម្អាត​ជាមួយ​នឹង​ទឹក និង​សាប៊ូ​ធម្មតាៗ​គួរតែ​ជា​ទង្វើ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ធ្វើអោយ​ ទ្វារមាស​មាន​សុខភាព​ល្អ​បាន​។ “​ក្លិន​របស់​ទ្វា​មាស​អាច​ផ្លាស់ប្តូរ​ទៅតាម​ពេលវេលា​ខុសៗ​គ្នង​នៃ​វត្ត​ បន្ត​ពូជ​របស់​ស្ត្រី ហើយក៏​មិន​គួរណា​គិតថា​វា​ជា​សញ្ញា​នៃ​ការបង្ក​រោគ ឬ​ជំងឺ​អ្វី​ដែរ​”​។​

​ប្រសិនបើ​អ្នក​បារម្ភ​អំពី​ក្លិន​ចេញពី​ទ្វារមាស​របស់​អ្នក ក្លិន​ដែល​មិនល្អ ឬ​កំពុង​តែ​ប្រើ​ផលិតផល​បន្ថែម​ក្លិន​ដើម្បី​បំបាត់​ក្លិន​ទ្វា​មាស​នោះ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ អ្នក​ប្រហែលជា​អាច​មាន​ជំងឺ​អ្វីមួយ​ដែល​ត្រូវការ​ការព្យាបាល​ហើយ​។​

​មូលហេតុ​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​បំផុត​ក្នុងការ​ធ្វើ​អោយ​មាន​ ទឹក​រំអិល​មិនធម្មតា​ចេញពី​ទ្វារមាស​គឺ​ជំងឺ Bacterial Vaginaosis ដែល​អាច​ធ្វើអោយ​មាន​ក្លិន​មិន​ល្អ​កើត​មាន​បាន​។ វា​មាន​លក្ខណៈ​ងាយស្រួល​ព្យាបាល​ណាស់​ជាមួយ​នឹង​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច ដូច្នេះ​ចូរ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​ ការព្រួយបារម្ភ​។​

​ការ​រួមភេទ​ដែលមាន​សុវិត្ថិភាព​

​បាក់តេរី និង​វី​រ៉ុស​មួយចំនួន​អាច​ចូល​ទៅក្នុ​ង​ទ្វារមាស​បាន​ក្នុងអំឡុងពេល​រួមភេទ​ ។ ក្នុងនោះ​មាន​Chlamydia, ប្រមេះ​ទឹកបាយ  ស្វាយ និង​ជំងឺអេដស៍​ជាដើម​។ អ្នក​អាច​ការពារ​ទ្វារមាស​របស់​អ្នក​ពី​ជំងឺ​អស់ទាំង​នេះ​បាន​តាមរយៈ​ ការប្រើ​ស្រោមអនាម័យ​គ្រប់​ពេល​ដែល​អ្នក​រួម​ភេទ​។​

​ការពិនិត្យ​មាត់ស្បូន​

​ស្ត្រី​ទាំងអស់​ដែល​មាន​អាយុ​ចាប់ពី ២៥​ឆ្នាំ​ដល់ ៦៤​ឆ្នាំ ត្រូវ​ពិនិត្យមើល​មាត់ស្បូន​។ ការ​ដែល​ពិនិត្យ​មាត់ស្បូន​ជា​ទៀងទាត់​មានន័យថា រាល់​ការប្រែប្រួល​ដែល​មិន​ធម្មតា​ទាំងអស់​ក្នុង​មាត់ស្បូន​អាច​នឹង​ ត្រូវបាន​រកឃើញ​ទាន់ពេលវេលា ហើយ​ប្រសិនបើ​ចាំបាច់​អាច​មាន​ការព្យាបាល​ដើម្បី​បញ្ឈប់​នូវ​ការកកើត​ ជំងឺមហារីក​ទៀតផង​។

ស្ត្រី​ខ្លះ​ចូល​ចិត្ត​សិច​ខ្លាំង​ជាង​បុរស​ទៅ​ទៀត​

ការ​ស្រាវជ្រាវ​បាន​និយាយ​ថា​មនុស្ស​ប្រុស​គិតដល់​សិច​ច្រើន​ជាង​មនុស្ស​ ស្រី​។​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​វា​ក៏​មាន​មនុស្ស​ស្រី​ខ្លាំង​ខាង​សិច​នេះ​ ជាង​បុរស​ទៅ​ទៀត​។​បើ​មិន​ជឿ​សាកសួរ​ស្រីៗ​ខ្លះ​អ្នក​នឹង​ដឹង​មិន​ខាន​។
មាន​ស្ត្រី​ខ្លះ​គិតដល់​សិច​គ្រប់ពេល​តែ​ម្តង​។​បើសិន​ស្ត្រី​នៅ​ក្នុង​ ក្រុម​នេះ​មាន​អារម្មណ៍​ឈឺក្បាល​នាងៗ​គិត​ថា​សិច​អាច​ជា​ថ្នាំ​ព្យាបាល​។​បើ ​ពួក​គេ​អស់កម្លាំង​ វា​នឹង​ធ្វើ​អោយ​មាន​កម្លាំង​ឡើង​វិញ​។
ពួក​គេ​នឹង​ធ្វើ​គ្រប់យ៉ាង​អោយ​សម្រេច​កាមតណ្ហា​។​ពួក​គេ​អាច​ជ្រើសរើស​យក​ ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​។​នាងៗ​នឹង​ស្ទាបអង្អែល​ខ្លួនឯង​ធ្វើ​យ៉ាងណា​ អោយ​សម្រេច​កាម​។​ដូច្នេះ​នាងៗ​ក៏​ដឹង​ច្បាស់​ថា​កន្លែង​ណា​ដែល​អស្ចារ្យ​ សម្រាប់​ខ្លួន​ក្នុង​ការ​ធ្វើ​អោយ​អារម្មណ៍​ផ្លូវភេទ​រីករាយ​ដល់​កំពូល​។​

ដំណាក់កាល​សម្រើប​ផ្លូវភេទ​របស់​មនុស្ស​ស្រី

មាន​ដំណាក់កាល​ជា​ច្រើន​នៃ​ការ​ឆ្លើយ​តប​ខាង​រាង​កាយ ​ក្នុង​ពេល​សម្រើប​ និង​រួម​ភេទ​។​ អ្នក​ស្រាវជ្រាវ​បាន​កត់សម្គាល់​ឃើញ​មាន​ដំណាក់កាល​បួន​យ៉ាង​នៃ​ការ​ឆ្លើយ​ តប​ក្នុង​ពេល​រួម​ភេទ​របស់​មនុស្ស​ស្រី​និង​ប្រុស​៖​ Arousal(​ការ​ស្រើបស្រាល​),​ Plateau(​ដំណាក់កាល​តម្រេក​),​ Orgasm(​ដំណាក់កាល​ដល់​ចំណុចកំពូល​)​ និង​ដំណាក់កាល​វិល​មក​ធម្មតា​ (​ Resolution)​។​ ទាំងនេះ​គឺជា​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​រា​ង្គ​កាយ​របស់​មនុស្ស​ស្រី​ម្នាក់ ​នៅ​ពេល​ពួក​គេ​មាន​សម្រើប​ផ្លូវភេទ​។​

ដំណាក់កាល​ទី​១៖​ ការ​ស្រើបស្រាល​ (Excitement​ or​ Arousal)
នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​មាន​សម្រើប​ផ្លូវភេទ​ សរសៃឈាម​នៅ​ក្នុង​ប្រដាប់​ភេទ​របស់​នាង​ទៅ​ជា​រីក​ធំ​។​ មាន​លំហូរ​ឈាម​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​ជញ្ជាំង​ទ្វារមាស​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​នោះ​។​ នេះ​គឺជា​ធនធាន​មួយ​ដ៏​សំខាន់​សម្រាប់​បម្រើ​ដល់​ការ​រំអិល​ ដែល​ធ្វើ​អោយ​ទ្វារមាស​មាន​សំណើម​។​
ប្រដាប់បន្តពូជ​ខាងក្រៅ​ ឬ​យោនី​របស់​នាង​ (​រួម​មាន​ សេរ​ Clitoris​ ច្រក​ខាងក្រៅ​ទ្វា​មាស​ និង​ប​បេ​រ​ទ្វា​មាស​ខាងក្រៅ​និង​ក្នុង​)​ ទៅ​ជា​រីក​ប៉ោង​ នេះ​ដោយសារ​តែ​មានការ​ការ​ផ្គត់​ផ្គង​ឈាម​កាន់តែ​ច្រើន​។​ នៅ​ក្នុង​ខ្លួន​របស់​នាង​ កំពូល​នៃ​ទ្វា​មាស​មានការ​លាតសន្ធឹង​។​
ជីពចរ​ និង​ការ​ដកដង្ហើម​របស់​នាង​កាន់តែ​ញាប់​ ហើយ​សម្ពាធ​ឈាម​របស់​អ្នក​ក៏​ឡើង​ខ្ពស់​ដែរ​។​ នាង​ប្រហែលជា​មាន​លក្ខណៈ​ក្រហម​រា​ង្គ​កាយ​ ជា​ពិសេស​នៅ​ត្រង់​តំបន់​ទ្រូង​ និង​ក​ ដោយសារ​តែ​សរសៃឈាម​របស់​នាង​កំពុង​រីក​ធំ​។

ដំណាក់កាល​ទី​២៖​ ដំណាក់កាល​តម្រេក​ (Plateau)
លំហូរ​ឈាម​ចូល​ទៅ​ក្នុង​មួយ​ភាគ​បី​ខាងក្រោម​របស់​ទ្វារមាស​ដល់​ដែន​កំណត់​ របស់​វា​ និង​ធ្វើ​អោយ​តំបន់​ខាងក្រោម​ទ្វារមាស​នោះ​ទៅ​ជា​ប៉ោង​ និង​រឹង​ល្មម​។​ ករណី​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ Introitus​ ដែល​ពេល​ខ្លះ​ហៅ​ថា​ ដំណាក់កាល​ត្រៀម​នឹង​ដល់​ចំនុចកំពូល​ ហើយ​វា​ស្ថិត​នៅ​ក្រោម​ចង្វាក់​នៃ​ការ​កន្ត្រាក់​ក្នុង​ពេល​ដល់​ចំនុចកំពូល​ នៃ​ការ​រួម​ភេទ​។​
សុដន់​របស់​មនុស្ស​ស្រី​ប្រហែលជា​មាន​ទំហំ​ធំ​ជាង​មុន​រហូត​ដល់​ ២៥%​ ហើយ​លំហូរ​ឈាម​ទៅ​តំបន់​ជុំវិញ​ក្បាលដោះ​ (Areola)​ ក៏​កើនឡើង​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្បាលដោះ​មើលទៅ​ឡើង​រឹង​បន្តិច​។​
នៅ​ពេល​ដែល​នាង​ជិត​នឹង​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ហើយ​ សេរ​របស់​នាង​រុញ​អឹ​ប​ជាប់​នឹង​ឆ្អឹងថ្ងាស​អាង​ត្រគៀក​ និង​ហាក់បីដូចជា​បាត់​ស្រមោល​ឈឹង​។​ ស្ត្រី​ម្នាក់​ត្រូវ​តែ​បន្ត​នូវ​ការ​ភ្ញោ​ចត​ទៅ​ទៀត​ក្នុង​ដំណាក់កាល​មួយ​ នេះ​ដើម្បី​បានជា​សម្រើប​គ្រាន់​គ្រាប់​ឈាន​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ ។

ដំណាក់កាល​ទី​៣៖​ ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ (Orgasm)
ចំនុចកំពូល​នៃ​ការ​រួម​ភេទ​គឺជា​ដំណាក់កាល​មួយ​នៃ​ការ​បញ្ចេញ​នូវ​អារម្មណ៍​ ដ៏​សប្បាយ​ខ្លាំង​បំផុត​នៃ​សម្ពាធ​ផ្លូវភេទ​ដែល​បាន​គរ​ទុក​កាលពី​ដំណាក់កាល ​ដំបូង​មក​ម្លេះ​។​យើង​អាច​សម្គាល់​បាន​តាម​រយៈ​ការ​កន្ត្រាក់​លើ​សាច់ដុំ​ ប្រដាប់បន្តពូជ​ (​រៀង​រាល់​ ០,៨​វី​នាទី​ម្តង​)​ ក្នុង​នោះ​រួម​ទាំង​ Introitus​ ផង​ដែរ​។​
ស្ត្រី​ភាគច្រើន​មិន​ធ្លាប់​មាន​អារម្មណ៍​ថា​វិល​មក​រក​ធម្មតា​វិញ​ក្រោយ​ពី ​ដល់​ចំនុចកំពូល​រួច​ដូច​មនុស្ស​ប្រុស​ទេ​។​ ស្ត្រី​ម្នាក់​ប្រហែលជា​អាច​រកបាន​នូវ​ចំនុចកំពូល​មួយទៀត​ប្រសិនបើ​នាង​ ត្រូវ​បាន​ភ្ញោ​ច​លើ​អារម្មណ៍​ភេទ​ម្តងទៀត​។​
មិនមែន​រាល់​ស្ត្រី​ទាំងអស់​សុទ្ធ​ទទួល​បាន​នូវ​ចំនុចកំពូល​តែ​ម្តង​ គ្រប់ពេល​ដែល​ពួក​គេ​រួម​ភេទ​នោះ​ទេ​។​ ការ​បរ​បោស​អង្អែល​មុន​ពេល​រួម​ភេទ​គឺជា​ការ​សំដែង​មួយ​ដ៏​សំខាន់​ក្នុង​ការ ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ដែរ​ ហើយ​ក៏​ជា​កត្តា​មួយ​ច្រើន​តែ​កើតឡើង​លើ​មនុស្ស​ស្រី​ដែរ​។​ ការ​បរ​បោស​អង្អែល​នោះ​រួម​មាន​ ការ​ស្ទាបអង្អែល​ទៅ​លើ​តំបន់​សម្រើប​ និង​ការ​ភ្ញោ​ច​ទៅ​លើ​សេរ​។

ដំណាក់កាល​ទី​៤៖​ ការ​វិល​មក​រក​ធម្មតា​វិញ​ (Resolution)
ដំណាក់កាល​មួយ​នេះ​គឺ​នៅ​ពេល​ដែល​រា​ង្គ​កាយ​របស់​មនុស្ស​ស្រី​វិល​មក​រក​ សភាព​ធម្មតា​វិញ​យ៉ាង​យឺត​បំផុត​។​ តំបន់​ដែល​ហើម​ប៉ោង​ត្រូវ​បាន​ថយ​ចុះ​មក​វិញ​ ហើយ​ការ​ដកដង្ហើម​ និង​ចង្វាក់បេះដូង​ ក៏​មាន​សភាព​យឺត​វិញ​ដែរ​។

ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​ពេល​រួម​ភេទ​រួច​

ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួម​ភេទ​រួច​មាន​ ន័យ​ថា​ ហូរ​ឈាម​ក្នុង​ពេល​រួម​ភេទ​ ឬ​ក្រោយ​ពី​រួម​ភេទ​ និង​នៅ​ពេល​ដែល​អ្នក​មិន​កំពុង​តែ​មក​រដូវ​ ឬ​មិន​រំពឹង​ថា​កំពុង​តែ​មក​រដូវ​។​ ការ​ហូរ​ឈាម​តាម​ទ្វារមាស​បន្ទាប់​ពី​រួម​ភេទ​ហើយ​គឺជា​រឿង​ដែល​តែងតែ​កើត​ មាន​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ក្នុង​វ័យ​ ២០​ ទៅ​៤០​ឆ្នាំ​។​
មាត់ស្បូន​  របស់​អ្នកជា​ធម្មតា​គឺជា​ប្រភព​ធ្វើ​អោយ​ហូរ​ឈាម​តាម​ទ្វារមាស​ និង​បង្ក​ឡើង​ដោយ​ការ​រួម​ភេទ​ ជា​ពិសេស​មុន​ពេល​រាំងរដូវ​។​ ទោះបីជា​អ្នកមាន​មាត់ស្បូន​ដ៏​មាន​សុខភាព​ល្អ​ហើយ​ក៏​ដោយ​ បើ​មានការ​កកិត​ខ្លាំង​ពេល​រួម​ភេទ​វា​នឹង​អាច​ធ្វើ​អោយ​ហូរ​ឈាម​បាន​។​ ការ​រលាក​នៃ​មាត់ស្បូន​ ឬ​ភាព​មិនធម្មតា​ផ្សេងៗ​ទៀត​ក៏​អាច​ធ្វើ​អោយ​មានការ​ហូរ​ឈាម​កើតឡើង​ដែរ​។
មូលហេតុ

ប្រសិនបើ​អ្នកជា​មនុស្ស​ត្រៀម​នឹង​រាំងរដូវ​ ហើយ​ឥឡូវ​ធ្លាប់​មាន​រោគ​សញ្ញា​នៃ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ ប៉ុន្តែ​មិន​ញឹកញាប់​ទេ​ វា​ប្រហែលជា​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ច្រើន​នោះ​ទេ​។​ ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​រួម​ភេទ​ហើយ​ អាច​បញ្ជាក់​ថា​ជា​ជំងឺមហារីក​មាត់ស្បូន​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើតេស្ត​ Pap​ test​ ហើយ​មាន​លទ្ធផល​ធម្មតា​ទេ​ វា​ទំនងជា​បណ្តាល​មក​ពី​បញ្ហា​ផ្សេង​ច្រើន​ជាង​។​
ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ប្រសិនបើ​អ្នកជា​មនុស្ស​រាំងរដូវ​ហើយ​ ការ​ហូរ​ឈាម​តាម​ទ្វារមាស​របៀប​ណា​ក៏​ដោយ​ គឺ​សុទ្ធតែ​ចាត់​ទុក​ថា​ជា​រឿង​មិនធម្មតា​ទាំងអស់​រហូត​ដល់​វា​ត្រូវ​បាន​ វាយតម្លៃ​ និង​កំណត់​អំពី​មូលហេតុ​របស់​វា​។​
ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួម​ភេទ​រួច​អាច​លទ្ធផល​មក​ពី​៖
·​         មហារីក​មាត់ស្បូន​
·​         កោសិការ​មាត់ស្បូន​ដុះ​ច្រើន​ខុស​ពី​ធម្មតា​ (Cervical​ Dysplasia)៖​ តើ​វា​ជា​មហារីក​ទេ​?
·​         រលាកមាត់​ស្បូន​
·​         ការ​កកិត​ដាច់ដោច​ក្នុង​ពេល​រួម​ភេទ​
·​         ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​៖​ តើ​វា​ជា​មូលហេតុ​នៃ​ការ​ហូរ​ឈាម​បែប​នេះ​ដែរ​ទេ​?
·​         មិនសូវ​មាន​ទឹករំអិល​គ្រប់គ្រាន់​ក្នុង​ទ្វារមាស​ ឬ​មិនសូវ​មានការ​បរ​បោស​អង្អែល​គ្រប់គ្រាន់​
· ​         មាន​របួស​ទៅ​លើ​ភ្នាស​កម្រាល​ខាងក្នុង​របស់​ស្បូន​ (Endometrium)​ ក្នុង​ពេល​រួម​ភេទ​ ជា​ពិសេស​ស្ត្រី​ដែល​កំពុង​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​។​
·​         ការ​ហូរ​ឈាម​ពី​ក្នុង​ស្បូន​លក្ខណៈ​ធម្មតា​ ប្រសិនបើ​អ្នក​កំពុង​តែ​ចាប់ផ្តើម​មក​រដូវ​ ឬ​ទើបតែ​បញ្ចប់​ការ​មក​រដូវ​
·​         ទ្វារមាស​ទ្រោម​ស្វិត​
·​         ទ្វារមាស​ស្ងួត​
·​         រលាក​ទ្វារមាស​
ពេល​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ
ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​ស្ថានភាព​ត្រៀម​រាំងរដូវ​ ហើយ​ហូរ​ឈាម​ម្តងម្កាល​ក្រោយ​រួម​ភេទ​រួច​ ហើយ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ Pap​ Test​ ធម្មតា​ទៀត​ អ្នក​មិន​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​វាយតម្លៃ​ទេ​។ ​ ប្រសិនបើ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​រំខាន​ ឬ​ធ្វើ​អោយ​អ្នក​បារម្ភ​ អ្នក​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ជំងឺ​បាន​។​
ប្រសិនបើ​អ្នកជា​មនុស្ស​រាំងរដូវ​ហើយ​ ការ​មាន​ហូរ​ឈាម​តាម​ទ្វារមាស​គ្រប់ពេលវេលា​ទាំងអស់​ត្រូវ​តែ​ធ្វើការ​ វាយតម្លៃ​។​ ការ​ដែល​មាន​ទ្វារមាស​ទ្រោម​ស្វិត​ ឬ​រោគ​សញ្ញា​ផ្សេងៗ​ទៀត​នៃ​បញ្ហា​ស្ងួត​នៅ​ក្នុង​ទ្វារមាស​ប្រហែលជា​ហេតុផល​ មួយ​ដែល​ធ្វើ​អោយ​អ្នក​មានការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​ពេល​រួម​ភេទ​ហើយ​ ។​ ជម្រើស​ដ៏​ល្អ​បំផុត​របស់​អ្នក​គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី ​អោយ​ប្រាកដ​ថា​ មូលហេតុ​នៃ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​នោះ​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​។

​ហេតុផល​ ១០​យ៉ាង​ដែល​មនុស្ស​ស្រី​មិន​ចង់​រួម​ភេទ​

នៅ​កម្ពុជា​យើង​មិន​មានការ​និយាយ​ដោយ​បើក​ទូលាយ​អំពី ​បញ្ហា​ផ្លូវភេទ​ទេ​ពិសេស​ចំពោះ​ស្ត្រី​។​ពិស​សេ​បញ្ហា​ផ្លូវភេទ​ទាក់ទង​នឹង ​មនុស្ស​ស្រី​។​ខាងក្រោម​នេះ​ជា​ហេតុផល​ដប់​យ៉ាង​ដែល​អាច​ធ្វើ​អោយ​មនុស្ស​ ស្រី​មិន​ចង់​រួម​ភេទ​:

1.​      ប្រើ​ថ្នាំ​ពន្យា​កំនើត

មនុស្ស​ស្រី​មួយ​ចំនួន​នឹង​ធ្វើ​អោយ​ចំ​នង់​ផ្លូវភេទ​របស់​ពួក​គេ​ចុះ​ថយ​ ដោយសារ​តែ​ការ​ពន្យា​កំនើត​ដូច​ជា​ ថ្នាំលេប​ ឬ​ការ​ដាក់​កង​ជាដើម​ ។​

2.​      ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់ទឹកចិត្ត

នេះ​មិនមែន​មនុស្ស​ទាំងអស់​អោយ​តែ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ សុទ្ធតែ​ធ្លាប់​មានការ​ថយ​ចុះ​នូវ​ចំ​នង់​ផ្លូវភេទ​នោះ​ទេ​ ប៉ុន្តែ​គេ​ឃើញ​មនុស្ស​ភាគច្រើន​កើត​មាន​បញ្ហា​នេះ​ ។​

3.​      បំបៅ​ដោះ​កូន

ការ​បំបៅ​ដោះ​កូន​ធ្វើ​អោយ​បញ្ចេញ​នូវ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា​ Prolactin​ ។​ អ័រម៉ូន​មួយ​នេះ​ធ្វើ​អោយ​កាត់​បន្ថយ​ចំ​នង់​ផ្លូវភេទ​។​

4.​      ដេក​មិន​គ្រប់គ្រាន់

មនុស្ស​ស្រី​ភាគច្រើន​ ការ​ចូល​ដំនេក​គឺ​ប្រព្រឹត្តិ​ទៅ​មុន​ពេល​រួម​ភេទ​ ប្រសិនបើ​ការ​ដេក​មិន​បាន​គ្រប់គ្រាន់​គឺ​មិន​អាច​ធ្វើ​អោយ​ពួក​គេ​ចង់​រួម​ ភេទ​នោះ​ទេ​ ។​

5.​     ស្ត្រេ​ស​ឬ​ភាព​តានតឹង​អារម្មណ៍

បញ្ហា​នេះ​អាច​កើតឡើង​ដោយសារ​ ការ​ធ្វើ​ការងារ​ បញ្ហា​ហិរញ្ញវត្ថុ​ ភាព​តានតឹង​ក្នុង​ការ​អប់រំ​ បញ្ហា​គ្រួសារ​ និង​ប្រធានបទ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​ ។​ នៅ​ពេល​ដែល​ ស្ត្រេ​ស​ មានការ​កើនឡើង​នោះ​វា​ធ្វើ​អោយ​មនុស្ស​ស្រី​ជា​ច្រើន​មិន​ចង់​ធ្វើការ​រួម​ ភេទ​ ។​

6.​      ការ​មិន​យល់ព្រម​ពី​ដៃគូរ

រាល់​ទំនាក់ទំនង​ជាមួយនឹង​ដៃ​គួរ​ដែល​ធ្វើ​អោយ​មានការ​ប្រេះឆា​គឺ​សុទ្ធតែ​ ប៉ះពាល់​ទៅ​ដល់​ការ​រួម​ភេទ​ ហើយ​អាច​ធ្វើ​អោយ​ពួក​គេ​មិន​ចង់​ប្រព្រឹត្តិ​ការ​រួម​ភេទ​ទៀត​ផង​ ។​

7.​      កំរិត​អ័រម៉ូន​ Testosterone​ សេរី​ មានការ​ថយ​ចុះ

ការ​ដែល​ដឹង​ថា​កំរិត​អ័រម៉ូន​ Testosterone​ទាំងអស់​នៅ​ក្នុង​ឈាម​អាច​មាន​ ប្រយោជន៍​ ហើយ​ការ​រក​ឃើញ​ថា​កំរិត​អ័រម៉ូន​ Testosterone​សេរី​ទាប​អាច​ធ្វើ​អោយ​ថយ​ចុះ​នូវ​ ចំ​នង់​ផ្លូវភេទ​បាន​ ។​

8.​      កំរិត​ SHBG​ ឡើង​ខ្ពស់

មនុស្ស​ស្រី​ដែល​មាន​ SHBG​ (Sex​ Hormone​ Binding​ Globulin)​ ឡើង​ខ្ពស់​ ប្រហែលជា​ធ្វើ​អោយ​ថយ​ចុះ​នូវ​ចំ​នង់​ផ្លូវភេទ​ ។​ បញ្ហា​នេះ​គឺ​ដោយសារ​តែ​ មានការ​ផ្សំគ្នា​ជាមួយនឹង​អ័រម៉ូន​ Testosterone​ ។​

9.​       ខ្លាច​ការ​ស្និ​ទ្ធិ​ស្នាល

ការ​ដែល​មិន​អាច​បង្កើត​ការ​ស្និទ្ធស្នាល​លើ​ការ​រួម​ភេទ​ និង​រក្សា​ទំនាក់ទំនង​គ្នា​បាន​ វា​គឺជា​ហេតុផល​រួម​មួយ​ដែល​ធ្វើ​អោយ​ថយ​ចុះ​ចំ​នង់​ផ្លូវភេទ​របស់​ដៃគូរ​ ។

10.​  លក្ខណៈ​រាង​កាយ

មនុស្ស​ទាំងអស់​ដែល​មើលខ្លួន​ខ្លួនឯង​ថា​ខ្លួន​របស់​ពួក​គេ​មិន​អាច​ធ្វើ​ អោយ​ទាក់ទាញ់​អារម្មណ៍​ដៃគូរ​របស់​គេ​បាន​ ច្រើន​តែ​ធ្វើ​អោយ​គេ​មិន​ចង់​រួម​ភេទ​ទេ​ ។

ការរួមភេទនិងទំហំទ្វារមាសទាក់ទងគ្នារបៀបណា?

ការ​បារម្ភ​អំពី​ទំហំ​ទ្វារមាស​គឺជា​រឿង​ដែល​ច្រើន​កើត​ញឹកញាប់​បំផុត​នៅ​ចំពោះ​មនុស្ស​ស្រី​។

ផ្នែក​ខាងក្រៅ​របស់​ទ្វារមាស
វា​គឺជា​ផ្នែក​មួយ​នៃ​ប្រដាប់បន្តពូជ​របស់​ស្ត្រី​ដែល​អាច​មើលឃើញ​។​ ក្នុង​នោះ​រួម​មាន​ Clitoris​ (​សេ)​ ប​បេ​រ​ និង​មុខ​បើក​របស់​បង្ហូរ​នោម​។​
វា​គជា​រឿង​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ ដោយសារ​តែ​អារម្មណ៍​របស់​មនុស្ស​ស្រី​ម្នាក់​អំពី​ទ្វារមាស​របស់​ខ្លួន​ និង​ផ្នែក​ខាងក្រៅ​របស់​ទ្វារមាស​គឺ​នៅ​ចំ​កណ្តាល​នៃ​ជីវិត​ផ្លូវភេទ​របស់​ នាង​។

ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​ទ្វារមាស​ ឬ​ផ្នែក​ខាងក្រៅ​ទ្វារមាស​របស់​ខ្លួនឯង​មែន​ សូមកុំ​មានការ​អៀនខ្មាស​អ្វី​អោយ​សោះ​ក្នុង​ការ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ គ្រូពេទ្យ​ និង​ត្រូវ​ពិនិត្យ​មើល​ដោយ​ខ្លួនឯង​។​
មាន​ស្ត្រី​មួយ​ចំនួន​តូច​ដែល​សរសេរ​លិខិត​មក​ប្រាប់​យើង​ថា​ ពួក​គេ​មិន​សប្បាយចិត្ត​សោះ​ក្នុង​ការ​ទៅ​ពិគ្រោះ​យោបល​ជាមួយនឹង​គ្រូពេទ្យ​ អំពី​រឿង​នេះ​។

ជម្រើស​ដ៏​ល្អ​បំផុត​មួយ​គឺ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​ក្នុង​គ្លីនិក​រៀបចំ​ គម្រោង​ផែនការ​គ្រួសារ​។​ គ្លីនិក​ទាំងនេះ​ត្រូវ​បាន​បម្រើ​ការ​ដោយ​គ្រូពេទ្យ​ស្រីៗ​ដែល​មាន​ជំនាញ​ ក្នុង​ការ​ពិនិត្យ​ទ្វារមាស​។​ ពួក​គេ​ក៏​ជា​អ្នក​ដោះស្រាយ​នូវ​ការ​ព្រួយបារម្ភ​អំពី​ទំហំ​របស់​ទ្វារមាស​ ដែរ​។​ ដូច្នេះ​ពួក​គេ​អាច​ផ្តល់​អោយ​អ្នក​យ៉ាង​លឿន​នូវ​គំនិត​តាម​បែប​ឯកទេស​អំពី​ ទំហំ​នៃ​ទ្វារមាស​ ឬ​ផ្នែក​ខាងក្រៅ​របស់​ទ្វារមាស​បាន​។

តើ​ទ្វារមាស​របស់​អ្នកធំ​ពេក​ទេ​?
ប្រសិនបើ​អ្នក​មិន​ដែល​មានកូន​ទេ​ ភាគច្រើន​មិន​អាច​គិត​ទៅ​ដល់​ថា​ទ្វារមាស​របស់​អ្នក​នោះ​ធំ​ឬ​ក៏​អត់​បាន​ទេ​។​
ជា​អ​កុស​ល្យ​ មាន​ជំនឿ​ដែល​មិន​ត្រឹមត្រូវ​កើត​ឡើងជា​ញឹ​ញាប់​បំផុត​ នោះ​គឺ​ស្ត្រី​ដែល​រួម​ភេទ​ច្រើន​ដង​នឹង​ធ្វើ​អោយ​ទ្វារមាស​របស់​ពួក​គេ​រីក ​ធំ​បាន​។​ នេះ​មិនមែន​ជា​ការ​ពិត​ទេ​!​ មិន​ថា​អ្នក​រួម​ភេទ​ច្រើន​ប៉ុណ្ណា​នោះ​ទេ​ វា​នឹង​មិន​ប៉ះពាល់​ដល់​ទំហំ​ទ្វារមាស​ ឬ​ផ្នែក​ខាងក្រៅ​ទ្វារមាស​របស់​អ្នក​ឡើយ​។​
ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​ដល់​ទំហំ​នោះ​គឺ​ការ​សម្រាលកូន​ទៅ​វិញ​ទេ​។​ ជា​អ​កុស​ល្យ​ កាលណា​អ្នក​មានកូន​កាន់តែ​ច្រើន​ ទ្វារមាស​របស់​អ្នក​ក៏​កាន់តែ​រីក​ធំ​ទៅ​តាម​នឹង​ដែរ​។​ វា​គឺជា​រឿង​ដែល​ច្រើន​កើតជា​ញឹកញាប់​ក្រោយ​ពី​ការ​សម្រាលកូន​មានការ​ពិបាក​ និង​ចំនាយពេល​យូរ​។​ ជា​ធម្មតា​យើង​អាច​ការពារ​វា​បាន​តាម​រយៈ​ក្រោយ​សម្រាលកូន​រួច​ត្រូវ​ ធ្វើការ​ហាត់ប្រាណ​អោយ​បាន​ច្រើន​ដែល​មានការ​បង្រៀន​ពី​ឆ្មប​ និង​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​។

តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​ទ្វារមាស​ ឬ​ផ្នែក​ខាងក្រៅ​នៃ​ទ្វារមាស​របស់​អ្នក​ពិតជា​ធំ​មែន​?
ចូរ​មើលទៅ​ទ្វារមាស​ (​ផ្នែក​ខាងក្នុង​)​ ជា​មុន​សិន​។​
ប្រសិនបើ​ទ្វារមាស​របស់​អ្នក​រាង​មូល​ទ្រវែង​ (Barrel)​ និង​ធំ​ខ្លាំង​ ដូច្នេះ​វា​នឹង​ធ្វើ​អោយ​ងាយ​នឹង​រលុង​ ហើយ​បញ្ហា​នេះ​អាច​មានការ​ប៉ះពាល់​ដូច​ខាងក្រោម​៖
·​         ការ​រួម​ភេទ​ប្រហែលជា​មិនសូវ​ផ្តល់​ភាព​រីករាយ​សម្រាប់​អ្នក​ទេ​
·​         ការ​រួម​ភេទ​ប្រហែលជា​មិនសូវ​ផ្តល់​ភាព​រីករាយ​សម្រាប់​ដៃគូរ​របស់​អ្នក​ទេ​
·​         អ្នក​ប្រហែលជា​ងាយ​ធ្វើ​អោយ​ខ្យល់​ចូល​ទៅ​ក្នុង​ទ្វារមាស​ណាស់​។​
· ​         ការ​ងូតទឹក​ប្រហែល​ធ្វើ​អោយ​ទឹក​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ទ្វារមាស​នោះ​បាន​ ។​ប៉ុន្តែ​វា​ទំនងជា​មិន​បញ្ហា​សម្រាប់​សុខភាព​ទេ​។​
·​         អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​ សាច់ដុំ​ និង​សរសៃពួរ​នៅ​ជុំវិញ​ទ្វារមាស​ដែល​ធូរៗ​ប្រហែលជា​អាច​ធ្វើ​អោយ​ស្បូន​និង​ សរីរាង្គ​ផ្សេងៗ​ទៀត​លាន​ចេញ​មក​ខាងក្រៅ​នៅ​ក្នុង​ជិ​វិត​វ័យ​កណ្តាល​ ឬ​វ័យចាស់​។​

តើ​អាច​ធ្វើ​អ្វី​បាន​ទៅ​អំពី​ទ្វារមាស​ដែល​រលុង​?
ប្រសិនបើ​ទ្វារមាស​របស់​អ្នកធំ​ពេក​ និង​រលុង​ ការងារ​ដែល​អាច​ធ្វើ​ទៅ​បាន​មាន​ដូច​ជា​៖
· ​         ធ្វើការ​បន្តឹង​ឡើង​វិញ​ជា​បន្ទាប់​ទៅ​លើ​ទ្វារមាស​របស់​អ្នកតា​មរយៈ​ការ​ ហាត់ប្រាណ​ទៅ​លើ​សាច់ដុំ​កម្រាល​អាង​ត្រគៀក​។​ ឆ្មប​ អ្នក​ថែទាំ​អ្នកជំងឺ​ គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ ឬ​វេជ្ជបណ្ឌិត​អាច​បង្រៀន​អ្នក​អោយធ្វើ​ការងារ​ទាំងនេះ​បាន​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ អ្នក​នឹង​ត្រូវការ​ធ្វើ​វា​ជា​បន្ទាន់​រយៈ​ ៦​ខែ​ដើម្បី​អោយ​មានការ​រីក​ចំរើន​កាន់តែ​ខ្លាំង​។​ ដើម្បី​ចាប់ផ្តើម​ ចូរ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖
-​  បន្តឹង​សាច់ដុំ​នៅ​ខាង​មុខ​ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​របស់​អ្នក​ វា​ដូច​គ្នា​នឹង​អ្នក​កំពុង​តែ​ព្យាយាម​ខ្ជឹប​ទឹកនោម​
-​   ប្រឹង​ទប់​បែប​នេះ​អោយ​បាន​ ១០​វិនាទី​
-​   ប្រឹង​ទប់​ម្តងទៀត​រយៈពេល​ ១០​វិនាទី​ទៀត​
-​   បន្ត​ការ​ប្រឹង​ដូច្នេះ​ និង​បន្ធូរ​វិញ​អោយ​បាន​គ្រប់​ ៥​នាទី​
-​   ត្រូវធ្វើ​សា​ឡើង​វិញ​អោយ​បាន​ ៤​ដង​ជា​រៀងរាល់ថ្ងៃ​។​

ឥឡូវនេះ​ ឧបករណ៍​នោះ​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​សម្ភារៈ​សម្រាប់​រួម​ភេទ​ និង​តាម​រយៈ​ការ​អ៊ី​ម៉ែ​ល​។​
– ​         ចូរ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​ស្ត្រី​ ដើម្បី​ពិភាក្សា​លើ​ការ​វះកាត់​ជួសជុល​ឡើង​វិញ​បើ​អាច​ធ្វើ​ទៅ​បាន​។​ ការ​វះកាត់​គេ​អាច​ចង​ជាលិការ​ក្នុង​អាង​ត្រគៀក​ដែល​ខ្សោយៗ​អោយ​ជាប់​គ្នា​ និង​បង្កើន​ភាព​តឹង​របស់​វា​បាន​ទាំងអស់​។​

តើ​មាន​អ្វី​កើតឡើង​ខ្លះ​ប្រសិនបើ​ផ្នែក​ខាងក្រៅ​នៃ​ទ្វារមាស​របស់​អ្នកធំ​ពេក​?
ស្ត្រី​ជា​ច្រើន​ដែល​បារម្ភ​យ៉ាង​យូរ​អំពី​ទិដ្ឋភាព​របស់​ផ្នែក​ខាងក្រៅ​នៃ​ ទ្វារមាស​របស់​ពួក​គេ​ ដែល​ជា​អារម្មណ៍​មួយ​គិត​ថា​ទ្វារ​មាស់ធំ​ពេក​ ឬ​ប​បេ​រ​ទ្វារ​មាសធំ​ពេក​ ឬ​មាន​អ្វី​ហាក់បីដូចជា​មិន​ស្មើគ្នា​។​ ពេល​ខ្លះ​ពួក​គេ​ត្រូវ​បាន​ជះ​ឥទ្ធិពល​លើ​រូបភាព​ទាំងនេះ​តាម​រយ​ការ​មើលឃើញ ​រូបភាព​អាសអាភាស​ដែល​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ទស្សនាវដ្តី​ ឬ​វី​ដេ​អូ​។​
ប៉ុន្តែ​ប្រសិនបើ​ពិតជា​មាន​អ្វីមួយ​មិនធម្មតា​មែន​ វា​អាច​នឹង​កែរ​សម្រួល​បាន​តាម​រយៈ​ការ​វះកាត់​ ដែល​ធ្វើ​ឡើង​ដោយ​អ្នកឯកទេស​ខាង​ជំងឺ​រោគ​ស្ត្រី​ ឬ​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​។​ ចាប់តាំងពី​ឈាន​ចូល​សតវត្ស​ន៍​ថ្មី​នេះ​មក​ ការ​វះកាត់​ល្អៗ​ជា​ច្រើន​បាន​ក្លាយទៅជា​ការ​ព្យាបាល​ដែល​គេ​ប្រើ​ជា​ ញឹកញាប់​។

តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​អ្នក​គិត​ថា​ទ្វារមាស​របស់​អ្នកតូច​ពេក​វិញ​?
វា​ទំនងជា​មិន​មាន​ទេ​។​ មួយ​ចំ​នួ​នៃ​អ្នកជំងឺ​គិត​ថា​ ពួក​គេ​មាន​ទ្វារមាស​ដ៏​តូច​បំផុត​ ប៉ុន្តែ​នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​ អ្នក​ទាំងនោះ​គឺ​មាន​ទំហំ​ទ្វារមាស​ធម្មតា​។​
រោគ​សញ្ញា​ដែល​ធ្វើ​អោយ​ពួក​គេ​មាន​អារម្មណ៍​ថា​ទ្វារមាស​តូច​៖
·​         ឈឺ​នៅ​ពេល​រួម​ភេទ​
·​         មិន​អាច​មាន​លទ្ធភាព​រួម​ភេទ​បាន​ទាំងស្រុង​
·​         មិន​អាច​សូក​សម្លី​អនាម័យ​ចូល​បាន

ការ​រលាក​ផ្លោ​ក​នោម​ និង​ការ​រួម​ភេទ​

ការ​រលាក​ផ្លោ​ក​នោម​គឺជា​បញ្ហា​ដ៏​ពិបាក​មួយ​ សម្រាប់​មនុស្ស​ស្រី​។​​ប្រសិនបើ​អ្នក​កើត​បញ្ហា​នេះ​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ចេះ​តែ​ចង់​នោម​ ឬ​នោម​ច្រើន​ដង​ ហើយ​អ្នក​ប្រហែលជា​ត្រូវ​នោម​សើម​ខោ​ទៀត​ផង​ដោយសារ​តែ​ការ​មិន​អាច​ គ្រប់គ្រង​ផ្លោ​ក​នោម​បានជា​លក្ខណៈ​បណ្តោះអាសន្ន​។​
អ្នក​ក៏​ប្រហែលជា​ដឹង​ខ្លួនឯង​ថា​ពិបាក​ក្នុង​ការ​នោម​។​ ទោះបីជា​ការ​ដែល​ចង់​នោម​ភ្លាមៗ​គឺជា​រឿង​ដែល​ត្រូវធ្វើ​ក៏​ដោយ​ ក៏​អ្នក​ប្រហែលជា​មានការ​ឈឺចាប់​នៅ​ពេល​នោម​ដែរ​។
តាម​ពិត​ ការ​ឈឺចាប់​ប្រហែលជា​កើត​មាន​គ្រប់ពេល​ និង​ធ្ងន់ធ្ងរ​ទៀត​ផង​ ហើយ​អ្នក​ប្រហែលជា​កត់ចំណាំ​ឃើញ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម​ដែរ​។​
ដូច្នេះ​និយាយ​អោយ​ខ្លី​ ការ​រលាក​ផ្លោ​ក​នោម​អាច​ជា​បញ្ហា​មួយ​ដែល​ធ្វើ​អោយ​អ្នក​ពិបាក​ខ្លាំង​បំផុត​។​
បុរស​ភាគតិច​ណាស់​ដែល​មាន​បញ្ហា​រលាក​ផ្លោ​ក​នោម​។​ បញ្ហា​នេះ​ភាគច្រើន​គឺ​ដោយសារ​តែ​រូបរាង​របស់​មនុស្ស​ស្រី​។​
បង្ហូរ​នោម​ចេញ​មក​ខាងក្រៅ​របស់​ពួក​គេ​គឺ​នៅ​ជិត​ខ្លាំង​ណាស់​ជាមួយនឹង​ ទ្វារមាស​ ហើយ​នៅ​ចន្លោះ​ទ្វារមាស​ និង​រន្ធ​គូថ​ត្រូវ​បាន​ខ័​ណ្ឌ​ដោយ​តំបន់​ Perineum​។
ជា​លទ្ធផល​ វា​ពិតជា​ងាយស្រួល​ខ្លាំង​ណាស់​សម្រាប់​មេរោគ​ដែល​ចេញពី​រន្ធ​គូថ​ចូល​ទៅ​ ក្នុង​ប្រដាប់បន្តពូជ​ និង​ផ្លោ​ក​នោម​របស់​ពួក​គេ​បាន​ដើម្បី​បង្ក​ជា​ជំងឺ​។​ សម្រាប់​ហេតុផល​មួយ​នេះ​ ក្មេង​ស្រី​តូចៗ​គួរតែ​ជូត​សំអាត​រន្ធ​គូថ​របស់​ពួក​គេ​ពីមុខ​ទៅ​ក្រោយ​វិញ​ ។​
វា​ក៏​ជា​រឿង​ដ៏​សំខាន​ដែរ​ ដែល​ស្ត្រី​វ័យ​កណ្តាល​ទាំងអស់​ត្រូវ​ចង​ចាំ​។

ការ​រួម​ភេទ​ និង​រលាក​ផ្លោ​ក​នោម
ថ្វីបើ​ការ​រលាក​ផ្លោ​ក​នោម​អាច​កើតឡើង​ដោយសារ​តែ​ការ​គ្មា​អនាម័យ​ អ្នក​ក៏​អាច​មាន​ជំងឺ​រលាក​ផ្លោ​ក​នោម​តាម​រយៈ​ការ​រួម​ភេទ​ដែរ​។​
ពេល​ខ្លះ​ផ្លោ​ក​នោម​ទទួល​ការ​រលាក​ពី​សកម្មភាព​នៃ​ការ​រួម​ភេទ​ ជា​ពិសេស​ប្រសិនបើ​អ្នក​រួម​ភេទ​ច្រើន​ដង​ជាមួយ​ដៃគូរ​ថ្មី​ ហើយ​បន្ទាប់​មក​ អ្នក​ប្រហែលជា​អាច​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ក្នុង​ផ្លូវ​បង្ហូរ​នោម​ដូច​ជា​ នោម​ច្រើន​ដង​ និង​ចេះ​តែ​ចង់​នោម​។​
រោគ​សញ្ញា​ទាំងនេះ​មិនមែន​សុទ្ធតែ​ជា​ជំងឺ​ទាំង​អស់នោះ​ទេ​។​ ជា​រឿយៗ​រោគ​សញ្ញា​ទាំងនេះ​អាច​កើត​ឡើងជា​លក្ខណៈ​ធម្មតាៗ​ទេ​ដោយសារ​តែ​ផ្លោ ​ក​នោម​ទទួល​រង​ការ​ប៉ះទង្គិច​ ឬ​ដាច់ដោច​តិចតួច​។​
ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ពេល​ខ្លះ​វា​ចេញ​ជា​ជំងឺ​រលាក​ផ្លោ​ក​នោម​តែ​ម្តង​ ដែល​កើតឡើង​ដោយសារ​ការ​រួម​ភេទ​ ហើយ​ជា​ញឹកញាប់​ដោយសារ​តែ​មេរោគ​ចេញពី​រន្ធ​គូថ​ជាប់​ទៅ​លើ​លិង្គ​ ឬ​ម្រាមដៃ​របស់​មនុស្ស​ប្រុស​ ហើយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រដាប់បន្តពូជ​របស់​មនុស្ស​ស្រី​ ក្រោយមក​ទើប​ចូល​ដល់​ផ្លោ​ក​នោម​។​
ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​ផ្លោ​ក​នោម​ ហើយ​មិន​ទាន់​បាត់​រោគ​សញ្ញា​ក្នុង​រយៈពេល​ ២៤​ម៉ោង​ទេ​ អ្នក​គួរតែ​ទៅ​ធ្វើតេស្ត​ពិនិត្យ​ទឹកនោម​ជាមួយនឹង​គ្រូពេទ្យ​ ហើយ​អ្នក​អាច​ទទួល​បាន​នូវ​ការ​ប្រើប្រាស់​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិ​ក​ទៀត​ ប្រសិនជា​ចាំបាច់​។​

មនុស្ស​គ្រប់​វ័យ
ការ​រលាក​ផ្លោ​ក​នោម​ដោយសារ​ការ​រួម​ភេទ​អាច​កើត​បាន​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​។​
ប្រសិនបើ​អ្នក​រួម​ភេទ​ច្រើន​ដង​ភ្លាមៗ​នៅ​ពេល​ដែល​មិន​ទាន់​មាន​សកម្មភាព​ រួម​ភេទ​ណាមួយ​ខ្លាំងក្លា​ទេ​ អ្នក​ប្រហែលជា​អាច​នឹង​កើត​ជំងឺ​រលាក​ផ្លោ​ក​នោម​ហើយ​។
ការ​បង្ការ
ប្រសិនបើ​អ្នកដឹង​ថា​រួម​ភេទ​ជាមួយ​ដៃគូ​រណា​ម្នាក់​ដែល​ថ្មី​ធ្វើ​អោយ​អ្នក ​រលាក​ផ្លោ​ក​នោម​ ជាក់ស្តែង​ណាស់​អ្នក​ត្រូវ​តែ​ស្វែងរក​សេវា​ដើម្បី​ព្យាបាល​។​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិត​អោយ​បាន​ច្បាស់លាស់​អំពី​ការ​បង្ការ​នៅ​ ថ្ងៃក្រោយ​ទៀត​។​
ឧទាហរណ៍​ ស្ត្រី​មួយ​ចំនួន​ដឹង​ខ្លួនឯង​ថា​ការ​រលាក​ផ្លោ​ក​នោម​នេះ​កើត​ចេញពី​ការ​ ប្រើ​ក្បាច់​មិន​ត្រឹម​ត្រួ​វ​នៅ​ពេល​រួម​ភេទ​ ដូច្នេះ​ជា​ការ​ល្អ​វិញ​អ្នក​គួរតែ​ធ្វើការ​ពិសោធន៍​ថា​ក្បាច់​ណាមួយ​ដែល​ ល្អ​សម្រាប់​អ្នក​បំផុត​សម្រាប់​ចៀសវាង​ការ​រលាក​ផ្លោ​ក​នោម​។​
ស្ត្រី​ជា​ច្រើន​នាក់​រក​ឃើញ​ថា​ការ​រួម​ភេទ​ដោយ​មនុស្ស​ស្រី​នៅ​ពីលើ​គឺ​មិនមែន​ជា​គំនិតល្អ​សម្រាប់​ពួក​គេ​ទេ​។​
កត្តា​ផ្សេងៗ​ទៀត​អំពី​ការ​រួម​ភេទ​ក្នុង​ជីវិត​វ័យ​កណ្តាល​គឺថា​ ប្រដាប់បន្តពូជ​របស់​ពួក​យើង​មាន​ភាព​ស្តើង​ និង​ងាយ​ទទួល​រង​នូវ​ការ​ខូចខាត​ជាង​នៅ​កាលពី​ក្មេង​ណាស់​។
ជាមួយ​គ្នា​នេះ​ដែរ​ប្រសិនបើ​ជាលិការ​ទន់ៗ​របស់​អ្នក​ស្ងួត​អស់​ អ្នក​គឺ​ងាយ​នឹង​ទទួល​រង​ការ​ខូចខាត​ណាស់​។​
ប្រសិនបើ​ទឹករំអិល​ចេញ​ធម្មតា​មិន​អាច​ជួយ​សម្រួល​បាន​ច្រើន​ទេ​ អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​នូវ​ក្រែ​ម​អេស​ ស្ត្រូ​ជេន​មួយ​ចំនួន​ ដែល​អាច​លាប​ទៅ​លើ​ទ្វារមាស​ និង​តំបន់​ Clitoris​ (​សេរ​)​ របស់​អ្នក​។​ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​។​អ្នក​ប្រហែលជា​អាច ​ទៅ​ពិភាក្សា​ដើម្បី​ប្រើ​ការ​ព្យាបាល​ដោយ​អ័រម៉ូន​ (Hormone​ Replacement​ Therapy)​។​ ចំពោះ​អ្វីៗ​ដែល​បាន​រៀបរាប់​ខាងលើ​ ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ថ្មី​ ចូរ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​អនាម័យ​នៃ​ការ​រួម​ភេទ​។​
ប្រសិនបើ​ដៃ​របស់​គាត់​ដាក់​នៅ​ជិតរ​ន្ឋ​គូថ​របស់​អ្នក​ពេក​ គាត់​គួរតែ​លាង​វា​ចេញ​សិន​មុន​នឹង​យក​មក​ស្ទាបអង្អែល​សេ​ (​ Clitoris​ )​ ទ្វារមាស​ ឬ​បង្ហូរ​នោម​របស់​អ្នក​។​ ប្រសិនបើ​លិង្គ​របស់​គាត់​ដាក់​បញ្ចូល​ទៅ​ក្នុង​រន្ធ​គូថ​អ្នក​ហើយ​ គាត់​ត្រូវ​តែ​លាង​វា​ជា​ដាច់ខាត​មុន​នឹង​មក​ដាក់​បញ្ចូល​ទៅ​ក្នុង​ទ្វារមាស ​របស់​អ្នក​ទៀត​។​ បរាជ័យ​នៃ​ការ​ធ្វើ​ដូច្នេះ​គឺ​អាច​ធ្វើ​អោយ​ងាយ​កើត​ជំងឺ​រលាក​ផ្លោ​ក​នោម​ និង​ក៏​មាន​ហូរ​ខ្ទុះ​ពី​ទ្វារមាស​ផង​ដែរ​។

ការ​ចៀសវាង​កុំអោយ​កើត​ជំងឺ​រលាក​ផ្លោ​ក​នោម
យក​ល្អ​ដើម្បី​កុំអោយ​កើត​ជំងឺ​រលាក​ផ្លោ​ក​នោម​អ្នក​គួរតែ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ថែរក្សា​សុខភាព​ផ្លោ​ក​នោម​។​
រឿង​ល្អៗ​ដែល​ត្រូវធ្វើ​គឺ​៖
·​         នៅ​ពេល​នោម​ម្តងៗ​ត្រូវ​នោម​អោយ​អស់​
·​         នោម​ភ្លាម​ក្រោយ​រួម​ភេទ​ហើយ​
·​         ទទួលទាន​ទឹក​អោយ​បាន​ច្រើន​គ្រប់គ្រាន់​នឹង​ធ្វើ​អោយ​ទឹកនោម​មាន​ពណ៌​ស​
អ្នក​ក៏​ប្រហែលជា​អាច​រក​ឃើញ​ថា​ ការ​មិនសូវ​ទទួលទាន​កាហ្វេ​ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ នឹង​អាច​ ជួយ​ដល់​អ្នក​ការពារ​កុំអោយ​កើត​ជំងឺ​រលាក​ផ្លោ​ក​នោម​បាន​ដោយសារ​តែ​ សារធាតុ​នៅ​ក្នុង​ ភេសជ្ជៈ​ទាំងនោះ​អាច​ធ្វើ​អោយរ​លាក​ដល់​ផ្លោ​ក​នោម​ និង​ធ្វើ​អោយ​មាន​អារម្មណ៍​ចេះ​តែ​ចង់​នោម​ និង​នោម​ច្រើន​ដង​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​ធ្វើ​បែប​នេះ​មិនមែន​តែងតែមាន​ប្រយោជន៍​ទាំង​អស់នោះ​ទេ​។​
ការ​ព្យាបាល​ភ្លាមៗ​
ប្រសិនបើ​អ្នក​ចាប់ផ្តើម​ព្យាបាល​រោគ​សញ្ញា​នៃ​ការ​រលាក​ផ្លោ​ក​នោម​ភ្លាមៗ​ នោះ​ អ្នក​នឹង​ប្រហែលជា​ជួយ​សង្គ្រោះ​ខ្លួនឯង​បាន​ពី​ការ​ឈឺចាប់​ច្រើន​ដង​ និង​មាន​បញ្ហា​នៅ​ថ្ងៃ​មុខ​ទៀត​បាន​។

កត្តា​ដែល​ធ្វើ​អោយ​មនុស្ស​ស្រី​ដល់​ចំនុចកំពូល

ការ​សម្រេច​កាម​កំពូល​របស់​មនុស្ស​ស្រី​គឺជា​អារម្មណ៍​ដ៏​សប្បាយ​ដែល​កើតឡើង​ក្រោយ​ពី​មានការ​ភ្ញោ​ច​ខាង​ផ្លូវភេទ​ដល់​ចំនុចកំពូល​។​
ការ​សម្រេច​កាម​កំពូល​របស់​ស្ត្រី​គឺជា​បាតុភូត​ដែល​មាន​ទិដ្ឋភាព​ច្រើន​និង ​ស្មុគស្មាញ​ ក្នុង​នោះ​រួម​មាន​ទាំង​កត្តា​រា​ង្គ​កាយ​ និង​ផ្លូវចិត្ត​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ មិន​មានការ​ស្រាវជ្រាវ​អ្វី​ច្រើន​ទេ​ទៅ​លើ​ការ​ដល់​ចំនុចកំពូល​របស់​មនុស្ស ​ស្រី​ និង​ការ​ប្រែប្រួល​រា​ង្គ​កាយ​និង​ផ្លូវចិត្ត​ដែល​វា​សុទ្ធតែ​មិន​ទាន់​បាន​ យល់​ដឹង​បាន​ច្បាស់​នៅឡើយ​។
អ្នកនិពន្ធ​ជា​ច្រើន​នាក់​មាន​បំណង​ចង់អោយ​និយម​ន័យ​នៃ​ចំនុចកំពូល​របស់​ មនុស្ស​ស្រី​ដែរ​ ប៉ុន្តែ​ និយម​ន័យ​ទាំង​អស់នោះ​ពុំ​ទាន់​មានការ​ឯកភាព​ជាស​កល​នៅឡើយ​ទេ​ ហើយ​រឿង​ទាំងនេះ​ពិតជា​មិន​ ត្រូវ​បាន​យល់​ស្រប​ដែរ​អំពី​ទំនាក់ទំនង​ដ៏​សំខាន់​នៃ​កត្តា​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​នៃ​ចំនុចកំពូល​របស់​មនុស្ស​ស្រី​។
កត្តា​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ឈាន​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ
អារម្មណ៍​ផ្លូវភេទ​ និង​មុខងារ​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ដែល​រាប់​បញ្ចូល​ទាំង​សមត្ថភាព​របស់​ ស្ត្រី​ក្នុង​ការ​ឈាន​អោយ​ដល់​ចំនុចកំពូល​ដែរ​នោះ​ គឺ​ត្រូវ​បាន​មាន​ឥទ្ធិ​លតា​មរយៈ​កត្តា​សង្គម​ចិត្តសាស្ត្រ​និង​កត្តា​ ផ្លូវកា​កាយ​។
សង្គម​ចិត្តសាស្ត្រ
ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ទៅ​លើ​ធម្មជាតិ​នៃ​ចំនុចកំពូល​របស់​មនុស្ស ​ស្រី​បាន​បញ្ជាក់​អោយ​ដឹង​ថា​ កត្តា​សង្គម​-​ចិត្តសាស្ត្រ​ប្រហែលជា​មាន​ឥទ្ធិពល​ច្រើន​ជាង​កត្តា​ផ្លូវ​ កាយ​ក្នុង​ការ​កំណត់​ ពេលវេលា​ដែល​ស្ត្រី​ត្រូវ​ដល់​ចំនុចកំពូល​។​ មាន​អំណះអំណាង​មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​គាំទ្រ​លើ​ គំនិត​ទាំងនេះ​។​ ឧទាហរណ៍​ មាន​អំណះអំណាង​មួយ​និយាយ​ថា​ ស្ត្រី​ដែល​មាន​អារម្មណ៍​មាន​ភាព​ស្និ​ទ្ធិ​ស្នាល​និង​ធូរស្បើយ​ខាង​ ផ្លូវចិត្ត​ខ្លាំង​ក្នុង​ពេល​ដល់​កំពូល​មានការ​ពេញចិត្ត​ខ្លាំង​និង​សប្បាយ​ ខ្លាំង​ជាង​ស្ត្រី​ដែល​មានការ​ទទួល​អារម្មណ៍​រាង​កាយ​  (​ឧទាហរណ៍​ ស្ត្រី​ដែល​ប្រាប់​ថា​ពួក​គេ​មាន​រំញោច​ខាង​ផ្លូវភេទ​ខ្លាំង​ដូច​ជា​  ក្រហម​មុខ​ និង​ការ​រឹង​សាច់ដុំ​)​។
១,​ គុណភាព​នៃ​ការ​ទំនាក់ទំនង
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ដឹង​ថា​ សមត្ថភាព​របស់​មនុស្ស​ស្រី​ដែល​ធ្វើ​អោយ​ឈាន​ដល់​ចំនុចកំពូល​គឺ​មានការ​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​រីករាយ​ជាមួយ​ទំនាក់ទំនង​ភ្លូវ​ភេទ​ និង​ដៃគូរ​របស់​នាង​។​ ឧទាហរណ៍​ ការ​សិក្សា​ដ៏​ធំ​មួយ​បាន​រក​ឃើញ​ថា​ ហ្វ្រេ​កង់​ដែល​ស្ត្រី​ម្នាក់​ទទួល​បាន​ចំនុចកំពូល​ និង​ការ​សប្បាយ​រីករាយ​គឺ​មាន​ជាប់​ទាក់ទង​គ្នា​ទាំង​គុណភាព​នៃ​ការ​ ទំនាក់ទំនង​ និង​ការ​រីករាយ​ជាមួយ​ដៃគូរ​របស់​នាង​។​ ការ​សិក្សា​មួយ​ផ្សេង​ទៀត​បានអោយ​ដឹង​ថា​ ភាព​រីករាយ​កាន់តែ​ខ្លាំង​ដែល​ស្ត្រី​មាន​ចំពោះ​ការ​ទំនាក់ទំនង​របស់​នាង​ ធ្វើ​អោយ​អត្រា​ដែល​អោយ​ពួក​គេ​សប្បាយ​ និង​រីករាយ​លើ​ចំនុចកំពូល​ដែល​កើត​មាន​ក៏​កាន់តែ​ខ្ពស់​ដែរ​។​
២,​ សុខភាព​ផ្លូវចិត្ត
ការ​ឆ្លើយ​តប​នៃ​សុខភាព​ផ្លូវចិត្ត​របស់​ស្ត្រី​ម្នាក់​មាន​ឥទ្ធិពល​ទៅ​លើ​ ការ​សម្រើប​ផ្លូវភេទ​របស់​នាង​ ដូច្នេះ​ហើយ​វា​ក៏​ទំនងជា​មាន​ឥ​ទ្ធ​ពិល​ទៅ​លើ​សមត្ថភាព​របស់​នាង​ក្នុង​ការ ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ដែរ​។​ ការ​មាន​បញ្ហា​ផ្លូវចិត្ត​ដូច​ជា​ការ​បាក់ទឹកចិត្ត​ រួម​ទាំង​បញ្ហា​ដូច​ជា​ការ​ស្អប់​ខ្លួនឯង​ និង​កត្តា​រូបសម្បត្តិ​ដែរ​នោះ​ សុទ្ធ​ធ្វើ​អោយ​ថយ​ចុះ​នូវ​ការ​ឆ្លើយ​តប​ខាង​ផ្លូវភេទ​របស់​មនុស្ស​ទាំងអស់​ ហើយ​ស្ត្រី​ដែល​មាន​បញ្ហា​អស់ទាំង​នេះ​មិន​ងាយ​ធ្វើ​អោយ​ពួក​គេ​ទទួល​បាន​ ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ទេ​។
៣,​ ទស្សនៈ​សង្គម​នៃ​អារម្មណ៍​ភេទ​របស់​មនុស្ស​ស្រី
ការ​សិក្សា​នៃ​សមត្ថភាព​របស់​ស្ត្រី​ដែល​រស់នៅ​ក្នុង​ទំនៀមទំលាប់​ខុសៗ​គ្នា ​នៅ​ជុំវិញ​ពិភព​ លោក​បាន​កំណត់​អោយ​ឃើញ​ថា​ ស្ត្រី​ដែល​រស់នៅ​ក្នុង​ទំនៀមទំលាប់​ដែល​គាំទ្រ​ដល់​ការ​បញ្ចេញ​អារម្មណ៍​ ភេទ​ទំនងជា​ឈាម​ដល់​ចំណុចកំពូល​ច្រើន​ជាង​ស្ត្រី​ដែល​រស់នៅ​ក្នុង​ ទំនៀមទំលាប់​ដែល​មិន​គាំទ្រ​ដល់​ស្ត្រី​នៅ​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​ ផ្លូវភេទ​(​ឧទ​ហារ​ណ៍​ ទំនៀមទំលាប់​ដែល​ថា​ការ​រួម​ ភេទ​គឺ​សម្រាប់​តែ​បម្រើ​ដល់​ការ​រីករាយ​ខាង​ផ្លូវភេទ​របស់​បុរស​ប៉ុណ្ណោះ​) ​។​ ការ​សិក្សា​ក៏​បាន​កត់ចំណាំ​ដែរ​ថា​ ស្ត្រី​រស់នៅ​ក្នុង​សង្គម​ដែល​គាំទ្រ​ង​ដល់​ការ​បញ្ហា​ពី​សកម្មភាព​ផ្លូវភេទ ​របស់​ពួក​គេ​  ធ្វើ​អោយ​ពួក​គេ​ងាយ​នឹង​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ជាង​ស្ត្រី​ រស់នៅ​ក្នុង​សង្គម​ដែល​ មិន​អោយ​តម្លៃ​សម្រាប់​ពួក​គេ​។​

កត្តា​រា​ង្គ​កាយ​ និង​អ័រម៉ូន
១,​ អាយុ
ការ​សិក្សា​ជា​ច្រើន​បានអោយ​ដឹង​ថា​ អត្រា​ដ៏​ខ្ពស់​បំផុត​នៃ​ការ​ដែល​មិន​អាច​ឈាន​ដល់​ចំនុចកំពូល​បាន​គឺ​ស្ថិត​ នៅ​ក្នុង​ចំនោម​ស្ត្រី​ចាស់ៗ​។​ មូលហេតុ​សម្រាប់​គាំទ្រ​លើ​ចំនុច​នេះ​គឺ​ពុំ​ទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​។ ​ មាន​បម្រែបម្រួល​អ័រម៉ូន​មួយ​ចំនួន​ដែល​កើតឡើង​ជាមួយ​អាយុ​របស់​មនុស្ស​ ជា​ពិសេស​ការ​ថយ​ចុះ​នៃ​កម្រិត​អ័រម៉ូន​អេស​ស្ត្រូ​ជេន​ និង​ប្រូ​ជេស​ស្ទេ​រ៉ូ​ន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រាំងរដូវ​ ព្រោះ​វា​ប្រហែលជា​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ឈាន​អោយ​ ដល់​ចំនុចកំពូល​។​
យើង​ក៏​មាន​កត្តា​ផ្លូវ​ចិត្តជា​ច្រើន​ដែរ​ ដូច​ជា​ការ​ដាក់​បម្រាម​នៅ​ក្នុង​សង្គម​ដោយ​មិន​អោយ​មានការ​រួម​ភេទ​ក្នុង​ វ័យ​ដែល​ចាស់​ ស្អប់​ខ្លួនឯង​ និង​បាត់បង់​ដៃគូរ​រួម​ភេទ​ ដែល​វា​សុទ្ធតែ​ជា​កត្តា​ប៉ះពាល់​ដល់​ស្ត្រី​ក្នុង​ការ​ឈាន​ដល់​ចំនុចកំពូល​ នៃ​ការ​រួម​ភេទ​។
២,​ អ័រម៉ូន​អេស​ស្ត្រូ​ជេន
ការ​ថយ​ចុះ​នៃ​កម្រិត​អ័រម៉ូន​អេស​ស្ត្រូ​ជេន​នៅ​លើ​ស្ត្រី​រាំងរដូវ​ត្រូវ​ បាន​កំណត់​ថា​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​នៃ​ការ​ប្រែប្រួល​រំញោច​លើ​ប្រដាប់​ ភេទ​ និង​លំហូរ​ឈាម​ទៅ​ក្នុង​ប្រដាប់​ភេទ​ដែល​ជា​កត្តា​ធ្វើ​អោយ​ស្ត្រី​កាន់តែ​ ច្រើន​ត្អូញត្អែរ​អំពី​ការ​ខូច​មុខងារ​ផ្លូវភេទ​ (​រួម​ទាំង​មិន​អាច​ឈាន​អោយ​ដល់​ចំនុចកំពូល​ផង​)​ ក្រោយ​ពេល​រាំងរដូវ​រួច​។​ ការ​ថយ​ចុះ​នៃ​កម្រិត​អ័រម៉ូន​អេស​ស្ត្រូ​ជេន​ក៏​ត្រូវ​បាន​ជាប់​ទាក់ទង​ ជាមួយនឹង​ការ​ថយ​ចុះ​នៃ​ជាតិ​រំអិល​ក្នុង​ទ្វារមាស​ និង​ការ​ប្រែប្រួល​អារម្មណ៍​ ហើយ​ចំនុច​ទាំង​ពីរ​នេះ​ប្រហែលជា​ប៉ះពាល់​ដល់​ភាព​រីករាយ​នៃ​ការ​រួម​ភេទ​ និង​សមត្ថភាព​នៃ​ការ​ឈាន​អោយ​ដល់​ចំនុចកំពូល​។
៣,​ អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ​ន
ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​រក​ឃើញ​ដែរ​ថា​ កម្រិត​ទាប់​នៃ​អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ​ន​មាន​ជាប់​ទាក់ទង​នឹង​ ថយ​ចុះ​សម្រើប​ផ្លូវភេទ​ និង​ការ​ឈាន​ដល់​ចំនុចកំពូល​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​ប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន​ តេស​ស្តូ​ស្ទើ​រ៉ូ​ន​នៅ​ក្នុង​រា​ង្គ​កាយ​មនុស្ស​ស្រី​ជា​ធម្មតា​កើត​មាន​ ក្នុង​ពេល​មក​រដូវ​ ហើយ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន​ផ្សេងៗ​ទៀត​ក៏​កើត​ឡើងជា​ធម្មតា​ក្នុង​ពេល​ នេះ​ដែរ​ ហើយ​វា​មិន​ទាន់​ដឹង​ច្បាស់​ថា​ការ​ប្រែប្រួល​នៃ​អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ ​ន​ ឬ​អ័រម៉ូន​ផ្សេងៗ​ទៀត​មានការ​ទាក់ទង​គ្នា​នោះ​ដែរ​។
៤,​ បញ្ហា​សុខភាព​ និង​ការ​ប្រើប្រាស់​ថ្នាំ
បញ្ហា​សុខភាព​ជា​ច្រើន​អាច​ធ្វើ​អោយ​មានការ​ប្រែប្រួល​ទៅ​លើ​បទ​ពិសោធន៍​នៃ​ ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​របស់​មនុស្ស​ស្រី​ដូច​ជា​ កាត់​បន្ថយ​ចំនួន​ដង​នៃ​ការ​ដល់​ចំនុចកំពូល​ ពិបាក​កាន់តែ​ខ្លាំង​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​ និង​ប្រែប្រួល​លើ​រំញោច​ក្នុង​ពេល​ឈាន​ដល់​ចំនុចកំពូល​។​ ជំងឺ​ដែល​ត្រូវ​បាន​សម្គាល់ថា​ផ្ល​ល់​ឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​នៃ​ ការ​ឡើង​អោយ​ដល់​ចំនុចកំពូល​ របស់​ស្ត្រី​រួម​មាន​ មាន​គ្រោះ​ថ្នាក់លើ​ខួរឆ្អឹងខ្នង​ ជំងឺមហារីក​ ជំងឺ​ក្នុង​រន្ធ​គូថ​ ថប់​អារម្មណ៍​ បាក់ទឹកចិត្ត​ និង​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ វា​មិន​ទាន់​ច្បាស់​ថា​ការ​រីក​រាលដាល​នៃ​ជំងឺ​ ឬ​ការ​ប្រើប្រាស់​ថ្នាំ​មាន​ឥទ្ធិពល​ទៅ​លើ​មុខងារ​ឈាន​ទៅ​ចំនុចកំពូល​ យ៉ាងដូចម្តេច​នៅឡើយ​ទេ​។​ ការ​វះកាត់​ដែល​ដោយ​ទៅ​លើ​ប្រព័ន្ធ​ប្រដាប់​ភេទ​ (​ការ​កាត់​ស្បូន​ចោល​)​ ក៏​ប្រហែលជា​ផ្តល់​ផល​អវិជ្ជមាន​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​ឈាន​ដល់​ ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ដែរ​។​
ថ្នាំ​មួយ​ចំនួន​ដែល​រំខាន​ដល់​សម្រើប​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ដូច​ជា​ ថ្នាំ​រំងាប់​អារម្មណ៍​សម្រាប់​ប្រើ​លើ​អ្នកជំងឺ​បាក់ទឹកចិត្ត​ និង​ជំងឺផ្លូវចិត្ត​ផ្សេងៗ​ទៀត​។​ ស្ត្រី​ដែល​កំពុង​ប្រើ​ថ្នាំ​អស់ទាំង​នេះ​ច្រើន​ត្អូញត្អែរ​ថា​ ពួក​គេ​ពិបាក​ក្នុង​ការ​ឈាន​អោយ​ដល់​ចំនុចកំពូល​ណាស់​។​ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បានអោយ​យោបល់​ថា​ ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​ប្រហែលជា​មាន​ផល​រំខាន​ដល់​មុខងារ​ផ្លូវភេទ​ របស់​ស្ត្រី​ តាម​រយៈ​ការ​ប៉ះពាល់​ទៅ​លើ​អារម្មណ​របស់​នាង​ រូ​បរាង្គ​របស់​នាង​ ឬ​ចំណង់​ផ្លូវភេទ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ អ្នក​វិទ្យាសាស្ត្រ​បាន​ប្រាប់​អោយ​ដឹង​ថា​ ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​ប្រហែលជា​អាច​ពង្រឹង​ដល់​មុខងារ​ផ្លូវភេទ​របស់​ ស្ត្រី​បាន​ តាម​រយៈ​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍​ចំពោះ​ការ​មាន​ផ្ទៃពោះ​ និង​កាត់​បន្ថយ​ការ​ឈឺចាប់​លើ​បញ្ហា​រោគ​ស្ត្រី​មួយ​ចំនួន​ (​ជំងឺ​រលាក​ស្រទាប់​ខាងក្នុង​របស់​ស្បូន​)​។​ ថ្មីៗ​នេះ​មាន​អំណះអំណាង​មិនសូវ​គ្រប់គ្រាន់​ទេ​ដើម្បី​កំណត់​ថា​គំនិត​មួយ​ ណា​គឺជា​គំនិត​ត្រឹមត្រូវ​នោះ​។
៥,​ អាកប្បកិរិយា​ផ្លូវភេទ
អាកប្បកិរិយា​ផ្លូវភេទ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជាក់​អោយ​ដឹង​ថា​ជួយ​សម្រួល​ ដល់​ការ​ឈាន​ដល់​ចំនុចកំពូល​។​ ការ​សិក្សា​មួយ​បានអោយ​ថា​ ស្ត្រី​អាច​ទទួល​នូវ​ចំនុចកំពូល​បាន​យ៉ាង​ងាយស្រួល​ក្នុង​ពេល​រួម​ភេទ​ដែល​ មានការ​បរ​បោស​អង្អែល​ច្រើន​ នេះ​ប្រើ​យើង​ប្រៀបធៀប​នឹង​អ្នក​ដែល​ទទួល​ការ​បរ​បោស​អង្អែល​តិច​បំផុត​។​ ការ​បរ​បោស​អង្អែល​ក្នុង​ពេល​រួម​ភេទ​ ការ​រួម​ភេទ​ពិតប្រាកដ​ និង​ការ​រួម​ភេទ​ដោយ​ដៃ​ក៏​ត្រូវ​បាន​ធ្វើ​អោយ​មនុស្ស​ស្រី​ទទួល​បាន​ ចំនុចកំពូល​កាន់តែ​ច្រើន​ដែរ​ក្នុង​ពេល​រួម​ភេទ​។​
ការ​ភ្ញោ​ច​ Clitoris​ (​សេរ​)​ ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែរ​ក្នុង​ការ​កំណត់​លើ​សមត្ថភាព​នៃ​ការ​ឈាន​ទៅ​ ដល់​ចំនុចកំពូល​របស់​មនុស្ស​ស្រី​។​ ការ​សិក្សា​មួយ​បានអោយ​ដឹង​ថា​ ស្ត្រី​ភាគច្រើន​បាន​ប្រាប់​អោយ​ដឹង​ថា​ ការ​ភ្ញោ​ច​ទៅ​លើ​ Clitoris​ គឺ​មាន​សារៈសំខាន់​ជាង​ការ​ភ្ញោ​ច​ទៅ​លើ​ទ្វារមាស​ដើម្បី​អោយ​ទទួល​បាន​ ចំនុចកំពូល​។​ ស្ត្រី​ប្រហែលជា​ ៩៥%​ផ្សេង​ទៀត​បាន​ប្រាប់​អោយ​ដឹង​ថា​ ពួក​គេ​អាច​ទទួល​បាន​ចំនុចកំពូល​តាម​រយៈ​ការ​រួម​ភេទ​ដោយ​ដៃ​ (​ដោយ​ភ្ញោ​ច​ទៅ​លើ​ Clitoris)​ ប៉ុន្តែ​មាន​តែ​ ២៦%​ប៉ុណ្ណោះ​ប្រាប់​ថា​ចំនុចកំពូល​របស់​ពួក​គេ​មិនកើត​មាន​ដោយសារ​ការ​ភ្ញោ ​ច​លើ​ Clitoris​ ទេ​។

ការ​បង្ខិតបង្ខំ​ដើម្បី​រួម​ភេទ​


មនុស្ស​យើង​ពេល​ខ្លះ​ឃោរឃៅ​ណាស់​!​ ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន​ គេ​មិន​ញញើត​នឹង​ភូតភរ​ ក្បត់​ និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេងៗ​ទៀត​ឡើយ​។​នៅ​ក្នុង​ទំនាក់ទំនង​ ស្នេហា​ការ​ផិតក្បត់​ ការ​ប្ខិ​ត​បង្ខំ​ និង​ការ​បោកប្រាស់​ក្រោម​រូបភាព​ផ្សេង​ទៀត​អាច​នឹង​កើត​មាន​។​អ្វីៗ​ទាំង​ អស់នេះ​តម្រូវ​អោយ​យុវវ័យ​ចាប់ផ្តើម​ជីវិត​ស្នេហា​ប្រកបដោយ​ការ​ប្រយ័ត្ន​ ប្រ​យ៉ែ​ង​។
អ្នក​អាច​នឹង​ស្ថិត​ក្នុង​ស្ថានភាព​រង​ការ​គាបសង្កត់​ ដែល​អាច​ជំរុញ​អោយ​អ្នក​ធ្វើ​អ្វីមួយ​ដែល​អ្នក​មិន​ចង់​ធ្វើ​ ឬ​ សាកល្បង​ ដូច​ជា​ ការ​និយាយ​មុខ​មហាជន​ ការ​សាកល្បង​ប្រើ​ថ្នាំ​ និង​ សុរា​ជាដើម​។​ ការ​រួម​ភេទ​ ក៏​អាច​ជា​ការ​គា​សង្កត់​មួយ​ដែល​មនុស្ស​ដទៃ​ចង់អោយ​អ្នក​ធ្វើ​ទាំង​អ្នក​ មិន​ចង់​ធ្វើ​វា​។​ អ្នក​មិន​ត្រូវ​តក់ស្លុត​ចំពោះ​អ្វី​ដែល​មិន​ចង់​ធ្វើ​នោះ​ទេ​។

ចំនុច​សំខាន់​ គឺថា​បើ​នរណា​បង្ខំ​អ្នក​អោយ​ចូល​ក្នុង​សកម្មភាព​ផ្លូវភេទ​ដោយ​មិន​មាន​ ការ​យល់ព្រម​ពី​អ្នក​ គឺជា​ការ​ប្រមាថ​មួយ​ដែល​គេ​ហៅ​ថា​ ការ​ចាប់រំលោភ​។​ សូម​ប្រាប់​ទៅ​ដល់​មនុស្ស​ដែល​អ្នក​ជឿ​ទុកចិត្ត​ (​អ្នក​ប្រឹក្សា​ មិត្តភក្តិ​ សាច់ញាតិ​ អ្នក​ចិត្ត​ខាង​ និង​ ឪពុក​ម្តាយ​)​ ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អ្នក​អោយ​បាន​ឆាប់​បំផុត​។

ការ​ឆ្លើយ​តប​សកម្មភាព​ផ្លូវភេទ​របស់​ស្ត្រី​

តើ​ស្ត្រី​ទាំងអស់​សុទ្ធតែ​មាន​អារម្មណ៍​ផ្លូវភេទ​ ដូច​គ្នា​ទាំងអស់​មែន​ទេ​?​ ទេ​មិន​ដូច​គ្នា​ទេ​។​ តាម​ការ​ពិត​ ពួក​គេ​មាន​ចំណង់​ផ្លូវភេទ​ខុសៗ​គ្នា​យ៉ាង​ខ្លាំង​។​អ្នកខ្លះ​មិន​ដែល​មាន​ អារម្មណ៍​ទាល់តែ​សោះ​ទៅ​លើ​ការ​រួម​ភេទ​ ចំនែកឯ​ខ្លះ​ទៀត​បែរជា​មាន​តណ្ហា​អំពី​វា​យ៉ាង​ខ្លាំង​ទៅ​វិញ​។​

ប៉ុន្តែ​ការ​ប្រែប្រួល​មួយ​ដែល​ច្បាស់លាស់​បាន​កើតឡើង​ចំពោះ​ស្ត្រី​ដែល​មាន ​អាយុ​ខ្ទង់​ ៥០​ឆ្នាំ​។​ បើ​យើង​ត្រឡប់​ទៅ​ពាក់កណ្តាល​សតវត្សរ៍​២០​វិញ​ ជា​ទូទៅ​គ្រួ​ពេទ្យ​មាន​អារម្មណ៍​ថា​ ស្ត្រី​ភាគច្រើន​គឺ​មិន​ចេះ​ចាប់អារម្មណ៍​ខាង​ផ្លូវភេទ​យ៉ាង​ខ្លាំង​ ហើយ​មាន​តែ​ស្ត្រី​តែ​តិចតួច​ប៉ុណ្ណោះ​ដែល​សាទរ​ទៅ​លើ​រឿង​សិច​។​

ក្នុង​សតវត្ស​ន៍ទី​២១​ អ្វីៗ​ទាំងនោះ​បាន​ប្រែប្រួល​អស់​ទៅ​ហើយ​។​ ថ្ងៃនេះ​ វា​ត្រូវ​បាន​ធានា​យ៉ាង​ធំធេង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ជា​ ច្រើន​ថា​ស្ត្រី​ភាគច្រើន​គឺ​ងាយ​នឹង​ត្រូវ​បាន​ទទួល​ភាព​ស្រើបស្រាល​ណាស់​ តាម​រយៈ​ការ​ភ្ញោ​ច​អោយ​មាន​អារម្មណ៍​ភេទ​ហើយ​មាន​តែ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​ ដែល​មិនសូវ​មាន​អារម្មណ៍​លើ​ការ​រួម​ភេទ​។​

ការ​ស្រាវជ្រាវ​របស់​ពួក​យើង​ណែនាំ​ថា​ថ្វីបើ​ស្ត្រី​សម័យ​បច្ចុប្បន្ន​ ភាគច្រើន​មានការ​បើកចំហរ​ខ្លាំង​អំពី​ការ​រួម​ភេទ​និង​មានការ​ ប្រញាប់ប្រញាល់​ដើម្បី​រីករាយ​ជាមួយ​វា​ក៏​ដោយ​ក៏​វា​ត្រូវការ​អោយ​ពួក​គេ​ ចំនាយពេល​ដើម្បី​រៀនសូត្រ​នូវ​របៀប​អនុវត្តន៍​វា​ដែរ​។​

ពិត​ណាស់​ ការ​សិក្សា​ដ៏​តូច​មួយ​បាន​បញ្ជាក់​ថា​សមាមាត្រ​ដ៏​សំបើម​នៃ​ស្ត្រី​ វ័យក្មេង​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​មានការ​អភិ​វ​ឌ្ឈ​ន៍​តិចតួច​ណាស់​លើ ​ចំណាប់អារម្មណ៍​ខាង​ផ្លូវភេទ​ (​ឬ​មិនសូវ​មានចំណេះ​ដឹង​អំពី​រឿង​នេះ​)​ហើយ​ពួក​គេ​មិន​ទាន់​បាន​រៀន​សូ​ ម្បី​តែ​ការ​ឈាន​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​។​

ការ​សិក្សា​នូវ​របៀប​ឈាន​អោយ​ដល់​ចំនុចកំពូល​

យើង​បាន​រក​ឃើញ​ថា​ ស្ត្រី​វ័យក្មេងៗ​ជា​ញឹកញាប់​មិន​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​ទេ​ទៅ​លើ​ ដំណើរការ​នៃ​ការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​។​ ជា​ពិសេស​ស្ត្រី​ច្រើន​តែ​ត្រូវការ​ជំនួយ​ជា​ច្រើន​ដើម្បី​សិក្សា​នូវ​របៀប​ ឈាន​អោយ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​។​

លក្ខណៈ​នេះ​មិន​ដូច​គ្នា​ទៅ​នឹង​បុរស​ទេ​ ដែល​ពួក​គេ​អាច​ដល់​ចំនុចកំពូល​បាន​យ៉ាង​ងាយស្រួល​នៅ​ពេល​ឈាន​ដល់​អាយុ​ ពេញវ័យ​។​ ចំពោះ​ស្ត្រី​វិញ​ពួក​គេ​នឹង​ត្រូវ​ចំនាយពេល​ពីរ​ឆ្នាំ​ដើម្បី​ធ្វើការ​ ពិសោធន៍​អារម្មណ៍​ភេទ​របស់​ពួក​គេ​សិក្សា​ពី​របៀប​ឈាន​អោយ​ដល់​ចំនុចកំពូល​ ដោយ​ទៀងទាត់​ និង​ជឿជាក់​។​

ប៉ុន្តែ​នៅ​ពេល​មួយ​ដែល​ស្ត្រី​បាន​សិក្សា​អំពី​ការ​បោះបង់​ចោល​អស់​នូវ​ការ ​អៀនប្រៀន​ និង​ពេញចិត្ត​លើ​ការ​រួម​ភេទ​ហើយ​ពួក​គេ​នឹង​មាន​និន្នាការ​ឆ្លើយ​តប​ទៅ​នឹង ​ការ​ភ្ញោ​ច​អារម្មណ៍​ភេទ​នៅ​ក្នុង​របៀប​ដូចៗ​គ្នា​។​

តើ​ប្រតិកម្ម​ផ្លូវភេទ​របស់​មនុស្ស​ស្រី​គឺជា​អ្វី​?

ការ​ឆ្លើយ​តប​ជា​លើក​ដំបូង​ទៅ​លើ​ការ​ភ្ញោ​ច​អារម្មណ៍​ភេទ​របស់​មនុស្ស​ស្រី ​ម្នាក់​ជា​ញឹកញាប់​គឺ​ល្អ​ហើយ​នៅ​ពេល​នាង​ចាប់ផ្តើម​អោយ​អារម្មណ៍​នោះ​ ប្រព្រឹត្តិ​ក្នុង​ខ្លួន​របស់​នាង​ហើយ​ អារម្មណ៍​ដែល​ក្តៅខ្លួន​កើត​ពេញ​ក្នុង​ខ្លួន​របស់​នាង​តែ​ម្តង​។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ចង្វាក់ជីពចរ​របស់​នាង​ចាប់ផ្តើម​ដើរ​លឿន​ ហើយ​កូនក្រមុំ​ក្នុង​ភ្នែក​របស់​នាង​កាន់តែ​ធំ​ទៅៗ​។​ និយាយ​ដូច្នេះ​ការ​រីក​ធំ​របស់​កូនក្រមុំ​ភ្នែក​ធ្វើ​អោយ​នាង​មានការ​ ទាក់ទាញ​ខាង​ការ​រួម​ភេទ​កាន់តែ​ខ្លាំង​។​

តើ​មាន​អ្វី​កើតឡើង​ទៅ​លើ​សរីរាង្គ​ភេទ​របស់​នាង​នៅ​ពេល​នាង​ទទួល​បាន​អារម្មណ៍​ស្រើបស្រាល​?

ការ​សិក្សា​ធ្វើ​ឡើង​ក្នុង​ប្រទេស​ហូ​ឡង់​ឆ្នាំ​ ២០០៤​បាន​បង្ហាញ​ថា​ ស្ត្រី​ម្នាក់​ចាប់ផ្តើម​គិត​អំពី​អារម្មណ៍​នៃ​ការ​រួម​ភេទ​កាន់តែ​ឆាប់​ ទ្វារមាស​របស់​នាង​ក៏​ចាប់ផ្តើម​មាន​សំណើម​ដែរ​។​ (​រឿង​នេះ​គឺ​សម​មូលគ្នា​ទៅ​នឹង​ការ​ឡើង​រឹង​របស់​លិង្គ​បុរស​)​។​

មូលហេតុ​នៃ​ការ​មាន​សំណើម​បែប​នេះ​គឺ​ដើម្បី​អោយ​ទ្វារមាស់​របស់​នាង​មាន​ភាព​រអិល​ និង​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​រួម​ភេទ​។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ មានរឿង​ផ្សេងៗ​ជា​ច្រើន​ទៀត​កើតឡើង​ដែរ​ដូច​ជា​៖

·​         Clitoris​ (​សេរ​)​ របស់​នាង​ (​កន្លែង​ដែល​មាន​រំញោច​ស្រើបស្រាល​ជាងគេ​បំផុត​នៃ​រា​ង្គ​កាយ​របស់​នាង​)​ រីក​ប៉ោង​ឡើង​។​
· ​         ប​បេ​រ​ទ្វារមាស​ផ្នែក​ខាងក្រៅ​របស់​នាង​ក៏​រីក​ប៉ោង​ឡើង​ដែរ​។​ ឥទ្ធិពល​បែប​នេះ​ធ្វើ​អោយ​ទ្វារមាស​របស់​នាង​បើក​ ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការ​រួម​ភេទ​។​
·​         ទ្វារមាស​ដែល​បើក​ហើយ​ នៅ​ខាងក្នុង​ទ្វារមាស​នោះ​ឃើញ​មាន​រៀបចំ​កន្លែង​សម្រាប់​អោយ​លិង្គ​ធ្វើការ​សូក​បញ្ចូល​។​

តើ​មាន​អ្វី​កើតឡើង​ក្រោយមក​ទៀត​?

នៅ​ពេល​ដែល​នាង​ទទួល​បាន​សម្រើប​កាន់តែ​ច្រើន​ទៅៗ​ហើយ​ សុដន់​របស់​នាង​នឹង​រីក​ប៉ោង​ឡើង​បន្តិច​ ហើយ​ក្បាល​សុដន់​នឹង​ទៅ​ជារ​រឹក​កាន់តែ​ខ្លាំង​។​ដង្ហើម​របស់​នាង​ដក​កាន់តែ ​លឿន​ និង​ចាប់ផ្តើម​ដង្ហក់​។​ ភ្នែក​របស់​នាង​ទៅ​ជា​លែង​ចង់​បើក​ហើយ​នាង​ទំនងជា​លិ​ត​បបូរមាត់​ខ្លួនឯង​ ដើម្បី​ធ្វើ​អោយ​មានការ​ទាក់ទាញ​កាន់តែ​ខ្លាំង​ទៅ​លើ​ដៃគូរ​របស់​នាង​។​

ចុះ​រឿង​ចុង​ក្រោយ​របស់​នាង​មាន​អ្វី​ទៀត​ទៅ​?

រឿង​ចុង​ក្រោយ​របស់​នាង​គឺ​ ទទួល​បាន​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​។​ ជា​ទូទៅ​អ្វី​ដែល​កើតឡើង​នៅ​ទី​នេះ​គឺថា​នាង​ធ្លាប់​មានបទពិសោធន៍​ទៅ​លើ​ភាព ​រីករាយ​ដ៏​ខ្លាំងក្លា​និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ ជា​លក្ខណៈ​ដូច​រលក​រហូត​ដល់​រលក​ចុង​ក្រោយ​គឺ​វា​ពិតជា​ស្ទើរតែ​ធ្វើ​អោយ​ ផ្ទុះ​ចេញ​មក​ខាងក្រៅ​អ​ញ្ចឹ​ង​។​

នៅ​ពេល​នោះ​ ស្ត្រី​ស្ទើរតែ​គ្រប់​គ្នា​ក៏​ស្រែក​ចេញ​មក​ ហើយ​ពេល​ខ្លះ​ស្រែក​យ៉ាង​ខ្លាំង​ទៀត​ផង​។​ សាច់ដុំ​របស់​មុខ​និង​រាង​កាយ​ទាំងអស់​របស់​នាង​មានការ​កន្ត្រាក់​យ៉ាង​ សាហាវ​មែនទែន​ (​ប៉ុន្តែ​វា​ធ្វើ​អោយ​រូប​នាង​រីករាយ​ជា​ខ្លាំង​ទៅ​វិញ​ទេ​)​ ក្រោយមក​បាន​មួយសន្ទុះ​អ្វីៗ​ធូរស្រាល​ទៅ​វិញ​។​

ដូច្នេះ​តើ​វា​ចប់​ហើយ​មែន​ទេ​?

ទេ​មិន​ប្រាកដ​ដែរ​។​ ស្ត្រី​ភាគច្រើន​អាច​បន្ត​អោយ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ច្រើន​ទៀត​បាន ​ប្រសិនបើ​ពួក​គេ​ចង់​។​ ប៉ុន្តែ​រឿង​នេះ​នឹង​កើត​មាន​ទៅ​បាន​លុះត្រាតែ​៖

·​         ពួក​គេ​សប្បាយ​ និង​មានការ​ធូ​ស្រាល​
·​         ពួក​គេ​កំពុង​តែ​ធ្វើការ​រំញោច​យ៉ាង​ជំនាញ​
·​         ពួក​គេ​បាន​សិក្សា​ពី​របៀប​ធ្វើ​អោយ​ដល់​ចំនុចកំពូល​ច្រើន​ដង​

នេះ​គឺជា​ការ​ពិត​ដែល​ថា​ មាន​ភាព​ខុស​គ្នា​មួយ​រវាង​ការ​ឆ្លើយ​តប​អារម្មណ៍​ភេទ​របស់​មនុស្ស​ប្រុស​ និង​ស្រី​។​មនុស្ស​ប្រុស​ស្ទើ​តែ​គ្រប់​គ្នា​ទាំងអស់​មិន​អាច​មានឱកាស​ឡើង​ ដល់​ចំនុចកំពូល​ច្រើន​ដង​ដូច​មនុស្ស​ស្រី​បាន​ទេ​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s