បញ្ហាផ្លូវភេទបុរស

តើ​អ្នក​ស្គាល់​ភាសា​កាយវិការ​សិច​ទេ​?

​ពេល​ខ្លះ​វា ​មាន​ការពិបាក​ណាស់​ដើម្បី​យល់​អំពី​អ្វី​ដែល​មនុស្ស​ស្រី​ចង់អោយ​យើង​ដឹង​។ ​តើ​នាង​កំពុងតែ​ពេញចិត្ត​ខ្លួនឯង​ទេ​? តើ​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​វា​ត្រឹមត្រូវ​ដែរ​ទេ​? តើ​នាង​សប្បាយ​ចិត្ត​ទេ​? និយាយ​អោយ​ខ្លី​ទៅ​ស្ត្រី​មាន​ការពិបាក​ណាស់​ក្នុងការ​យល់ចិត្ត​តាម​ ការសម្តែង​ខាងក្រៅ​ជាពិសេស​នៅពេល​រួមភេទ​តែម្តង​។ ប្រសិនបើ​អ្នក​មិន​ទាន់​យល់​ដឹង​ច្បាស់​ទេ ចូរ​សិក្សា​បន្ថែម​អំពី​សញ្ញា​មួយចំនួន​ដែល​បង្ហាញ​ដោយ​ភាសា​កាយវិការ​សិច​ របស់​នា​ង​។​
​នាង​នឹង​បង្ហាញ​អ្នក​អំពី​របៀប​ដែល​អ្នក ​ត្រូវ​ធ្វើ​។ រាងកាយ​របស់​នាង​នឹង​ប្រាប់​អំពី​សញ្ញា​នៃ​ការ​ស្រើបស្រាល​តណ្ហា​ផ្លូវភេទ​ មួយចំនួន​ដែល​មិន​អាច​លាក់បាំង​បាន ប៉ុន្តែ​ចូរ​ចាំ​ថា​មនុស្ស​ស្រី​គ្រប់គ្នា​តែងតែមាន​លក្ខណៈ​ខុសៗ​គ្នា​ ទាំងអស់​។ ដូច្នេះ​វា​អាច​មាន​លក្ខណៈ​ពិបាក​ខ្លះៗ​ក្នុង​ការផ្តល់​ទៅវិញ​នៅពេល​ជួយ​ ប្រទះ​នូវ​ករណី​ដែល​មិន​ទៀងទាត់​ជាច្រើន​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​នៃ​ភាសា​កាយវិការ​សិច​មួយចំនួន​ដែល​ពិតជា​ចង់​ បង្ហាញ​អោយ​អ្នកដឹង​ខ្លាំងណាស់​។​
​ដក​ដង្ហើមញាប់​
​ នៅពេល​សម្រាក​ដង្ហើមរ​បស់​យើង​គ្រប់គ្នា​គឺ​មាន​លក្ខណៈ​ស្មើរៗ​គ្នា​ល្អ​ ណាស់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​ដែល​ទទួលបាន​អារម្មណ៍​ផ្លូវភេទ​ហើយ​នោះ វា​នឹង​ធ្វើអោយ​ការដកដង្ហើម​របស់​នា​ង​ដង្ហក់​ជាង​ធម្មតា​។ ចង្វាក់បេះដូង​នឹង​ដើរ​ញាប់​នៅពេល​រាងកាយ​របស់​នាង​ត្រៀមខ្លួន​នឹង​ឈាន​ដល់​ ចំនុចកំពូល នោះ​មានន័យ​ថា​សរីរាង្គ​ក្នុង​ពោះ និង​សាច់ដុំ​កំពុង​តែ​ទាមទារ​នូវ​អុកស៊ីសែន​អោយបាន​ច្រើន​ហើយ​។ ប្រសិនបើ​អ្នក​អាច​លឺ​នូវ​ការប្រែប្រួល​នៃ​ការដកដង្ហើម​របស់​នា​ង មានន័យ​ថា​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​គឺជា​ភាសា​កាយវិកា​រសិច​ដែល​នាង​កំពុងតែ​ផ្តល់​អោយ​អ្នក​ថា​នាង​មាន​ សម្រើប​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​នាង​ដកដង្ហើម​ធម្មតាៗ​ទេ ប្រហែល​ជា​អ្វី​ដែល​ធ្វើ​នោះ​មិន​ត្រឹមត្រូវ​ទេ​។​
​រាងកាយ​របស់​នាង​ទៅ​ជា​រមួល​
​ ប្រសិន​បើ​នាង​កំពុងតែ​ក្តាប់​ម្រាមជើង និងរ​មួល​សង្កត់​មក​អ្នក​វិញ នោះ​គឺជា​អ្វី​ដែល​កំពុងតែ​ធ្វើអោយ​នាង​ពេញចិត្ត​ហើយ​។ ការ​ដែល​នាង​ប្រើ​កម្លាំង​រុញ​ជំនះ​នឹង​អ្នក​វិញ មានន័យ​ថា​នឹង​បាន​ទទួល​នូវ​សម្រើប​រួចទៅហើយ​។ ប្រសិន​បើ​នាង​កំពុងតែ​ដេក​ជា​លក្ខណៈ​ធ្វើ​ហី នោះ​ប្រហែល​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​នោះ​មិន​អាច​ដាស់​អារម្មណ៍​នាង​បាន​ ឡើយ​។ ដូច្នេះ​ចូរ​ព្យាយាម​ប្រើ​ក្បាច់​ថ្មី ឬ​ឈប់​ប្រើ​វិធី​សូក​បញ្ចូល​លិង្គ ដោយ​ជំនួស​នូវ​ការប្រើ​មាត់ ឬ​ម្រាមដៃ​ដើម្បី​ថ្នាក់ថ្នម​នាង​វិញ ហើយ​ចាំ​មើល​ថា​កាយវិការ​របស់​នាង​មាន​ការប្រែប្រួល​ដូចម្តេចខ្លះ​។​
​ដៃ​ត្រដាង​ចេញ​
​ កាយវិកា​យ​មួយ​ប្រភេទ​ទៀត​ដែល​បញ្ជាក់ថា​នាង​ទទួលបាន​សម្រើប​ផ្លូវភេទ​នោះ​ គឺ ដៃ​របស់​នាង​អោប​ទ្រូង​របស់​អ្នក អោប​ក្បាល ឬ​កន្លែង​ណាមួយ​។ ប្រសិន​បើ​នាង​នៅ​ពី​លើ នាង​ប្រហែលជា​ចង់​ប្រើ​ដៃ​មក​ម៉ាស្សា​អោយ​ខ្លួនឯង​ហើយ​ដើម្បី​អោយ​បាន​ សម្រើប​កាន់តែខ្លាំង​។ ការធ្វើ​ដូច្នេះ​មិនអាច​ជា​កាយវិការ​ដ៏​ពិតប្រាកដ​មួយ​បានទេ ប៉ុន្តែ​វា​អាច​មាន​ប្រយោជន៍​ដែរ​។ រាងកាយ​របស់​នាង​គួរតែ​ឆ្លើយតប​នឹង​ការប្រើ​ដៃ​។ នាង​មិន​គួរ​បារម្ភ​អំពី​សម្លៀកបំពាក់ ឬ​កន្លែង​ដាក់​ដៃ​របស់​នាង​ឡើយ​។​
​ចលនា​សាច់ដុំ​ទ្វារមាស​
​ កន្លែង​ដែល​មាន​រំញោច​ខ្លាំង​បំផុត​របស់​ស្ត្រី​គឺ​ជញ្ជាំង​របស់​ទ្វារមាស សាច់ដុំ និង ស្បែក​។ ជញ្ជាំង​ទ្វារមាស​គឺជា​សាច់ដុំ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ប្រហែលជា​អាច​ប្រើ​ដើម្បី​បង្កើត​អារម្មណ៍​ស្រើបស្រាល​បាន​ក្នុងពេល​ រួមភេទ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ក្នុង​ពេល​នាង​ទទួលបាន​ចំនុចកំពូល សាច់ដុំ​ក្នុង​ទ្វារមាស​បែរ​ជា​កន្ត្រាក់​លាៗ ប៉ុន្តែ​វា​មិន​មែន​រហូត​នោះ​ទេ ដូច្នេះ​មិន​អាច​យក​វា​ជាការ​បាន​ឡើយ​។ ស្ត្រី​ខ្លះ​មាន​ការគ្រប់គ្រង​សាច់ដុំ​របស់​ពួកគេ​បាន​យ៉ាង​ល្អ ហើយ​ក៏​ទំនងជា​ទទួលបាន​នូវ​ការ​រួមភេទ និង​ចំនុចកំពូល​ល្អៗ​ផងដែរ​។ ប្រសិនបើ​ស្ទាប​ទ្វារមាស​នាង​ទៅ​មិន​មាន​ការ​កន្ត្រាក់​អ្វី​សោះ ចូរ​កុំ​បាច់​ភ័យខ្លាច​អី​។​
​ស្ត្រី​ចូលចិត្ត​ការ​រួមភេទ​ច្រើន​ដូច​ បុរស​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើអោយ​នាង​មិន​ចូល​ចិត្ត​គឺ​ការយល់ដឹង​ដោយ​ខ្លួនឯង ព្រមទាំង​ជំនាញរ​បស់ដៃ​ថា​តើ​អាច​ផ្តល់អោយ​នាង​នូវ​ការ​ស្រើបស្រាល​បាន​ល្អ​ បំផុត​ឬក៏​អត់​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​អាច​ផ្តល់​នូវ​ការពេញចិត្ត​ខាង​ផ្លូវភេទ​ដល់​ នាង​ទេ អ្នក​គួរតែ​ស្វែងរក​វិធី​ប៉ះប៉ូវ​វា​ហើយ​។ ការនិយាយ​ពិភាក្សាគ្នា ជាពិសេស​សួរ​នូវ​អ្វី​ដែល​នាង​ចង់​បាន ពិតជា​អាច​ដោះស្រាយ​បាន​ហើយ ប៉ុន្តែ​ចូរ​ស្តាប់ និង​មើល​ការឆ្លើយតប​របស់​នាង​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​។ មនុស្ស​ប្រុស​ស្រី​គ្រប់រូប​មាន​លក្ខណៈ​ខុសៗ​ពីគ្នា ហើយក៏​មិន​មាន​ការឆ្លើយតប​ទៅ​នឹង​ការ​ស្ទាបអង្អែល​ដដែលៗ​ដែរ ដូច្នេះ​ចូរ​ព្យាយាម​ផ្លាស់ប្តូរ​អ្វី​ដែល​ថ្មី ។​

 

វាយលុក​ខាង​ស្រី​អោយ​បាត់​ម្ចាស់ការ​លើ​គ្រែ​

​តើ​អ្នក​រួម​ភេទ​ជាមួយ​ដៃគូរ​ខាង​ស្រី​ របស់​អ្នក​ប៉ុន្មាន​ដង​ហើយ​ដែល​គិតថា​ល្អ​នោះ​? នេះ​មានន័យ​ថា វា​ដល់​ពេលវេលា​ដែល​ត្រូវ​ប្រើ​ជំនាញ​ថាមពល​របស់​អ្នក​ដើម្បី​ជម្រុញ​អោយ​ ដល់​នឹង​អ្វី​ដែល​នាង​ចង់បាន​។ រឿង​ដ៏​អាថ៌កំបាំង​មួយ​គឺ​មិន​ត្រូវ​ផ្តល់​អោយ​នាង​នូវ​ការភ្ញោ​ចត្រង់​ទេ​ ព្រោះ​នាង​នឹង​មិន​អាច​រីករាយ​អារម្មណ៍​ស្រើបស្រាល​ដែល​នាង​ចង់​បាន​ឡើយ​។​
​ ការប្រើ​ថាមពល​ដើម្បី​បំបាត់​ការគ្រប់គ្រង​តណ្ហា​របស់​នាង​អាច​ធ្វើឡើង​បាន​ តាមរយៈ​ការ​ស្ទាបអង្អែល និង​វិធី​លូកលាន់​លើ​រាង្គ​កាយបន្ថែម​ដើម្បី​ជម្រុញ​អោយ​នាង​ទទួលបាន​ កាន់តែច្រើន​។​
​នៅ​ពេល​ថ្ងៃ​
​ពេលព្រឹក ចូរ​ប្រាប់​នាង​ពី​គម្រោង​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយចំនួន​សម្រាប់​ថ្ងៃរសៀល ប៉ុន្តែ​មិន​ត្រូវ​ប្រាប់​ថា​នោះ​គឺជា​អ្វី​នោះទេ​។ ក្រោយមក​ទៀត​វា​ហាក់បីដូច​ជា​ការព្យាករណ៍​ទុក​មួយ​អញ្ចឹង​ប្រសិនបើ​អ្នក​ ប្រាប់​នាង​ថា​អ្នក​ចង់​បង្កើន​អារម្មណ៍​ភេទ​នៅពេល​យប់ នាង​អាច​នឹង​គិត​ថា​នឹង​មាន​អ្វី​កើតឡើង​ហើយ​ក្នុង​យប់នោះ​។​នៅពេល​នាង​ ត្រឡប់​មកពី​ធ្វើការ​វិញ ចូរ​នាំ​នាង​ទៅ​បន្ទប់ទឹក​ងូត​សម្អាតខ្លួន​អោយបាន​ល្អ ជូត​ខ្លួន​អោយ​ស្អាត បន្ទាប់​មក​ផ្តល់​ពេល​អោយ​នាង​សម្ងួ​តសក់​អោយ​ស្ងួត​។​ពេល​នាង​ចេញពី​ បន្ទប់ទឹក​វិញ ចូរ​បី​នាង​មក​ដេក​នៅលើ​គ្រែ ដើម្បី​បញ្ចូល​អារម្មណ៍ ស្តាប់​តន្ត្រី​ព្រមទាំង​ម៉ាស្សា​។​ប្រសិនបើ​អ្នក​ធ្វើ​បែប​នេះ​បាន​យ៉ាង​ ល្អ នាង​គួរតែមាន​ផាសុខភាព ព្រមទាំង​សម្រើប​ផ្លូវភេទ​បាន​ច្រើន​។​
​បរ​បោស​អង្អែល​គ្រប់​រាងកាយ​ទាំងអស់​
​មុន​ពេល​ថើប​
​ចូរ​ថើប​បរបេ​មាត់ និង​ជុំវិញ​មាត់ ជាមួយ​ការដកដង្ហើម​ថ្នមៗ​លើករ​របស់​នាង​មុន​ពេល​ឈានដល់​ការ​ថើប​ពេញលេញ និង​រំកិល​បរបេរ​មាត់តិចៗ​នៅ​ជុំវិញ​ថ្ពាល់ និង​ក្រោម​ចង្ការ​។​​បន្ទាប់មក ក្រោយ​ពី​ថើប​នាង​ដោយ​ខ្លាំងៗ​ហើយ ចូរ​ផ្អាក​សិន​ដើម្បី​អោយ​នាង​ប្រាប់​អោយ​អ្នក​ធ្វើ​ថែម​ទៀត​។​
​មុន​ពេល​លេង​សុដន់​
​ចូរ​ស្ទាប​នៅ​ជុំវិញ​សុដន់ ដោយ​បាត់​ដៃ​និង ម្រាមដៃ​រំកិល​នៅ​ចន្លោះ​សុដន់​ទាំង​ពីរ​ថ្នមៗ ប៉ះ​ក្បាល​សុដន់​នៅត្រង់​កណ្តាល​បាតដៃ និង​ប្រើ​បរបេរ​មាត់​ត្រដុះ​នឹង​សុដន់​។​
មុន​ពេល​ប្រើ​មាត់​រួមភេទ​
​ចូរ​ថើប និង​លិឍ​នៅ​ជុំវិញ​ទ្វារមាស ព្រមទាំង​បរ​បោស​អង្អែល​នៅ​ភ្លៅ​ខាងក្នុង​របស់​នាង​។ ធ្វើ​ដូច្នេះ​នាង​នឹង​ទទួលបាន​សម្រើប​ដ៏​ខ្លាំង ប៉ុន្តែ​ពេល​ចាប់ផ្តើម​ម្តងទៀត នាង​នឹង​មាន​អារម្មណ៍​កាន់តែខ្លាំង​ព្រមទាំង​ឆាប់​ដល់​ចំនុចកំពូល​ទៀតផង​។​
មុន​ពេល​សូក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​
​ ចូរ​បញ្ចូល​ម្រាមដៃ ឬ​អណ្តាត​ទៅក្នុង​ទ្វារមាស​នាង​។ ដល់​ពេល​បញ្ចូល​លិង្គ​ត្រូវ​សូក​អោយ​លឿន​ត្រឹមតែ ២,៥cm បាន​ហើយ​។ ប្រសិនបើ​អ្នក​ធ្វើ​បាន​ល្អ នាង​នឹង​មាន​អារម្មណ៍​រំភើប​កាន់តែខ្លាំង​។​
វិធី​លូកលាន់​លើ​រាងកាយ​ផ្សេងៗ​ទៀត​
​ជញ្ជក់​ម្រាមដៃ និង​ម្រាមជើង​នាង​
​ម្រាមដៃ​ គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​ផ្តល់​នូវ​ការ​រំញោច​ដ៏​ខ្លាំង​បំផុត​មួយ ហើយ​មនុស្ស​ស្រី​ភាគច្រើន​តែងតែ​ពេញចិត្ត​នឹង​អារម្មណ៍​នោះ​ខ្លាំងណាស់​។ ដូច្នេះ​ចូរ​ជញ្ជក់ ឬ​ខាំ​ម្រាមដៃ​តិចៗ​ទៅ បន្ទាប់​មក​ចាំ​ប្តូរ​ទៅ​ម្រាម​មួយទៀត​។​
​ចំណាំ​៖ មិនមែន​មនុស្ស​ស្រី​ទាំងអស់​មាន​ផា​សុខភាព​នៅ​ពេល​គេ​ជញ្ជក់​មេ​ជើងទេ​។​
លេង​សក់​របស់​នាង​
​ចូរ​ត្រកង​សក់​របស់​នាង​តិចៗ ហើយ​ដាក់​អោយ​ប៉ះ​មុខ និង​បរបេរ​មាត់​របស់​នាង​។​

​បិទ​ភ្នែក​
​ ចូរ​ប្រើ​កន្សែង​បិទ​ភ្នែក​នាង ហើយ​នាំ​មក​ដេក​នៅលើ​គ្រែ ដោយ​មិន​បង្ហើប​ប្រាប់​នាង​ថា​នឹង​ធ្វើ​អ្វី​ចំពោះ​នាង​នោះ​ទេ​។ បន្ទាប់មក ចូរ​ភ្ញោ​ច​លើ​រាងកាយ​ដោយ​ប្រើ​វត្ថុ​ផ្សេងៗ​ៗ ឬ​មាត់​។​

 

សារធាតុ​គីមី​ដែល​ជំនួយ​ដល់​ជីវិត​សិច​


​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​យើង ​ងងុយដេក ឬ​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ភ្លាមៗ​ក្រោយពី​ទទួលបាន​ ចំនុចកំពូល​រួច​? នេះ​ដោយសារ​តែ​សារធាតុ Endorphins, Oxytocin និង​សារធាតុ​ផ្សេងៗ​ទៀត​ដែល​បញ្ចេញ​ចូលទៅ​ក្នុង​ចរន្តឈាម​ក្នុងពេល​រួមភេទ​។ ​
​មាន​សារធាតុ​គីមី​ជាច្រើន​ទៀត​ដែល​មាន​ឥទ្ធិពល​ទៅលើ​ចិត្ត និង​រាងកាយ​របស់​អ្នក​ក្នុង​ពេល និង​ក្រោយពេល​រួមភេទ​។

ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ខ្លះៗ​របស់​សារធាតុ​ទាំងនោះ​៖
Prolactin
​សារធាតុ Prolactin ជួយ​បំបាត់​នូវ​សម្រើប​ផ្លូវភេទ​ក្រោយពី​ទទួលបាន​ចំនុចកំពូល​រួច ហើយ​ជួយ​ចងចិត្ត​អ្នក​កុំអោយ​រួមភេទ​បន្តទៀត​។ ចំនួន​របស់​វា​មាន​ច្រើន​ភ្លាមៗ​ក្រោយពី​ទទួលបាន​ចំនុច​កំពូល​ហើយ​។ វា​ក៏​អាច​បញ្ជាក់​ពី​អាការៈ​របស់​មនុស្ស​ប្រុស​ថា​ឈប់​រួម​ភេទ​ទៀត​ហើយ​។​ Prolactin ជា​អ្នក​ជួយ​រំដោះ​ខ្លួន​អ្នក​ពី​ការ​រួមភេទ​ដែរ​ក្រោយ​ពី​ឈានដល់​ចំនុច​ កំពូល​មួយ​ហើយ ទោះបីជា​មាន​មនុស្ស​ស្រី​អង្គុយ ឬ​ឈរ​អាក្រាត​ពី​មុខ​អ្នក​ក៏ដោយ​។ ប្រសិនបើ​ក្រោយពី​រួមភេទ​រួច ក្នុង​ចិត្ត​របស់​អ្នក​ពោរពេញ​ដោយ​រឿង​រកាំរ​កុះ និង​ភាព​នឿយហត់ អ្នកនឹង​អាចមាន​អារម្មណ៍​ធូរស្បើយ​មកវិញ​ដោយសារតែ​ឥទ្ធិពល​របស់ Prolactin ។​
Oxytocin
​សារធាតុ​មួយ​នេះ​គឺជា​អ័រម៉ូន​ដែល​បញ្ចេញ​ដោយ​ក្រពេញ Pituitary Gland និង​មាន​តួរ​នាទី​ភ្ញោ​ច​ទៅលើ​ក្រពេញប្រូ​ស្តាត ធ្វើអោយ​សាច់ដុំ​កន្ត្រាក់ និង​ផ្តល់​នូវ​វិញ្ញាណ​ដល់​សរសៃប្រសាទ​។ ការស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា កាលណា Oxytocin ផលិត​កាន់តែច្រើន ការឈាន​ដល់​ចំនុចកំពូល​ក៏​កាន់តែ​ខ្លាំងក្លា​ដែរ​។​
Oxytocin ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​លួងលោម​ស្នេហា ព្រោះ​វា​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ទាក់ទង​គ្នា និង​ចង់​នៅ​ជិត​គ្នា​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ អ័រម៉ូន​នេះ​ក៏​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទឹក​មនុស្ស​ស្រី​ដែល សម្រាប់​ជួយ​បង្កើន​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន​។​
Endorphins
Endorphins គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ​មួយ​ក្រុម​ក្នុង​ខ្លួន ដែល​មាន​តួរ​នាទី​ភ្ជាប់​ខ្លួន​ទៅ​នឹង​កន្លែង​ទទួល​សារធាតុ​ញៀន​ក្នុង​ ខួរក្បាល​ដើម្បី​បង្កើតបានជា​ថ្នាំ​បំបាត់​ការឈឺចាប់​ជា​ធម្មជាតិ​។ សារធាតុ​គីមី​ជីវៈសាស្ត្រ Acetylcholine និង Dopamine ត្រូវបាន​គេ​ស្គាល់​ថា​ជា Endorphins ព្រមទាំង​មាន​រចនាសម្ព័ន្ធ​គីមី​ដូចគ្នា​នឹង​ថ្នាំ Morphine ដែរ​។ សារធាតុ​ទាំងនេះ​អាច​ជួយ​កាត់បន្ថយ​ស្ត្រេ​ស និង​បង្កើន​ទំនុកចិត្ត​ដល់​ខ្លួនឯង​។​សារធាតុ Endorphins ធ្វើអោយ​យើង​មាន​អារម្មណ៍​សប្បាយចិត្ត ហើយក៏​អាច​អោយ​មនុស្ស​ចេះ​អត់ធ្មត់​បាន​ដែរ​។ វា​ប្រហែលជា​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​វិលមុខ សន្លឹម និង​ងងុយដេក​។ គ្រូពេទ្យ​បាន​ណែនាំ​ថា ការ​ដែល​ភ្ញោ​ច​ទៅលើ​កន្លែង​ទទួល​សារធាតុ​ញៀន​ច្រើន​ខ្លាំងពេក​ដូចជា​ ការប្រើ​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន វា​នឹង​ធ្វើអោយ​បាត់បង់​ចំណង់​ផ្លូវភេទ​បាន​។​​ដូច្នេះ​ថ្ងៃ​ក្រោយ​នៅពេល​ ដៃគូ​ខាង​ស្រី​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ក្រោយ​ពី​រួមភេទ​រួច អ្នក​គួរតែ​ដឹង​ថា​នោះ​គឺជា​ឥទ្ធិពល​របស់ Endorphins ទេ​។ តាម​ការពិត កាលណា​អ្នក​ដេក​លក់​កាន់តែ​លឿន វា​នឹង​ធ្វើអោយ​ការ​រួមភេទ​របស់​អ្នក​នោះ​កាន់តែ​ល្អ​ទៅ​វិញ​ទេ​។​
Adrenaline
Adrenaline ជួយ​ភ្ញោ​ច​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ Sympathetic Nervous System បញ្ជា​អោយ​បេះដូង​ដើ​ញាប់ និង​សរសៃឈាម​អាកទែ​រីក​ធំ​ដើម្បី​អោយមាន​លំហូរ​ឈាម​កាន់តែ​ច្រើន​ទៅដល់​ សាច់ដុំ​ក្នុងពេល​រួមភេទ​។ ក្នុងពេល​រួមភេទ ក្រ​ពេញ Adrenal Gland ក៏​បង្កើន​នូវ​ការបញ្ចេញ​ចំនួន Adrenaline ដែរ​។ សារធាតុ​គីមី​នេះ​ក៏​ជួយ​បង្កើន​ថាមពល​ដល់​ប្រព័ន្ធ​របស់​ឈាម​ផង​ដែរ​។​
​សារធាតុ Adrenaline ធ្វើអោយ​អ្នក​មាន​អារម្មណ៍​សប្បាយរីករាយ និង​ប្រៀបដូចជា​បាន​យក​ដុំថ្ម​មួយ​យ៉ាង​ធំ​ចេញពី​ដើមទ្រូង​អញ្ចឹង​។​
Phenylethylamine
​សារធាតុ Phenylethylamine ជា​អ្នក​ធ្វើ​អោយ​សារធាតុ Dopamine បញ្ចេញ​ទៅក្នុង​មជ្ឈមណ្ឌល​សប្បាយចិត្ត​ក្នុង​ខួរក្បាល​។ សារធាតុ​គីមី​មួយ​នេះ​ត្រូវបាន​ញ្ចេ​ញ​ក្នុងពេល​រួមភេទ និង​ចំនួន​របស់​វា​ឡើង​ខ្ពស់​នៅពេល​ឈានដល់​ចំនុច​កំពូល​។ អ្វី​គួរអោយ​ឆ្ងល់​នោះ​គឺថា សារធាតុ​នេះ​ក៏​មាន​នៅក្នុង​សូកូឡា​ដែរ​។​Phenylethylamine ធ្វើអោយ​អ្នក​មាន​ថា​មាន​សុភមង្គល ទាក់ទាញ និង​ស្រើបស្រាល​។​
Testosterone
Testosterone គឺជា​ប្រេង​សាំង​របស់​ជីវិត​ផ្លូវភេទ​របស់​អ្នក ហើយ​វា​ក៏​ជា​អ្នក​ជួយ​អោយ​ជីវិត​ផ្លូវភេទ​អ្នក​កាន់តែ​ខ្លាំងក្លា​ដែរ​។ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បម្រើ​ដល់​ចំណង់​ផ្លូវភេទ និង​ការ​ស្រើបស្រាល​ផ្លូវភេទ​។ មនុស្ស​ប្រុស និង​ស្រី​ដែល​មាន​អ័រម៉ូន Testosterone តិច​ច្រើន​តែ​មាន​បញ្ហា​ក្នុង​ការទទួល​បាន​សម្រើប​ផ្លូវភេទ និង​មិន​សូវ​ជា​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​នោះទេ​។​
​និយាយ​អោយ​ខ្លី​ទៅ ​គឺថា អ័រម៉ូន​មួយ​នេះ​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ដាស់តឿន​ដល់​ផ្លូវភេទ​តែម្តង ហើយ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​ខ្លួនឯង​ដូច​ជា​មាន​ទំនុកចិត្ត​ខ្លាំង​ ក្រោយពេល​រួមភេទ​រួច នោះ​មានន័យ​ថា​មក​អ័រម៉ូន Testosterone បញ្ចេញ​បាន​ច្រើន​។​
Serotonin
​សារធាតុ Serotonin ជា​អ្នក​ជួយ​សម្រួល​ដល់​អារម្មណ៍​របស់​អ្នក​។ ការទទួល​បាន​ចំនុចកំពូល​គឺជា​ពេល​ដែល​បញ្ចេញ​បាន​នូវ Serotonin មួយចំនួន​តូច​ទៅ​ក្នុង​ខួរក្បាល ហើយក៏​អាច​សម្រួល​ដល់​ការបាក់​ទឹកចិត្ត​ខ្លះ​ដែរ​។​
​វា​នឹង​ធ្វើអោយ​ អ្នក​មាន​អារម្មណ៍​ថា សប្បាយរីករាយ ពោរពេញ​ដោយ​ក្តៅ​សង្ឈឹម និង​អារម្មណ៍​នឹងនរ​។ ភាគច្រើន​នៃ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​សុទ្ធតែ​ជម្រុញ​អោយ​កើនឡើង​ នូវ​សារធាតុ Serotonin នៅ​ក្នុង​ខួរក្បាល​ទាំងអស់​។​

 

ការ​កាត់​ចុង​: អត្ថប្រយោជន៍ និង​ការប្រឈមមុខ​

​ការ​កាត់​ចុង​លើ​ក្មេងប្រុស​ទើបនឹង​កើត​អាចមាន​ប្រយោជន៍​ចំពោះ​សុខភាព​របស់ ​គេ​។ ក្នុង​ឆ្នាំ ២០១២ ស្ថាប័ន American Academy of Pediatrics បាន​ប្រាប់​អោយដឹងថា ការ​កាត់​ចុង​ទៅ​លើ​ក្មេងប្រុស​អាចមាន​អត្ថប្រយោជន៍ គុណសម្បត្តិ ក៏ដូចជា​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន​ដែរ​។ អំណះអំណាង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​មិនទាន់​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ សម្រាប់​ការ​កាត់​ចុង​ទៅលើ​ក្មេង​ប្រុស​ជា​ទម្លាប់​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដោយសារតែ​ដំណើរ​ការណ៍​នៃ​ការវះកាត់​នេះ​មិនសូវ​ជា​មាន​សារៈសំខាន់​សម្រាប់​ ក្មេងប្រុស យើង​សូម​ណែនាំ​អោយ​ឪពុក​ម្តាយ​របស់​គេ​ធ្វើ​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ កុមារ​ដើម្បី​សម្រេចចិត្ត​កាត់​ចុង​ទៅតាម​ទំនៀមទម្លាប់​សាសនា ឬ​ដោយ​បញ្ហា​ជំងឺ​ផ្សេងៗ​។​
​អត្ថប្រយោជន៍​៖
•    កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺឆ្លង​ក្នុង​ផ្លូវ​តម្រងនោម​
•    កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​លើ​បុរស​
•    ការពារ​កុំអោយ​មាន​ជំងឺមហារីក​លិង្គ និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បូន​ដល់​ដៃគូរ​រួមភេទ​ខាង​ស្រី​
•    បង្ការ​ជំងឺ​រលាក​ក្បាល​លិង្គ​និង​ស្បែក​គ្រប​ក្បាល​លិង្គ​
•    បង្ការ​ជំងឺ​ជំងឺ​ស្បែក​គ្រប​ក្បាល​លិង្គ​ជិត (Phimosis) និង ជំងឺ​ស្បែ​ក្បាល​លិង្គ​រឹត​ក​លិង្គ​ពេល​ទាញ​មក​ខាងក្រោយ (Paraphimosis)
​ ការ​កាត់​ចុង​លើ​មនុស្ស​ប្រុស​ប្រហែលជា​ធ្វើអោយ​ងាយស្រួល​ដល់​ការសម្អាត​ លិង្គ ទោះបីជា​ការសិក្សា​បង្ហាញ​ថា លិង្គ​ដែល​មិន​កាត់​ចុង​ក៏​អាច​លាង​សម្អាត​បានល្អ ព្រមទាំង​អាច​បង្ការ​កុំអោយ​មាន​ជំងឺឆ្លង និង​ហើម​បានដែរ​។​

​ការ​កាត់​ចុង​ក៏​នាំ​អោយ​មាន​ការប្រឈមមុខ​មួយចំនួន​ដូចជា​:
•    ឈឺ​
•    ប្រឈម​នឹង​ការហូ​ឈាម និង​ឆ្លង​រោគ​នៅ​កន្លែង​កាត់​ចុង​
•    រលាក​ក្បាល​លិង្គ​
•    ប្រឈម​កាន់តែ​ខ្ពស់​នូវ​ការ​រលាក​លិង្គ​
•    ប្រឈម​នឹង​ការ​មាន​របួស​លើ​លិង្គ​

 

ខ្លាច​លិង្គ​មិន​ឡើង​រឹង ចូរ​ប្រយ័ត្ន​ស្រា​និង​ថ្នាំ​

អ្នក​ប្រហែលជា​គិត​ថា​ការ​ទទួលទាន​ស្រា​ពីរ​បី​កែវ​អាច​ធ្វើអោយ​កើតមាន​ អារម្មណ៍​ភេទ​បាន ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក បែរជា​ធ្វើ​អោយ​ពិបាក​ក្នុង​ការបញ្ចូល​អារម្មណ៍​ទៅ​វិញ​ទេ​។ ការចូល​ជាតិ​ស្រា​ច្រើន​អាច​រំខាន​ដល់​ការឡើង​រឹង​របស់​លិង្គ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​នេះ​មាន​រយៈពេល​ជា​បណ្តោះអាសន្ន​ទេ​។ អ្វី​ដែល​ល្អ​នោះ​គឺថា​ការទទួល​ស្រា មួយ​ឬ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ ប្រហែលជា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព នោះ​គឺ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ប៉ុន្តែ​អត្រា​នៃ​ការ​ប្រឈម​នឹង​ជំងឺ​ងាប់​លិង្គ​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ​ ។​

ចំណែក​ថ្នាំ​ដែល​អ្នក​ទៅ​ទិញ​តាម​ឱសថដ្ឋាន​អាច​ប៉ះពាល់​ដល់​ជីវិត​នៅលើ​គ្រែ ​របស់​អ្នក​បាន ហើយ​ថ្នាំ​ដែល​ធ្វើអោយ​ងាប់​លិង្គ​ជា​ញឹកញាប់​នោះ​មាន ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​បំបាត់​ការឈឺចាប់ និង​ថ្នាំ​ប្រឆាំង​ការបាក់​ទឹក​ក​ចិត្ត​។ ថ្នាំញៀន Amphetamines, Cocaine និង Marijuana ក៏​អាច​អោយ​មាន​បញ្ហា​ផ្លូវភេទ​ដែរ​។

 

ធាត់​និង​រូបសម្បត្តិ​ធ្វើអោយ​លិង្គ​ពិបាក​ឡើង​រឹង​

​ការ​ដែល​ឡើង​ទម្ងន់​ជាប់​រហូត​អាច​ធ្វើ​អោយ​រំខាន​ដល់​ការ​រួមភេទ និង​មិន​សូវ​ជា​គោរព​ដល់​ខ្លួនឯង​ទេ​។ បុរស​ធាត់​ជ្រុល​ទំនងជា​មិនសូវ​មាន​អ័រម៉ូន​ភេទ Testosterone ដូច​បុរស​ធម្មតា​ទេ ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើអោយ​ពួកគេ​មិន​អាច​មាន​ចំណង់​ផ្លូវភេទ និង​ងាប់​លិង្គ​។ ការ​ដែល​មាន​ជីវិត​ជា​មនុស្ស​ធាត់​ក៏​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ឡើង​សម្ពាធ​ ឈាម​ខ្ពស់ និង​រឹង​សរសៃឈាម​អាក់ទែ​ដែរ ដែលណាំអោយ​លំហូរ​ឈាម​ទៅក្នុង​លិង្គ​ថយចុះ​។
​ចំណែក​រូបសម្បត្តិ​របស់​អ្នកក៏​មាន​តួនាទី​មួយ​ដែរ​នៅក្នុង​ជីវិត​ផល្​ូ​វ​ ភេទ​នេះ​។​កាល​បើ​អ្នក​មិន​ចូល​ចិត្ត​រូបរាង​ខ្លួនឯង​ក្នុង​ពេល​ឆ្លុះ​ កញ្ចក់ វា​នឹង​កើត​ជា​អារម្មណ៍​មួយ​ថា​ដៃគូរ​របស់​អ្នក​ក៏​មើលឃើញ​បែបនេះ​ដែរ​។ ការ​ដែល​មាន​គំនិត​អវិជ្ជមាន​លើ​រូបរាង​ខ្លួងឯង​មិន​ត្រឹមតែ​ពិបាក​ដល់​ ការមើលឃើញ​របស់ខ្លួន​ឯង​តែ​មួយ​មុខ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​ការ​រួមភេទ​របស់​អ្នក​លើ​គ្រែ​ផងដែរ​។​

ចំណុច​ទាំង​នេះ​ប្រាប់​អ្នក​ថា​ចូរ​ហាត់ប្រាណ​រក្សា​រាង​និង​ទម្ងន់​៕

 

រួមភេទ​បួន​ដង​ក្នុង​មួយ​សប្តាហ៍​មាន​ផល​ល្អ​ចំពោះ​បុរស​

តើ​គួរ​រួមភេទ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្តាហ៍​ទើប​ជា ​ការប្រសើ​? នេះ​ជា​សំនួរ​ដែល បាន​សួរ​មក កាន់​វេបសាយ​សុខភាព http://www.health.com.kh​។​វិធីសាស្ត្រ​សម្រាប់​សុខភាព​ជីវិត​ផ្លូវភេទ​ទាំង​នេះ​ នឹង​ជួយ​បង្កើត​ដល់​ភាពស្និទ្ធស្នាល​ខាង​ផ្នែក​រាងកាយ ចំណង់​ផ្លូវភេទ​ទាំង​បុរស​និង​ស្ត្រី និង​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​។ វា​មាន​ប្រសិទ្ធភាព ដូច​ជា​កត្តា ចិត្តសាស្ត្រ​អញ្ជឹង​ដែរ​។​

ចូរ​រក្សា​នូវ​ភាពស្និទ្ធស្នាល​ជាមួយ​នឹង​ដៃគូរ​របស់​អ្នក​តាមរយៈ​ កាយវិការ​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាមួយនឹង​យុទ្ធិសាស្ត្រ​ងាយៗ​សម្រាប់​សុខភាព​នៃ​ការ​ ភាពស្និទ្ធស្នាល​។ ចំណង់​ផ្លូវភេទ​របស់​អ្នកនឹង​រីក​ចម្រើន​សម្រាប់​ជាម្ង​ន់ក្នុង​ការកសាង​ ទំនាក់ទំន​ង​អោយ​កាន់តែ​ល្អប្រសើរ​មួយ​នៅពេល​ខាងមុខ​។​

បុរស​គួរតែ​រួមភេទ​អោយបាន​៤​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​អោយមាន​សុខភាព​ល្អ​។​
អត្ថប្រយោជន៍​នៃ​ភាពស្និទ្ធស្នាល​តាមរយៈ​រាងកាយ និង​ផ្លូវចិត្ត​សម្រាប់​ទាំង​បុរស និង​ស្ត្រី​រួមមាន ឆ្អឹង​និង​សាច់ដុំ​មាន​កម្លាំង​ខ្លាំង មិនសូវ​មាន​ស្ត្រេ​ស អំណោយផល​ដល់​ការចងចាំ និង​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ។ ការ​រួមភេទ ៤​ដង​ក្នុង​មួយ​សប្តាហ៍​ប្រហែលជា​មាន​ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​ច្រើន​។

 

អាហារ ដែល​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​

នៅពេល​ដែល​គូ​ស្វាមីភរិយា កំពុង​ព្យាយាម​ចង់​បាន​កូន នោះ​ជារឿយៗ​បញ្ហា​តែង​ធ្លាក់​ទៅលើ មនុស្ស​ស្រី និង សុខភាព​របស់​នាង​។ តែ​ទោះជា​យ៉ាងណាក្តី យោងតាម ក្រុមប្រឹក្សា​នៃ​ការ​មានគភ៌​របស់​ជនជាតិ​អាមេរិក  បាន​និយាយថា ភាព​មិន​អាច​មាន​កូន​របស់​បុរស ក៏​អាច​ត្រូវ​បាន​រាប់បញ្ចូល ប្រហែល​ជា​ពាក់កណ្តាល នៃ​ករណី​ទាំង អស់នៃ​ភាព​មិន​អាច​បង្ក​កំណើត​នេះ​ផងដែរ​។​

តាម​ទស្សនៈ​ដែល​បាន​ យល់ឃើញ​ពី​មុន​មក គឺថា បុរស​គួរតែ ទទួល យក​នូវ​របប​អាហារ ដែល​មាន​តុល្យភាព​, ធ្វើ​លំ​ហាត់ប្រាណ និង តមនូវ​ការជក់បារី និង ផឹកស្រា​។ ប្រភេទ អាហារ​ដែល​បាន​រៀបរាប់​ដូចខាងក្រោម​នេះ  ក៏​អាច​ជួយ​បង្កើន​នូវ​ចំនួន​នៃ​មេ​ជីវិត​ឈ្មោល តាម​បែប​ធម្មជាតិ ដែល​ពួក វា​អាច​នឹង​ជួយ​អោយ គូ​ស្វាមីភរិយា​ភាគច្រើន​នឹង​មាន​ឱកាស​ដ៏​ប្រសើរ ក្នុង ការ​ពរ​ពោះ បាន​ផង​ដែរ​។​

ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​

ប្រភេទ​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដូចជា​ពពួក​វីតាមីន C ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែឈើ ដែល​មាន​រសជាតិ​ជូរ គឺ​អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​បាន​។ ទឹកក្រូច​ច្របាច់ ឬ ទឹក​ផ្លែ​ទំពាំងបាយជូ​រ ដែល​មាន​ផ្ទុក​រសជាតិ​ផ្លែឈើ​សុទ្ធ ១០០​ភាគរយ នឹង​អាច​ផ្តល់​អោយ​អ្នក​បាន នូវ​ប្រសិទ្ធភាព​ដូច​គ្នា​នេះដែរ​។ ចំពោះ​បុរស​ទាំងឡាយណា ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន ទឹក​ផ្លែឈើ ពួកគេ​អាច​នឹង​ព្យាយាម ទទួលទាន ជំនួស​វិញ នូវ​ទឹក​ក្រូចឆ្មារ​ស្រស់​ច្របាច់ ចូល​ទៅក្នុង​ទឹក​។​

ផ្លែ​ប៉េងប៉ោះ​

ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារជាតិ lycopene ដែល​វា​ក៏​អាច​ជួយ​ក្នុង​ការបង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​នេះ​បាន​ផង​ដែរ ។ សារជាតិ​នេះ ក៏​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹកជ្រលក់​ប៉េងប៉ោះ ដែល​បុរស​ភាគច្រើន មិនសូវ​ចូល ចិត្ត​បន្ថែម​ពួក​វា​ទៅ​ក្នុង អាហារ​ដែល​ពួកគេ​នឹង​ទទួល​ទាន​នោះទេ​។​

សណ្តែក​

កង្វះ​សារជាតិ​ស័ង្កសី ក៏​អាច​ជា​មូលហេតុ​មួយ ដែល​បណ្តាលអោយមាន អសម្ថភាព​ចំពោះ បុរស​ផងដែរ​។  សណ្តែក​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង ដែល​វា​ជា​ប្រភព​មួយ​ដ៏​ល្អ​នៃ​សារជាតិ​ស័ង្កសី​។ ដើម្បី​ជៀសវាង​នូវ​ភាព ធុញ​ទ្រាំ​នឹង​ពួក​វា អ្នក​អាច​ឆ្នៃ​មុខម្ហូប​ប្លែកៗ​ដោយ​ប្រើ​ប្រភេទ​សណ្តែក​ផ្សេងៗ​គ្នា​។​

គ្រាប់​ផ្លែឈើ​

គ្រាប់​ផ្លែឈើ គឺ​ពិតជា​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ក្នុង​ការបង្កើន​នូវ បរិមាណ​មេ​ជីវិត​ឈ្មោល ដោយសារ​តែ​ពួក​វា មាន​ផ្ទុក សារជាតិ​ស័ង្កសី និង សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត វីតាមីន E ។ អ្នក​អាច​ព្យាយាម​ទទួលទាន​នូវ គ្រាប់​ផ្លែ​អាល់​មុន​ដែល​មិន​មាន​លាយ​អំបិល មួយ​កណ្តាប់ដៃ អោយបាន​រៀងរាល់ថ្ងៃ​។​

គ្រុំ​សមុទ្រ ( Oysters)

គ្រុំ​សមុទ្រ គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ពពួក ស័ង្កសី​។ ការយល់ឃើញ​ពីមុន បានគិត​ថា ការ​ទទួលទាន គ្រុំ​សមុទ្រ​ឆៅ អោយ​បាន​ពីរ​បី​ដង អាច​នឹង​ជួយ​បង្កើន​ឱកាស​ក្នុង​ការបង្ក​កំណើត​របស់​អ្នក​បាន​។ ប៉ុន្តែ​ការទទួល ទាន​នូវ​សារជាតិ​ស័ង្កសី​នេះ​ច្រើន​ជ្រុល ក៏​អាច​ចោទ​ជា​បញ្ហា​ចំពោះ​អ្នក​បាន​ផងដែរ ដូច្នេះ​អ្នក​ត្រូវ ទទួល​បរិមាណ ដូច​តាម​ដែល​ការណែនាំ គឺ​១៥​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ សម្រាប់​មនុស្ស​ប្រុស​ពេញវ័យ នេះ​បើ​យោង​តាម​សំដី​របស់ មន្ទីរ​ព្យាបាល មេ​យ៉ូ​។​

សាច់​

សាច់​ពណ៌​ក្រហម និង មាន់​ទួ​គី ក៏​ជា​ប្រភព​មួយ​ផ្សេង​ទៀត​នៃ សារជាតិ​ស័ង្កសី​ផងដែរ​។  ពួក​វា​អាច​នឹង​មិន​មាន សារជាតិ​នេះ​ច្រើន​ដូច​គ្រុំ​សមុទ្រ​នោះទេ ប៉ុន្តែ​វា​អាច​នឹង​មាន​ភាពងាយស្រួល​ចំពោះ​អ្នក ក្នុងការ​ទទួលទាន​វា បាន​ជា​រៀងរាល់ថ្ងៃ​។ ដោយសារ​តែ​សាច់​ពណ៌​ក្រហម មាន​ជាតិ​ខ្លាញ់​ច្រើន ដូច្នេះ អ្នក​ត្រូវ​ទទួល​ទាន​តែ​ដុំ​សាច់ ដែល​គ្មាន​ខ្លាញ់​មួយ​ដុំ ក្នុង​មួយ​ថ្ងៃ​។​

ត្រី​សមុទ្រ​ធុន​ណា ( Tuna )

ត្រី​ធុន​ណា មាន​ផ្ទុក​សារជាតិ selenium ដែល​វា​ត្រូវ​បាន​គេ​ដឹងថា វា​អាច​ជួយ​បង្កើន​នូវ​កម្រិត​មេ​ជីវិត​ឈ្មោល​បាន ។ អ្នក​ទាំងឡាយ​ណា ដែល​បាន​ទទួល​ប្រភេទ​ត្រី​នេះ​ជា​ប្រចាំ គួរ​ជ្រើសរើស​យក​ត្រី​ធុន​ណា​កំប៉ុង ពីព្រោះ​ថា​វា​មាន ផ្ទុក​ជាតិ​បា​រត តិចជាង ប្រភេទ​ត្រី​ធុន​ណា​ស្រស់ៗ ។​

ស៊ុត​

ស៊ុតមាន់​ទា មាន​ផ្ទុក​សារធាតុ​ផ្សំ​ពីរ​ប្រភេទ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​វា​អាច បង្កើន​នូវ​បរិមាណ​មេ​ជីវិត​ឈ្មោល គឺ វីតាមីន B12  និង selenium ។ ដោយសារ​តែ​វា​អាច​នឹង​មាន​ការពិបាក សម្រាប់​អ្នក​ក្នុងការ​ចំណាយ​ពេល​អង្គុយ​ចុះ ទទួលទាន​អាហារ​ពេលព្រឹក នោះ​អ្នក​អាច​ស្ងោរ​ស៊ុត​ទុក​ពី​យប់ និង ទទួលទាន​វា​នៅ​ពេល​ព្រឹក​។​

ផ្កា​ខាត់ណា​ខៀវ ( Broccoli )

មនុស្ស​ជាច្រើន​បានដឹងហើយថា សារជាតិ​ហ្វូ​លិក​អាស៊ី​ត ( folic acid) គឺ​ពិតជា​មាន​សារៈប្រយោជន៍​ចំពោះ ស្ត្រី ក្នុងកា​រពរ​ពោះ និង ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌​។ តែ​ទោះជា​យ៉ាងណាក្តី ចំពោះ​ករណី​នៃ​ការបង្កើន​បរិមាណ មេ​ជីវិត​ឈ្មោល វា​ក៏​បាន​ផ្តល់​គុណ​ស​ម្ប​តិ្ត​ផងដែរ​ចំពោះ​បុរស​។ ផ្កា​ខាត់ណា​ខៀវ​គឺ​ជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​ហ្វូ​លិក អាស៊ី​ត ។ ហើយ​ប្រភព​ផ្សេង​ទៀត​នៃ​ពពួក​ហ្វូ​លិក​អាស៊ីតក៏មាន​រួម​មាន​ផង​ដែរ នៅក្នុង​ទំពាំង​បារាំង និង ទឹកក្រូច​ច្របាច់ ។​

 

ឆាប់​ចេញ​ទឹកកាម​ពេក​មាន​អ្វី​អាច​ដោះស្រាយបាន​?

​ទម្រាំ​តែ​ខាង​ប្រុស​អាច​យកចិត្ត​ខាង​ស្រី​បាន គឺ​ត្រូវ​ចំនាយ​ពេលវេលា​ច្រើនណាស់ ហើយ​ពេលនេះ​អ្នក​ទាំង​ពីរ​បាន​ឡើង​ឋាន​សួរគ៌​ជាមួយ​គ្នា​ទៀត វា​ពិតជា​រឿង​មួយ​អស្ចារ្យ​មែនទែន ប៉ុន្តែ​វា​បែរជា​ធ្វើ​អោយ​បរិយាកាស​នៃ​ការ​ភាព​អស្ចារ្យ​នោះ​មាន​ភាពអាម៉ាស ​ទៅវិញ​ជាមួយនឹង​ការ​ឆាប់​ចេញ​ទឹកកាម​របស់​អ្នក​។ តើ​អ្នក​គួរតែ​ព្យាយាម​ធ្វើយ៉ាងណា​ទៅ​ចំពោះ​រឿង​នេះ​ដល់​ដៃគូរ​របស់​អ្នក​។ ខាងក្រោម​នេះ​គឺ​ជា​ប្រតិកម្ម​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​។​

ធ្វើ​ពើ​ជា​សើច​លេង​
​ការព្យាយាម​បន្លំ​បែប​ កំប្លែង​អាច​នឹង​មាន​ប្រយោជន៍​នៅ​ពេល​អ្នក​បាន​ធ្វើ​អ្វីមួយ​ខុស​។ ប្រសិនបើ​អ្នក​អាច​ធ្វើអោយ​អ្នក​សើច​សប្បាយ​ចំពោះ​រឿង​នេះ​បាន វា​នឹង​ធ្វើអោយ​បរិយាកាស​កាន់តែ​រីករាយ​ទៀតហើយ​។ ចូរ​ធ្វើការ​សម្រាក​មួយ​ភ្លេតសិន​ជាមួយនឹង​ការ​សើចសប្បាយ ចាំ​បន្ត​នៅ​តង់​ទី​ពីរ​ទៀត​។ ប្រសិន​បើ​នាង​មិន​អស់សំណើច​ជាមួយ​អ្នក​ទេ អ្នក​នៅ​តែ​មាន​ជម្រើស​ពីរ​បន្ថែម​ទៀត​នោះ​គឺ​៖ ១, កុំ​ធ្វើ​អោយ​នាង​បែក​អារម្មណ៍ ឬ ២, ធ្វើ​ខ្លួន​យ៉ាងណា​កុំ​អោយ​នាង​ខឹង​កើត​។​

​ពោល​ពាក្យ​សុំ​ទោស​
​ប្រាកដ​ណាស់ អ្នក​អាច​និយាយ​ថា​សុំ​ទោស​សម្រាប់​កំហុស​របស់​អ្នកមួយ​នេះ​បាន​។ ការ​ដែល​ប្រញាប់​និយាយ​ពាក្យ​នេះ​វា​គ្មាន​នឹង​ធ្វើអោយ​នរណា​ម្នាក់​ឈឺចាប់​ នោះទេ ប៉ុន្តែ​វា​នឹង​ធ្វើ​អោយ​ឈឺចាប់​នៅ​ពេល​អ្នក​មិន​បាន​ធ្វើ​វា ហើយ​វា​ក៏​មិន​ទាមទារ​អោយមាន​ការប្រកាស​ប្រាប់​យ៉ាង​ធ្ងន់ធ្ងរ​ណាស់​ដែរ​។ រឿង​តែ​មួយគត់​ដែល​អ្នក​អាច​ធ្វើបាន​គឺ​និយាយ​ពាក្យ​សុំ​ទោស​ទៅ​នាង​ដើម្បី​ បំបាត់​នូវ​អារម្មណ៍​ខឹង​ចំពោះ​នាង​លើ​កំហុស​ដែល​អ្នក​បាន​បណ្តោយ​អោយ​ឆាប់​ ចេញ​ទឹកកាម​ដូច្នេះ​។​

​បូញ​មាត់​
​ជាតិ​ជា​មនុស្ស​ប្រុស​មិនគួរណា​ធ្វើ​ បូញ​មាត់​នៅពេល​ឆាប់​ចេញ​ទឹកកាម​បែប​នេះ​ឡើយ​។ ប៉ុន្តែ​ពួកគេ​អាច​សាង​គុណ​សម្បតិ្តលុប​លាង​កំហុ​សវិញ​ជាមួយនឹង​ការព្យាយាម​ ម្តងទៀត​។ វា​ប្រហែលជា​មិន​មាន​សង្ឃឹម​ទេ ប៉ុន្តែ​ការចេះ​អត់ធ្មត់​នឹង​ធានាបាន​ថា​អ្នកដឹង​មិនអោយ​ហេតុការណ៍​នេះ​ កើតឡើង​ជា​លើក​ទី​ពីរ​នោះទេ​។​

​ភ័យខ្លាច​
​ចូរ​កុំ​មាន​ការភ័យខ្លាច​អោយសោះ​។ ក្នុង​ព្រឹត្តិការណ៍​ដែល​អ្នក​ឈានដល់​ចំនុច​កំពូល​ដែល​មិន​អាច​រំពឹង​ទុក​ បាន​ដូច្នេះ ចូរ​កុំ​មាន​ភាព​អាក់អន់ចិត្ត​លើ​ខ្លួនឯង​អោយសោះ​។ ចូរ​ធ្វើ​ចិត្ត​ស្រួល និង​ព្យាយាម​សម្តែង​ថា វា​មិនមែន​ជា​រឿង​ធំដុំ​នោះទេ​។ នាង​ក៏​នៅតែ​មិន​រត់​ទៅ​ណា​ដែរ នៅ​ពេល​អ្នក​ទៅ​សម្ងំ​លាង​សម្អាត​ក្នុង​បន្ទាប់​ទឹក​នោះ​។​

​ព្យាយាម​ពន្យល់​
​ពាក្យ​មួយ​ឃ្លា​ថា “​រឿង​នេះ​មិន​ធ្លាប់​កើតឡើង​សោះ​” ។ នាង​ប្រហែលជា​មិន​ជឿ​អ្នក​ឡើយ​ប្រសិនបើ​ការអធិប្បាយ​របស់​អ្នក​ខុស​ទំនង​។ តាម​ការពិត នាង​អាច​នឹង​គិតថា អ្នក​កំពុងតែ​និយាយ​ដោះសារ​។ ជឿ​ឬ​មិន​ជឿ ថា​ស្ត្រី​ពិតជា​ដឹងថា​រឿង​បែបនេះ​វា​តែង​កើតឡើង​ម្តងម្កាល​ហើយ​លើ​មនុស្ស​ ប្រុស​ម្នាក់ៗ ដូច្នេះ​នាង​មិន​ត្រូវការ​ការពន្យល់​អ្វី​ច្រើន​នោះ​ទេ​។​

​ធ្វើ​ពុត​ថា​វា​មិន​បាន​កើតឡើង​ទេ​
​ការធ្វើ​ពុត​ ថា​មិន​ទាន់​ដល់​ចំនុចកំពូល​គឺជា​រឿង​មួយ ប៉ុន្តែ​វា​ជា​រឿង​មួយ​ពិបាក ដូច្នេះ​ចូរ​មិន​ត្រូវ​ព្យាយាម​ធ្វើ​ពុត​ថា​អ្នក​មិនទាន់​ដល់​ចំនុចកំពូល​អី ​។ ជំនួស​មកវិញ ចូរ​ឈប់​យល់​បែប​នេះ​ទៀត​ទៅ ហើយ​គ្រាន់តែ​បន្ត​ការសប្បាយ​លើ​ចំនុច​ណា​ផ្សេង​ទៀត​គឺ​គ្រប់គ្រាន់​សម្រាប់ ​នាង​ហើយ​។ លិង្គ​របស់​អ្នក​មិនគួរណា​ប្រើ​ដើម្បី​រួម​ភេទ​បន្ត​ទៀត​ឡើយ​ក្នុង​ពេល​នេះ​ ។​

​បង្វែ​អារម្មណ៍​របស់​នាង​
​ប្រតិកម្ម​ដ៏​ល្អ​បំផុត ​សម្រាប់​ការ​ឆាប់​ចេញ​ទឹកកាម​ពេក នោះ​គឺ​អ្នក​ត្រូវ​ផ្តោអារម្មណ៍​យកចិត្ត​ទុកដាក់​លើ​ការសប្បាយ​របស់​អ្នក ហេតុនេះហើយ​ទើប​ការ​បង្វែរ​អារម្មណ៍​របស់​នាង​ពី​ការពិត​មាន​ប្រយោជ​ន៍​។ ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​មាត់ ឬ​ដៃ​ដើម្បី​បម្រើ​ដល់​ការសប្បាយ​របស់​អ្នក នឹង​ប្រាកដជា​មិន​ខ្វល់​ថា​ពេល​ណា​អ្នក​ឈានដល់​ចំនុចកំពូល​នោះទេ​។​

​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​
​មិន​ខ្វល់​ថា​មាន​ ប្រតិកម្ម​ណា​ដែល​ធ្វើអោយ​អ្នក​ឈានដល់​ចំនុច​កំពូល​ដោយ​មិនដឹង​ខ្លួន​នោះ​ទេ អ្នក​នៅ​តែ​អាច​ស្តារ​ឡើង​វិញ​បាន​ជាមួយនឹង​ការចាប់ផ្តើម​ពីលើ​ដំបូង​ ម្តងទៀត​។ ប្រសិនបើ​អ្នក​មិន​អាច​គ្រប់​គ្រង់​វា​អោយ​បាន​យូរ​ទេ ចូរ​ប្រាកដថា នាង​កំពុង​តែ​រីករាយ​នូវ​រាត្រី​មួយ​នេះ​តាមរយៈ​ការ​ធ្វើ​អ្វីមួយ​ផ្សេងទៀត ហើយ​ចូរ​ផ្តល់​នូវ​ការបម្រើ​នោះ​ដល់​នាង​ម្តងទៀត​នៅ​ព្រឹក​ឡើង ដើម្បី​អោយ​ប្រាកដ​ថា​អ្នក​កំពុងតែ​កំដរ​នាង​បានយូរ​តាំងពី​ដំបូង​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s