Health

ផ្លែឈើលាងជាតិពុលក្នុងរាងកាយ

ប៉ោម (Apple) :ជាផ្លែឈើល្អបំផុត សម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយ ព្រោះផ្លែប៉ោម សម្បូរសារធាតុផេកទីន (Pactin) ដែលជួយនាំសារធាតុពុល ទៅកម្ចាត់ចោល ព្រមទាំងមានគុណសម្បត្តិ ការពារមិនអោយប្រូតេអ៊ីន ក្នុងពោះវៀន កើតការផ្អូមស្អុយ ។ម្យ៉ាងទៀត ផ្លែប៉ោម មានជាតិកាកសរសៃអាហារ (Fiber) ខ្ពស់ដែលអាចជួយ បោសលាងសម្អាតវត្ថុកខ្វក់ក្នុងពោះវៀន បានល្អ ធ្វើអោយថ្លើម និងប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង ។
ទំពាំងបាយជូរ (Grape) : មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម ពោះវៀន តម្រងនោម ព្រមទាំងជួយគ្រប់គ្រង ជាតិសំបោរ ដែលចេញមកពីជាលិការផ្សេងៗក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់ សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិការក្នុងរាងកាយ ។
ម្នាស់ (Pineaplpe) : អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយអោយការធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អប្រសើរឡើង និងធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួនបានឆាប់ឡើង ដើម្បីអោយរាងកាយអាចកម្ចាត់ចោលបាន ។ ក្រៅពីនេះ ម្នាស់ជាថ្នាំព្យាបាលអាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញអែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន ។
ល្ហុង (Papaya) : មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង និងទឹករំលាយក្នុងក្រពះ ជួយធ្វើអោយវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួន បានឆាប់រហ័ស។ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់ ធ្វើអោយប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀនក៏ស្អាត ។
ឳឡឹក (Watermelon) : ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម ។សំបកឳឡឹក សម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែកគ្រាប់ឳឡឹក មានវីតាមីនច្រើន ។ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង ៕

ពិសារអាហារខ្លាញ់ ធ្វើអោយយ៉ាប់ក្រពះ

នៅពេលអាហារចូលទៅដល់ក្នុងក្រពះ ក៏នឹងមានការរំលាយអោយម៉ដ្ឋ បន្ទាប់មកក្រពះ ក៏បញ្ចូនទៅអោយពោះវៀន តែអាហារខ្លះ ក៏នៅទើរក្នុងក្រពះយូរ ដូចជាសាច់ក្ងាន ត្រូវប្រើពេល ៥-៦ម៉ោងនិងអាហារខ្លះដែលផ្សំគ្នា ដូចជាសាច់សត្វ ដំឡូងបារាំង ប្រើពេលវេលាក្នុងការរំលាយ ៣ម៉ោង ,សម្លរស្ងោរ តុំយ៉ាំត្រី ប្រើពេល២ម៉ោង …។
ការទទួលទានខ្លាញ់ច្រើនពេក អាចបង្ករអោយកើតអាស៊ីតក្នងក្រពះ ហូរត្រឡប់ឡើងបាន ព្រោះអាហារប្រភេទខ្លាញ់ ទៅជំរុញការផលិតអាស៊ីដក្នុងក្រពះ ចេញមកច្រើន និងត្រូវជំរុញ អោយឡើងទៅរកបំពង់អាហារ ធ្វើអោយមានអាការក្តៅក្រហាយ-ក ហើយបើមានអាការបែបនេះញឹកញាប់ អាចធ្វើអោយមានជំងឺបាន ព្រោះវាធ្វើអោយរលាកបំពង់អាហារ និងប៉ះពាល់ដល់សរសៃប្រសាទ ព្រមទាំងអាចធ្វើអោយឈឺដល់ រោគហឺត និងបេះដូងបាន ។

៧ចំណុច គួរយល់ដឹងក្នុងការបរិភោគអាហារ

១- បណ្តូលរុក្ខជាតិ ឬបន្លែគ្រប់ប្រភេទ ជាកន្លែងដែលផ្ទុកទៅដោយសារធាតុពុល ដូចនេះពុំគួរបរិភោគវាឡើយ ។
២- ស្ត្រីទើបដែលសំរាលកូន ពុំគួរទទួលទានខ្ទឹមបារាំងទេ ព្រោះអាចធ្វើអោយគ្មានទឹកដោះ ឬបើមានក៏ទឹកដោះ នឹងមានរសជាតិប្រហាត ធ្វើអោយទារកមិនចង់បៅ ។
៣- ស្លឹកចាព្លូ មានប្រយោជន៍ ក្នុងការសម្រកជាតិស្ករ ខ្លាញ់ សម្ពាធឈាម និងព្យាបាលអាការក្អករ៉ាំរ៉ៃ ប៉ុន្តែពុំគួរបរិភោគលើស ១០សន្លឺក ក្នុង១ថ្ងៃឡើយ។
៤- ចំពោះអ្នកដែលអាយុក្រោម ៤០ឆ្នាំ ត្រសក់អាចជួយការពារបានយ៉ាងល្អ មិនអោយកើតជំងឺមហារីក ប៉ុន្តែចាប់ពីអាយុ ៤០ឆ្នាំឡើង គួរកាត់បន្តយការទទួលទានត្រសក់ ព្រោះវាបង្ករអោយកើតជំងឺរលាកសន្លាក់ឆ្អឹង។
៥- ទឹកសណ្តែក ជាភេសជ្ផៈសម្បូរសារធាតុអាហារយ៉ាងច្រើន ប៉ុន្តែមិនគួរកម្តៅលើភ្លើង អោយលើសពី២ដងឡើង ព្រោះការកម្តៅនៅលើកទី ២ នឹងបណ្តាលអោយសារធាតុអាហារ រលាយខូចខាតអស់ ។
៦- ខ្ទឹម-ស ស្រស់អាចបណ្តាលអោយក្រពះ មានអាការក្រហាយ ។ដូច្នេះពុំគួរបរិភោគវា ក្នុងរយៈពេលជាប់ៗគ្នា លើសពី៩០ថ្ងៃឡើយ ពិសេសពេលក្រពះទំនេរ គ្មានអាហារ។បើបរិភោគបាន ៩០ថ្ងៃ ហើយគួរផ្អាក ១៥ថ្ងៃសិនចាប់ផ្តើមបរិភោគជាថ្មី ។
៧- ក្ទម្ពទេស (អ្នកខ្លះ ហៅថាទុំទេស ឬក្រះធំថេត) មានសារធាតុមីណូលស៊ីន ធ្វើអោយសរសៃសក់ជ្រុះ ដូច្នេះពុំគួរបរិភោគច្រើនពេកទេ ៕

អាហារ៦មុខ ប្រឆាំងនឹងជំងឺ

ដំឡូងបារាំង
មានថាមពល កាឡូរីទាបត្រឹម ៩៣គឺឡូកាឡូរីប៉ុណ្ណោះ និងមានជាតិម្សៅច្រើន ព្រមទាំងវីតាមីន C ប៉ូតាស្យូម កាល់ស្យូម កាកសរសៃ និងបេតាខារ៉ូទីន ជួយទ្រទ្រង់សុខភាពអោយរឹងមាំ ។
ល្ពៅ
សម្បូរទៅដោយបេតាខារ៉ូទីន និងវីតាមីន A មានអានុភាពក្នុងការប្រឆាំង តទល់នឹងរ៉ាឌីកាល់សេរី ដែលជាអ្នកបង្ករជំងឺមហារីក ។រីឯគ្រាប់ល្ពៅមានជាតិដែក ផូស្វ័រ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី ជួយទ្រទ្រង់ដល់សព៌ាង្គកាយ ។
គ្រាប់សណ្តែកស្ងួត :
ថាមពលប្រូតេអ៊ីន របស់សណ្តែក មានកម្រិតទាបជាងប្រូតេអ៊ីននៅក្នុងសាច់សត្វ ព្រោះជាប្រូតេអ៊ីន ដែលគ្មានអាស៊ីដអាមីណូ ប៉ុន្តែល្អត្រង់គ្មានកូលេស្តេរ៉ូល ឬសារធាតុជំរុញអោយមានគ្រោះថ្នាក់ ដូចជាសាច់សត្វទេ ។ ក្នុងគ្រាប់សណ្តែកស្ងួត ក៏មានជាតិដែក ម៉ង់កាណែស ប៉ូតាស្យូម វីតាមីន និងអំបិលរ៉ែផ្សេងៗទៀតជាច្រើន សម្រាប់ទប់ទល់នឹងជំងឺសម្កាត់

ថ្នាំពេទ្យ អាចអោយមនុស្សស្លាប់បាន

ក្រុមអ្នកជំនាញផ្នែកសុខភាព និងឱសថ នៃមន្ទីរពេទ្យ (Greifwalk) របស់អាល្លឺម៉ង់ លោកស្រីឱសថការី ធេត្រា ធើរម៉ានន៍ អោយដឹងថា ៥% នៃអ្នកជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំ ។ចំណែកស្ថាប័នឱសថ និងផលលិតផលថ្នាំពេទ្យ របស់ប្រទេសអាល្លឺម៉ង់ បានអះអាងដូចគ្នានេះដែរ ហើយថា មានអ្នកជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំ ។ ចំណែកស្ថាប័នឩសថ និងផលិតផលថ្នាំពេទ្យ របស់ប្រទេសអាល្លឺម៉ង់ ក៏បានអះអាងដូចគ្នានេះដែរ ហើយថាមានអ្នជំងឺបណ្តាលមកពីការប្រើ ប្រាស់ថ្នាំក្នុង១ឆ្នាំងៗប្រហែល ៣០០.០០០នាក់ ។
លោកវេជ្ផៈបណ្ឌិត ហ្គ្រេដ ហ្គេសហ្គើរ អ្នកពិសោធន៍ផ្នែកសុខភាព នៅក្រុង ប្រ៊ីមែនបានអោយដឹងថា ក្នុង១ឆ្នាំ មានអ្នកបាត់បង់ជីវិត ដោយសារផលប៉ះពាល់ពីថ្នាំពេទ្យ ប្រហែល ១៦000 -២៥000នាក់។ ថ្នាំពេទ្យគ្រប់ប្រភេទ ដែលមនុស្សយើង លេបចូលទៅអាចបង្កផលប៉ះពាល់ដល់សុខភាពបាន គឺមាន២នាក់ ក្នុងចំណោម៣នាក់ នៃអ្នកជំងឺនៅមន្ទីរពេទ្យ មានចេញឈាមក្នុងក្រពះ និងធ្វើអោយរលាកក្រពះ បណ្តាលមកពីថ្នាំព្យាបាល អាការឈឺចុកចាប់ ឬការបន្ថយជាតិស្ករ ដោយលេបថ្នាំព្យាបាល អាការឈឺចុកចាប់ ឬការបន្ថយជាតិស្ករ ដោយលេបថ្នាំសម្រាប់ អ្នកជំងឺទឹកនោមផ្អែម ឬជំងឺសរសៃឈាម និងបេះដូង រួមទាំងការ ប្រើថ្នាំ នៃមនុស្សចាស់ជរា ដែលមានជំងឺលើសឈាម កម្រិតកូលេស្តេរ៉ូលខ្ពស់ និងជំងឺវង្វេងវង្វាន់ផងដែរ ។

ង្វះម៉ាញ៉េស្យូម ធ្វើអោយឃ្លានបង្អែម

ចំណង់ញ៉ាំបង្អែម ឬសូកូឡា រឹតតែខ្លាំងនោះ អាចជាសញ្ញាប្រាប់អោយ ដឹងថាសព៌ាង្គកាយ មានកង្វះសារធាតុម៉ាញ៉េស្យូម ។
ដូច្នេះ ដើម្បីបំពេញកង្វះសារធាតុម៉ាញ៉េស្យូម អោយរាងកាយ អ្នកត្រូវបរិភោគ ចំណីអាហារ ដែលមានសារធាតុម៉ាញ៉េស្យូមច្រើន ដូចជា នំប៉័ងហូលវីដ (Whole Wheat), ប៊័រដុំ, ផ្លែឈើសំបករឹង និងសណ្តែកជាដើម ។
ត្រូវដឹងថា សព៌ាង្គកាយមនុស្សយើង ត្រូវការសារធាតុម៉ាញ៉េស្យូម ក្នុង១ថ្ងៃ ៦មីក្រូក្រាម ក្នុងទម្ងន់ខ្លួន ១គីឡូក្រាម ៕

ឆ្អឹងស៊ុប ស្ងោរយូរកាន់តែល្អ

ខណៈដែលអាហារប្រភេទបន្ឡែ ឬផ្ឡែឈើ បើសិនយកទៅស្ងោរ ឬស្រុសយូរពេក គុណភាពខាងអាហារ នឹងត្រូវរលាយអស់ ទៅតាមកម្តៅនោះ ផ្ទុយទៅវិញ ប្រសិនបើឆ្អឹងសត្វស្ងោរ ឬរម្ងាស់ធ្វើទឹកស៊ុប បើស្ងោរកាន់តែយូរ កាន់តែល្អ ព្រោះកាល់ស្យូមក្នុងឆ្អឹងសត្វ នឹងរលាយចេញមកជាមួយទឹកស៊ុប ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ហារវ៉ាដ (Harvard) និងមន្ទីរពេទ្យនៅបូស្តុន សហរដ្ឋអាមេរិក ណែនាំថាប្រសិនបើថែមទឹកខ្មេះ និងច្របាច់ទឹកក្រូចឆ្មារចូល ឬដាក់ប៉េងប៉ោះ ទៅស្ងោរជាមួយនោះ វាជួយទាញកាល់ស្យូម ពីការស្ងោឆ្អឹងសត្វ បន្ថែមឡើងជាង ៦៤% …។

វិធីសម្អាតឩបករណ៍ អេឡិចត្រូនិច

ការសម្អាតឩបករណ៍អេឡិកត្រូនិច មិនថា កុំព្យូទ័រ ម៉ាស៊ីនចាក់ CD VCD DVD ម៉ាស៊ីនស្កេន …ត្រូវសម្អាតដោយក្រដាសសើម (លើកលែងតែចំណុចអេក្រង់ និង Keyboard) ។បន្ទាប់មកប្រើប្រណាត់ ដែលប្រើសម្រាប់តែជូតឩបករណ៍ អេឡិកត្រូនិក (រមែងធ្វើពីសរសៃហ្វៃបឺរ) មកជូតសម្អាតអេក្រង់ LCD កុំប្រើក្រដាស ឬក្រណាត់រឹងៗព្រោះ អាចធ្វើអោយមានស្នាមធ្កូត បានយ៉ាងងាយ ។
ចំពោះស្នាមប្រឡាក់ ដែលជូតមិនជ្រះ ត្រូវជូតម្តងទៀត ដោយក្រណាត់ជ្រលក់អាកុល (IsopropyI) 90% ។ចំណែក Keyboard ត្រូវប្រើក្រណាត់សើមៗជូត រួចត្រឡប់វាផ្កាប់ គោះតិចៗ (កុំភ្លេចដកខ្សែតភ្ឆាប់ នឹងកុំព្យូទ័រចេញសិន) ដើម្បីអោយកម្ទេចកម្ទឺធូលី ជ្រុះចេញ បន្ទាប់មកសឹមជូតសម្អាតតាមជ្រុងផ្សេងៗ…៕

វិធីដាក់អាហារ ក្លាស្សេ ក្នុងទូទឹកកក

ទូទឹកកក ប្រើសម្រាប់ក្លាស្សេ របស់របរហូបចុក ដូចជាសាច់ បន្លែ ផ្ឡែឈើ…អោយបានយូរ ។ប៉ុន្តែតើអ្នក គួរដាក់ចំណីអាហារទាំងនេះ នៅត្រង់ណាខ្លះ ដើម្បីអោយបានយូរ និងមិនងាយខូច …?
សាច់សត្វ សត្ចស្លាប ; ដាក់នៅត្រង់កន្លែងណាមួយក៏បាន លើកលែងប្រឡោះទុកដាក់របស់នៅទ្វារ ទូទឹកកក ដែលជាទីកន្លែងមានភាពត្រជាក់តិចបំផុត នាំអោយសាច់ឆាប់ខូច ។
ផ្លែឈើ : ដាក់នៅក្នុងថតផ្សេងពីបន្ឡែ ។បើថតមានប្រឡោះ សម្រាប់ខ្យល់ចេញចូល ដើម្បីគ្រប់គ្រងផ្តល់សំណើម ត្រូវបើកចំហថតនោះខ្លះផង ដើម្បីបន្ថយសំណើម ដែលនាំអោយផ្លែឈើឆាប់ខូច ។
បន្លែ : ត្រូវរក្សាបន្ឡែទុកនៅក្នុងប្រឡោះ សម្រាប់ដាក់បន្លែ ហើយបើមានប្រឡោះអោយសំណើមចេញចូល ត្រូវបើកវា ព្រោះខ្យល់សំណើម នឹងបានស្ថិតនៅខាងក្នុង និងធ្វើអោយបន្លែបានស្រួបយកសំណើម នាំអោយបន្លែនោះ នៅតែស្រស់បានយូរ មិនងាយខូច ៕
ទឹកដោះគោ ភេសជ្ផៈ និងស៊ុត : អាចដាក់នៅត្រង់ណាមួយ ក៏បានលើកលែងតែត្រង់ប្រឡោះនៅជាប់ទ្វារ ផ្នែកខាងក្រោម ដែលមានភាពត្រជាក់តិចតួចពេក ។
ប៊័រ : ទុកនៅក្នុងប្រឡោះដាក់របស់របរ ក្នុងទូទឹកកកនោះ ព្រោះជាប្រឡោះដែលមានភាពត្រជាក់តិចបំផុត ជួយអោយប៊័រទន់ អាយស្រួលក្នុង ការដួសយកមកប្រើ ៕

ផ្លែឈើពណ៌លឿង ប្រឆាំងមហារីក

នៅក្នុងផ្លែឈើពណ៌លឿង ឬលឿងចាស់ត្រូវបានរកឃើញថា -មានបេតាខារូទីន (Beta-Carotine) ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ការកើតមហារីក ។ពិសេស ផ្លែឈើដែលមានបេតាខារូទីន ខ្ពស់បំផុត ដូចជាល្អុងទុំ ស្វាយព្រំសែន ចេកពងមាន់ ប៉េងប៉ោះក្រហម ស្វាយទុំ ផ្លែខេតាលូប មាក់ប្រាងផ្អែម ម្នាស់ទឹកឃ្មុំ …។
ដូច្នេះ អ្នកគួរព្យាយាម ទទួលទានផ្លែឈើទាំងនេះ អោយបានញឹកញាប់…។

វិធីទទួលទាន មិនអោយធាត់ដុះពោះ

ពេលអាយុកាន់តែច្រើន ប្រព័ន្ឋដុតបំប្លែង ថាមពលក្នុងរាងកាយ នឹងថមថយកម្លាំង ដូច្នេះ អ្នកត្រូវយកចិត្តទុកដាក់ រឿងចំណីអាហារ បន្តិចដើម្បីអោយឃ្លាតឆ្ងាយ ពីជំងឺធាត់ …។
កំណត់អាហារ និងភេសជ្ផៈ ដែលមានសារធាតុស្ករខ្ពស់ ដូចជាទឹកក្រូច ឬបង្អែម នំផ្អែម ព្រោះនឹងធ្វើអោយទម្ងន់ខ្លូនកើនឡើង ដោយមិនដឹងខ្លួន ។
បន្ថយការទទួលទាន អាហារក្រៅផ្ទះ ជាពិសេសអាហារឆ្អិនស្រាប់ (Fast Food) ព្រោះអាហារប្រភេទនេះ មានសារធាតុខ្លាញ់ច្រើន ជាពិសេស ខ្លាញ់ឆ្អែត ថែមទាំងសម្បូរទៅដោយ កូលេស្តេរ៉ូស (Colesterol) ទៀតផង៕

តិចនិក ឆាម្រះអត់ល្វីង

ស្ត្រីមេផ្ទះខ្លះ នៅពេលច្នៃមុខម្ហូបឆាម្រះ តែងមានបញ្ហាត្រង់ម្រះមាន រសជាតិល្វីង ធ្វើអោយកូនៗពិបាកទទួលទាន ។តែអ្នកអាចមានវិធីឆាម្រះអត់ល្វីងបាន ដោយយកម្រះមកពុះយកគ្រាប់ និងពោះខាងក្នុងចេញ រួចហាន់ជាចំណិត ។បន្ទាប់មក ដាក់ប្រេងឆា ឬខ្លាញ់អោយក្តៅ រួចដាក់ម្រះចូល ប្រើវែកឆា ចូកត្រឡប់វាចុះឡើង រួចដួសដាក់កញ្ច្រែង អោយស្រស់ខ្លាញ់ ហើយប្រើខ្លាញ់ថ្មី សម្រាប់ឆា នោះធានាថាម្រះ នឹងមិនល្វីងទៀតឡើយ ៕

វិធីបោកគក់ខោអាវ អោយអស់មេរោគ

ក្នុងការបោកគក់ខោអាវ ស្ត្រីមេផ្ទះភាគច្រើន តែងបោកគក់ដោយដៃ និងប្រើទឹកធម្មតា តែសម្រាប់អ្នកដែលមានធនធានគួរសម អាចបោកគក់ដោយប្រើម៉ាស៊ីន ដែលងាយស្រួលជាង ការបោកគក់ដោយដៃ ។
តាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យ សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា សម្រាប់អ្នកដែលមានប្រតិកម្មចាញ់ល្អងធូលី ឬរោមសត្វជាដើមនោះ គួរបោកខោអាវ ដោយទឹកក្តៅ ៦០អង្សា ដើម្បីកម្ចាត់មូលហេតុដែលនាំអោយកើត អាការប្រតិកម្ម ។ប៉ុន្តែ ដើម្បីថ្នមសាច់ក្រណាត់ គឺក្រោយពីបោកគក់ដោយប្រើកម្តៅ ៣០-៦០អង្សាហើយ ត្រូវបោកគក់ដោយដៃ ក្នុងទឹកស្អាតធម្មតា ម្តងទៀង ទើបសម្លៀកបំពាក់ អស់មេរោគ ៕

វិធីធ្វើអោយសណ្តែកបណ្តុះ អស់ជាតិពុល

សណ្តែកបណ្តុះ ដែលអ្នកចូលចិត្តទទួលទាន ទាំងឆៅ និងឆ្អិននោះ ប្រសិនបើអ្នកយកវាមកចម្អិនឬស្រុះអោយឆ្អិន ល្អជាញ៉ាំឆៅ ព្រោះសណ្តែកបណ្តុះឆៅ ទោះបីសម្បូរវីតាមីន C តែវាមានសារធាតុពុលម្យ៉ាង ឈ្មោះថា ហ្វៃទិក (Phytic) ជាអាស៊ីដម្យ៉ាង ដែលពេលពិសាចូលទៅ វានឹងទៅរួមផ្តុំគ្នាជាមួយ ជីវជាតិផ្សេងៗទៀត ធ្វើអោយរាងកាយ ពិបាកបឺតស្រូបយកជីវជាតិទាំងនោះ ។ដូច្នេះ ស្ត្រីមេផ្ទះ គួរយកវាមកចម្អិនអោយឆ្អិន ល្អជាង បើទោះបីជាវីតាមីន C ត្រូវខូចខាតបាត់បង់ ដោយសារកម្តៅក៏ដោយ ក៏វាជាការបំផ្លាញជាតិពុល ទៅជាមួយគ្នាផងដែរ ៕

អាហារដែល ជួយបង្ការជំងឺផ្តាសាយ

រដូវរងា អាកាសធាតុមានការប្រែប្រួល បើសុខភាពមិនល្អ អាចកើតអាការផ្តាសាយបាន ។ដូច្នេះ ដើម្បីការពារទប់ទល់នឹងជំងឺផ្តាសាយនេះ ត្រូវបង្កើនប្រព័ន្ឋការពារ នៅក្នុងរាងកាយ ដោយទទួលទានបន្លែ ផ្លែឈើ ដែលមានជីវជាតិវីតាមីន C ច្រើន …។
អត្តប្រយោជន៍ នៃជីរជាតិវីតាមីន C ជួយបង្កើន និងពង្រឹងអង្គបដិបក្ខ ជួយប្រឆាំង នឹងរ៉ាឌីកាល់សេរី ដែលបង្ករអោយកើតជំងឺមហារីក ថែមទាំងជួយ ពន្យាភាពចាស់ទៀតផង ។
រាងកាយមនុស្ស ត្រូវការជីវជាតិវីតាមីន C ក្នុង១ថ្ងៃ ២៥០-១០០០មិល្លិក្រាម ។ ប្រភពនៃជីរជាតិវីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើដូចជា ស្ពៃក្តោប ផ្កាខាត់ណា សណ្តែកបណ្តុះ ក្រូចឆ្មារ និងក្រូចពោធិ៍សាត់ ជាដើម ៕

មីកញ្ចប់ កុំពិសារលើសពី ១កញ្ចប់ ក្នុង១ថ្ងៃ

មីកញ្ចប់ ជាអាហារដែលយើងចូលចិត្តញ៉ាំ ដោយសារវាមានរសជាតិឆ្ងាញ់ ងាយស្រួលក្នុងការចម្អិន ។ប៉ុន្តែតាមពិតទៅ បើញ៉ាំវាលើសពីមួយកញ្ចក់ ក្នុង១ថ្ងៃ អាចប៉ះពាល់ដល់សុខភាព ព្រោះមីកញ្ចប់ ភាគច្រើនធ្វើពីម្សៅ អង្ករសាលី ៦០-៧០% រីឯខ្លាញ់ ១៥-២០% (ផ្សំនៅក្នុងគ្រឿង) ចំណែក ៥-៦% ជាអំបិល និងប៊ីចេង ។ដូច្នេះ រាងកាយទទួលបរិមាណសូដ្យូម លើសពីតម្រូវការ រហូតដល់ទៅ ៥០% ទៅ ១០០% ដែលអាចបង្ករគ្រោះថ្នាក់ដល់តម្រងនោម និងធ្វើអោយសម្ពាធឈាម ឡើងខ្ពស់ (លើសឈាម) ទៀតផង ។
វិធីកែខៃ គឺឆុងមី លាយជាមួយពងមាន់ ឬពងទា បន្លែ ឬសាច់ផង ដើម្បីបង្កើនសារធាតុអាហារ និងការពារកុំអោយរាងកាយ ទទួលយកសូដ្យូម ច្រើនហួសហេតុពេក ។ពេលទិញមី គួរជ្រើសយកមីណា ដែលសរសេរផ្លាក នៅកញ្ចប់ថា បន្ថែមសារធាតុអ៊ីយ៉ូដ ជាតិដែក និងវីតាមីន A ។គួរចៀសវាង ទទួលទានមីឆៅ ព្រោះសរសៃវារីកនៅក្នុងក្រពះ អាចនាំអោយឆ្អល់ពោះ ។អ្វីដែលសំខាន់បំផុត គឺមិនគួរញ៉ាំមី លើសពី១កញ្ចប់ ក្នុង១ថ្ងៃឡើយ ។

ទឹកផ្លែឈើសំបូរទៅដោយជីវជាតិគ្រប់ប្រភេទ

គ្រឿងផ្សំ

ឪឡឹក ក្រូចឆ្មារ ទឹកកក

វិធីធ្វើ

១- ឱឡឹក ១ចំណិត, ឃិនឆាយបារាំង (ដើមធំ ១ដើម) ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ និងទឹកកកដុំ ៥-៦ដុំ
២- ឪឡឹកចិតសម្បកចេញ និងពុះជាដុំតូចៗ គឺលៃលកយ៉ាងណាអាចដាក់ចូលក្នុង ឧបករណ៍គាបផ្លែឈើទុកជាការស្រេច ។
៣- ដាក់ដុំឪឡឹកចូលក្នុងឧបករន៍គាបផ្លែឈើ ដោយគាបយកទឹក ។បន្ទាប់មកត្រូវដាក់ ឃិនឆាយ ចូលគាបយកទឹកដូចគ្នា ។ចាក់ដាក់កែវ និងចាក់ទឹកក្រូចឆ្មារចូល និងដាក់ទឹកកកដុំចូលកូរអោយសព្វទុកជាការស្រេច ។

កំណត់សំគាល់ផ្សេងៗ

១-ដោយសារផ្លែឪឡឹកមានជាតិផ្អែមស្រាប់ ដូច្នេះពុំចាំបាច់ដាក់ស្ករស បន្ថែមឡើយ ។
២- សម្បកស្រទាប់ពណ៌ស ដែលសម្បូរទៅដោយ ជីវជាតិមានកម្រិតខ្ពស់នោះ ដូច្នេះពេលចិតសម្បកយកល្អ គឺចិតតែសម្បកស្រទាប់ក្រៅ ពណ៌បៃតងបានហើយ ។
៣- ឪឡឹកមានផ្ទុកធាតុទឹកច្រើន ហើយក៏សម្បូរទៅដោយជីវជាតិ B1, B2 ,C ជាតិកាល់ស្យូម សូដ្យូម និងជាតិហ្វូសហ្វ័រ ដែលងាយនឹងកកត្រជាក់ ដូច្នេះ ចំពោះអ្នកនាងកញ្ញាដែលទទួលទាន ចូរប្រយ័ត្នប្រយែងកុំទទួលទានហួសចំណុះ ។

វិធីបំបាត់ស្នាម ជាំខៀវលើស្បែក

ស្បែករបស់មនុស្សយើង នៅពេលមានការប៉ះទង្គិច ឬត្រូវបុកនឹងអ្វីរឹងៗ ត្រូវកើតមានស្នាមជាំខៀវ ។ វិធីកែខៃងាយៗ គឺយកក្រណាត់ ខ្ចប់ទឹកកកមួយដុំតូច រួចយកមកស្អំ ត្រង់កន្លែងជាំ មិនយូរប៉ុន្មាន ស្បែករបស់អ្នក នឹងបាត់ស្នាមជាំ ស្អាតដូចធម្មតា ៕

 

One thought on “Health

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s